ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​នៅ​ស្រុក​វាលវែង

ខេត្តពោធិ៍សាត់​៖​កម្លាំង​សមត្ថកិច្ច​ស្រុក​វាលវែង​បាន​ចាប់​រថយន្ត​១​គ្រឿង​និង​អ្នកបើកបរ​រួម​និង​វត្ថុតាង​ឈើ​ជាច្រើន​កំណាត់​។​ករណី​បង្ក្រាប​បទល្មើស​ព្រៃ​ឈឺ​នេះ​បានធ្វើ​ឡើង​នៅ​ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០២០​។​

​មន្ត្រី​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថាៈ​ក្នុងការ​បង្ក្រាប​នេះ​គឺ​កម្លាំង​ឃាត់ខ្លួន​មនុស្ស​ម្នាក់​រួមទាំង​រថ​យន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០១​ពាក់​ស្លាក​លេខ​ភ្នំពេញ​2l5369​និង​វត្ថុតាង​ឈើ​ប្រភេទ​លេខ​១​ចំនួន​៣៥​ដុំ​ស្មើនឹង​ចំនួន​២,៤៧១​ម៉ែត្រត្រីគុណ​។​ក្នុងនោះ​អ្នកបើកបរ​រថយន្ត​មិនត្រូវ​បាន​គេ​ឱ្យ​ស្គាល់ឈ្មោះ​ហើយ​ឈើ​នេះ​ជា​របស់​នរណា​នោះឡើយ ។​

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា មនុស្ស​ម្នាក់​និង រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300​និង​ឈើ​ចំនួន​៣៥​ដុំ​ស្មើនឹង​ចំនួន​២,៤៧១​ម៉ែត្រត្រីគុណ​ដែលជា​វត្ថុតាង​ត្រូវបាន​គេ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស​ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

 

pda

Leave a Reply

Your email address will not be published. Required fields are marked *