ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ទទួលរថយន្ត និង សម្ភារ ពីឯកឧត្តម ប្រាក់ សុខុន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

កណ្តាល :ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅថ្ងៃ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត តំណាងឱ្យរដ្ឋបាលខេត្ត  កណ្តាល បានអញ្ជើញទទួលរថយន្ត និងសម្ភារ ពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអរន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ដែលរថយន្ត និងសម្ភារ ទាំងនោះសម្រាប់បម្រើឱ្យការងារទប់ស្កាត់ជំងឺកូវីដ-១៩ ។ អំណោយដែល ឯកឧត្តម ប្រាក់ សុខុន បានឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកណ្ដាល រួមមាន៖ រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្លៀកបំពាក់ការពា (PPE) ចំនួន ១,២០០ឈុត   ម៉ាសប្រភេទល្អ N95 ចំនួន […]

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យទីតាំងដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅខេត្ដឧត្ដរមានជ័យ

ឧត្តរមានជ័យ: ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កង​ទ័ពជើងគោកបានអញ្ជើញពិនិត្យទីតាំងដើម្បីរៀបចំជាមណ្ឌលព្យាបាល​ជំងឺកូវីដ-១៩ កម្រិត​ស្រាល និងមន្ទីរពេទ្យព្យាបាលកម្រិតធ្ងន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ​ដែលវិល​ត្រឡប់​មកពីប្រទេសថៃ នៅក្នុងខេត្ដឧត្ដរមានជ័យ។ ការចុះពិនិត្យនេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ ។ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដោយសារមួយ​រយៈ​កន្លងមកនេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញពលករដែលមកពីប្រទេសថៃ​មាន​ផ្ទុកជំងឺកូវីដ-១៩ ជាច្រើននាក់គួរឱ្យព្រួយបារម្ភ ម្យ៉ាងទៀតទីតាំងមួយចំនួនក៏មានការ​ពេញ​ផងដែរ។ ឯកឧត្តមបានថ្លែងកោតសរសើរដល់អាជ្ញាធរខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែលមួយរយៈនេះ បានខិតខំប្រឹងប្រែងយកអស់​កម្លាំងកាយចិត្តអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែពលករដែលវិលត្រឡប់មកពីប្រទេសថៃបានយ៉ាងល្អ។ សូមបញ្ជាក់ថា នៅខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា […]

ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ

 ភ្នំពេញ: ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុងការបំពេញការងាររបស់ខ្លួននាពេលកន្លងមក កាលពីថ្ងៃ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងបានជំរុញលើកទឹកចិត្តឱ្យមន្ត្រីទាំងនោះ ខិតខំប្រឹងប្រែងធ្វើការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកប ដោយការទទួលខុសត្រូវ នៅតាមមុខតំណែងរបស់ខ្លួន ដើម្បីផលប្រយោជន៍ដល់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល និងប្រទេសជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីទទួលបន្ទុកក្រោមឱវាទ និង មន្ត្រីជំនាញពាក់ព័ន្ធ អនុវត្តន៍ការចេញប័ណ្ណបើកបរឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយសហការជាមួយក្រុមការងារជញ្ជីងរបស់ក្រសួង […]

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ជិត២ម៉ឺននាក់ទៀត កំពុងបន្ដមកចាក់វ៉ាក់សាំងការពារកូវីដ-១៩លើកទី១ នៅទីតាំងទាំង១៤ ដែលបានកំណត់ដោយអាជ្ញាធរ

    ភ្នំពេញ : ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បានបន្ដមកទទួលការចាក់វäក់សាំងលើកទី១ រយៈពេលពីរថ្ងៃមានជិត២ម៉ឺននាក់ហើយ ចាប់ពីថ្ងៃទី២៧ ខែមិថុនា និងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃ២៧ខែមិថុនា ដល់ថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២១ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ តែងតែបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យក្រុមការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ ដែលបានមកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បាន ឱ្យដឹងថា ចំពោះការយឺតយ៉ាវ និងបានមកទទួលការចាក់វ៉ាក់សាំងនេះ ដោយសារតែនៅពេលអាជ្ញាធរអញ្ជើញឱ្យពួកគាត់មកចាក់នោះ ពួកគាត់មានជំងឺ និងមួយចំនួនទៀតជាប់ទៅស្រុកកំណើត ទើបអាក់ខានមិនបានមកទទួលការចាក់វ៉ាក់សាំងនេះ […]

ព័ត៌មានជាតិ

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើថ្ងៃទី២៨ មិថុនា នៃទិវាគម្រប់ខួប៧០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលប្រវត្ដិសាស្រ្ដខ្មែរអ្វីខ្លះ?

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមិថុនានេះ គឺ ជាទិវាគម្រប់ខួប៧០ឆ្នំារបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញអំពីសកម្មភាពនយោបាយ និងសមិទ្ធិផលធំៗជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋទូទំាងព្រះនគរ ក្នុងការដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយនៅគ្រប់ដំណាក់កាលធំៗនៃប្រវត្តិសាស្ដ្រខ្មែរ។ តើថ្ងៃទី២៨ មិថុនា នៃទិវាគម្រប់ខួប៧០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលប្រវត្ដិសាស្រ្ដខ្មែរអ្វីខ្លះ? អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងរៀបរាប់ថាចំពោះថ្ងៃទី២៨ ខែមិថុនានៃទិវាគម្រប់ខួប៧០ឆ្នំា របស់គណបក្សប្រជាជនកម្ពុជាដ៏ប្រពៃថ្លៃថ្លានាពេលនេះ បើនិយាយពីសាវតារគឺជាគណបក្សមួយដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមគណបក្សនយោបាយនានាក្នុងព្រះនគរយើង ក៏ដូចជាក្នុងតំបន់ផងដែរ។ តាមរយ:សាវតារនេះ គណបក្សបានឆ្លងកាត់ពុះពារឧបសគ្គច្រើនរាប់មិនអស់ ក្នុងដំណាក់កាលប្រវត្ដិសាស្រ្ដខ្មែររហូតឈានដល់ប្រទេសមានសន្តិភាព និងការអភិវឌ្ឍប្រកបដោយមោទនភាពដូចយើងឃើញបច្ចុប្បន្ននេះ។ បើហេតុនេះបើឈរលើសាវតារនេះ គណបក្សដែលបានឆ្លងកាត់ដំណាក់កាលប្រវត្ដិសាស្រ្ដនោះគឺ៖ ១៖ ចំពោះគណប្រជាជនកម្ពុជាដែលបានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នំា១៩៥១ កាលពី៧០ឆ្នំាមុនមកនេះ គឺមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍ខែ្មរ -khmer People’s Revolutionnary Party» ជាចលនាតស៊ូបណ្ដេញពួកអាណានិគមនិយមបារំាងចេញពីកម្ពុជា ដោយស្របទៅតាមរាជតម្រិះសម្ដេចឪ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិខ្មែរជាទីគោរពសក្ការ:ដ៌ខ្ពង់ខ្ពស់បំផុតនៃយើង ដែលបានធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នំា១៩៥៣ នាសម័យនោះផងដែរ។ បានសេចក្ដីថាចំពោះចលនាតស៊ូនេះយើងអាចហៅថា «ពហុចលនា» ពីព្រោះមាននិន្នាការមនោគមន៍វិជ្ជាផ្សេងៗគ្នា ប៉ុន្ដែមានទិសដៅតែមួយគឺការរំដោះប្រទេសចេញ ពីពួកអាណានិគមនិយមបារំាង។ ដោយហេតុថាចលនាតស៊ូនេះបានសហការណ៍ជាមួយបណ្ដាលចលនាតស៊ូនៃប្រទេសវៀតណាម និងលាវ […]

ព័ត៌មានជាតិ

សៀវភៅ «កំពូលអ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី» ស្តីពីជីវិតសម្តេច ហ៊ុន សែន លើសមរភូមិចរចាសន្តិភាព នឹង ត្រូវ បោះ ពុម្ព ឆាប់ៗនេះ

(ភ្នំពេញ): ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ យោងតាមលោក ពៅ សុខ ទីប្រឹក្សាផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឱ្យអ្នក សារព័ត៌មាន ដឹងថា សៀវភៅ «កំពូលអ្នកយុទ្ធសាស្ត្រវ័យក្មេង» ស្តីពីជីវិតសម្តេច ហ៊ុន សែន ក្នុងដំណើរចរចា ស្វែង រក សន្តិភាព សម្រាប់ប្រទេសកម្ពុជា អំឡុងឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ នឹងត្រូវបោះ ពុម្ពឆាប់ៗ នេះ។ លោក ពៅ សុខ បានបញ្ជាក់ឱ្យដឹងទៀតថា អ្វីដែលជាភាពអស្ចារ្យរបស់សម្តេច ហ៊ុន សែន នៅក្នុងសៀវភៅនេះ គឺ ទី១ ទោះបីនៅពេលនោះ សម្តេចទើបតែមានអាយុ៣៦ឆ្នាំ ប៉ុន្តែ សម្តេច បានធ្វើឱ្យព្រះករុណា ព្រះបាទ នរោត្តម សីហនុ យល់ព្រម ទទួល ជួបចរចាជាលើកដំបូង និង ធ្វើ ឱ្យព្រះករុណា មានការភ្ញាក់ផ្អើល កោតសរសើរក្រៃលែងថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផ្ទុះការឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» នៅក្រុងស្ទឹងត្រែង, អាជ្ញាធរ និងមន្ដ្រីសុខាភិបាល សម្រុកយកសំណាកអ្នកពាក់ព័ន្ធ

