ភ្នំពេញ: ដោយអនុវត្តតាមការណែនាំ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំរួម របស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ដល់ លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ និងលោកមេបញ្ជាការ វរសេនាតូច ដោយធ្វើការណែនាំឲ្យត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ និង អាស៊ាន ប៉ារ៉ា ហ្គេម លើកទី១២ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខដ៏ខ្លីនេះ ព្រមទាំងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នៃរដ្ឋសភា ផងដែរ៕
Related Articles
មន្រ្តីរដ្ឋបាលTrumpបានទាក់ទងដោយសម្ងាត់ទៅក្រុមផ្ទេររបស់លោកBiden
ទោះបីជាមានការបដិសេធរបស់លោកTrumpក្នុងការបាត់បង់ក៏ដោយក៏មន្ត្រីរដ្ឋបាលTrump មួយចំនួនបានទាក់ទងទៅក្រុមផ្លាស់ប្តូររបស់លោកBiden។អ្នកកាន់តំណែងមួយចំនួននិងអតីតមន្រ្តីរដ្ឋបាលTrumpបានទាក់ទងជាសម្ងាត់ទៅក្រុមផ្លាស់ប្តូររបស់ប្រធានាធិបតីជាប់ឆ្នោតរបស់លោកJoeBidenទោះបីជាលោកTrumpនៅតែបន្តបដិសេធមិនទទួលស្គាល់ការបរាជ័យនិងប្រកាសជ័យជំនះ។មន្រ្តីពីរនាក់មកពីក្រុមផ្ទេរប្រាក់របស់លោកBidenបាននិយាយថាការអភិវឌ្ឍន៍នេះមិនធ្ងន់ធ្ងរទេ។ ទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរនេះបង្ហាញថាតួលេខជិតស្និទ្ធនឹងលោក Trump ជឿជាក់ថាលោកBidenនឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។ទោះបីជាប្រធានាធិបតីបច្ចុប្បន្នបដិសេធមិនទទួលស្គាល់ការបរាជ័យនិងក្រុមស្របច្បាប់របស់លោកនៅតែបន្តទៅមុខក៏ដោយ។ ប្តឹងលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋមួយចំនួនដោយគ្មានភ័ស្តុតាងជាក់លាក់។ក្រុមមន្រ្តីបានទទូចថាវិធីសាស្រ្តនេះមិនអាចជំនួសសេចក្តីសង្ខេបស្តីពីសន្តិសុខជាតិនិងវិធីដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ដែលរដ្ឋបាល Trump បដិសេធមិនអនុញ្ញាតឱ្យក្រុមរបស់លោក Bidenឡើយ។ការបដិសេធឥតឈប់ឈររបស់ប្រធានាធិបតី Trump ក្នុងការទទួលស្គាល់ការបរាជ័យបណ្តាលឱ្យរដ្ឋបាលសេវាសាធារណៈ (GSA) មិនបញ្ជាក់លទ្ធផលនៃការបោះឆ្នោតនិងបង្កឱ្យមានការផ្ទេរអំណាចទៅក្រុមរបស់លោក Biden ។ ការពន្យារពេលនេះបានរារាំងក្រុមរបស់Bidenមិនឱ្យផ្តួចផ្តើមដំណើរការកាន់កាប់ដោយសណ្តាប់ធ្នាប់របស់រដ្ឋាភិបាលដែលកំពុងកាន់អំណាច។លោកស្រីKateBedingfieldអ្នកនាំពាក្យក្រុមផ្លាស់ប្តូររបស់លោកBidenបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថាទោះបីមិនបានទាក់ទងជាផ្លូវការក៏ដោយGSA នៅតែត្រូវបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតដើម្បីចាប់ផ្តើមដំណើរការផ្ទេរ។ លោកស្រីបាននិយាយថា“ GSA ត្រូវតែអនុវត្តតាមច្បាប់នៃច្បាប់និងបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដើម្បីឲ្យ សហរដ្ឋអាមេរិកអាចមើលឃើញការផ្លាស់ប្តូររលូននិងប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាល” ។ ក្នុងអំឡុងពេលនៃការប្រជុំសំណួរនិងចម្លើយតាមអ៊ីនធឺណេតជាមួយបុគ្គលិកសុខាភិបាលជួរមុខកាលពីថ្ងៃពុធលោកBidenបាននិយាយថាការមិនចូលរួមនៅក្នុងសេចក្តីសង្ខេបអាចបណ្តាលឱ្យរដ្ឋបាលរបស់លោកជួបប្រទះការពន្យារពេលក្នុងការចែកចាយវ៉ាក់សាំងប្រឆាំងនឹងCOVID។ក្រុមការផ្ទេររបស់លោកBidenកំពុងទាក់ទងជាមួយអតីតមន្រ្តីក្រសួងយុត្តិធម៌ថ្មីៗនេះដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំសម្រាប់ការផ្លាស់ប្តូរដោយគ្មានកិច្ចសហប្រតិបត្តិការពីរដ្ឋបាលTrump។សម្ពាធក្នុងការអនុញ្ញាតិឱ្យលោកBidenចាប់ផ្តើមដំណើរការផ្លាស់ប្តូរមួយកំពុងកើនឡើងដែលមួយផ្នែកមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាជាពិសេសលើបញ្ហាសន្តិសុខជាតិដ៏រសើបដូចជាភាពវៃឆ្លាតនិងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការត្រួតពិនិត្យការរាតត្បាតCovid។សមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនបាននិយាយថាក្រុមអ្នកផ្ទេរតំណែងរបស់លោកBidenគួរតែចូលទៅក្នុងការធ្វើបទបង្ហាញនេះទោះបីក្រុមមេធាវីរបស់លោកប្រធានាធិបតី Trump ធ្វើបណ្តឹងជុំវិញលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងក៏ដោយ៕
អាជ្ញាធរជាតិអប្សរា ប្រកាសផ្អាកការទស្សនាសារមន្ទីរទាំងបីរបស់ខ្លួននៅខេត្តសៀមរាបបណ្ដោះអាសន្ន
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងអំពីការផ្អាកដំណើរការ និងការចូលទស្សនានៅតាមសារមន្ទីរទាំងបីជាបណ្ដោះអាសន្ន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ ខែមីនានេះ រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាលឡើងវិញ និងរហូតដល់មានការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា។ សារមន្ទីរទាំងបីនោះរួមមាន៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរឡតានី និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៉ី។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា៖
ជិះម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យស្លាប់សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ
ព្រះសីហនុ៖នៅយប់ថ្ងៃទី២២ខែមករាឆ្នាំ២០២១គ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់រវាងអ្នកជិះម៉ូតូបុកជាមួយរថយន្តកុងតឺន័រលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៩៤/១៩៥ក្នុងភូមិអូរចំណារឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះជិះម៉ូតូម៉ាកសុយហ្ស៊ុយគីនិចពណ៌ក្រហមគ្មានផ្លាកលេខមានទិសដៅចេញពីខេត្តព្រះសីហនុ។អ្នកបើកម៉ូតូបានវ៉ាជែងមកខាងឆ្វេងដៃចូលរថយន្តដឹកកុងតឺន័រម៉ាកហីយ៉ានពាក់ផ្លាកលេខព្រះសីហនុ3A6610ទិសដៅផ្ទុយគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់។ សមត្ថកិច្ចបានបន្តថា៖ជនរងគ្រោះមិនស្គាល់អត្តសញ្គាណនៅឡើយទេខណៈកម្លាំងកំពុងស្រាវជ្រាវរកសាច់ញាតិ។ចំណែកអ្នកបើកបររថយន្តក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