ស្ទឹងត្រែង៖កាលពីថ្ងៃទី៦ខែធ្នូឆ្នាំ២០២០កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយអាវុធហត្ថខេត្តក្រចេះដែលដឹកចេញពីខេត្តស្ទឹងត្រែង។ប្រភពព័ត៌មានពីខេត្តក្រចេះបានឱ្យដឹងថា៖រថយន្តដឹកគ្រឿងសង្ហារឹម៥គ្រឿងចេញពីខេត្តស្ទឹងត្រែងត្រូវកម្លាំងកងរាជអាវុធហត្ថចាប់បាននៅត្រង់អូរព្រះឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះលើដងផ្លូវជាតិលេខ៧។
ក្រោយពីចាប់បានភ្លាមខាងកម្លាំងអាវុធហត្ថប្រគល់ជូនឱ្យរដ្ឋជំនាញរដ្ឋបាលព្រៃឈើអូរគ្រៀងការចាត់វិធានការតាមផ្លូវច្បាប់។សមត្ថកិច្ចដែលចុះបង្ក្រាបបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា៖រថយន្តប្រភេទសាំយ៉ុងដឹកគ្រឿងសង្ហារឹមចំនួន៥គ្រឿងនេះតែងតែដឹកជញ្ជូនអនុផលព្រៃឈើកែច្នៃចេញពីរោងសិប្បកម្មមួយកន្លែងឈ្មោះហ្វឿងនៅភូមិព្រែកសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
ប្រភពបានបន្តថាៈម្ចាស់និងរោងសិប្បកម្មដ៏ធំនៅក្នុងក្រុងស្ទឹងត្រែងដែលសមត្ថកិច្ចក្នុងខេត្តស្ទឹងត្រែងមិនហ៊ានប៉ះពាល់សង្ស័យពាក់ព័ន្ធផលប្រយោជន៍។ចំពោះការដឹកជញ្ជូនឈើដែលប្រមូលទិញពីប្រភពខុសច្បាប់រថយន្តតូច,ម៉ូតូរ៉ឺម៉ក,ដឹកពីភូមិសាស្ត្រផ្សេងៗចូលទៅកែច្នៃក្នុងសិប្បកម្មធ្វើពាក់កណ្ដាលសម្រេចរួចហើយដាក់រថយន្តបន្តទៅលក់នៅក្រុងភ្នំពេញ៕