ព័ត៌មានជាតិ

បញ្ជូនអ្នកដឹកឈើខុសច្បាប់២នាក់និងវត្ថុតាងទៅខណ្ឌរដ្ឋបាលព្រៃឈើ

បាត់ដំបង៖កម្លាំងកងរាជអាវុធហត្ថស្រុកសំឡូតនៅថ្ងៃទី២៥ខែមករាឆ្នាំ២០២១បានប្រគល់រថយន្តតូចដឹកឈើខុសច្បាប់មួយគ្រឿងទៅរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។រថយន្តដឹកឈើនេះចាប់បាននៅត្រង់គល់ស្ពានអូរស្ងួតស្ថិតនៅភូមិអូរស្ងួតឃុំតាសាញស្រុកសំឡូតខេត្តបាត់ដំបង។ លោកវរសេនីយ៍ត្រីជួបណូមេបញ្ជាការអាវុធហត្ថស្រុកសំឡូតបានឱ្យដឹងថា៖កម្លាំងអាវុអហត្ថខេត្តបានស្ទាក់ចាប់ចានរថយន្តដឹកឈើ១គ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខកណ្ដាល 2A-1889និងឃាត់ខ្លួនជនសង្ស័យ២នាក់។ជនសង្ស័យរកស៊ីដឹកឈើទាំង២នាក់ឈ្មោះវ៉ាន់ រ៉ា ភេទប្រុសអាយុ១៧ឆ្នាំនិងឈ្មោះប៊ុនឡែនភេទប្រុសអាយុ២៧ឆ្នាំរួមទាំងវត្ថុតាងដកហូតមានរថយន្ដចំនួន១គ្រឿង,ឈើប្រណីតចំនួន១៦៤ដុំនិងប្រាក់រៀល៨៤.៥០០រៀល។   បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនវត្ថុតាងទាំងឈើនិងរថយន្តទៅខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្ត៕

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិ​កម្មពិនិត្យកសិ​ដ្ឋា​នចិញ្ចឹមត្រីប្រាពោ​អណ្តែងនិងត្រីឆ្តោ​កម្មវិធីទី២

នៅខេត្តកំពចាមដដែល ចេញពីស្រុកបាធាយ ឯកឧត្តមរដ្ឋមន្ត្រី លោក និងសហការី បានបន្តមក ពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រាពោអណ្តែង និងត្រីឆ្តោ របស់លោក លក លឿង (លេខទំនាក់ទំនង ០៩៧ ៤៤៤៤ ៩៩៩) ស្ថិតនៅភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ។ លោក លក លឿងបានឲ្យ ដឹងថា កសិដ្ឋានបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១១ លើផ្ទៃដី ៣ហ.ត ទទួលបានផល៣០ តោន/ឆ្នាំ។ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោដែលបានជំរុញឲ្យប្រជាកសិករខិតខំចិញ្ចឹមត្រីគ្រប់ប្រភេទពិសេសត្រីអណ្តែងនិងកង្កែបដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ និងចំណាត់ការចុងក្រោយរបស់ឯកឧត្តមរដ្ឋមន្រ្តីបានទាន់ពេល និងមានប្រសិទ្ធភាពក្នុងការផ្អាកការនាំចូលត្រីពីប្រទេសជិតខាងនិងទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បច្ចុប្បន្នកសិដ្ឋានពង្រីកស្រះចិញ្ចឹមបាន ៤៤ លើផ្ទៃដី ២៧ហ.ត គ្រោងចិញ្ចឹមឲ្យបាន ៩៥០-១០០០តោន/ឆ្នាំ និងឡើងដល់ ២៥០០ តោន/ឆ្នាំ ក្នុងឆ្នាំ២០២៣។ ជាក់ស្តែងនៅប៉ុន្មានខែខាងមុខកសិដ្ឋានគ្រោងចាប់ត្រីចម្រុះចំនួន ១០០តោន សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក។ មានមតិសំណេះសំណាលជាមួយវារីវប្បករនៅទូទាំងស្រុក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់វារីវប្បករដែលបានអត់ធ្មត់ ស៊ូទ្រាំ និងឆ្លងកាត់បញ្ហាយ៉ាងលំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់លើគ្រប់វិស័យ […]

ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុមដេញកាប់គ្នាតាមដងផ្លូវត្រូវបានកម្លាំងសមត្ថកិច្ចស្រុកពេជ្រាដាឃាត់ខ្លួន

