ខេត្តព្រះសីហនុ ៖ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ រួមទាំងមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានអញ្ជើញចុះមកសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់តែម្ដងអំពីបញ្ហាការៈរបស់លោក មាស សារ៉ាត អនុភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលកំពុង និងសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវអំណោយសួរសុខទុក្ខជាមួយឧបត្ថម្ភថវិការមួយចំនួន ជូនដល់លោកអនុភូមិដើមថ្កូវ នៅពីព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។ បន្ទាប់មកឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានឆ្លៀតពេលអញ្ជើញមើលកន្លែងដែលសាងសង់បន្ទប់ពិសោធន៍នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានប៉ុន្មានភាគរយហើយនៃការកសាង ហើយក្នុងស្ថានភាពជាក់ស្ដែងឯកឧត្តមក៏បានពិនិត្យមើលឃើញថាក្នុងការសាងសង់ អគារបន្ទប់ពិសោធន៍ខាងលើនេះ បបានធ្វើការកាយជីកធ្នឹមនិងបុកគ្រឹះបានមួយចំនួនហើយ។ នៅព្រឹកថ្ងៃដដែលឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត រួមជាមួយមន្ត្រីរដ្ឋបាលខេត្ត ក៏បានអញ្ជើញចុះទៅសួរសុខទុក្ខភរិយាឯកឧត្ដម ផៃ ផាន សមាជិកក្រុមប្រឹក្សាខេត្ត […]
ព័ត៌មានជាតិ
រដ្ឋមន្រ្តីកសិកម្មយុទ្ធនាការចុះចែកកូនត្រីអណ្តែងកូនកង្កែបនិងសម្ភារៈចិញ្ចឹមមួយចំនួនជូនកសិករយកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ
សម្រាប់ខេត្តព្រះវិហារបានឈានចូលដល់វគ្គទី២នៃយុទ្ធនាការចុះចែកកូនត្រីអណ្តែងកូនកង្កែប និងសម្ភារៈចិញ្ចឹមមួយចំនួនទៀតជូនកសិករយកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ។ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរជាមួយដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញមកជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយ ចំនួនទៀតមកចែកជូនកសិករចំនួន ៥០គ្រួសារ ដែលពិធីនេះបានរៀបចំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីការងារបង្កបង្កើនផលជារួម ដោយឡែកអំពីវឌ្ឍនភាពនៃការចិញ្ចឹមត្រី និងកង្កែបដែលបានចែកជូនកាលពីវត្គទី១។ ក្នុងរយ:ពេលតែ ៣ខែ កសិករចិញ្ចឹមត្រីទទួលបានផល ១០០គ.ក្រ/គ្រួសារ (៥ក្បាល/គ.ក្រ) ត្រីមានតម្លៃ ៨ ០០០រ/គ.ក្រ។ ចំពោះកសិករចិញ្ចឹមកង្កែបបានប្រមូលផលរំលោះ និងទុកធ្វើពូជខ្លះ […]
ពលរដ្ឋជាង១ពាន់គ្រួសារក្នុងស្រុករុក្ខគិរីប៉ះពាល់ដោយជំនន់ទឹកភ្លៀង
បាត់ដំបងៈ លោក ជា សម្បត្តិ អភិបាលស្រុករុក្ខគីរី និងជាប្រធានគណ:កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយស្រុក បានរាយការណ៍ថាៈ គិតមកដល់ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុករុក្ខគិរី បង្កឱ្យមានផលប៉ះពាល់ ដោយគ្រោះជំនន់ទឹកភ្លៀង មានពីរឃុំ គឺឃុំព្រែកជីក និងឃុំបាសាក់ ។ លោក ជា សម្បត្តិ បានបន្តថាៈ នៅឃុំបាសាក់ មានប្រជាពលរដ្ឋរងគ្រោះ ៣៦៩ គ្រួសារ មនុស្សរាយ ៩៧១ នាក់ ដំណាំ ២១៦ ហិកតា គោយន្ត ២ គ្រឿង ម៉ូតូ១៥គ្រឿង ម៉ាស៊ីន៣គ្រឿង ងាប់គោ ៣ ក្បាល។ ក្នុងនោះ ឃុំព្រែកជីក ប្រជាពលរដ្ឋរងគ្រោះ មាន ១.៥៤៦ គ្រូសារ ស្រូវ ២.៨០៩ ហិកតា ម្នាស់ ១៤៨ ហិកតា ដំឡូង ៦៧ […]
“ស្ត្រីជាតួយ៉ាងសំខាន់ ក្នុងសហគ្រិន នៃវិស័យទេសចរណ៍”
មណ្ឌលគិរីៈ នៅក្នុងសិក្ខាសាលាស្តីពី សហគ្រិនស្ត្រី ក្នុងវិស័យទេសចរណ៍ និងការសិក្សា អំពីសក្តានុពលទេសចរណ៍ នៅមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថាៈ ” ស្ត្រីត្រូវបានគេចាត់ទុកថា ជាតួឯកយ៉ាងសំខាន់ នៅក្នុងសហគ្រិន នៃវិស័យទេសចរណ៍ត្បិតស្ត្រី មានភាពក្លាហាន ក្នុងការចូលរួមគ្រប់សកម្មភាពផ្សេងៗ ” ។ សិក្ខាសាលានេះ បានរៀបចំឡើង ក្នុងគោលបំណងបង្កើនសមត្ថភាព ចំណេះដឹងរបស់មន្ត្រីជំនាញ ទទួលបន្ទុកអនុវត្តការងារ ក្នុងវិស័យទេសចរណ៍ ឱ្យកាន់ តែប្រសើរឡើង ពាក់ព័ន្ធទៅនឹងសហគ្រិនភាព ព្រមទាំងតម្រង់ទិសសហគ្រិនស្ត្រី ទៅរកគំនិតអាជីវកម្មថ្មី ក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមស្តារ សេដ្ឋកិច្ចកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ។ លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់ថាៈ ស្របតាមតម្រូវការ សហគ្រិនស្ត្រីអាស៊ាន កម្ពុជា មានបេសកកម្ម ក្នុងការពង្រឹងពង្រីក កាលានុវត្តភាព សម្រាប់ការអភិវឌ្ឍ សហគ្រិនភាពស្ត្រី ក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ […]
ពលរដ្ឋ៨គ្រួសារនៅក្នុងស្រុកវាលវែងបានរងគ្រោះដោយបាត់បង់និងខូចខាតផ្ទះ៨ខ្នងរួមទាំងសម្ភារ
ខេត្តពោធិសាត់៖ប្រជាពលរដ្ឋចំនួន៨គ្រួសារនៅក្នុងស្រុកវាលវែងបានរងគ្រោះដោយទឹកហូរកួចបាត់បង់និងខូចខាតផ្ទះ៨ខ្នងរួមទាំងសម្ភារជាច្រើនត្រឹមរយៈពេល២ថ្ងៃ។ ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរបានឱ្យដឹងថាៈកាលពីថ្ងៃទី៨តុលា២០២០ទឹកជំនន់នៅក្នុងភូមិស្ទឹងថ្មីឃុំប្រម៉ោយស្រុកវាលវែងបង្កខូចខាតផ្ទះតៀម១ខ្នងទំហំ៤,៥គុណ៦ម៉ែត្រជញ្ជាំងក្តារប្រក់សង្កីដែលមានម្ចាស់ឈ្មោះ វ៉ាចន អាយុ៤៨ឆ្នាំប្រពន្ធឈ្មោះ សួនសារឿន អាយុ៤២ឆ្នាំរួមនិងសម្ភារមួយចំនួន ។ ប្រភពដដែលបានបន្តថាៈនៅថ្ងៃ៩តុលា២០២០គ្រោះធម្មជាតិទឹកជំនន់នៅឃុំក្រពើពីរស្រុកវាលវែងខេត្តពោធិ៍សាត់បង្កការខូចខាតសម្ភារមានម៉ូតូ៤គ្រឿងគោយន្ត១គ្រឿងផ្ទះចំនួន៥ខ្នង។នៅក្នុងភូមិសម្លាញ់សម្លាញ់ឃុំក្រពើពីរស្រុកវាលវែងដដែលត្រូវរងការខូចខាតផ្ទះ២ខ្នងរួមនិងសម្ភារ,មានគោពីរក្បាល,ជ្រូកពីរក្បាលម៉ូតូមួយគ្រឿងនិងរលំស្ពានមួយនឹងច្រោះដីក្បាលស្ពាន១កន្លែង។ មន្ត្រីអាជ្ញាធរបានឱ្យដឹងនៅព្រឹកថ្ងៃទី៩តុលា២០២០នេះថាៈពាក់ព័ន្ធនឹងករណីនេះក្រុមការងារបានត្រៀមរួចរាល់និងនាំយកគ្រឿងឧបភោគបរិភោគរួមនិងសម្ភារប្រើប្រាស់មួយចំនួនទៅប្រគល់ជូនពួកគាត់ដែលរងគ្រោះដោយសារគ្រោះធម្មជាតិទាំង៨គ្រួសារនៅស្រុកវាលវែងនេះ។ លោកកែវវៃប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានឱ្យអ្នកសារព័ត៌មានដឹងថាៈស្ថានភាពកម្ពស់ទឹកស្ទឹងនៅក្នុងខេត្តពោធិ៍សាត់មានកម្ពស់៥,៤៥ម៉ែត្រកម្ពស់ដែលត្រូវប្រកាសអាសន្ន៥,០០០ម៉ែត្រ។ទឹកស្ទឹងនៅស្រុកភ្នំក្រវាញស្ថានភាពទឹកស្ទឹងមានកម្ពស់៥,៨០៣ម៉ែត្រកម្ពស់ដែលត្រូវប្រកាសអាសន្នមានមានកម្ពស់៦,០០ម៉ែត្រ។ ដោយឡែកស្ថានភាពទឹកស្ទឹងនៅស្រុកវាលវែងមានកម្ពស់៤,៦០ម៉ែត្រស្ថានភាពទឹកដែលត្រូវប្រកាសអាសន្នមាន១០,០០ម៉ែត្រកន្លែងស្ថានភាពទឹកស្ទឹងពោធិ៍សាត់ស្ទឹងក្រវាញកម្ពស់កើនឡើងខណៈស្ទឹងអារ៉ៃស្រកចុះបន្តិចគឺសូន្យចុច១០ម៉ែត្រនិងស្ទឹងវែងបានស្រក២,៥០ម៉ែត្រ។ដោយឡែកទឹកស្ទឹងក្រុងពោធិ៍សាត់កំពុងមានសន្ទុះកើនឡើង៕
លោកឃួងស្រេងស្នើឲ្យម្ចាស់បុរីនិងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ចដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ
កាលរសៀលថ្ងៃទី៨ខែតុលាឆ្នាំ២០២០នៅក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខសុវត្ថិភាពនៅតាមបុរីនិងខុនដូនៅក្នុងរាជធានីភ្នំពេញលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានស្នើឲ្យម្ចាស់បុរីនិងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ចដើម្បីពង្រឹងកិច្ចសហការជាមួយគ្នាឲ្យបានល្អក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរហើយសមត្ថកិច្ចនឹងរក្សាជាការសម្ងាត់ដោយមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទាំងនោះទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។លោកឃួង ស្រេង បានមានប្រសាសន៍ថាចាប់ពីពេលនេះទៅគ្រប់បុរីនិងខុនដូទាំងអស់នៅរាជធានីភ្នំពេញត្រូវតែបំពាក់កាមេរ៉ាសុវត្ថិភាពនិងមានប្រព័ន្ធសន្តិសុខសុវត្ថិភាពដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ។ បើតាមលោកអភិបាលរាជធានីភ្នំពេញគឺចង់ឱ្យម្ចាស់បុរីទាំងអស់ភ្ជាប់ប្រព័ន្ធផ្តល់ទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពនេះ ភ្ជាប់ទៅមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពរបស់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីងាយស្រួលក្នុងការចុះធ្វើអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។លោកបានសន្យាថារាល់ទិន្នន័យដែលភ្ជាប់មកស្នងការដ្ឋានរាជធានីភ្នំពេញនឹងរក្សាជាការសម្ងាត់និងមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។លោកបន្តថាការពង្រឹងកិច្ចសហការរវាងម្ចាស់បុរីនិងសមត្ថកិច្ចនេះគឺដើម្បីអាចរាយការណ៍ឲ្យគ្នាទៅវិញទៅមកនៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើងដែលអាចសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។លោកឃួងស្រេងបានមានប្រសាសន៍ថាបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសំណង់បុរីជាច្រើនបានរស់នៅដាច់ដោយឡែកហើយកន្លែងខ្លះមានភាពស្មុគស្មាញងាយកើតឡើងនូវបទល្មើសនានាដែលទាមទារឲ្យភាគីទាំង២មានកិច្ចសហការជាមួយគ្នាទ្វេដងដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងបុរីនោះ។លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានគាំទ្រចំពោះយន្តការទាំងនេះដែលធានាបានសន្តិសុខសុវត្ថិភាពជូនអ្នកស្នាក់នៅ។លោកនាយឧត្តមសេនីយ៍បានស្នើឱ្យម្ចាស់បុរីខុនដូត្រូវបំពាក់ប្រព័ន្ធការពារសុវត្ថិភាពបន្ថែមទៀតដូចជាត្រៀមបង្ការពន្លត់អគ្គិភ័យ ឬរថយន្តពន្លត់អគ្គិភ័យមានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោងមានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋត្រូវមានសន្តិសុខយាមកាមជាដើម។ម្ចាស់បុរីគួរបង្កើតឱ្យមានបទបញ្ជាផ្ទៃក្នុងនៅក្នុងបុរីបើបុរីរបស់អស់លោកមានសន្តិសុខល្អនោះមិនខ្វះអតិថិជននោះទេ៕
