ព័ត៌មានជាតិ

នៅសណ្ឋាគារសុខាមា​នរៀបចំវេទិកា​រជាតិអេកូទេស​ចរណ៍លើកទី២

នៅលើទឹកដីអង្គរខេត្តសៀមរាបនាព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខា មានរៀបចំវេទិការជាតិអេកូទេសចរណ៍លើកទី២ ដែលវេទិការនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេស ចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្ដិយសជាតិ-អន្តរជាតិប្រមាណជាង ៥០០នាក់។ ថ្លែងសុន្ទរកថាទៅកាន់អង្គពិធីដ៏មានសារសំខាន់នេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនលោកផ្ទាល់បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអន្តរក្រសួងក្រោមការសម្របសម្រួលរបស់ក្រសួងទេសចរណ៍ ដែលបានសហការយ៉ាងល្អប្រសើរជាមួយរដ្ឋ បាលខេត្តសៀមរាប ព្រមទាំងអង្គការជាតិ-អន្តរជាតិនិងដៃគូពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំវេទិកានេះឱ្យប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា។ ភ្ជាប់ទៅនឹងប្រធានបទនាថ្ងៃនេះ ឯកឧត្តមរដ្ឋ មន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបថា […]

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ជនលេងល្បែងជល់មាន់៨នាក់ម៉ូតូជាង១០គ្រឿង

បាត់ដំបង៖កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២១បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងភ្នាល់ជល់មាន់មួយកន្លែងនៅវាលស្រែស្ថិតក្នុងភូមិព្រៃស្វាយឃុំរាំងកេសីស្រុកសង្កែខេត្តបាត់ដំបងនិងបានចាប់មនុស្ស៨នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ លោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា៖សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖សង្វៀនសម្រាប់ជល់មាន់ចំនួន២,មាន់ជល់ចំនួន២ក្បាល,ស៊ុម៣,ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់១,ម៉ូតូចំនួន១១គ្រឿង។សមត្ថកិច្ចបានរៀបចំចាត់ការតាមផ្លូវច្បាប់ ៕

ព័ត៌មានជាតិ

ប្រកាសទទួលស្គាល់សមាសភាពអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឆែប

ព្រះវិហារ៖សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២១នេះបានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយសគណៈកម្មាធិការអនុសាខាស្រុកឆែបក្រុមកាកបាទក្រហមកម្ពុជាឃុំនិងអ្នកស្ម័គ្រចិត្តភូមិប្រចាំអនុសាខាកាកបាទក្រហមកម្ពុជាក្រោមវត្តមានលោកស្រីចឹកហេងអនុប្រធានអចិន្ត្រៃយ៍សាខាតំណាងលោកប្រាក់សុវណ្ណប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលពិធីនេះប្រារព្វធ្វើឡើងនៅ សាលាស្រុកឆែប។ នៅក្នុងឱកាសនោះដែរលោកស្រីចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា។លោកស្រីក៏បានផ្តាំផ្ញើសូមជូនសមាជិកសមាជិកាអនុសាខាទាំងអស់ត្រូវបន្តរក្សាសាមគ្គីផ្ទៃក្នុងឱ្យបានកាន់តែជិតស្នទ្ធនិងសុខដុមរមណីកម្ម។បន្តពង្រឹងសមត្ថភាពមន្ត្រីអនុសាខា ។   បន្ទាប់មកលោកយ៉ុងគឹមហ៊ាននាយកប្រតិបត្តិសាខាក៏បានផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់កាកបាទ ក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកា គណៈកិត្តិយសគណៈ កម្មាធិការអនុសាខា ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រចាំភូមិ ផងដែរ៕

ព័ត៌មានជាតិ

ស្ទឹងត្រែង៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF)បានបញ្ជាក់ថាមន្ត្រីសាខាក.ប.ប.សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរដែនដីបានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនិងត្រួតពិនិត្យគុណភាពសុវត្ថិភាពលើផលិតផលម្ហូបអាហារនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ រូបភាព៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF) មន្ត្រីបានឱ្យដឹងថា៖ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពប្រមាណ៥៣,៦០គីឡូក្រាមត្រូវបានមន្ត្រីសាខាក.ប.ប.ខេត្តស្ទឹងត្រែងរកឃើញនិងដកហូតនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងកាលពីថ្ងៃទី២៧ខែមករា ឆ្នាំ២០២១។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣,៦០គីឡូក្រាម រួមមាន៖ ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន៧,២គីឡូក្រាម។ទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុងស្មើនឹង ២,៤គីឡូក្រាមស្ករគ្រាប់ដូង ខូចគុណភាពចំនួន២កេសស្មើនឹង២៨គីឡូក្រាម,នំកញ្ចប់ក្មេងខូចគុណភាពចំនួន២កេស ស្មើនឹង ១៣គីឡូក្រាម។ទឹកសៀង ខូចគុណភាព ចំនួន ៦ដប ស្មើនឹង ៣គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕

