ព័ត៌មានជាតិ

លោកឃួងស្រេងស្នើឲ្យម្ចាស់បុរីនិងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថ​កិច្ចដើម្បីពង្រឹងសន្តិសុខ​ស​ណ្តាប់ធ្នាប់ជូនប្រជា​ពលរដ្ឋ

កាលរសៀលថ្ងៃទី៨ខែតុលាឆ្នាំ២០២០នៅក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខសុវត្ថិភាពនៅតាមបុរីនិងខុនដូនៅក្នុងរាជធានីភ្នំពេញលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានស្នើឲ្យម្ចាស់បុរីនិងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ចដើម្បីពង្រឹងកិច្ចសហការជាមួយគ្នាឲ្យបានល្អក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរហើយសមត្ថកិច្ចនឹងរក្សាជាការសម្ងាត់ដោយមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទាំងនោះទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។លោកឃួង ស្រេង បានមានប្រសាសន៍ថាចាប់ពីពេលនេះទៅគ្រប់បុរីនិងខុនដូទាំងអស់នៅរាជធានីភ្នំពេញត្រូវតែបំពាក់កាមេរ៉ាសុវត្ថិភាពនិងមានប្រព័ន្ធសន្តិសុខសុវត្ថិភាពដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ។
បើតាមលោកអភិបាលរាជធានីភ្នំពេញគឺចង់ឱ្យម្ចាស់បុរីទាំងអស់ភ្ជាប់ប្រព័ន្ធផ្តល់ទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពនេះ ភ្ជាប់ទៅមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពរបស់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីងាយស្រួលក្នុងការចុះធ្វើអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។លោកបានសន្យាថារាល់ទិន្នន័យដែលភ្ជាប់មកស្នងការដ្ឋានរាជធានីភ្នំពេញនឹងរក្សាជាការសម្ងាត់និងមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។លោកបន្តថាការពង្រឹងកិច្ចសហការរវាងម្ចាស់បុរីនិងសមត្ថកិច្ចនេះគឺដើម្បីអាចរាយការណ៍ឲ្យគ្នាទៅវិញទៅមកនៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើងដែលអាចសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។លោកឃួងស្រេងបានមានប្រសាសន៍ថាបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសំណង់បុរីជាច្រើនបានរស់នៅដាច់ដោយឡែកហើយកន្លែងខ្លះមានភាពស្មុគស្មាញងាយកើតឡើងនូវបទល្មើសនានាដែលទាមទារឲ្យភាគីទាំង២មានកិច្ចសហការជាមួយគ្នាទ្វេដងដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងបុរីនោះ។លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានគាំទ្រចំពោះយន្តការទាំងនេះដែលធានាបានសន្តិសុខសុវត្ថិភាពជូនអ្នកស្នាក់នៅ។លោកនាយឧត្តមសេនីយ៍បានស្នើឱ្យម្ចាស់បុរីខុនដូត្រូវបំពាក់ប្រព័ន្ធការពារសុវត្ថិភាពបន្ថែមទៀតដូចជាត្រៀមបង្ការពន្លត់អគ្គិភ័យ ឬរថយន្តពន្លត់អគ្គិភ័យមានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោងមានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋត្រូវមានសន្តិសុខយាមកាមជាដើម។ម្ចាស់បុរីគួរបង្កើតឱ្យមានបទបញ្ជាផ្ទៃក្នុងនៅក្នុងបុរីបើបុរីរបស់អស់លោកមានសន្តិសុខល្អនោះមិនខ្វះអតិថិជននោះទេ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *