ព័ត៌មានជាតិ

នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​ស្រុក​សំឡូត​​យុវជន​ម្នាក់​លង់ទឹក​ស្លាប់​

បាត់ដំបង​៖​នៅក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយស្ថិតក្នុង​ភូមិ​ស្រែ​ជី​ពៅ​ឃុំ​មានជ័យ​ស្រុក​សំឡូតកាលពី​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​​មានការ​ភ្ញាក់ផ្អើល​ដោយមាន​យុវជន​ម្នាក់​បាន​លង់ទឹក​ស្លាប់​​។​

មន្ត្រីនគរបាល​ស្រុក​សំឡូត​បានឱ្យដឹងថាៈ​ជន​រងគ្រោះ​ឈ្មោះ​យឿ​ត​ម៉េង​ហួរ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​។​មន្ត្រីដដែល​បាន​ដកស្រង់​សម្តី​របស់​ក្រុមគ្រួសារ​មក​បញ្ជាក់ថាៈ​កូន​គាត់​បាន​ចុះ​ហែល​លេង​នៅ​កន្លែង​ទឹក​ជ្រៅ​ដោយ​គ្មាន​អាវ​ពោងសម្រាប់​ពាក់​ការពារ​នោះទេ​ហើយ​ទឹក​កួច​ខ្លាំង​ផង​ទើប​ទើប​បណ្ដាលឱ្យ​លង់​ស្លាប់​។​

​គួរបញ្ជាក់​ថា​នៅ​កន្លែង​ដែលមាន​ទឹក​ជ្រៅ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​ត្រូវ បាន ម្ចាស់ ដាក់​ស្លាក​សញ្ញា ដើ​ដើម្បី​ហាមឃាត់​ដែរ​។​ប៉ុន្តែ​មាន​អ្នកខ្លះ​អាង​ថា​ខ្លួន​ចេះ​ហែល​ទឹក​មិន​ព្រម​ពាក់​អាវ​ការពារ​ទេ​ហើយ​មិន​គោរព​តាម​ការណែនាំ​ដែរ​ដោយមាន​មនុស្ស​ច្រើន​ទើប​ម្ចាស់​មិនអាច​មើល​អស់​។​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​លំនៅស្ថាន​វិញ​៕

pda

Leave a Reply

Your email address will not be published. Required fields are marked *