ខេត្តមណ្ឌលគិរី ៖ លោកវរសេនីឯក តាក់ យ៉េន អធិការនគរបាលស្រុកពេជ្រាដាបានចាប់ក្រុមក្មេងទំនើងពីរក្រុម មួយក្រុមទៅពីឃុំប៊ូស្រាជិះមូតូ០៣គ្រឿង និងមួយក្រុមទៀតនៅឃុំក្រង់តេះ ជិះម៉ូតូដេញកាប់នៅតាមផ្លូវក្បែររោងការបណ្ដាលឲ្យរងរបួសចំនួន០៤នាក់ ខាងក្រង់តេះ០២នាក់ និងប៊ូស្រា០២នាក់។ ករណីនេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ បើតាមប្រភពបានឲ្យដឹងថា អ្នករបួសទាំងនោះរួមាន ៖ ១/ឈ្មោះ ច្រាញ់ ញឹងភេទប្រុសអាយុ២៤ឆ្នាំមុខរបរកសិករ រស់នៅឃុំក្រង់តេះរងរបួសត្រូវចំក្បាលខាងឆ្វេង, ២/ ឈ្មោះពេជ្យ ភារ៉ាភេទប្រុសអាយុ២៧ឆ្នាំជនជាតិភ្នងរងរបួសលើចិញ្ចើមខាងស្ដាំនៅឃុំក្រង់តេះ, ៣/ឈ្មោះ ច្រឺច លន់ ភេទប្រុស អាយុ២០ឆ្នាំជានជាតិភ្នងររបួសក្បាលផ្នែកខាងមុខខាងស្ដាំរងរបួសធ្ងន់ នៅឃុំប៊ូស្រា និង៤/ឈ្មោះ ង៉ន ចិ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិភ្នងរងរបួសពកថ្ងាសទាំងសងខាងនៅឃុំប៊ូស្រា។ ប្រភពបញ្ជាក់ថា មូលហេតុបណ្ដាលមកពីក្រុមទាំងពីរមានគំនំគ្នាពីមុនមក។ ជនរងគ្រោះត្រូវបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្រង់តេះនឹងមណ្ឌលសុខភាពប៊ូស្រា។ ដោយឡែកបក្សពួកវាចំនួន០២នាក់ត្រូវបានឃាត់ខ្លួនមាន ៖ ១/ ឈ្មោះប៊ុនថាន់ ស្មាក់ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិភ្នង នៅភូមិពូទឺត ឃុំប៊ូស្រា។ ២/ ឈ្មោះ តាវិន យ៉េត ភេទប្រុសអាយុ១៧ឆ្នាំជនជាតិភ្នងនៅភូមិពូទឺត ឃុំប៊ូស្រា។ […]

ព័ត៌មានជាតិ

ចាប់ខ្លួនចិនពីរនាក់និងដំបងឆក់មានជាតិផ្ទុះនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖នៅព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២១នេះកម្លាំងនគរបាលខេត្តព្រះសីហនុបានសាកសួរជនជាតិចិនចំនួនពីរនាក់ដែលពាក់ព័ន្ធការប្រើប្រាស់ដំបងឆក់មានជាតិផ្ទុះនៅក្នុងសណ្ឋាគារឆ្នេរសមុទ្រខៀវក្នុងក្រុងព្រះសីហនបន្ទាប់ពីកម្លាំងសន្តិសុខបានឃាត់ខ្លួននិងបញ្ជូនមកកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០២១។ កម្លាំងសន្តិសុខសណ្ឋាគារបានឱ្យដឹងថា៖បុរសជនជាតិចិនចំនួន២នាក់ដែលស្នាក់នៅសណ្ឋាគារឆ្នេរសមុទ្រខៀវបន្ទប់លេខ២៩១២និង២៩១៣បានយកដំបងឆក់មានជាតិផ្ទុះចូលក្នុងសណ្ឋាគារកាលពីថ្ងៃទី២៤ខែមករា។ជនសង្ស័យទាំង២នាក់ពាក់ព័ន្ធករណីខាងលើនេះស្ថិតនៅការិយាល័យនគរបាលព្រហ្មទណ្ឌនគរបាលខេត្តព្រះសីហនុដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាតិ

សមត្ថកិច្ចស្រុក​ចម្ការលើ​ឃាត់​ជនសង្ស័យ​១០​នាក់​ពាក់ព័ន្ធគ្រឿងញៀន

កំពង់ចាម៖កម្លាំងប្រឆាំងគ្រឿងញៀនខេត្តបានចុះធ្វើរដ្ឋបាលរកឃើញករណីជួញដូររក្សាទុកនិងប្រើប្រាស់​ ​នូវ​សារធាតុ​ញៀនឃាត់​ខ្លួន​ជនសង្ស័យ​១០​នាក់​ក្នុងនោះមានស្រី​៦​នាក់នៅ​ភូមិ​ស្ពឺ​(​ក​)​ឃុំ​ជយោ​ស្រុក​ចម្ការលើ​ ខេត្ត​កំពង់​ចាមកាលពីយប់ថ្ងៃ​ទី​២៤​ខែមករា​ ឆ្នាំ​២០២១​​ ។​ ​ លោក​ឧត្តមសេនីយ៍ត្រី​ ជីវ​សេង​រស់​ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម​ បាន​ឱ្យដឹង​ថា​ ជនសង្ស័យ​រួម​មាន​ ៖​១-​ឈ្មោះ​ អីទ្រេះ​ វ៉ា​រី​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ។​២-​ឈ្មោះ​ ឌឹ​ក​ រ៉ែ​ន​ ភេទ​ស្រី​ អាយុ​ ២២​ឆ្នាំ​ ។​៣-​ឈ្មោះ​ ស៊ី​ម​ ផ​ល្លី​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ។​៤-​ឈ្មោះ​ អូន​ ស៊ី​ណា​ ហៅ​ស្រី​មុំ​ ភេទ​ស្រី​ អាយុ​ ២៨​ឆ្នាំ​ ។​៥-​ឈ្មោះ​ ឌឹ​ក​ ស្រី​នួន​ ភេទ​ស្រី​ អាយុ​ ២៨​ឆ្នាំ​។ ​៦-​ឈ្មោះ​ អុក​ ចិន្ដា​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ ។​៧-​ឈ្មោះ​ រ៉េ​ត​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​។​៨-​ឈ្មោះ​ លី​ តូច​ ហៅ​ស្រី​លី​ន​ ភេទ​ស្រី​ អាយុ​ ២២​ឆ្នាំ​។​៩-​ឈ្មោះ​ […]

ព័ត៌មានជាតិ

ជិះម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យស្លាប់សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ

ព្រះសីហនុ៖នៅយប់ថ្ងៃទី២២ខែមករាឆ្នាំ២០២១គ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់រវាងអ្នកជិះម៉ូតូបុកជាមួយរថយន្តកុងតឺន័រលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៩៤/១៩៥ក្នុងភូមិអូរចំណារឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះជិះម៉ូតូម៉ាកសុយហ្ស៊ុយគីនិចពណ៌ក្រហមគ្មានផ្លាកលេខមានទិសដៅចេញពីខេត្តព្រះសីហនុ។អ្នកបើកម៉ូតូបានវ៉ាជែងមកខាងឆ្វេងដៃចូលរថយន្តដឹកកុងតឺន័រម៉ាកហីយ៉ានពាក់ផ្លាកលេខព្រះសីហនុ3A6610ទិសដៅផ្ទុយគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់។ សមត្ថកិច្ចបានបន្តថា៖ជនរងគ្រោះមិនស្គាល់អត្តសញ្គាណនៅឡើយទេខណៈកម្លាំងកំពុងស្រាវជ្រាវរកសាច់ញាតិ។ចំណែកអ្នកបើកបររថយន្តក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

ព័ត៌មានជាតិ

ព្រះសង្ឃនិងពុទ្ធបរិស័ទត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ

ព្រះវិហារ៖នាយឧត្តមសេនីយ៍មាសសុភាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារបានអំពាវនាវដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ”ត្រូវថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្សយូរអង្វែងដើម្បីវិស័យពុទ្ធចក្រនិងអាណាចក្រកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត”។ ថ្លែងក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ក្នុងវត្តពោធិសិលារាមហៅវត្តគីឡូលេខ៨ស្ថិតក្នុងភូមិមហាផសង្កាត់ប៉ាលហាលក្រុងព្រះវិហារខេត្តព្រះវិហារកាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២១។ លោកទេសរដ្ឋមន្ត្រីមាសសុភាបានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ លោកទេសរដ្ឋមន្ត្រីមាសសុភាក៏បានសម្តែងនូវក្តីមោទនភាពក្រៃលែងដែលប្រទេសយើងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនទទួលបានចំណាត់ថ្នាក់ល្អក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩រហូតមកដល់ថ្ងៃនេះមិនមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតទេ។ ក្នុងនោះក៏បានប្រគេនបច្ច័យចំនួន៤លានរៀលសម្រាប់ចូលរួមសាងសង់សាលាឆាន់និងបានចែកក្រណាត់សព្រមទាំងថវិកា២ម៉ឺនរៀលដល់លោកយាយលោកតាផងដែរ៕   

ព័ត៌មានជាតិ

សមត្ថកិច្ចចុះចាប់ទីតាំងម៉ាស៊ីនអារឈើអត់ច្បាប់ដ៏ធំមួយនៅស្រុកក្រគ

ខេត្តពោធិ៍សាត់៖កម្លាំងកងរាជអាវុធហត្ថខេត្តកាលពីរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២១បានចុះចាប់ទីតាំងម៉ាស៊ីនអារឈើអត់ច្បាប់ដ៏ធំមួយនៅភូមិបំណក់ឃុំឈើតុំស្រុកក្រគខេត្តពោធិសាត់ដោយរឹបអូសឧបករណ៍ពាក់ព័ន្ធនិងវត្ថុតាងជាច្រើន។ សមត្ថកិច្ចក្នុងការចុះបង្ក្រាបបានឱ្យដឹងថា៖ជាលទ្ធផលកម្លាំងបានដកហូតឈើមូល១៣កំណាត់,ឈើអារចម្រុះ៩០សន្លឹក,ផ្លែរណាចំនួន៦ខ្សែ,ម៉ាស៊ីនម៉ាកនីសាន់៣០សេស១គ្រឿង,ម៉ូទ័របូមទឹក២គ្រឿង,កង់យោងម៉ាស៊ីន២គ្រឿង,អាគុយចំនួន២គ្រឿង,ជើងម៉ែត្រ១គ្រឿងនិងកៅឡាក់១កំប្លេ។ចំណែកក្រុមជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់តែកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ សមត្ថកិច្ចបានបន្តថា៖រាល់វត្ថុតាងទាំងអស់ទាំងនោះបានប្រគល់ទៅមន្រ្តីដែនជម្រកសត្វព្រៃឈើតុំយករក្សាទុករង់ចាំបន្តនីតិវិធី៕

ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវម៉ូទ័រម៉ាស៊ីនទាញចូលកកៀបស្លាប់ក្នុងរោងចក្រកិនកៅស៊ូ

ក្រចេះ៖ស្រ្តីម្នាក់ធ្វើការនៅរោងចក្រកិនកៅស៊ូមួយបានលូកដៃបិទទឹកម៉ាស៊ីនត្រូវម៉ូទ័រទាញចូលកិនស្លាប់។ទីកន្លែងកើតហេតុនៅរោងចក្រកិនកៅស៊ូក្នុងក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្រចេះស្ថិតក្នុងភូមិអូរព្រះឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះកាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១។ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖សពស្រ្តីរងគ្រោះឈ្មោះម៉ាក់សុផសអាយុ៥០ឆ្នាំជាកម្មការិនីរោងចក្រក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្រចេះ។មន្ត្រីដដែលបានបន្តថា៖មូលហេតុជនរងគ្រោះលូកដៃចូលបិទទឹកម៉ាស៊ីនហើយត្រូវបានរុំកន្សែងជាប់និងកអូសចូលម៉ាស៊ីនបណ្តាលឱ្យម៉ូទ័រទាញដៃស្តាំជនរងគ្រោះចូលកៀបនិងមីញ៉ុងម៉ាស៊ីនរហូតស្លាប់តែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំងដោយបានបញ្ជាក់ថា៖ស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារករណីឧបទ្ទវហេតុកៀបនិងមីញ៉ុងម៉ាស៊ីនមែន៕

ព័ត៌មានជាតិ

ចាប់ជនម្នាក់ករណីលួចរថយន្តសេរីទំនើបនៅខេត្តតាកែវ

តាកែវ៖កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានចាប់ជនម្នាក់ដែលលួចរថយន្តសេរីទំនើបម៉ាកតូយូតាHILUXVIGOមួយគ្រឿងសេរីឆ្នាំ២០២០ពាក់ផ្លាកលេខភ្នំពេញ2BB7471ហើយក៏បើកចេញពីសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅកាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១។សមត្ថកិច្ចស្ទាក់ចាប់បាននៅយប់ថ្ងៃដដែលលើផ្លូវជាតិលេខ២ស្ថិតនៅភូមិរូងឃុំលំចង់ ស្រុកសំរោងខេត្តតាកែវ ។ លោវរសេនីយ៍ត្រីប៉ិនតារ៉ាវុឌ្ឍនាយការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តតាកែវបានឱ្យដឹងថា៖ជនសង្ស័យបានលួចរថយន្តពីសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅសំដៅចូលខេត្តតាកែវ។ជនសង្ស័យបានបើករថយន្តឈប់ទិញដូងផឹកនិងទិញបារី។ក្រោយឃាត់ខ្លួនកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យនិងរថយន្តមកសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លោវរសេនីយ៍ត្រីបានបន្តថា៖ជនសង្ស័យឈ្មោះយ៉ាសម្បត្តិហៅសំបូរអាយុ៣១ឆ្នាំរស់នៅភូមិចុងព្រែកសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យមានផ្ទះក្បែរនិងផ្ទះម្ចាស់រថយន្តដោយជនសង្ស័យធ្លាប់ចូលមណ្ឌលកែប្រែ៣ដងមកហើយព្រោះញៀនថ្នាំ៕