ព័ត៌មានជាតិ

ស្ទឹងត្រែង៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF)បានបញ្ជាក់ថាមន្ត្រីសាខាក.ប.ប.សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរដែនដីបានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនិងត្រួតពិនិត្យគុណភាពសុវត្ថិភាពលើផលិតផលម្ហូបអាហារនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ រូបភាព៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF) មន្ត្រីបានឱ្យដឹងថា៖ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពប្រមាណ៥៣,៦០គីឡូក្រាមត្រូវបានមន្ត្រីសាខាក.ប.ប.ខេត្តស្ទឹងត្រែងរកឃើញនិងដកហូតនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងកាលពីថ្ងៃទី២៧ខែមករា ឆ្នាំ២០២១។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣,៦០គីឡូក្រាម រួមមាន៖ ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន៧,២គីឡូក្រាម។ទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុងស្មើនឹង ២,៤គីឡូក្រាមស្ករគ្រាប់ដូង ខូចគុណភាពចំនួន២កេសស្មើនឹង២៨គីឡូក្រាម,នំកញ្ចប់ក្មេងខូចគុណភាពចំនួន២កេស ស្មើនឹង ១៣គីឡូក្រាម។ទឹកសៀង ខូចគុណភាព ចំនួន ៦ដប ស្មើនឹង ៣គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕

ស្ទឹងត្រែង៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF)បានបញ្ជាក់ថាមន្ត្រីសាខាក.ប.ប.សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរដែនដីបានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនិងត្រួតពិនិត្យគុណភាពសុវត្ថិភាពលើផលិតផលម្ហូបអាហារនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

រូបភាព៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF)

មន្ត្រីបានឱ្យដឹងថា៖ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពប្រមាណ៥៣,៦០គីឡូក្រាមត្រូវបានមន្ត្រីសាខាក.ប.ប.ខេត្តស្ទឹងត្រែងរកឃើញនិងដកហូតនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងកាលពីថ្ងៃទី២៧ខែមករា ឆ្នាំ២០២១។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣,៦០គីឡូក្រាម រួមមាន៖ ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន៧,២គីឡូក្រាម។ទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុងស្មើនឹង ២,៤គីឡូក្រាមស្ករគ្រាប់ដូង ខូចគុណភាពចំនួន២កេសស្មើនឹង២៨គីឡូក្រាម,នំកញ្ចប់ក្មេងខូចគុណភាពចំនួន២កេស ស្មើនឹង ១៣គីឡូក្រាម។ទឹកសៀង ខូចគុណភាព ចំនួន ៦ដប ស្មើនឹង ៣គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *