ព័ត៌មានសន្តិសុខសង្គម

នគរបាលស្រុកកំរៀងអនុវត្តដីការបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន៖

បាត់ដំបង: នៅថ្ងៃសៅរ៍​៣កេីតខែពិសាខឆ្នាំថោះ បញ្ចស័កព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី២២ខែ​មេសា​ឆ្នាំ២០២​៣​វេលាម៉ោង១១និង៤០នាទី ចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់​ដំ​បង អនុវត្តតាម​យោ​បល់ដឹកនាំរ​ប​ស់​លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគ​រ​ បា​លខេត្តបាត់ដំបង​ និង​យោបល់លោ​កវរសេនីយ៍ឯក​សុខ​ និមល​ ស្ន​ង​ ការរងផែនការងារប្រឆាំងគ្រឿងញៀ​ន​ លោកវរសេនីយ៍​ទោ​ វេ​ គឹមចត់​ អធិការនគរបាលស្រុកកំរៀង​ បាន​ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន  នៃអធិការដ្ឋានគរ​បាលស្រុកអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ២​៣​៩ តព្រ ចុះថ្ងៃទី២៩ខែ​មីនាឆ្នាំ២០​២​៣របស់លោក ថាន់ ឃុង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង​ដោយបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទឈ្មោះជា សុពេ​ញ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិស្វា​យឃុំបឹងរាំង ស្រុកកំរៀង ខេត្តបា​ត់ដំបង ជាប់ចោទពីបទ​ជួញដូរដោ​យខុសច្បាប់នូវសារធាតុញៀនប្រ​ព្រឹត្តិកាលពីថ្ងៃទី៤ខែ​កុម្ភៈឆ្នាំ២០២៣​ នៅ​ភមិស្វាយធំ​ ឃុំបឹងរាំង​ ស្រុកកំ​រៀង​ ខេត្តបាត់ដបង។ នៅពេលនេះនគរបាលស្រុកបានរៀបចំបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី៕(រូបភាពនគរបាលស្រុកកំរៀង)By kosal!

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ជិត២ម៉ឺននាក់ទៀត កំពុងបន្ដមកចាក់វ៉ាក់សាំងការពារកូវីដ-១៩លើកទី១ នៅទីតាំងទាំង១៤ ដែលបានកំណត់ដោយអាជ្ញាធរ

    ភ្នំពេញ : ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បានបន្ដមកទទួលការចាក់វäក់សាំងលើកទី១ រយៈពេលពីរថ្ងៃមានជិត២ម៉ឺននាក់ហើយ ចាប់ពីថ្ងៃទី២៧ ខែមិថុនា និងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃ២៧ខែមិថុនា ដល់ថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២១ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ តែងតែបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យក្រុមការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ ដែលបានមកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បាន ឱ្យដឹងថា ចំពោះការយឺតយ៉ាវ និងបានមកទទួលការចាក់វ៉ាក់សាំងនេះ ដោយសារតែនៅពេលអាជ្ញាធរអញ្ជើញឱ្យពួកគាត់មកចាក់នោះ ពួកគាត់មានជំងឺ និងមួយចំនួនទៀតជាប់ទៅស្រុកកំណើត ទើបអាក់ខានមិនបានមកទទួលការចាក់វ៉ាក់សាំងនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផ្ទុះការឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» នៅក្រុងស្ទឹងត្រែង, អាជ្ញាធរ និងមន្ដ្រីសុខាភិបាល សម្រុកយកសំណាកអ្នកពាក់ព័ន្ធ

  (ស្ទឹងត្រែង)៖ ផ្ទុះការឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជាបន្ដបន្ទាប់រហូតដល់ជិត៣០នាក់ ខណៈកម្លាំងអាជ្ញាធរ សមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល សម្រុកយកសំណាកអ្នកពាក់ព័ន្ធករណីនេះ។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលបណ្ដាញព័ត៌មាន  ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនាម្សិលមិញ អ្នកឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» មានចំនួន២៧នាក់ និងកំពុងស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀតផងដែរ។ យ៉ាងណាមិញ សម្រាប់ករណីនេះមន្ដ្រីសុខាភិបាល បាននិងកំពុងសហការជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេសកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះរៀបចំទីតាំងនៅភោជនីយដ្ឋាន «កាឡាក់ស៉ី» ដើម្បីសម្រុកយកសំណាកអ្នក ដែលមានការសង្ស័យពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ក្រៅពីភោជនីយដ្ឋាន «កាឡាក់ស៉ី» នៅមានខារ៉ាអូខេ «វិមានមាស» មួយទៀត ដែលមានការពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងនោះក៏បានរកឃើញមនុស្សចំនួន៣នាក់ផងដែរ វិជ្ជមានជំងឺកូវីដ១៩។ ជាមួយគ្នានេះ សមត្ថកិច្ចបានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្ដអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស និងលាងសម្អាតដៃនឹងអាល់កុល ឬសាប៊ូជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៩នាក់