ស្ទឹងត្រែង៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF)បានបញ្ជាក់ថាមន្ត្រីសាខាក.ប.ប.សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរដែនដីបានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនិងត្រួតពិនិត្យគុណភាពសុវត្ថិភាពលើផលិតផលម្ហូបអាហារនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ រូបភាព៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF) មន្ត្រីបានឱ្យដឹងថា៖ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពប្រមាណ៥៣,៦០គីឡូក្រាមត្រូវបានមន្ត្រីសាខាក.ប.ប.ខេត្តស្ទឹងត្រែងរកឃើញនិងដកហូតនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងកាលពីថ្ងៃទី២៧ខែមករា ឆ្នាំ២០២១។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣,៦០គីឡូក្រាម រួមមាន៖ ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន៧,២គីឡូក្រាម។ទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុងស្មើនឹង ២,៤គីឡូក្រាមស្ករគ្រាប់ដូង ខូចគុណភាពចំនួន២កេសស្មើនឹង២៨គីឡូក្រាម,នំកញ្ចប់ក្មេងខូចគុណភាពចំនួន២កេស ស្មើនឹង ១៣គីឡូក្រាម។ទឹកសៀង ខូចគុណភាព ចំនួន ៦ដប ស្មើនឹង ៣គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕

ព័ត៌មានជាតិ

ចាប់មេខ្លោងដែលនាំពលរដ្ឋទៅរំលោភដីរដ្ឋយកធ្វើជាកម្មសិទ្ធិនៅស្រុកស្ទឹងហាវ

ព្រះសីហនុ៖សមត្ថកិច្ចបានចាប់ជនសង្ស័យជាមេខ្លោងម្នាក់ដែលនាំប្រជាពលរដ្ឋទៅរំលោភកាន់កាប់ដីរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២១នៅត្រង់ដីសម្បទានសង្គមកិច្ចឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះអឿនម៉ាប់អាយុ៤១ឆ្នាំមុខរបរជាងម៉ាស៊ីនត្រជាក់មានស្រុកកំណើតភូមិខ្ទុំកណ្ដាលឃុំជីគរស្រុកត្បូងឃ្មុំខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅឃុំស្មាច់ដែងស្រុកព្រៃនប់ត្រូវបានចោទថា”ញុះញុង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋលើអចលនទ្រព្យរបស់រដ្ឋ”។កម្លាំងនគរបាលស្រុកស្ទឹងហាវបានឃាត់ខ្លួនជនសង្ស័យរូបនេះ រួចបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត។    សមត្ថកិច្ចបានបន្តថា៖ជនសង្ស័យរូបនេះបាននាំប្រជាពលរដ្ឋមួយក្រុមមកចាប់ដីរបស់រដ្ឋនៅចំណុចដីសម្បទានសង្គមកិច្ចនៅចំណុចក្រុម២១ភូមិ១ឃុំទំនប់រលក។ក្រោយការចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានរថយន្ត១គ្រឿងម៉ាកLandroverសេរី២០០៥ពណ៌ខ្មៅមានផ្លាកលេខភ្នំពេញ 2W-2723 និងទូរស័ព្ទ១គ្រឿង៕

ព័ត៌មានជាតិ

ក្នុងដំណើរ​បេសកកម្មរយ:ពេ​ល៥ថ្ងៃរបស់ឯកឧត្តមវេ​ងសាខុន

តាមផ្លូវទៅកាន់ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ក្នុងដំណើរបេសកកម្មរយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ដើម្បីអញ្ជើញទៅចូលរួមវេទិការជាតិអេកូទេសចរណ៍លើកទី២ វាយតម្លៃលើវឌ្ឍនភាពវិស័យវារីវប្បកម្ម កសិ-ឧស្សាហកម្ម (ចេកអំបូងលឿង) និងសាកវប្បកម្ម។ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ឯកឧត្តមរដ្ឋមន្រ្តី រួមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសហការីបានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក។ លោកប្រធានសមាគម បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១១។ បច្ចុប្បន្នមានចិញ្ចឹមត្រីឆ្ពិន ត្រីប្រា និងត្រីក្រាញ់។ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីក្រសួង រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូល ដ្ឋាន […]

ព័ត៌មានជាតិ

បញ្ជូនអ្នកដឹកឈើខុសច្បាប់២នាក់និងវត្ថុតាងទៅខណ្ឌរដ្ឋបាលព្រៃឈើ

បាត់ដំបង៖កម្លាំងកងរាជអាវុធហត្ថស្រុកសំឡូតនៅថ្ងៃទី២៥ខែមករាឆ្នាំ២០២១បានប្រគល់រថយន្តតូចដឹកឈើខុសច្បាប់មួយគ្រឿងទៅរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។រថយន្តដឹកឈើនេះចាប់បាននៅត្រង់គល់ស្ពានអូរស្ងួតស្ថិតនៅភូមិអូរស្ងួតឃុំតាសាញស្រុកសំឡូតខេត្តបាត់ដំបង។ លោកវរសេនីយ៍ត្រីជួបណូមេបញ្ជាការអាវុធហត្ថស្រុកសំឡូតបានឱ្យដឹងថា៖កម្លាំងអាវុអហត្ថខេត្តបានស្ទាក់ចាប់ចានរថយន្តដឹកឈើ១គ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខកណ្ដាល 2A-1889និងឃាត់ខ្លួនជនសង្ស័យ២នាក់។ជនសង្ស័យរកស៊ីដឹកឈើទាំង២នាក់ឈ្មោះវ៉ាន់ រ៉ា ភេទប្រុសអាយុ១៧ឆ្នាំនិងឈ្មោះប៊ុនឡែនភេទប្រុសអាយុ២៧ឆ្នាំរួមទាំងវត្ថុតាងដកហូតមានរថយន្ដចំនួន១គ្រឿង,ឈើប្រណីតចំនួន១៦៤ដុំនិងប្រាក់រៀល៨៤.៥០០រៀល។   បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនវត្ថុតាងទាំងឈើនិងរថយន្តទៅខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្ត៕

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិ​កម្មពិនិត្យកសិ​ដ្ឋា​នចិញ្ចឹមត្រីប្រាពោ​អណ្តែងនិងត្រីឆ្តោ​កម្មវិធីទី២

នៅខេត្តកំពចាមដដែល ចេញពីស្រុកបាធាយ ឯកឧត្តមរដ្ឋមន្ត្រី លោក និងសហការី បានបន្តមក ពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រាពោអណ្តែង និងត្រីឆ្តោ របស់លោក លក លឿង (លេខទំនាក់ទំនង ០៩៧ ៤៤៤៤ ៩៩៩) ស្ថិតនៅភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ។ លោក លក លឿងបានឲ្យ ដឹងថា កសិដ្ឋានបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១១ លើផ្ទៃដី ៣ហ.ត ទទួលបានផល៣០ តោន/ឆ្នាំ។ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោដែលបានជំរុញឲ្យប្រជាកសិករខិតខំចិញ្ចឹមត្រីគ្រប់ប្រភេទពិសេសត្រីអណ្តែងនិងកង្កែបដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ និងចំណាត់ការចុងក្រោយរបស់ឯកឧត្តមរដ្ឋមន្រ្តីបានទាន់ពេល និងមានប្រសិទ្ធភាពក្នុងការផ្អាកការនាំចូលត្រីពីប្រទេសជិតខាងនិងទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បច្ចុប្បន្នកសិដ្ឋានពង្រីកស្រះចិញ្ចឹមបាន ៤៤ លើផ្ទៃដី ២៧ហ.ត គ្រោងចិញ្ចឹមឲ្យបាន ៩៥០-១០០០តោន/ឆ្នាំ និងឡើងដល់ ២៥០០ តោន/ឆ្នាំ ក្នុងឆ្នាំ២០២៣។ ជាក់ស្តែងនៅប៉ុន្មានខែខាងមុខកសិដ្ឋានគ្រោងចាប់ត្រីចម្រុះចំនួន ១០០តោន សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក។ មានមតិសំណេះសំណាលជាមួយវារីវប្បករនៅទូទាំងស្រុក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់វារីវប្បករដែលបានអត់ធ្មត់ ស៊ូទ្រាំ និងឆ្លងកាត់បញ្ហាយ៉ាងលំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់លើគ្រប់វិស័យ […]

ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុមដេញកាប់គ្នាតាមដងផ្លូវត្រូវបានកម្លាំងសមត្ថកិច្ចស្រុកពេជ្រាដាឃាត់ខ្លួន

ខេត្តមណ្ឌលគិរី ៖ លោកវរសេនីឯក តាក់ យ៉េន អធិការនគរបាលស្រុកពេជ្រាដាបានចាប់ក្រុមក្មេងទំនើងពីរក្រុម មួយក្រុមទៅពីឃុំប៊ូស្រាជិះមូតូ០៣គ្រឿង និងមួយក្រុមទៀតនៅឃុំក្រង់តេះ ជិះម៉ូតូដេញកាប់នៅតាមផ្លូវក្បែររោងការបណ្ដាលឲ្យរងរបួសចំនួន០៤នាក់ ខាងក្រង់តេះ០២នាក់ និងប៊ូស្រា០២នាក់។ ករណីនេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ បើតាមប្រភពបានឲ្យដឹងថា អ្នករបួសទាំងនោះរួមាន ៖ ១/ឈ្មោះ ច្រាញ់ ញឹងភេទប្រុសអាយុ២៤ឆ្នាំមុខរបរកសិករ រស់នៅឃុំក្រង់តេះរងរបួសត្រូវចំក្បាលខាងឆ្វេង, ២/ ឈ្មោះពេជ្យ ភារ៉ាភេទប្រុសអាយុ២៧ឆ្នាំជនជាតិភ្នងរងរបួសលើចិញ្ចើមខាងស្ដាំនៅឃុំក្រង់តេះ, ៣/ឈ្មោះ ច្រឺច លន់ ភេទប្រុស អាយុ២០ឆ្នាំជានជាតិភ្នងររបួសក្បាលផ្នែកខាងមុខខាងស្ដាំរងរបួសធ្ងន់ នៅឃុំប៊ូស្រា និង៤/ឈ្មោះ ង៉ន ចិ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិភ្នងរងរបួសពកថ្ងាសទាំងសងខាងនៅឃុំប៊ូស្រា។ ប្រភពបញ្ជាក់ថា មូលហេតុបណ្ដាលមកពីក្រុមទាំងពីរមានគំនំគ្នាពីមុនមក។ ជនរងគ្រោះត្រូវបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្រង់តេះនឹងមណ្ឌលសុខភាពប៊ូស្រា។ ដោយឡែកបក្សពួកវាចំនួន០២នាក់ត្រូវបានឃាត់ខ្លួនមាន ៖ ១/ ឈ្មោះប៊ុនថាន់ ស្មាក់ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិភ្នង នៅភូមិពូទឺត ឃុំប៊ូស្រា។ ២/ ឈ្មោះ តាវិន យ៉េត ភេទប្រុសអាយុ១៧ឆ្នាំជនជាតិភ្នងនៅភូមិពូទឺត ឃុំប៊ូស្រា។ […]

ព័ត៌មានជាតិ

ចាប់ខ្លួនចិនពីរនាក់និងដំបងឆក់មានជាតិផ្ទុះនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖នៅព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២១នេះកម្លាំងនគរបាលខេត្តព្រះសីហនុបានសាកសួរជនជាតិចិនចំនួនពីរនាក់ដែលពាក់ព័ន្ធការប្រើប្រាស់ដំបងឆក់មានជាតិផ្ទុះនៅក្នុងសណ្ឋាគារឆ្នេរសមុទ្រខៀវក្នុងក្រុងព្រះសីហនបន្ទាប់ពីកម្លាំងសន្តិសុខបានឃាត់ខ្លួននិងបញ្ជូនមកកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០២១។ កម្លាំងសន្តិសុខសណ្ឋាគារបានឱ្យដឹងថា៖បុរសជនជាតិចិនចំនួន២នាក់ដែលស្នាក់នៅសណ្ឋាគារឆ្នេរសមុទ្រខៀវបន្ទប់លេខ២៩១២និង២៩១៣បានយកដំបងឆក់មានជាតិផ្ទុះចូលក្នុងសណ្ឋាគារកាលពីថ្ងៃទី២៤ខែមករា។ជនសង្ស័យទាំង២នាក់ពាក់ព័ន្ធករណីខាងលើនេះស្ថិតនៅការិយាល័យនគរបាលព្រហ្មទណ្ឌនគរបាលខេត្តព្រះសីហនុដើម្បីចាត់ការបន្តតាមនីតិវិធី៕