ព័ត៌មានសន្តិសុខសង្គម

ចាប់ក្មេងៗដើរអុកឡុកកាប់បំផ្លាញទ្រព្យសម្បត្តិនៅប៉ោយប៉ែត

បន្ទាយមានជ័យ ៖សមត្ថកិច្ចចេញចាប់ក្រុមក្មេងស្ទាវទំនើង៤នាក់កាលពីល្ងាច ខែ៤ ខែកុម្ភៈ ឆ្នាំ ២០២១ដែល ដើរធ្វើសកម្មភាពអុកឡុក កាប់បំផ្លាញទ្រព្យសម្បត្តិនៅក្នុងក្រុងប៉ោយប៉ែតដែលបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ។

 

លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុង ប៉ោយប៉ែត បានឱ្យ ដឹងថា ៖ កម្លាំងបានចុះបង្ក្រាបក្មេងទំនើង ទាំង ៤នាក់នេះជាបន្តបន្ទាប់។ការឃាត់ខ្លួនខណៈក្មេងៗទាំងនោះបានធ្វើសកម្មភាពកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងដើរអុកឡុកតាមទំនើងក្នុងក្រុង ប៉ោយប៉ែត ។

 

លោក បានបន្តថា ៖ ជនសង្ស័យទាំង៤នាក់ មានឈ្មោះ សេង ណា ឃីម ភេទ ប្រុស អាយុ ១៥ ឆ្នាំ,ឈ្មោះ ឃី សំឡី ហៅ ខ្លី ភេទ ប្រុស អាយុ ១៦ ឆ្នាំ,ឈ្មោះ សេង សម្បត្តិ ភេទ ប្រុស អាយុ ១៦ ឆ្នាំ និងឈ្មោះ វង់ ភ័ ក្ត្រា ហៅ ប៉ា ប៉ា ត្រា ភេទ ប្រុស ។ពួកគេរស់នៅក្នុង សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *