ព័ត៌មានជាតិ

សមត្ថកិច្ច​ចុះបង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​ឃាត់ខ្លួន​៦​នាក់​មាន​ចិន​៥​នាក់

ភ្នំពេញ​៖​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ផ្នែក​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​ដោយ​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ចំនួន​៦​នាក់​។​ករណីនេះ​បានធ្វើ​ឡើង​នៅក្នុង​ផ្ទះជួល​លេខ​F១០២​ផ្លូវ​បេតុង​ភូមិ​ទ្រុងមាន់​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ​កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០​។

​លោកវរសេនីយ៍ឯកហួរម៉េងវ៉ាងអធិការនគរបាលខណ្ឌបានឱ្យដឹងថា៖ការចុះបង្ក្រាបករណីនេះជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦​នាក់ក្នុងនោះជនជាតិចិន៥​នាក់,វៀតណាមម្នាក់។លោកបានបន្តថាៈ​ជនសង្ស័យ​ទាំង​៦​នាក់​៖​ឈ្មោះ សៀ អ៊ី​រុងភេទ​ស្រីអាយុ​៤៧​ឆ្នាំ​ជនជាតិ​ចិន​ជា​មេការ​ហាង​ម៉ាស្សា ។​

ឈ្មោះ ជាំ​ង ហ៊ុយ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន​ជា​ស្រី​ម៉ាស្សា​,​ឈ្មោះ ប៉ាក ផា​សៀ​លី ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ជនជាតិ​ចិន​ជា​ស្រី​ម៉ាស្សា​។​ឈ្មោះ​ជិន​ឈី​ង​ហ៊ាន​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​ជនជាតិ​ចិន​អ្នកលក់ដូរ​,​ឈ្មោះ ចូ ស៊ូ​ឈាន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន​អ្នកលក់ដូរ​,​និង​ឈ្មោះ ង្វៀង ធី​តុ​គុប ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម​ជា​ស្រី​ម៉ាស្សា​ពួកគេ​ស្នាក់នៅ​កន្លែង​ឃាត់ខ្លួន​៕​

pda

Leave a Reply

Your email address will not be published. Required fields are marked *