ព័ត៌មានជាតិ

ឯកឧត្តម ជាវ តាយ អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកំពត ៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលាខេត្តកំពត។

សមាសភាពអញ្ជើញចូលរួមក្នុងពិធីរួមមាន ៖ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកែប ឯកឧត្តម លោកជំទាវអភិបាលរងខេត្តកំពត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុបប្រមាណ៩០នាក់។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសំដែងនូវការកោតសរសើរចំពោះក្រសួងបរិស្ថាន ជាពិសេសក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងបរិស្ថាន ដែលបានប្រឹងប្រែងរៀបចំ និងជំរុញឲ្យមានការអនុវត្តគោលនយោបាយផ្ទេរមុខងារតាមបែបប្រតិភូកម្មជូនរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ជាមួយនឹងការវិភាជថវិកាមួយចំនួនដើម្បីអនុវត្ត។

ឯកឧត្តមបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏ជាក់ស្តែង និងមានតម្លៃរបស់ក្រសួងបរិស្ថានក្នុងការធ្វើប្រតិភូកម្មដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នជំនាញពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ទាំងផ្នែកបច្ចេកទេស ច្បាប់គោលនយោបាយ និងថវិកា ដើម្បីអនុវត្តការផ្ទេរមុខងារ តាមបែបបវិសហមជ្ឈការ ឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តម បានបន្ថែមទៀតថា កន្លងមកក្រសួងបរិស្ថានបានចេញប្រកាសផ្ទេរមុខងារតាមបែបប្រតិភូកម្មចំនួន០៥ដល់ខេត្តកំពតរួមមាន ៖ ១.ការប្រគល់មុខងារគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនក្រុង និងការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធទឹកកខ្វក់ សម្រាប់ក្រុង ស្រុកទាំង៨។ ២.ការធ្វើប្រតិភូកម្មុខងារការគ្រប់គ្រងតំបន់ការពារធម្មជាតិជូនទៅក្រុងកំពត និងស្រុកទឹកឈូ។ ៣.ការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជូនទៅឃុំ សង្កាត់គឺឃុំព្រែកត្នោត ស្រុកទឹកឈូ និងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ៤.ការធ្វើប្រតិភូកម្មមុខងារការបញ្ច្រាបភាពធន់នឹងអាកាសធាតុជូនទៅក្រុង ស្រុកគឺស្រុកទឹកឈូ និងក្រុងកំពត និងទី៥.ការធ្វើប្រតិភូកម្មមុខងារពង្រឹងការងារអប់រំបរិស្ថានជូនមករដ្ឋបាលខេត្តកំពត៕

pda

Leave a Reply

Your email address will not be published. Required fields are marked *