  (ស្ទឹងត្រែង)៖ ផ្ទុះការឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជាបន្ដបន្ទាប់រហូតដល់ជិត៣០នាក់ ខណៈកម្លាំងអាជ្ញាធរ សមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល សម្រុកយកសំណាកអ្នកពាក់ព័ន្ធករណីនេះ។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលបណ្ដាញព័ត៌មាន  ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនាម្សិលមិញ អ្នកឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» មានចំនួន២៧នាក់ និងកំពុងស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀតផងដែរ។ យ៉ាងណាមិញ សម្រាប់ករណីនេះមន្ដ្រីសុខាភិបាល បាននិងកំពុងសហការជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេសកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះរៀបចំទីតាំងនៅភោជនីយដ្ឋាន «កាឡាក់ស៉ី» ដើម្បីសម្រុកយកសំណាកអ្នក ដែលមានការសង្ស័យពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ក្រៅពីភោជនីយដ្ឋាន «កាឡាក់ស៉ី» នៅមានខារ៉ាអូខេ «វិមានមាស» មួយទៀត ដែលមានការពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងនោះក៏បានរកឃើញមនុស្សចំនួន៣នាក់ផងដែរ វិជ្ជមានជំងឺកូវីដ១៩។ ជាមួយគ្នានេះ សមត្ថកិច្ចបានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្ដអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស និងលាងសម្អាតដៃនឹងអាល់កុល ឬសាប៊ូជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ៕

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដែលរៀបចំឡើង តាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះមានការចូលរួមពីភាគីពាក់ព័ន្ធជាង៥០០នាក់ ដែលជាថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក តំណាងក្រសួង ស្ថាប័នចំណុះគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងឃុំ ពាក់ព័ន្ធ សហគមន៍ជនជាតិដើមភាគតិច ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអង្គការអន្តរជាតិមួយចំនួនទៀត។ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានថវិកាសរុប ១០៧ លានដុល្លារ ក្នុងនោះឥណទានធនាគារពិភពលោកចំនួន ៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១៤លានដុល្លារ សហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​ចក្រភព​អង់គ្លេស ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម សាយ សំ​អាល់

​ភ្នំពេញ: ថ្ងៃទី២៣ ខែមិថុនា ឆ្នា២០២១ រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស ឯកឧត្តម ​ដូ​មី​និក រ៉ា​អាប់ (Dominic Raab) បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នេះ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។ លោករដ្ឋមន្រ្តីការបេទេសអង់គ្លេសបានមកដល់កម្ពុជាកាលពីយប់ថ្ងៃទី២២ខែមិថុនា ដើម្បូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ​ចំពោះខ្លឹមសារនៃជំនួបរបស់លោករដ្ឋមន្រ្តីទាំងពីមិនទាន់ត្រូវបានផ្តល់ជូនលំអិតនៅឡើយទេ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ គឺបន្ទាប់ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​រួច រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស នឹង​អញ្ជើញ​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាពផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​។ ឯកឧត្តមដូ​មី​និក រ៉ា​អាប់ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​តាម​យន្តហោះ​ពិសេស​បានមក​ដល់ក​ម្ពុ​ជា​ដោយ​សុវត្ថិភាព​ហើយ​នៅ​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ តប​តាម​ការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍ នៃ​ចក្រភព​អង់គ្លេស ផ្តើម​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​។​ ឯកឧត្តម ​ដូ​មី​និក រ៉ា​អាប់ និង​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូលទីតាំងភោជនីយដ្ឋាន២កន្លែង នៅស្រុកពញាក្រែក ក្រោយពាក់ព័ន្ធអ្នកជំងឺកូវីដ

(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ឌសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន នៅទីតាំងភោជនីយដ្ឋានហ្គោលក្លឹប និងភោជនីយដ្ឋានរស្មីផ្កាយពេជ្រ ស្ថិតនៅភូមិជីមាន់លិច ឃុំក្រែក ស្រុកពញាក្រែក ក្រោយរកឃើញពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។ ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន  ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទបណ្ដោះអាសន្នទីតាំងទាំង២ខាងលើនេះ រយៈពេល១៤ថ្ងៃ ហើយណែនាំឲ្យបុគ្គលដែលធ្លាប់បានទៅទីតាំងនោះ ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១មក ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ។ ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