ព័ត៌មានសន្តិសុខសង្គម

អ្នកស្រុក​រើសបាន​គ្រាប់មីន​មិនទាន់​ផ្ទុះ​ចេញពី​ក្នុង​ស្រែ​យកជូន​សមត្ថកិច្ចជំនាញ​

បាត់ដំបងៈ​ប្រជាពលរដ្ឋ​២​នាក់​ជា​ម្ចាស់​ស្រែ​រស់នៅ​ចំណុច​ហុង​ទី​៥​ស្ថិតក្នុង​ភូមិ​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គី​រី​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​២០២០​ឆ្នាំ​បាន​រើស​គ្រាប់មីន​ចំនួន​២​លើក​សរុប​ចំនួន​២៥​គ្រាប់​ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​។​ក្នុង​នោ​:​មាន​៦​គ្រាប់​ខូចគុណភាព​ក្រៅពីនោះ​នៅមាន​គុណភាព​១០០​ភាគរយ​ហើយ​បាន​ប្រគល់ជូន​អង្គភាព​ជំនាញ​យកទៅ​រក្សា​ទុកជៀ​សវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​មន្ត្រីនគរបាល​ស្រុក​រុក្ខ​គី​រី​បានឱ្យដឹងថា​កាលពី​លើក​ទី​១​នៅ​ព្រឹក​ថ្ងៃទី ៦​ខែកញ្ញា​ឆ្នាំ ២០២០​កន្លង ទៅ ពលរដ្ឋ​មួយរូប​រស់នៅ​ក្នុងភូមិ​ព្រែកជីក​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គិរី​បាន​បាន​ប្រទះឃើញ​គ្រាប់មីន​លេខបូក​ចំនួន​២០​គ្រាប់​ផលិត​នៅ​ប្រទេស​សូ​វៀត​។​គ្រាប់មីន​ទាំងនេះ​បាន​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​ក្នុងនោះ​ខូចគុណភាព​៦​គ្រាប់​។​

​លើក​ទី​២​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ឡាប ជាប់​ភេទ ប្រុស​អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ ព្រែកជីក​បាន​រើស​គ្រាប់មីន​ចំនួន​៥​គ្រាប់​ទៀត​ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​មានគុណ​ភាព​១០០​ភាគរយ​ហើយ​ប្រគល់ឱ្យ​អង្គភាព ជំនាញ​យកទៅ​រក្សាទុក​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រោយពេល​ទទួលបាន​គ្រាប់មីន​សញ្ញា​លេខបូក​ចំនួន​២៥​គ្រាប់​រួចមក​លោក​បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់​ប្រចាំ​ស្រុក​មោង​ឬ​ស្សី​មក​ទទួល​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ​៕
 

pda

Leave a Reply

Your email address will not be published. Required fields are marked *