ព័ត៌មានជាតិ

សម្តេចហ៊ុន​សែន៖ជូនព​រថ្ងៃចូលឆ្នាំចិ​ន(Gong X​I Fa Cai 2021)

ខ្ញុំនិងភរិយាសូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារដុតក្រដាសសែនធូបនិងទៀន…ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើងដោយការធ្វេសប្រហែសណាមួយដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។ ខ្ញុំនិងភរិយាសូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ។ អរគុណសន្តិភាព

ព័ត៌មានជាតិ

លោកអ៊ុនចាន់ដាឱ្យពលរដ្ឋត្រៀមទទួលវ៉ាក់សាំងបង្ការកូវីដ.១៩

កំពង់ចាម អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដាក្រោយពីចាក់វ៉ាក់សាំង របស់ក្រុមហ៊ុនចិនស៊ីណូហ្វាមបង្ការវីរុសកូវីដ.១៩ ជាលើកដំបូងរួចហើយនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត រាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១០ កុម្ភ:នោះបានប្រាប់ឱ្យប្រជាពលរដ្ឋត្រៀមអនុវត្តវិធានការសុខាភិបាលនិងទទួលវ៉ាក់សាំងបង្ការកូវីដ.១៩។ អភិបាលខេត្តកំពង់ចាមថ្លែងសារក្នុងប្រព័ន្ធតេឡេក្រាមនៅក្រោយពីលោកទទួលការចាក់វ៉ាក់សាំងថា “សូមប្រជាជនខ្មែរយើងរួមគ្នា និងត្រៀមលក្ខណ:ចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការ សុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ ។តាមផែនការលទ្ធភាពរបស់រដ្ឋាភិបាលដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាល:ទេស:ដ៏លំបាកនេះ។ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ”។ ការចាក់វ៉ាក់សាំងលើអភិបាលខេត្ត រាជធានី រដ្ឋមន្រ្តី និងឥស្សរជនមួយចំនួនជាបន្តបន្ទាប់នេះ គឺធ្វើឡើងនៅបន្ទាប់ពីមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល ជាបន្ទាន់។ ដើម្បីឱ្យប្រជាជនមានទំនុកលើវ៉ាក់សាំងរបស់ប្រទេសចិន៕

