ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវបានចាប់ជនសង្ស័យ៣នាក់ករណីជួញដូរគ្រឿង ញៀននៅផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវកាលពីយប់ទី៤ ខែមីនា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ រេះ សូហ្វី ភេទប្រុស អាយុ២៧ឆ្នាំ ។ឈ្មោះ សារ៉េត រូវី ភេទប្រុស អាយុ៣១ឆ្នាំទីលំនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឈ្មោះ លី រ៉ាហ្វីន ភេទប្រុស អាយុ៣១ឆ្នាំ ទាំង៣នាក់នៅក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

សម្ភារដកហូត៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់ ជារបស់ជនសង្ស័យឈ្មោះសារ៉េត រូវី។រថយន្តម៉ាកវីស្តូ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2T-3073 ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ចាត់ការបន្តតាមនីតិវិធី៕

pda

Leave a Reply

Your email address will not be published. Required fields are marked *