ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីម្សិលមិញបានអនុញ្ញាតឲ្យលោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ជួបសម្ដែងការគួរសម ព្រមទាំងបានរៀបចំពិធីប្រគល់ទទួល អំណោយរបស់សមាគមរួមមាន ៖ មីចំនួន២១៦៦ កេស ទឹកបរិសុទ្ធចំនួន៦០០កេស និងស្បែកជើងចំនួន២០០០គូ ជូនដល់កងទ័ពជើងគោកដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោកក្នុងយុទ្ធនាការដោះស្រាយការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់។ លោកប្រធានសមាគមបានលើកឡើងថា ដោយមើលឃើញយុទ្ធនាការជួយជនរងគ្រោះដោយសារទឹកជំនន់រហ័សទាន់ពេលវេលាក្រោមការដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក សមាគមព្រមទាំងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកឧបត្ថម្ភគាំទ្រចំពោះកងទ័ពដើម្បីជួយសង្គ្រោះប្រជាជនឲ្យបានទាន់ពេលវេលា។ លោកបន្តថា នេះគឺជាទឹកចិត្ត និងការថ្លែងអំណរគុណរបស់សមាគមស្បែកជើងកម្ពុជាចំពោះកងទ័ពដែលតែងតែឃើញកងទ័ពនៅជួរមុខជានិច្ច និងតែងតែចុះជួយសង្គ្រោះប្រជាពលរដ្ឋរាល់ពេលដែលមានគ្រោះមហន្តរាយផ្សេងៗ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុតចំពោះឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងគណៈកម្មការទាំងអស់ដែលបានចូលរួមឧបត្ថម្ភអំណោយជួយដល់កងទ័ពដើម្បីសង្គ្រោះប្រជាជននៅក្នុងគ្រាដ៏លំបាកនេះ៕
Month: October 2020
រដ្ឋមន្រ្តីកសិកម្មបង្ហាញលទ្ធផលនៃការនាំចេញអង្ករ និងស្រូវពីកម្ពុជាក្នុងរយៈពេល១០ខែ ឆ្នាំ២០២០នេះ
ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះតាមរយៈទំព័រហ្វេសប៊ុកបានបង្ហាញនូវលទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០។ ឯកឧត្តមរដ្ឋមន្រ្តីបង្ហាញថា ក្នុង១០ខែដើមឆ្នាំ២០២០នេះ សម្រេចបាន ៥៣៦ ៣០៥ តោន ដែលក្នុងនេះមាន ៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១ ១៣២ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩ ០១២ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៣៨ តោន។ ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨ ៣៦៥ តោន ស្មើនឹង +១៧,១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧ ៩៤០ តោន។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៤៧ ៥៣០ តោន ថយចុះចំនួន ១១ ៨២៤ តោន ស្មើនឹង […]
រថយន្តកុងតានឺកៀរអ្នកជិះម៉ូតូឱ្យដួលនិងកិនចំក្បាលបណ្តាលឱ្យយុវជនម្នាក់ស្លាប់
ព្រះសីហនុ៖គ្រោះថ្នាក់ចរាចរណ៍មូយដោយមានរថយន្តកុងតៃនឺបានកៀរអ្នកជិះម៉ូតូឱ្យដួលនិងកិនចំក្បាលបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងនៅត្រង់មុខរោងចក្រញូស្តាស្ថិតក្នុងភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី២៩ខែតុលាឆ្នាំ២០២០។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះជិន ចាន់រ៉ា ភេទប្រុសអាយុ២៥ឆ្នាំមានមុខរបរបុគ្គលិកកាស៊ី មានទីលំនៅក្បែរកន្លែងកើតហេតុ។យុវជនរងគ្រោះបានជិះម៉ូតូបត់ឆ្វេងចូលខាងផ្លូវក៏បានប៉ះដៃចង្កូតជាមួយរថយន្តកុងតៃនឺ ដែលមានទិសដីបញ្ច្រាស់គ្នាបណ្តាលឱ្យដួលចូលក្រោមរថយន្តកិនស្លាប់តែម្តង រី ឯ រថយន្ត ត្រូវបានបើកខ្លួនបាត់៕
កម្លាំងសមត្ថកិច្ចចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងនៅស្រុកវាលវែង
ខេត្តពោធិ៍សាត់៖កម្លាំងសមត្ថកិច្ចស្រុកវាលវែងបានចាប់រថយន្ត១គ្រឿងនិងអ្នកបើកបររួមនិងវត្ថុតាងឈើជាច្រើនកំណាត់។ករណីបង្ក្រាបបទល្មើសព្រៃឈឺនេះបានធ្វើឡើងនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែងខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២០។ មន្ត្រីសមត្ថកិច្ចជំនាញបានឱ្យដឹងថាៈក្នុងការបង្ក្រាបនេះគឺកម្លាំងឃាត់ខ្លួនមនុស្សម្នាក់រួមទាំងរថយន្ត១គ្រឿងម៉ាកឡិចស៊ីសRX300ពណ៌ខ្មៅស៊េរីឆ្នាំ២០០១ពាក់ស្លាកលេខភ្នំពេញ2l5369និងវត្ថុតាងឈើប្រភេទលេខ១ចំនួន៣៥ដុំស្មើនឹងចំនួន២,៤៧១ម៉ែត្រត្រីគុណ។ក្នុងនោះអ្នកបើកបររថយន្តមិនត្រូវបានគេឱ្យស្គាល់ឈ្មោះហើយឈើនេះជារបស់នរណានោះឡើយ ។ ប្រភពដដែលបានឱ្យដឹងទៀតថា មនុស្សម្នាក់និង រថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX300និងឈើចំនួន៣៥ដុំស្មើនឹងចំនួន២,៤៧១ម៉ែត្រត្រីគុណដែលជាវត្ថុតាងត្រូវបានគេរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុសដើម្បីរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
សម្តេចហ៊ុនសែនថ្វាយព្រះសព្ទសាធុការពរជ័យព្រះករុណាព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធី បុណ្យខួបលើកទី១៦នៃការយាងគ្រងព្រះបរមរាជសិរីរាជសម្បត្តិ
ប្រមុខរាជរដ្ឋាភិបាលសម្តេចហ៊ុន សែនបានថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាព្រះបាទសម្ដេចព្រះមរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យ ប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី ១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែល ប្រព្រឹត្តទៅនៅ ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០នេះ។នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នៅលើផេកផ្លូវការសម្ដេចតេជោបានសរសេរថា ក្នុងព្រះរាជ វរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរី រាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហា ប្រសើរ និងសូមលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី […]
លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង!
ខេត្តកណ្ដាល: ក្រុមហ៊ុនជីកនិងដឹកដីលក់ដែលត្រូវបានគេស្គាល់ច្បាស់ ថៅកែឈ្មោះថាវ ស្រៀង បានចាក់ដីរំលោភដីស្រែពលរដ្នយកធ្វើជាផ្លូវ រហូតដល់អាច៍ដីហូរចូលស្រែជាង១ម៉ែត្រ លុះម្ចាស់ដីស្រែបានដាំបង្គោលរបងស្រាប់តែទៅប្ដឹងចៅហ្វាយស្រុកខ្សាច់កណ្ដាល អោយកម្លាំងមកដក់បង្គោលរបងដោយមិនស្តាប់ហេតុផល និងមានចិត្តលំអៀងស្ដាប់តែភាគីម្ខាង ធ្វើបែបនេះហាក់ដូចជាមើលងាយមន្រ្ដីថ្នាក់ក្រោមដែលគេខិតខំសម្របសម្រួល ធ្វើអោយមានការថ្នាំថ្នាក់ហើយបានពលរដ្នលើកឡើងថា លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង!។ ដើមហេតុ: ដំបូងឡើយ ម្ចាស់ដី ឈ្មោះ សុខ វណ្ណារ៉ា ទិញដីធ្វើស្រែយូហើយ បន្ទាប់មកឡានដឹកដីរបស់លោកលោក ថាវ ស្រៀង បានចាក់ដីធ្វើផ្លូវ រហូតដល់អាច៍ដីហូរចូលស្រែគាត់ ប្រវែងជាង១ម៉ែត្រ ហើយគាត់ក៏សម្រេចចិត្តដាំបង្គោល នៅថ្ងៃទី២៣ តុលា ឆ្នាំ២០២០។ ថ្ងៃទី២៦ តុលា ឆ្នាំ២០២០ នៅពេលកំពុងធ្វើរបង ខាងលោក ថាវ ស្រៀង ចុះទៅហាមឃាត់ជាងធ្វើរបង ហើយបានតេហៅខាងឃុំ បន្ទាប់មកខាងក្រុមប្រឹក្សាឃុំ ក៏ចុះទៅដែរ កំណត់យក៨ម៉ែត្រ ប៉ុន្តែលោកថាវ ស្រៀង មិនព្រម ព្រោះគាត់ថា ផ្លូវនេះប្រហែលជាង១២ម៉ែត្រ។ ថ្ងៃទី២៧ តុលា ឆ្នាំ២០២០ អង្គប្រជុំក្នុងសាលាឃុំ ដែលមាន ក្រុមប្រឹក្សាឃុំ៣នាក់ ស្មៀន១នាក់ លោកថាវ […]
អាជ្ញាធរខេត្តប្រាប់អាជីវករឲ្យរុះរើសំណង់តាមបណ្តោយឆ្នេរកែប
ខេត្តកែប ៖ អាជ្ញាធរខេត្តកែបបានសម្រេចដាក់ឱសានវាទដល់អាជីវករដែលសង់សំណង់រំលោភលើដីសាធារណៈ តាមបណ្តោយឆ្នេរកែបត្រូវតែរុះរើចេញជាកំហិតឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវសម្អាតទីតាំងនោះឲ្យបានស្អាតដូចដើម ហើយបើមិនរុះរើទេនោះ អាជ្ញាធរនឹងចុះរុះរើហើយមិនធានានូវ ការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូននោះឡើយ។ សូមជម្រាបថា ការប្រើវិធានការក្តៅនោះគឺក្រោយពីអាជីវករមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ជាច្រើនលើកច្រើនសា មកហើយតែនៅតែមិនព្រមរុះរើ ។ ការដាក់ចេញនូវឱសាទវាទនេះ ក្រោយមានកិច្ចប្រជុំធំមួយរបស់ អាជ្ញាធរខេត្តកែប និងអាជីវករដែលមានទីតាំង លក់ដូរតាមបណ្តោយឆ្នេរកែប ដោយដឹកនាំដោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរបានទុកពេលឱ្យអាជីវករ អាចរក្សាទីតាំងទាំងនោះសម្រាប់លក់ដូរ នៅថ្ងៃឈប់ សម្រាកក្នុងព្រះពិធីគ្រប់គ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ពោលគឺការរុះរើបន្ទាប់ពីបញ្ចប់ពិធីបុណ្យធំទាំងពីរនេះ។ សាធារណៈជនបានកត់សម្គាល់ថា អាជីវករលក់ដូរនៅតំបន់ឆ្នេរខេត្តកែបតែងតែបង្កបញ្ហារួមទាំងការថ្នាំងថ្នាក់ពីសំណាក់ ភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅតំបន់នោះ សំខាន់ការកំណត់ថ្លៃម្ហូបអាហារនិងកន្លែងអង្គុយថ្លៃហូសហេតុដែល មិនអាចទទួលយកបានហើយបញ្ហានោះកើតមានយូរឆ្នាំហើយដែរ ប៉ុន្តែអាជ្ញាធរហាក់ធ្វើមិនដឹងមិនឮ ហើយបណ្តោយឲ្យអាជីវករទាំងនោះធ្វើតាមអំពើចិត្ត៕
តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចុះចែកអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់ជាង១ពាន់គ្រួសារ ក្នុងខណ្ឌចំនួន២នៃរាជធានីភ្នំពេញ
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានបន្ដចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ សម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១,០៤០គ្រួសារ ដែលមកពី ៣សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ និង១សង្កាត់ក្នុងខណ្ឌសែនសុខ។ ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ បានធ្វើឡើងនៅភូមិពុទ្រា សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា នៅក្នុងខណ្ឌព្រែកព្នៅ មានចំនួន៥សង្កាត់ ក្នុងនោះ៣សង្កាត់ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង មានចំនួន៨៩២គ្រួសារ គឺនៅសង្កាត់គោករការ ចំនួន៨២៣គ្រួសារ, សង្កាត់ពន្សាំង៣៨គ្រួសារ, សង្កាត់ព្រែកព្នៅ ៣១គ្រួសារ។ សម្រាប់ខណ្ឌសែនសុខ មានចំនួន៦សង្កាត់ ក្នុងនោះមានតែមួយសង្កាត់ប៉ុណ្ណោះ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង គឺសង្កាត់ឃ្មួញ ដែលមានចំនួន១៤៨គ្រួសារ។ សង្កាត់ដែលរងគ្រោះខាងលើនេះ ក្នុងមួយគ្រួសារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, អំបិល២គីឡូក្រាម, ទឹកបរិសុទ្ធ១កេស, […]
កម្ពុជា ៖ អ្នកស្លាប់ដោយទឹកជំនន់ កើនដល់៤៣នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ
ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ បានកើនឡើងរហូតដល់៤៣នាក់។ ក្នុងនោះខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅ២៦នាក់។ យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ខេត្តដែលមានពលរដ្ឋស្លាប់ដោយសារគ្រោះទឹកជំនន់នេះ រួមមាន៖ បន្ទាយមានជ័យ ២៦នាក់, ពោធិ៍សាត់ ៦នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នេះ បានបង្កផលប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ រួមមាន ៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។ គ្រោះទឹកជំនន់នេះ […]
ឯកឧត្តម ឃួង ស្រេង ដឹកនាំកម្លាំងដោយផ្ទាល់ចុះលាងសម្អាតភូមិដ្ឋានប្រជាពលរដ្ឋ ក្រោយរងនូវការជន់លិច
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដែលរងការជន់លិចពីជំនន់ទឹកភ្លៀងកាលពីពាក់កណ្ដាលខែតុលាមកម្លេះ ក្រោយពីការបាញ់លាងសម្អាត និងកាយស្ដារអណ្ដូងលូបង្ហូរទឹករួច មន្រ្ដីជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងចុះបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋ។ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺកាកសំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើម ហើយអាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប លាងសម្អាតឲ្យអស់កាកសំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើម នៅក្នុងបុរីនេះឲ្យស្អាត ចាប់ពីពេលនេះតទៅ ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគផងដែរ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ពេលដឹកនាំបញ្ជាដោយផ្ទាល់ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី រួមជាមួយកម្លាំងពាក់ព័ន្ធ ដែលមានទាំងកងទាហាន កងនគរបាលផងដែរនោះ បានរួមគ្នាលាងសំអាតភូមិដ្ឋានមួយនេះ ដើម្បីឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយពីទឹកជំនន់បានលិចលង់លំនៅដ្ឋានរបស់ពួកគាត់ អស់រយៈពេលជាង១០ថ្ងៃកន្លងមកនេះ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងបុរីពិភពថ្មី គម្រោងទី២ […]