ព័ត៌មានជាតិ

បញ្ជូនអ្នកដឹកឈើខុសច្បាប់២នាក់និងវត្ថុតាងទៅខណ្ឌរដ្ឋបាលព្រៃឈើ

បាត់ដំបង៖កម្លាំងកងរាជអាវុធហត្ថស្រុកសំឡូតនៅថ្ងៃទី២៥ខែមករាឆ្នាំ២០២១បានប្រគល់រថយន្តតូចដឹកឈើខុសច្បាប់មួយគ្រឿងទៅរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។រថយន្តដឹកឈើនេះចាប់បាននៅត្រង់គល់ស្ពានអូរស្ងួតស្ថិតនៅភូមិអូរស្ងួតឃុំតាសាញស្រុកសំឡូតខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រីជួបណូមេបញ្ជាការអាវុធហត្ថស្រុកសំឡូតបានឱ្យដឹងថា៖កម្លាំងអាវុអហត្ថខេត្តបានស្ទាក់ចាប់ចានរថយន្តដឹកឈើ១គ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខកណ្ដាល 2A-1889និងឃាត់ខ្លួនជនសង្ស័យ២នាក់។ជនសង្ស័យរកស៊ីដឹកឈើទាំង២នាក់ឈ្មោះវ៉ាន់ រ៉ា
ភេទប្រុសអាយុ១៧ឆ្នាំនិងឈ្មោះប៊ុនឡែនភេទប្រុសអាយុ២៧ឆ្នាំរួមទាំងវត្ថុតាងដកហូតមានរថយន្ដចំនួន១គ្រឿង,ឈើប្រណីតចំនួន១៦៤ដុំនិងប្រាក់រៀល៨៤.៥០០រៀល។

 

បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនវត្ថុតាងទាំងឈើនិងរថយន្តទៅខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្ត៕

pda

Leave a Reply

Your email address will not be published. Required fields are marked *