ព័ត៌មានជាតិ

​ក្រុងព្រះសីហនុ​ទទួលបាន​ទឹកភ្លៀង​គ្រប់​១៨៨​មី​លី​ម៉ែត្រ​,​ភ្លៀង​ចុះខ្សោយ​តែ​ខ្យល់​នៅ​ខ្លាំង

ភ្នំពេញៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ដោយសារ​ឥទ្ធិពល​ជ្រ​ល​សម្ពាធ​ទាប​រហូតដល់​ថ្ងៃទី​៣០​ខែកញ្ញា​ទើប​ស្ថានភាព​អាកាសធាតុ​ត្រឡប់មក​ដូច​ធម្មតា​វិញ​។​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​នៅ​តំបន់​មាត់សមុទ្រ​ដល់​កម្រិត​១៨៨​មី​លី​ម៉ែត្រ​នៅ​ក្រុងព្រះសីហនុ បណ្តាលឱ្យមាន​ការលិចលង់​ផ្នែក​ខ្លះ​កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​រួចមក​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋ​លេខ​ធិ​ការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានឱ្យដឹង​នៅ​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០២០​ថាៈ​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​រំ​កឹ​ល​ទៅខាង​ជើង​ផុតពី​កម្ពុជា​វិញ​ហើយ​។​តែ​ភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ដោយសារ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​រហូត​ដក់​ថ្ងៃទី​៣០​ខែកញ្ញា​ទើប​ស្ថានភាព​អាកាសធាតុ​វិល​មក​ដូច​ធម្មតា​វិញ​។​

​លោក​ហេង​សោភ័ណ​រិ​ទ្ធ​ប្រធាន​មន្ទីរ​ធន​ធា​ទឹក​និង​ឧតុនិយម​ខេត្ត​ព្រះសីហនុ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៨​ខែកញ្ញា​ថាៈ​ស្ថានភាព​ភ្លៀង​ធ្លាក់​នៅលើ​ក្រុងព្រះសីហនុ​ព្រឹក​ថ្ងៃទី​២៨​កញ្ញា​មាន​សភាព​ធូរស្រាល​បន្តិច​វិញ​ហើយ​។​តែ​មេឃ​នៅតែ​អួរ​អាប់​ភ្លៀង​ធ្លាក់​ខ្សោយ​ព្រម​ជាមួយគ្នានេះ​នៅលើ​ផ្ទៃសមុទ្រ​ខាងក្រៅ​(​មុខ​កោះរុង​)​មាន​ខ្យល់​ខ្លាំង​និង​រលក​ខ្ពស់ៗ​។​

​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថាៈ​បរិមាណ​ទឹកភ្លៀង​ដែល​បាន​២៤​ម៉ោង​លើ​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​មាន​រហូតដល់​១៨៨​មី​លី​ម៉ែត្រ​ធ្វើឱ្យមាន​ការលិចលង់​តំបន់​ទំនាប​មួយចំនួន​នៅក្នុង​ក្រុង​។​តែ​ទឹកបាន​ស្រក​ទៅវិញ​លឿន​ពេល​ភ្លៀង​ចុះខ្សោយ​ដោយសារ​ប្រឡាយ​និង​អូរ​ដោះ​ទឹកបាន​ជីក​ស្តារ រួច​។​

​លោក​ហេង​សោភ័ណ​រិ​ទ្ធ បញ្ជាក់ថា នៅក្នុងពេល​ភ្លៀង​មានការ​លិចលង់ នៅ​ផ្នែក​ខ្លះ​ក្នុង​ក្រុង លោក​អភិបាលខេត្ត​ព្រះសីហនុ​បានធ្វើ​ការណែនាំ​ឱ្យ​កាយ​ប្រឡាយ​ថ្មី​ស្រប​ផ្លូវ​លេខ​៣០១​ដែលមាន​ប្រវែង​ជាង​៩០០​ម៉ែត្រ​។​ដើម្បី​ជួយ​កាត់បន្ថយ​បរិមាណ​ទឹក​ហូរ​ចូល​អូរ​ប្លប់​តាប៉ាង​ឱ្យ​ធ្លាក់​ទៅ​ប្រឡាយ​អូរ​ស្តេច​មឹក​។

​បង្វែរ​មុខទឹក​មួយផ្នែក​ពី​ប្រឡាយ​អិ​ល​វី​ដែល​តែងតែមាន​ការលិចលង់​ខ្លាំង​ឱ្យចូល​ទៅ​ប្រឡាយ​អូរ​១​និង​សម្រួល​ផ្លូវទឹក​ពី​ប្រឡាយ​អិ​ល​វី​ទៅ​អូរ​តាប៉ាង​ដើម្បី​បន្ថយ​ការលិចលង់​នៅ​តំបន់​អិ​ល​វី​៕​

pda

Leave a Reply

Your email address will not be published. Required fields are marked *