ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុជូនដំណឹងពីការប្តូរទីតាំងសម្រាប់យកសំណាកតេស្តរកវីរុសកូវីដ-១៩

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងពីការប្តូរទីតាំងយកសំណាកតេស្តរកវីរុសកូវីដ-១៩ សូមជម្រាប ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីធានាបាននូវការរក្សាគម្លាតសុវត្ថិភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តសូមផ្លាស់ប្តូរទីកន្លែងសម្រាប់ យកសំណាកតេស្តរកវីរុសកូវីដ-១៩ ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មកកាន់ទីតាំងថ្មី វេទិកា ៧មករា ស្ថិតនៅវិថីឯករាជ្យ (លេខ១០០) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុវិញ។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ និងធុរជនដែលកំពុងរស់នៅប្រកបអាជីវកម្មនៅខេត្តព្រះសីហនុហើយមានការសង្ស័យថាធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នក វិជ្ជមានវីរុសកូវី៥-១៩សូមទៅកាន់ទីតាំងយកសំណាកថ្មី ដូចបានជម្រាបជូនខាងលើ ចាប់ពីម៉ោង ៨:០០នាទី ព្រឹក ថ្ងៃទី៨ ខែមីនាឆ្នាំ២០២១ ខាងមុខនេះតទៅ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន៕

pda

Leave a Reply

Your email address will not be published. Required fields are marked *