ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​និង​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​៣​នាក់​ក្នុង​ខេត្តក្រចេះ

(ក្រចេះ​)គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកជមួយម៉ូតូ​បណ្តាលឱ្យ​ជនរងគ្រោះ​មួយ​គ្រួសារ​គឺ​ឪពុកម្តាយ​និង​កូនប្រុស​តូច​បាន​ស្លាប់​ភ្លាមៗ​។​ហេតុ​កាណ៍​ដ៏​រន្ធត់​នេះ​បង្កឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។​ ​ប្រភពព័ត៌មាន​បឋម​បានឱ្យដឹងថា​: រថយន្ត​បង្ក​ម៉ាក camary ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ព្រះសីហនុ​: 2A: 2100 ។​រថយន្ត​ទំនងជា​មាន​ល្បឿន បាន​បុក ម៉ូតូ​ជនរងគ្រោះ​ខ្ទេច​មើល​លែង​ស្គាល់ ខណ​:​ពេល​បើក​របរ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​។​គ្រោះថ្នាក់​ដ៏​រន្ធត់​បុក​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ចំនួន​៣​នាក់​។​ឪពុកម្ដាយ​ព្រមទាំង​កូនប្រុស​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​សព​បែក​ជា​បំណែកៗ​។​ ​ប្រភព​ដដែល​បាន​បន្តថាៈ​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​និង​ម៉ូតូ​ជនរងគ្រោះ​ខូចខាត​ស្ទើរ​ទាំងស្រុង​រហូត​មើល​មិន​ស្គាល់​ម៉ាក​។​បន្ទាប់ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ពុំ​ទទួលខុសត្រូវ​ឡើយ​។​ចំពោះ​សព​ជនរងគ្រោះ​ទាំង​៣​នាក់​ខាង​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សំបូរ ដើម្បី​ស្រាវជ្រាវ និង​បន្ត​ដោះស្រាយ​នាពេល​ក្រោយ ៕​

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរ​បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​

ព្រះសីហនុៈ​កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល ក្រុងព្រះសីហនុ បាន​បន្ត​បើក​យុទ្ធនាការ​ក្តៅ ចុះ​រៀបចំ​សណ្តាប់ តាមផ្លូវ​ជាតិ​លេខ​៤ ចាប់ពី​ចំណុច​ផ្សារ​ឃ្លាំង​លើ ដល់​មុខ​រោងចក្រ ញូ​ស្តា ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​មិនឱ្យ​មានការ​លក់ដូរ​និង​សំណង់​អនាធិបតេយ្យ​លើ​ដងផ្លូវ​នេះ​ទៀត​។​ ​មន្ត្រី​ក្រុងព្រះសីហនុ បានលើកឡើង​ថាៈ យុទ្ធនាការ​នេះ ក្នុង​ហេតុផល ដើម្បី​រក្សា​ចំណីផ្លូវ​តាម​ប្លង់គោល មិនឱ្យ​មានការ​សាងសង់ ឬ​លក់ដូរ​លើដី​ចំណីផ្លូវ ដែល​តាម​មន្ត្រី​អះអាងថា ទំហំ​ទទឹងផ្លូវ​នេះ ទាំង​តួ​ផ្លូវ និង​ចិញ្ចើមផ្លូវ មាន​ប្រវែង​រហូតដល់ ៦០ ម៉ែត្រ​។​ ជាការ​កត់សម្គាល់​ពេល​សមត្ថកិច្ច ចុះ​អនុវត្តន៍​វិធានការ​ក្តៅ​នេះ មាន​បញ្ហា​ជជែក​គ្នា​ខ្លះៗ​ដែរ រវាង​មន្ត្រី និង​ពលរដ្ឋ ពាក់ព័ន្ធ ។​ដូចជា​ពលរដ្ឋ​ខ្លះ សុំ​ការយោគយល់ ពី​អាជ្ញាធរ​ក្រោម​ហេតុផល​ថា គ្មាន​កន្លែង​លក់ដូរ និង​មាន​ពលរដ្ឋ​ខ្លះ បាន​ជំទាស់​មិនឱ្យ​រុះរើ ផងដែរ​។​ ​លោក គង់ សោភា អភិបាលរង ក្រុងព្រះសីហនុ បាន​ពន្យល់ថាៈ មិនអាច​បន្ធូរបន្ថយ​បានទេ ដោយសារតែ​នេះ ជា​យុទ្ធនាការ​ពិសេស បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ​ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​។​ស្រប​ពេលដែល ការស្ថាបនា​ផ្លូវ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំណុច​នោះ​កំពុង​ធ្វើ​ដែរ​។ ​លោក អភិបាលរងក្រុង​បាន​បន្តថាៈ យុទ្ធនាការ​ក្តៅ​នេះ […]

ព័ត៌មានសន្តិសុខសង្គម

អ្នកស្រុក​រើសបាន​គ្រាប់មីន​មិនទាន់​ផ្ទុះ​ចេញពី​ក្នុង​ស្រែ​យកជូន​សមត្ថកិច្ចជំនាញ​

បាត់ដំបងៈ​ប្រជាពលរដ្ឋ​២​នាក់​ជា​ម្ចាស់​ស្រែ​រស់នៅ​ចំណុច​ហុង​ទី​៥​ស្ថិតក្នុង​ភូមិ​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គី​រី​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​២០២០​ឆ្នាំ​បាន​រើស​គ្រាប់មីន​ចំនួន​២​លើក​សរុប​ចំនួន​២៥​គ្រាប់​ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​។​ក្នុង​នោ​:​មាន​៦​គ្រាប់​ខូចគុណភាព​ក្រៅពីនោះ​នៅមាន​គុណភាព​១០០​ភាគរយ​ហើយ​បាន​ប្រគល់ជូន​អង្គភាព​ជំនាញ​យកទៅ​រក្សា​ទុកជៀ​សវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​ ​មន្ត្រីនគរបាល​ស្រុក​រុក្ខ​គី​រី​បានឱ្យដឹងថា​កាលពី​លើក​ទី​១​នៅ​ព្រឹក​ថ្ងៃទី ៦​ខែកញ្ញា​ឆ្នាំ ២០២០​កន្លង ទៅ ពលរដ្ឋ​មួយរូប​រស់នៅ​ក្នុងភូមិ​ព្រែកជីក​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គិរី​បាន​បាន​ប្រទះឃើញ​គ្រាប់មីន​លេខបូក​ចំនួន​២០​គ្រាប់​ផលិត​នៅ​ប្រទេស​សូ​វៀត​។​គ្រាប់មីន​ទាំងនេះ​បាន​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​ក្នុងនោះ​ខូចគុណភាព​៦​គ្រាប់​។​ ​លើក​ទី​២​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ឡាប ជាប់​ភេទ ប្រុស​អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ ព្រែកជីក​បាន​រើស​គ្រាប់មីន​ចំនួន​៥​គ្រាប់​ទៀត​ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​មានគុណ​ភាព​១០០​ភាគរយ​ហើយ​ប្រគល់ឱ្យ​អង្គភាព ជំនាញ​យកទៅ​រក្សាទុក​។ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រោយពេល​ទទួលបាន​គ្រាប់មីន​សញ្ញា​លេខបូក​ចំនួន​២៥​គ្រាប់​រួចមក​លោក​បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់​ប្រចាំ​ស្រុក​មោង​ឬ​ស្សី​មក​ទទួល​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ​៕ ​ 

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​ក្រោម​បញ្ជា​ពី​លោក​លន់​សុផាត​ស្នងការ​នគរបាល​ខេត្ត​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅត្រង់​រមណីយដ្ឋាន​ថ្មបាំង​ស្ថិតនៅ​ភូមិ​បន្ទាយ​ឃុំ​គោ​លាប់​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​ក្រុង​ក្រចេះ បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ដៀង​វ៉ាន់​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​និង​អំពើ​លួច ប្រ​ព្រិ​ត្ត​នៅ​ថ្ងៃទី​៣០ ខែសីហា ស្ថិតនៅ​បន្ទុប​ជួល ស្ថិតក្នុង​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​ខេត្តក្រចេះ ។​ ​មន្ត្រី​ដដែល​បាន​បន្តថាៈ​នៅ​ថ្ងៃទី​៣០​ខែសីហា​វេលា​ទៀបភ្លឺ​ឈ្មោះ​ហួត​ដា​បាន​ជិះ​ម៉ូតូ​ទៅ​រៀបចំ​ឥ​វ៉ាន់​ឱ្យ​ប្រពន្ធ​លក់ដូរ​នៅ​ផ្សារ​ក្រចេះ​។​ពេល​ត្រឡប់​មកដល់​បន្ទប់​វិញ​ខ្លួន​បាន​យក​ម៉ូតូ​ទុក​នៅមុខ​បន្ទប់​និង​ទុក​កូនសោរ​ឱ្យ​ប្រពន្ធ​សម្រាប់​ជិះ​ទៅ​លក់​ឥ​វ៉ាន់​នៅ​ផ្សា​រហើយ​ខ្លួន​ក៏​ជិះ​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​មក​កន្លែងធ្វើការ រហូតដល់​ម៉ោង​៧​ព្រឹក​ប្រពន្ធ​ខ្លួន​ចេញមក​យក​ម៉ូតូ​ទើប​ដឹងថា​បាត់​ម៉ូតូ​។​ ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​កម្លាំង​នគរ​ក្រុង​ក្រចេះ សហការ​ជាមួយ​នគរបាល​ចិត្រ​បុរី និង​នគរបាល​ជំនាញ​ខេត្ត​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​ខណៈដែល​ជនសង្ស័យ​រូបនេះ​ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច​មក​សម្ងំ​លាក់ខ្លួន​ចំណែក​បក្ខពួក​ម្នាក់ទៀត​បាន​រត់​គេចខ្លួនបាត់​។​ ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង​មធ្យោបាយ​របស់​ជនសង្ស័យ​១​គ្រឿង​និង​ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង​និង​ឧបករណ៍​កាច់​សោរ​ម៉ូតូ​១​សម្រាប់​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕ ​