ព័ត៌មានជាតិ

ក្រសួងធនធានជូនដំណឹងឲ្យប្រជាពលរដ្ឋបង្កើន​ការ ប្រុងប្រយ័ត្ន!ចំ​ពោះបាតុភូត​ផ្គររន្ទះខ្យល់​កន្ត្រាក់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាចាប់ពីថ្ងៃទី១៧ខែមីនា ដល់ថ្ងៃទី២៣ខែមីនាណែនាំឲ្យប្រជាពលរដ្ឋតាមបណ្តាលខេត្តទំនាបកណ្ដាលត្រូវបង្កើនការប្រុងប្រយ័ត្ន!ចំពោះបាតុភូត ផ្គររន្ទះខ្យល់កន្ត្រាក់ពិសេសការកើនឡើងនៃកម្ដៅក្នុងរយៈពេលមួយសប្តាហ៍នេះដើម្បីការពារថែរក្សាសុខភាពឲ្យបានល្អកុំអោយរងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
បើតាមសេចក្តីប្រកាសព័ត៌មានកម្ពុជានឹងទទួលរងកម្រិតសម្ពាធទាបលើផ្ទៃដីនិងសម្ពាធខ្ពស់នៅរយះកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជាដែលធ្វើអោយមានបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសគឺកើនឡើងកម្តៅ។
ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសបន្តក្ដៅនៅតាមបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៦ដល់ ២៨អង្សារសេ , សីតុណ្ហភាពអតិបរមាមានពី ៣៧ដល់៣៩ អង្សាសេ ,អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។ ដោយឡែកនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ,បន្ទាយមានជ័យ,សៀមរាប,ប៉ៃលិនបាត់ដំបង,និងខេត្តព្រះវិហារ និងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ចំពោះបណ្ដាខេត្តនៅខ្ពង់រាបឥសាន្ត សីតុណ្ហភាពអប្បបរមាមានពី ២៦ ដល់ ២៨ អង្សារសេ សីតុណ្ហភាពអតិបរមាមានពី ៣៤ ដល់ ៣៦ អង្សាសេ និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី២៦ ដល់ ២៨ អង្សារសេ,សីតុណ្ហភាពអតិបរមា មានពី ៣៥ដល់ ៣៧អង្សារសេ។ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមីនា នឹងអាចមានភ្លៀងខ្សោយដោយឡែកខេត្តកោះកុង និងមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម។
ដូច្នេះ ក្រសួង សូមប្រកាសដល់ ប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្ដៅ និង បន្តប្រុងប្រយ័ត្ន! ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្ដាខេត្តនៅភាគពាយព្យ៕

Leave a Reply

Your email address will not be published. Required fields are marked *