អភិបាលខេត្តកំពតជំរុញឲ្យរដ្ឋបាលក្រុង ស្រុក ខិតខំកៀរគរប្រមូលចំណូលចូលរដ្ឋសម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន
ខេត្តកំពត ៖ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នាព្រិកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងបញ្ជាក់អនុលោមភាពលើគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ការិយាល័យចំណុះរដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា រដ្ឋបាលក្រុង ស្រុក ត្រូវជំរុញការប្រមូលចំណូល ដោយខិតខំកៀរគរប្រមូលចំណូលចូលរដ្ឋ សម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន។ គម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវពិនិត្យ និងបញ្ជាក់អនុលោមភាពទទួលស្គាល់ដោយអភិបាល នៃគណៈអភិបាលខេត្ត ដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ មានដំណើរការប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសម្រេចបានតាមគោលដៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ទឹកហូរច្រោះបាក់បង្គោលស្ពានអូរផ្លាយកាត់ផ្តាច់សសៃឈាមក្រុងសែនមនោរម្យនិងទឹកជ្រោះប៊ូស្រា
មណ្ឌលគិរីៈប្រភពព័ត៌មានបថមដែលផ្តល់ដោយអាជ្ញាធរបានឱ្យដឹងកាលពីល្ងាចថ្ងៃទី៦ខែតុលាឆ្នាំ២០២០ថាៈស្ពានអូរផ្លាយដែលតភ្ជាប់ក្រុងសែនមនោរម្យនិងស្រុកពេជ្រាដា(ទឹកជ្រោះប៊ូស្រា)បានរងការខូចខាតយ៉ាងដំណំពីគ្រោះធម្មជាតិ។ ប្រភពដដែលបានបន្តថាៈបង្គោលស្ពានផ្នែកកណ្តាលបានបាក់ដាច់ចេញដោយកម្លាំងទឹកជំនន់។ចំណែកផ្នែកក្បាលស្ពានសងខាងមានលក្ខណៈប្រេះបែកដោយអន្លើរ។ហេតុនេះសូមបងប្អូនមានរថយន្តប្រភេទដឹកឬរថយន្តធុនធំមេត្តាផ្អាកមធ្យោបាយដឹកជញ្ជូនជាកំហិតរង់ចាំក្រុមការងារនៃមន្ទីរសាធារណការរៀបចំឈូសឆាយផ្លូវវាងរួចរាល់សិន៕
រដ្ឋមន្ត្រីក្រសួងធនធានទឹកចាត់កម្លាំងប្រចាំការនៅទំនប់៧មករា
ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមកាលពីល្ងាចថ្ងៃទី៥ខែតុលាឆ្នាំ២០២០បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅទំនប់អាងទឹក៧មករានិងតាមសណ្តរស្ទឹងដែលអាចយាយីពីជំនន់ស្ទឹងព្រែកត្នោតស្ថិតក្នុងភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញនិងខេត្តកណ្តាល ។ លោកលឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមចុះទៅកាន់ទំនប់អាងទឹក៧មករាបន្ទាប់ពីកម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា នាវេលាម៉ោង ៥ រសៀលនេះបានឡើងដល់កម្ពស់ ៧,៤ ម៉ែត្រ ។បើធៀបនឹងកម្ពស់ទឹកព្រឹកមិញគឺបានហក់ឡើង០,៣ម៉ែត្រលើសកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។ ពេលនេះក្រុមការងាររបស់ក្រសួងបានបើកទ្វារទឹកទាំង៤ ទ្វារដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹកចំនួន ២គឺផ្លូវនាំទឹកទី១តាមព្រែកកំពឹស (ប្រឡាយតាហោ) និងព្រែកហូរ ទម្លាក់ទឹកហូរទៅបឹងជើងលោង និងផ្លូវនាំទឹកទី ២ តាមរយ:ព្រែកជ្រៅ បង្ហូរទឹកទម្លាក់ចូលទៅទន្លេបាសាក់ ។ ស្ថានភាពទឹកស្ថិតនៅក្នុងការប្រុងប្រយ័ត្នក្រសួងធនធានទឹកនិងឧតុនិយមបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤ គ្រឿង, បាវខ្សាច់ធំចំនួន ១.០០០ បាវ, បាវខ្សាច់តូចចំនួន ២០.០០០ បាវ, សំណាញ់ថ្ម និងកម្លាំងក្រុមការងារប្រចាំការ ២៤ ម៉ោងឱ្យនៅបន្តត្រៀមអន្តរាគមន៍នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀងដែលអាចបង្កការលិចលង់ដល់លំនៅស្ថានប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រប្រឈម៕
រដ្ឋបាលខេត្តព្រះវិហារប្រជុំក្រុមការងារជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍
ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២០នៅសាលាខេត្តព្រះវិហារមានបើកកិច្ចប្រជុំក្រុមការងារជំរុញណែនាំនិងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ខេត្ត។កិច្ចប្រជុំនេះលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារជាអធិបតីបានដាក់ចេញនូវវិធានការ៤ចំណុចសម្រាប់យកទៅអនុវត្តន៍បន្ត។ ទី១,ឯកភាពតាមទិសដៅដែលបានលើកឡើងនិងសូមលេខាធិការដ្ឋានក្រុមការងារសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីបន្តចុះផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ និងត្រូតពិនិត្យ ពីការអនុវត្តរបស់ប្រតិបត្តិករទេសចរណ៍បន្ថែមទៀត ស្របតាមគោលការណែនាំ។ ទី២,ក្នុងដំណាក់កាលចំពោះមុខ ត្រូវធានាឱ្យបាននូវការមិនឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ ដោយត្រូវគោរពឱ្យបាននូវការប្រតិបត្តិតាមវិធានសុវត្ថិភាពនិងអនាម័យដែលជាមូលដ្ឋាននៃការកសាង ទំនុកចិត្ត និងភាពជឿជាក់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាកត្តាចាំបាច់ មិនអាចខ្វះបាន នៃការចាប់ផ្ដើមឡើងវិញ នៃវិស័យ ទេសចរណ៍ នៅក្នុងខេត្ត និងក្នុងប្រទេសទាំងមូល។ ទី៣,ទន្ទឹមនឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមយន្តការនៃគណៈកម្មការ អភិវឌ្ឍ ទេសចរណ៍ខេត្ត សូមមន្ទីរទេសចរណ៍ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការសហការជាមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក ដើម្បីពង្រឹង បន្ថែមនូវការគ្រប់គ្រង គោលដៅទេសចរណ៍ ដែលមានស្រាប់ ដូចជាសហគមន៍ទេសចរណ៍ សហគមន៍គោលដៅទេសចរណ៍ និងអភិវឌ្ឍ ពង្រីក បន្ថែមទៀត នូវគោលដៅទេសចរណ៍ថ្មីៗ ដោយផ្សារភ្ជាប់នូវមូលដ្ឋានជនបទដើម្បី ទាក់ទាញ ភ្ញៀវទេសចរបន្ថែមទៀត។ ទី៤,មន្ទីរទេសចរណ៍ ត្រូវសហការជាមួយ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធ ផ្សេងទៀត ដើម្បីរៀបចំយន្តការ គ្រប់គ្រងគោលដៅទេសចរណ៍នៅភ្នំត្បែងឱ្យបានត្រឹមត្រូវ និងធានាបាន នូវប្រសិទ្ធភាព និរន្តរភាព បរិស្ថាន។ […]