ព័ត៌មានជាតិ

ឃាត់រថយន្តដឹកមាន់រស់រាប់ពាន់ក្បាលនាំចូលពីប្រទេសថៃ

ស្ទឹងត្រែង៖សមត្ថកិច្ចបានឃាត់រថយន្តធុនធំមួយគ្រឿងដែលដឹកមាន់រស់នាំចូលពីប្រទេសថៃនៅលើកំណាត់ផ្លូវជាតិលេខ ៩ត្រង់ក្បែរផ្លូវបំបែកគីឡូ ៤ភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងកាលពី យប់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ ២០២១។ លោកស៊ុនសំណាងតំណាងចែកចាយផ្នែកលក់ឱ្យក្រុមហ៊ុនដឹកជញ្ជូនមាន់លក់ពីប្រទេសថៃមកកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈថាក្រុមហ៊ុនរបស់លោកមានអាជ្ញាបណ្ណត្រឹមត្រូវនាំចូលមាន់រស់ពីថៃតាមច្រកខេត្តបន្ទាយមានជ័យ។ យកមកចែកចាយតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជានិងមានការត្រួតពិនិត្យ ដោយជំនាញបសុពេទ្យ។ជាមួយនោះមានឈ្មួញរកស៊ីដឹកមាន់លក់ឈ្មោះសឿនបានលួចបន្លំដឹកមាន់នាំចូលពីថៃតាមខេត្តបន្ទាយមានជ័យដូចគ្នាមកចែកចាយលក់បន្ត។ លោកសំណាងបានប្រាប់ឱ្យដឹងទៀតថាឈ្មួញដែលលួចនាំចូលពីប្រទេសថៃបានយកមាន់លក់ចែកចាយឱ្យម៉ូយតាមបណ្ដាខេត្តមិនមានការត្រួតពិនិត្យត្រឹមត្រូវពីផ្នែកបសុពេទ្យទេមិនតែប៉ុណ្ណោះថែមទាំងលក់ក្នុងតម្លៃទាបជាងទីផ្សារក្រុមហ៊ុនទៀត។ ក្រោយពីខាងក្រុមហ៊ុនរកឃើញថាឈ្មួញឈ្មោះសឿនបានដណ្ដើមទីផ្សារនិងលក់ក្នុងតម្លៃថោកក្នុងការនាំចូលមាន់រស់ពីប្រទេសថៃមកក៏ធ្លាប់បានបង្ក្រាបម្ដងរួចមកហើយនៅលើទឹកដីខេត្តកំពង់ចាម។តែក្រោយមកមិនរាងចាលទេឈ្មួញម្នាក់នេះបានគេចចេញពីខាងខេត្តកំពង់ចាមហើយនាំមាន់ចូលពីថៃមកចែកចាយឆ្លងកាត់ខេត្តព្រះវិហារស្ទឹងត្រែងអស់រយៈពេលយ៉ាងយូរ។ ឥឡូវនេះខាងក្រុមហ៊ុនរកឃើញថាឈ្មួញឈ្មោះសឿនបានរកស៊ីជាយូរមកហើយតាមខេត្តព្រះវិហារស្ទឹងត្រែងទើបតែបង្ក្រាបបានបញ្ជូនទៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងរង់ចាំប្រគល់ទៅឱ្យជំនាញបសុពេទ្យតាមនីតិវិធីជា៕

ព័ត៌មានជាតិ

កម្លាំងជំនាញកម្ទេចចោលបង្គាក្លាស្សេមានចាក់បញ្ចូលចាហ៊ួយជាង៦តោន

ភ្នំពេញ៖កម្លាំងជំនាញនៃអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ “ក.ប.ប”ដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២១បានកម្ទេចចោលបង្គាក្លាស្សេមានចាក់បញ្ចូលចាហ៊ួយជាង៦តោន។ មន្ត្រីជំនាញបានឱ្យដឹងថា៖អគ្គនាយកដ្ឋាន ក.ប.ប. និងកម្លាំងនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានដុតកម្ទេចបង្គាក្លាស្សេ ចំនួន ៣០៧ កេស ទម្ងន់ប្រហែលជាង៦តោន នៅទីលានចាក់សំរាម ស្ថិតនៅក្នុងខណ្ឌដង្កោ ។ ចំណែកមធ្យោបាយដឹកជញ្ជូនទំនិញល្មើស ត្រូវបានរក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តតាមនីតិវិធី។ គួរបញ្ជាក់ថា នៅរំលងអាធ្រាត្រ ចូលថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានបង្ក្រាបការនាំចូលបង្គាក្លាសេ្សមានចាក់បញ្ចូលចាហ៊ួយបន្ថែមដើម្បីបង្កើនទម្ងន់ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព។ មន្ត្រីដដែលបានបន្តថា៖កម្លាំងបានស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រ២គ្រឿង។ រថយន្ត១គ្រឿងចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំទំនប់៧មករា និងរថយន្ត១គ្រឿងទៀត ចាប់នៅម្តុំទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក ។ភ្លាមៗនោះមន្ត្រីជំនាញ បានធ្វើតេស្តបឋម លើបង្គាក្លាសេ្សដែលមានផ្ទុកក្នុងរថយន្តទាំង ២គ្រឿងនេះនឹងបានរកឃើញមានការចាក់បញ្ជូលបន្ថែមចាហ៊ួយពិតប្រាកដមែន៕   

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ជនជាតិចិន៣នាក់ករណីបង្កហឹង្សានៅខណ្ឌសែនសុខ

ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានចាប់ជនជាតិចិន៣នាក់ករណីបង្កហឹង្សានៅមុខផ្ទះលេខ១៨ ផ្លូវបេតុងភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខកាលពីយប់ថ្ងៃ ទី៧ខែកុម្ភៈ ឆ្នាំ២០២១។ មន្ត្រីនគរបាល បានឱ្យដឹងថា៖ករណីបង្កហឹង្សានេះផ្តើមចេញពីជនជាតិចិនចាប់ជនជាតិចិនដាក់រថយន្តកាលពីថ្ងៃទី៦ខែកុម្ភៈនៅមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ភាគីទី១ ម្នាក់ឈ្មោះឈីងលូភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅ ខណ្ឌទួលគោក គ្មានលិខិតឆ្លងដែន មានសារធាតុញៀន ត្រូវឃាត់ខ្លួនក្នុងករណីជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់។ សមត្ថកិច្ចបានបន្តថាកម្លាំង នគរបាលបឹងកេងកងបានចាប់ខ្លួនកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១ជននេះ រងរបួសបែកម៉ាត់ ។ក្រោយមកនគរបាលបឹងកេងកងបានប្រគល់ជនសង្ស័យនេះឱ្យមក នគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធីព្រោះករណីបានកើតឡើងនៅខណ្ឌសែនសុខ។ មន្ត្រីដដែលបានបន្តថា៖ ជនសង្ស័យបានប្រើអំពើហឹង្សាជាមួយ ភាគីទី២មានគ្នា២នាក់ ឈ្មោះ ZHU LI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅ អូរឬស្សី ខណ្ឌ៧មករាគ្មានលិខិតឆ្លងដែន។ឈ្មោះ WANG LA ភេទ អាយុ៣៤ឆ្នាំ ជនជាតិចិន អូរឬស្សី ខណ្ឌ៧មករាគ្មានលិខិតឆ្លងដែន។សម្ភារដកហូតរថយន្តម៉ាកតូយូតាអាល់ហ្វាត ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AD-2737៕

ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៩នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថក្រុងភ្នំពេញបានបញ្ជូនសង្ស័យ៩នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នាកាលពីថ្ងៃទី៤កុម្ភៈឆ្នាំ២០២១នេះ។ មន្ត្រីសមត្ថកិច្ចបានឱ្យថា៖នៅព្រឹកថ្ងៃទី៥ខែកុម្ភៈនេះកម្លាំងជំនាញ បានបញ្ជូនសង្ស័យ៩នាក់ទៅតុលាការមានស្រីម្នាក់ដែល ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នារួមមានវត្ថុតាង និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។ ប្រភពដដែលបានបន្តថា៖ករណីចំនួន៥ដែលកម្លាំងអាវុធហត្ថចាប់បាន រួមមាន៖ទី១,កាលពីថ្ងៃទី១ខែកុម្ភៈ កម្លាំង អាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅផ្លូវវិមានឈ្នះឈ្នះ ខណ្ឌជ្រោយចង្វា។ ទី២,នៅថ្ងៃទី២ ខែកុម្ភៈអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ សង្កាត់ជើងឯក ។ទី៣,ថ្ងៃទី២ ខែកុម្ភៈ  កម្លាំងអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ៣នាក់ សង្កាត់ទឹកល្អក់ទី៣  ឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅ សង្កាត់ទឹកល្អក់ទី២ កាលពី ថ្ងៃខែដដែល។ ទី៤, ថ្ងៃទី៣ ខែកុម្ភៈ កម្លាំង អាវុធហត្ថខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ទី៥,កម្លាំង អាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បង្ក្រាប នៅមុខបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពី រសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឃាត់ខ្លួនបានជនសង្ស័យ២នាក់៕

ព័ត៌មានជាតិ

ពេញ១ថ្ងៃម្សិលមិញ អភិបាលខេត្តពោធិ៍សាត់ដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ បានចំនួន២៣ករណី

ខេត្តពោធិ៍សាត់ ៖ ទំនាស់ក៏ដូចជាបញ្ហាប្រឈម ចំនួន២៣ករណីផ្សេងគ្នា ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ធ្វើការសម្របសម្រួលដោះស្រាយបញ្ចប់ ជូនបងប្អូនប្រជាពលរដ្ឋ ទៅតាមលទ្ធភាពជាក់ស្តែង ក្នុងវេទិកា «ដោះស្រាយក្រៅប្រព័ន្ធតុលាការ» ចាប់ពីវេលាម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់។ កិច្ចសម្របសម្រួល និងដោះស្រាយខាងលើ បានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវ ឯម ប៉ុណ្ណា អ្នកតំណាងរាស្ត្រ, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងកិច្ចដំណោះស្រាយខាងលើ ឯកឧត្តម ម៉ៅ ធនិន បានសូមឱ្យភាគីទាំងសង្ខាងនិយាយតែការពិត […]

ព័ត៌មានជាតិ

សម្ដេចហ៊ុនសែន៖ខ្ញុំនឹង​ទទួលមុនគេដំណើ​រការចាក់វ៉ាក់​សាំងនឹងចាប់ផ្តើម​ជាផ្លូវការ​នៅមន្ទីរ​​ពេទ្យកាល់ម៉ែត​ម៉ោង៨និ​​ង៣០នាទី​ថ្ងៃទី១០​កុម្ភៈ២០​២​១

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១ បានលើកឡើងលើផេកផ្លូវការថាម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែតដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។សម្ដេចបានថ្លែងថាបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។ម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែតដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀតលើកលែងតែសម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។ សម្ដេចបានបញ្ជាក់ថាការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង។សម្ដេចសូមជំរាបជូនបន្ថែមថាថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥កុម្ភៈ២០២០-៥កុម្ភៈ២០២១)ដែលជាទស្សនកិច្ចមានអត្ថន័យដ៏ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជំងឺកូរ៉ូណាដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះខ្ញុំបានប្រើពាក្យថា(ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)។សម្ដេចសូមអរគុណ លោកប្រធានាធិបតីស៊ីជីនភីងឯកឧត្តមនាយករដ្ឋមន្ត្រីលីកឺឈាងនិងថ្នាក់ដឹកនាំចិនផ្សេងទៀតដែលបានទទួលរូបខ្ញុំនិងគណៈប្រតិភូជាពិសេសបានជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផងអោយជៀសផុតពីជម្ងឺឆ្លងនិងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត៕

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុស្នើឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ត្រួតពិនិត្យប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុស្នើសុំមេឃុំ ចៅសង្កាត់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសជិតខាង បំផុសប្រជាពលរដ្ឋ បើមានក្រុមគ្រួសារណាមកពីប្រទេសថៃ សូមរាយការណ៍មកមេភូមិ ឃុំ សង្កាត់ ដើម្បីយកពួកគាត់ធ្វើចក្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយត្រូវយកប្រជាពលរដ្ឋជាភ្នែក ច្រមុះ ដើម្បីយើងប្រមូលព័ត៌មាននៅក្នុងមូលដ្ឋាន។ ការស្នើរបស់ឯកឧត្តមបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅរសៀលថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ទាំង២៩ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង១៦ ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដោយសាររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ បានផ្ទុះក្នុងសហគមន៍នៅប្រទេសជិតខាងរបស់យើង វាក៏អាចគំរាមកំហែងដល់ប្រទេសកម្ពុជាផងដែរ។ […]

ព័ត៌មានជាតិ

ឯកឧត្ដម​ វ៉ា​ ថន ផ្ញើសារលិខិតគោរពជូនពរសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧៦ឆ្នាំឈានចូល៧៧ឆ្នាំ

ខេត្តក្រចេះ ៖ ឯកឧត្ដម​ វ៉ា​ ថន​ អភិបាល​ខេត្ត​ក្រចេះ​ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ ព្រះសង្ឃ​ ព្រមទាំង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក្រចេះ​ទាំងមូល​ សូមគោរពផ្ញើសារលិខិតគោរពជូនពរចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៦ឆ្នាំ ឈានចូល ៧៧ឆ្នាំ៕