ព័ត៌មានជាតិ

បិណ្ឌទី៤ឯកឧត្តម​វេងសាខុននិងលោ​កជំទាវរួមសមាជិកសមាជិកាក្រុមការងារចុះមូលដ្ឋានទូទាំងស្រុកកំពង់សៀមបាន​មូលមតិគ្នាជាឯ​ក​ច្ឆន្ទរៀបចំចង្ហាន់​នៅវត្តចំនួ​ន០៣

នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រូវនឹងវេនកាន់បិណ្ឌទី៤ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានទូទាំងស្រុកកំពង់សៀមបានមូលមតិគ្នាជាឯកច្ឆន្ទរៀបចំចង្ហាន់មកកាន់បិណ្ឌនៅវត្តចំនួន០៣ ក្នុងស្រុកកំពង់សៀម គឺវត្តរំចេក ក្នុងភូមិរំចេក ឃុំរំចេក វត្តភ្នំជ័យគីរី (ហាន់ជ័យ) ឃុំហាន់ជ័យ និងចុងក្រោយនៅវត្តតាម៉ៅ ភូមិតាម៉ៅ ឃុំស្រក។ឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ និងសហការី ព្រមទាំងពុទ្ធបរិស័ទបានប្រារព្វពិធីបង្សុ កូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧ សន្តាន ឧបុព្វការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀង ទៅ បន្ទាប់មកលោកបានរាប់បាត្រ វេរប្រគេនបច្ច័យ ទេយ្យវត្ថុ និងទេយ្យទាន។ ក្នុងរដូវភ្ជុំបិណ្ឌនេះ លោកប្រធានបានឧទ្ទិសបុណ្យកុសល និងបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តីចូរមានដល់បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តទាំង០៣ បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀមនិងសមាជិកសមាជិកាក្រុមការងារគ្រប់ជាន់ថ្នាក់ទាំងអស់ទទួលយកពរសព្វសាធុការផល្លានិសង្ឃផលបុណ្យរៀងៗខ្លួននិងទទួលយកពរទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយនិងសូមឲ្យសុខសន្តិភាពឋិតថេរចីកាលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *