ព័ត៌មានជាតិ

លោកអ៊ុនចាន់ដាឱ្យពលរដ្ឋត្រៀមទទួលវ៉ាក់សាំងបង្ការកូវីដ.១៩

កំពង់ចាម អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដាក្រោយពីចាក់វ៉ាក់សាំង របស់ក្រុមហ៊ុនចិនស៊ីណូហ្វាមបង្ការវីរុសកូវីដ.១៩ ជាលើកដំបូងរួចហើយនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត រាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១០ កុម្ភ:នោះបានប្រាប់ឱ្យប្រជាពលរដ្ឋត្រៀមអនុវត្តវិធានការសុខាភិបាលនិងទទួលវ៉ាក់សាំងបង្ការកូវីដ.១៩។

អភិបាលខេត្តកំពង់ចាមថ្លែងសារក្នុងប្រព័ន្ធតេឡេក្រាមនៅក្រោយពីលោកទទួលការចាក់វ៉ាក់សាំងថា “សូមប្រជាជនខ្មែរយើងរួមគ្នា និងត្រៀមលក្ខណ:ចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការ សុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ ។តាមផែនការលទ្ធភាពរបស់រដ្ឋាភិបាលដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាល:ទេស:ដ៏លំបាកនេះ។ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ”។

ការចាក់វ៉ាក់សាំងលើអភិបាលខេត្ត រាជធានី រដ្ឋមន្រ្តី និងឥស្សរជនមួយចំនួនជាបន្តបន្ទាប់នេះ គឺធ្វើឡើងនៅបន្ទាប់ពីមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល ជាបន្ទាន់។ ដើម្បីឱ្យប្រជាជនមានទំនុកលើវ៉ាក់សាំងរបស់ប្រទេសចិន៕

pda

Leave a Reply

Your email address will not be published. Required fields are marked *