ព័ត៌មានជាតិ

រថយន្ត​​ដឹក​ដី​បើក​​ទាក់​ខ្សែភ្លើងបាក់​បង្គោល២​ដើម​បណ្តាលឱ្យដាច់ភ្លើង

ភ្នំពេញ​៖រថយន្តបែនដឹកដី១មួយគ្រឿងបើកទាក់ខ្សែភ្លើងបណ្តាលឱ្យបាក់បង្គោលថ្ម២ដើមនិងបង្កដាច់ភ្លើងមួយរយៈចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។​ហេតុការណ៍​នេះកើត​ឡើងនៅសង្កាត់​កា​កាប​ទី​២ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពីវេលា ទៀបភ្លឺថ្ងៃទី១៣ខែកុម្ភៈឆ្នាំ ២០២១។

 

ប្រជាពលរដ្ឋ​ បាន​ឱ្យ​ដឹងថា៖មុនពេល​កើតហេតុ​ ​រថយន្ត​ដឹក​ដី​​ពាក់​ផ្លាកលេខ ភ្នំពេញ​3-F 0551 បើកបរ​ តាម​បណ្តោយ​ផ្លូវ​បេតុង​ ក្នុង​ល្បឿន​លឿន ​ក៏​ទាក់​ខ្សែភ្លើង​ជាប់​និង​រថយន្ត​ បណ្តាល​ឱ្យ​បង្គោល​ភ្លើង​២​ដើម ត្រូវបាន​បាក់​​តែ ​មិនមានអ្នក​គ្រោះថ្នាក់​ទេ​៕

pda

Leave a Reply

Your email address will not be published. Required fields are marked *