  ​សៀមរាប​៖ ក្រុមការងារ​ទទួល និង​ដឹកជញ្ជូន​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ នេះ បាន​រាយការណ៍​ឱ្យដឹងថា មាន​ប្រជា​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ គិត​ត្រឹម​ម៉ោង ០៦៖០០​នាទី​ល្ងាច ដែល​ចូលមក​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​, ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​, ច្រក​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ច្រក​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង សម្រាប់​ខេត្តសៀមរាប សរុប​ចំនួន ៣៩​នាក់ ស្រី ២១​នាក់ ក្នុងនោះ​កុមារា ៣​នាក់ កុមារី ២​នាក់ មាន​ដូចខាងក្រោម​៖ 1- សម្រាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​៖ ចំនួន ១​នាក់ ស្រី ១​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ 2- សម្រាប់​ច្រករបៀង​អូរ​បី​ជាន់​៖ ចំនួន ១០​នាក់ ស្រី ៥​នាក់ កុមារា ១​នាក់ កុមារី ២​នាក់​។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ: ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសាងស្នាដៃប្រកបដោយការទទួលស្គាល់ ពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស គាំទ្រ ចំពោះការរៀបរយសណ្ដាប់ធ្នាប់ ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេ នៃភូមិសាស្ត្ររាជធានីភ្នំពេញ ។ ជាក់ស្តែងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបា ល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តដឹកនាំកម្លាំងចម្រុះ ចុះតាមដងទន្លេក្នុងភូមិសាស្ត្រខណ្ឌ ធ្វើការណែនាំ ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្រខណ្ឌ។ ដោយឡែក លោក ឃ្លាំង ហួត អភិបាលនៃគណ:អភិបាលខណ្ឌជ្រោយចង្វារចង្វារ បានថ្លែងថា , យើងចូលរួមការពារបរិស្ថានទន្លេទាំងអស់គ្នា លាមក(អាចម៍) នោម ជារបស់កខ្វក់ក្នុងទន្លេ គឺបំផ្លាញសុខភាពខ្លួនយើង គ្រួសារយើង ប្រជាជនយើង ។ លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌប្ញស្សីកែវ […]

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង រយៈពេល៦ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ផ្អាកសកម្មភាពអាជីវកម្ម/ផលិតកម្មរបស់សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង ដែមានទីតាំងស្ថិតនៅភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រយៈពេល ៦ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថាសកម្មភាពអាជីវកម្ម/ផលិតកម្មរបស់សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់នេះ ត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ព័ត៌មានសន្តិសុខសង្គម

ខេត្តព្រះសីហនុ បន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១១-២៤ ខែមិថុន

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំស្ដីពី ការបន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។ ក្នុងសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ លោក គួច ចំរើន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្នុងខេត្តព្រះសីហនុ នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយទេ ហើយកំពុងមានការឆ្លងរាលដាលជាបន្ដបន្ទាប់ទៀត ដូច្នេះការបន្ដផ្អាកលក់គ្រឿងស្រវឹងនេះ ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម។ រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដូចខាងក្រោម៖ * បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ * គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ * គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ […]

ព័ត៌មានសន្តិសុខសង្គម

ចាប់ក្មេងៗដើរអុកឡុកកាប់បំផ្លាញទ្រព្យសម្បត្តិនៅប៉ោយប៉ែត

បន្ទាយមានជ័យ ៖សមត្ថកិច្ចចេញចាប់ក្រុមក្មេងស្ទាវទំនើង៤នាក់កាលពីល្ងាច ខែ៤ ខែកុម្ភៈ ឆ្នាំ ២០២១ដែល ដើរធ្វើសកម្មភាពអុកឡុក កាប់បំផ្លាញទ្រព្យសម្បត្តិនៅក្នុងក្រុងប៉ោយប៉ែតដែលបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ។   លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុង ប៉ោយប៉ែត បានឱ្យ ដឹងថា ៖ កម្លាំងបានចុះបង្ក្រាបក្មេងទំនើង ទាំង ៤នាក់នេះជាបន្តបន្ទាប់។ការឃាត់ខ្លួនខណៈក្មេងៗទាំងនោះបានធ្វើសកម្មភាពកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងដើរអុកឡុកតាមទំនើងក្នុងក្រុង ប៉ោយប៉ែត ។   លោក បានបន្តថា ៖ ជនសង្ស័យទាំង៤នាក់ មានឈ្មោះ សេង ណា ឃីម ភេទ ប្រុស អាយុ ១៥ ឆ្នាំ,ឈ្មោះ ឃី សំឡី ហៅ ខ្លី ភេទ ប្រុស អាយុ ១៦ ឆ្នាំ,ឈ្មោះ សេង សម្បត្តិ ភេទ ប្រុស អាយុ ១៦ […]

ព័ត៌មានសន្តិសុខសង្គម

ខំទុកចិត្តឲ្យខ្ចីម៉ូតូមិនយកឲ្យវិញ ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសុំណំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីបុរសរូបនេះ ខ្ចីម៉ូតូមិត្តភក្ដិមិនយកទៅជូនម្ចាស់វិញ។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧.៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង សហការជាមួយកម្លាំងអធិការស្រុកកូនមុំ ក្រោមការសម្របសម្រួលនីតិវិធីពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃាត ប៊ុនឡេង (ហៅ អាគោ) ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ពាក់ពន្ធ័ករណីរំលោភលើទំនុកចិ ត្ត( ខ្ចី ម៉ូតូ )។ តាមការឲ្យដឹងពីអធិការនគរបាលក្រុងបានលុងបានឲ្យដឹងថា កាលពីវេលាម៉ោង១១.០០នាទី ថ្ងៃ ទី៩ ខែ តុលា ឆ្នាំ២០២០ ជនសង្ស័យបានខ្ចីម៉ូតូមិត្តភក្ដិជាជាងកាត់សក់ នៅចំណុច ហាងកាត់សក់ យឹម លីនដា  ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីថា ទៅទិញទូរស័ព្ទមួយភ្លែត ក៏បាត់ឈឹងរហូត ទូរស័ព្ទក៏ខលមិនចូល ជនរងគ្រោះជាម្ចាស់ម៉ូតូ ក៏ទូរស័ព្ទទៅប្រាប់សាច់ញាតិជនសង្ស័យប្រាប់ថា ឲ្យយកម៉ូតូមកឲ្យខ្លួនវិញ ក៏នៅតែមិនឃើញយកមកឲ្យ។ ជនរងគ្រោះក៏សម្រេចចិត្តប្ដឹងទៅសមត្ថកិច្ចៗ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចជំនាញ ចុះបង្ក្រាប​បទល្មើស​ជល​ផលនៅស្រុក​កំពង់លែង

កំពង់ឆ្នាំងៈ​រយៈពេល​៣​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល ជា​បន្តបន្ទាប់ ។​លោក​លី​ឡា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​របស់​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​ឆ្នាំង ដឹកនាំ​ដោយ​លោក ម៉ប់ សាម៉ុន​នាយរង ខណ្ឌ​រដ្ឋបាល​ជលផល និង​លោក អ៊ូ សោភ័ណ ។​ ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប បទល្មើស​ជលផល នៅ​ចំណុច​ទំនប់​ស្រុក ឃុំ​ស្វាយ​រំពារ រហូតដល់​ចំណុច​បាត់​ត្រង់ ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​ក្នុង​នោះបាន​រុះរើ និង​បំផ្លាញចោល របាំង​ស្បៃ​មុង ចំនួន​២៥​កន្លែង ប្រវែង ៧៥០ ម​. លប​លូ​ស្បៃ​មុង ៣០ គ្រឿង បង្គោល ២៧០ ដើម និង​ចាក់​លែង កូន​ត្រី​ចម្រុះ​មួយចំនួន​ចូល ក្នុង​ដែន​នេសាទ​វិញ ។​ ​សូមបញ្ជាក់ថា ការបង្ក្រាប​បទល្មើស​ជ​ល​ផល បានធ្វើ​ឡើង នៅ​ចំណុច​ក្បាលកោះ​លង្វែក ខ្លា​ក្រហឹម ស្តី​បន្លិច​បឹង​ធំ ក្នុងស្រុក​ជល​គី​រី និង​ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃទី​៦ តុលា ២០២០ ។​កម្លាំងចម្រុះ​ដឹកនាំ​កម្លាំង ដោយ​រដ្ឋលេខាធិការ ក្រសួងកសិកម្ម […]