ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០ បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងវិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយមានអ្នកចូលរួម សរុបប្រមាណ១៣០រូប។ ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានផ្ដល់កិត្តិយសបំពាក់ឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ជូនស្នងការនគរបាលខេត្ត ចំនួន៤រូប រួមមាន ៖ ទី១-ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការខេត្តកែប ,ទី២-ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការខេត្តកណ្ដាល ,ទី៣-ឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការខេត្តស្ទឹងត្រែង និងទី៤-ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំដែលពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវទិសដៅស្រួចទៅលើការឯកភាពគ្នា ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំសភាពការណ៍ និងរបាយការណ៍ ដើម្បីសម្ដៅចាត់វិធានការឲ្យមានប្រសិទ្ធភាព។ អ្វីដែលសំខាន់ក្នុងការណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន គឺការស្ដារកិត្តិយសរបស់ប្រទេសកម្ពុជា […]
Month: August 2020
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ
ខេត្តក្រចេះ៖កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយ កម្លាំងនគរបាលស្រុកចិត្របុរី និងកម្លាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលខេត្តក្រោមបញ្ជាពីលោកលន់សុផាតស្នងការនគរបាលខេត្ត។សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅត្រង់រមណីយដ្ឋានថ្មបាំងស្ថិតនៅភូមិបន្ទាយឃុំគោលាប់ស្រុកចិត្របុរី ខេត្តក្រចេះកាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ មន្ត្រីនគរបាលក្រុងក្រចេះ បានឱ្យដឹងថាជនសង្ស័យឈ្មោះដៀងវ៉ាន់ភេទប្រុសអាយុ៣៨ឆ្នាំមានទីលំនៅ ភូមិថ្មី ឃុំពង្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនិងអំពើលួច ប្រព្រិត្តនៅថ្ងៃទី៣០ ខែសីហា ស្ថិតនៅបន្ទុបជួល ស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះខេត្តក្រចេះ ។ មន្ត្រីដដែលបានបន្តថាៈនៅថ្ងៃទី៣០ខែសីហាវេលាទៀបភ្លឺឈ្មោះហួតដាបានជិះម៉ូតូទៅរៀបចំឥវ៉ាន់ឱ្យប្រពន្ធលក់ដូរនៅផ្សារក្រចេះ។ពេលត្រឡប់មកដល់បន្ទប់វិញខ្លួនបានយកម៉ូតូទុកនៅមុខបន្ទប់និងទុកកូនសោរឱ្យប្រពន្ធសម្រាប់ជិះទៅលក់ឥវ៉ាន់នៅផ្សារហើយខ្លួនក៏ជិះម៉ូតូសណ្ដោងរឺម៉កមកកន្លែងធ្វើការ រហូតដល់ម៉ោង៧ព្រឹកប្រពន្ធខ្លួនចេញមកយកម៉ូតូទើបដឹងថាបាត់ម៉ូតូ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗកម្លាំងនគរក្រុងក្រចេះ សហការជាមួយនគរបាលចិត្របុរី និងនគរបាលជំនាញខេត្តបានស៊ើបអង្កេតស្រាវជ្រាវជាបន្តបន្ទាប់និងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់។ខណៈដែលជនសង្ស័យរូបនេះព្យាយាមរត់គេចពីសមត្ថកិច្ចមកសម្ងំលាក់ខ្លួនចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន២គ្រឿងមធ្យោបាយរបស់ជនសង្ស័យ១គ្រឿងនិងម៉ូតូជនរងគ្រោះ១គ្រឿងនិងឧបករណ៍កាច់សោរម៉ូតូ១សម្រាប់។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននិងរក្សាទុកបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕
អាជ្ញាធរបានចុះបិទក្លិបកម្សាន្តនៅកណ្ដាលក្រុងសៀមរាប
សៀមរាប: ក្លិបកម្សាន្ត”អេលីត”(Elite Club)ដែលមានទីតាំងភូមិតាភុលសង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាបត្រូវបានអាជ្ញាធរចុះបិទទាំងយប់។ហេតុការណ៍ចុះបិទក្លិបកម្សាន្ត”អេលីត”បានកើតឡើងនៅយប់ថ្ងៃ ទី៣០ខែសីហា ឆ្នាំ២០២០។ សមត្ថកិច្ចបានឱ្យដឹងថាក្រុមការងារតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ខេត្តសៀមរាប រួមមាន មន្ត្រីអធិការកិច្ចទេសចរណ៍ខេត្ត មន្ត្រីសុខាភិបាលខេត្ត បានចុះពិនិត្យនិងណែនាំធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្នក្លិបកម្សាន្ត”អេលីត”ដែលបើកដំណើរការដោយមិនទាន់មានការអនុញ្ញាតពីរដ្ឋបាលខេត្ត។ សមត្ថកិច្ចបានបន្តថា ការចុះបិទក្លិបកម្សាន្ត”អេលីត” ដែលមានទីតាំងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នាពេលកន្លងទៅ ក្លិបមួយនេះបានបើកឱ្យភ្ញៀវចូលរាំលេងកម្សាន្តរហូតដល់ភ្លឺ បង្កការរំខានដល់ពលរដ្ឋរស់នៅជុំវិញនោះផងដែរ៕