ព័ត៌មានជាតិ

សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា​ដើ​ម្បីពិ​ភាក្សានិ​ងអនុម័ត​លើរបៀ​បវារៈមួយចំ​នួន

​នៅរសៀលថ្ងៃពុធ​ ៩កើត ខែបុស្ស ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៣​ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា​ ដើម្បីពិភាក្សានិងអនុម័ត​លើរបៀបវារៈសំខាន់ៗដូចខាងក្រោម​៖ ១/ របាយការណ៍សកម្មភាពឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១។ ២/ របាយការណ៍ចំណូល ចំណាយ ឆ្នាំ២០២០​ និងការព្យាករណ៍ ចំណូលថវិកានៅឆ្នាំ២០២១។ ៣/ ការស្នើសុំអនុម័តផែនការថវិកាសម្រាប់ចំណាយជាអាទិភាពនៅ ឆ្នាំ២០២១។ ៤/ បញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សម្ដេចចៅហ្វាវាំង​ វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ដ្រៃយ៍, លោកជំទាវកិត្ដិសង្គហបណ្ឌិត ឃួន សុដារី និងលោកជំទាវ អាន្នី សុខអាន អនុប្រធាន, លោកជំទាវកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក,​ សមាជិកគណៈកម្មាធិការកណ្តាល​ និងមន្ដ្រីប្រតិបត្ដិ​ សរុបចំនួន​ ២២នាក់។ ក្នុងឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីវេងសា​ខុនបានអញ្ជើញមកពិ​និត្យសកម្មភាពរប​ស់បងប្អូនប្រជាពលរដ្ឋមមាញឹក សស្រាក់សស្រាំទិ​ញត្រីធ្វើផ្អក​ប្រហុក ត្រីងៀត​និងត្រីឆ្អើរ​ទុកជា​ស្បៀងប្រចាំឆ្នាំ

នៅវេលាម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ៍ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ នឹងថ្ងៃទី២២ ខែធ្នូ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញមកពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមាញឹក សស្រាក់សស្រាំទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ក្នុងស្រុកពញាឭ ខេត្តកណ្តាល។ ម្ចាស់ដាយត្រីបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃដំបូងត្រីប្រហុកចុះច្រើន ដាយលេខ ១៣ និង ១៤ លើកម្តងៗបានប្រមាណជា ១ ០០០គ.ក្រ ហើយ ១ម៉ោងលើកម្តង។ ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូងតម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិចគឺមានតម្លៃ ៥ ០០០រ/គ.ក្រ។ ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជា ១ ០០០-១ […]

ព័ត៌មានជាតិ

ភ្លើង​ឆេះ​ផ្ទះ​ជាប់​មនុស្ស​៥​នាក់​នៅ​ខាងក្នុង​រងរបួស​រលា​ក​ពេញ​ខ្លួន​តែ​ជួយសង្គ្រោះ​ទាន់​

ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ជាន់​ទី​២​ជាប់​មនុស្ស​ក្នុងផ្ទះ ត្រូវបាន​ជួយសង្គ្រោះ​៥​នាក់ ។​​ហេតុការណ៍​នេះ​បានកើត​ឡើង នៅក្រោយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វា​ល​វង់ ផ្ទះ​លេខ​១៦៣ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា កាលពី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​។​ ​ប្រភព​បានឱ្យដឹងថា​៖​ដំបូង​គេ​ឮ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គាស​បណ្ដាលឱ្យមាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ផ្ទះ​នៅ​ជា​ន់ទី​២​មួយ​ល្វែង​ខាងលើ​។​បន្ទាប់មក​ដោយមាន​កា​រ​ជួយសង្គ្រោះ​គាស់​ទ្វារ​បន្ទប់​ទើប​ជួយសង្គ្រោះ​បាន​បុរស​ម្នាក់​ដែល​របួសធ្ងន់​និង​មាន​នារី​៤​នាក់​ទៀត​ក៏​ត្រូវបាន​ជួយសង្គ្រោះ​ជា​បន្តបន្ទាប់​ផងដែរ​។ ​សមត្ថកិច្ច​បញ្ជាក់ថា​ក​រ​ណី​អគ្គិភ័យ​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៦​គ្រឿង​ហើយ​បាន​រលត់ទៅវិញ​ក្នុង​យប់​ដដែល​៕​  

ព័ត៌មានជាតិ

ស្ពាន​១៣​មករា​ខេត្តបាត់ដំបង​ត្រៀម​ដាក់​សម្ភោ​ធ​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​

បាត់ដំបង​៖​ស្ពានថ្ម​ថ្មី​១៣​មករា​ដែល​កសាង​ទន្ទឹមគ្នា​ជាមួយ​ស្ពាន​បុរាណ​អាយុ​ជាង​១០០​ឆ្នាំ​ក្នុង​ខេត្តបាត់ដំបង​ត្រៀម​ដាក់​សម្ភោ​ធ​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លង​ការ​។​សមិទ្ធផល​ស្ពានថ្ម​ថ្មី​ដែល​ត​ភ្ជាប់​ដងស្ទឹង​សង្កែ​រវាង​ត្រើយ​ខាងកើត​និង​ខាងលិច​កសាង​ទន្ទឹមគ្នា​ជាមួយ​ស្ពាន​បុរាណ​អាយុកាល​១០៣​ឆ្នាំ​ដែល​ចាប់ផ្តើម​ដំណើរការ​សាង​តាំងពីដើម​ខែមករា​ឆ្នាំ​២០២០​មកទល់​ពេលបច្ចុប្បន្ន​។​ ​ស្ពាន​នេះ​បានបញ្ចប់​គម្រោង​ស្ទើរតែ​ទាំងស្រុង​ហើយ​នៅ​សេសសល់​ផ្នែក​តូចៗ​មួយចំនួន​ប៉ុណ្ណោះ​ដូចជា​ការកែលម្អ​ត្រង់​ក្បាលស្ពាន​ត្រើយ​ខាងកើត​និង​ខាងលិច​ខ្លះៗ​។​ដោយ​ចំពោះមុខ​នេះ​ក្រុម​ជាង​កំពុង​ព​ន្លឿ​ន​ការរៀបចំ​ខឿន​ផ្លូវ​ដាំ​ស្មៅ​ដាំ​ផ្កា​ក្នុង​សួន​កំណាត់​ផ្លូវភ្លោះ​និង​បំពាក់​អំពូល​ភ្លើង​ជាដើម​មុន​និង​បើក​សម្ភោ​ធ​ដាក់ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឆ្លងកាត់​ទៅមក​។​ ​ស្ពានថ្ម​ទើប​សាងសង់​ថ្មី​នេះ​ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ដាក់ឈ្មោះថា “​ស្ពាន​១៣​មករា​” ឱ្យស្រប​ទៅតាម​អត្ថន័យ​ជា​ថ្ងៃ​រំដោះ​ទីក្រុង​បាត់ដំបង​ពីរ​បរ​ប្រល័យពូជសាសន៍​ប៉ុលពត​ឆ្នាំ​១៩៧៩​។ ស្ពាន​១៣​មករា​នេះ​នៅ​ពីក្រោយ​ថ្ងៃ​ដាក់ឱ្យ​ដំណើរ​ជា​ស្ថាពរ​ហើយ​មិន​ត្រឹមតែ​បានផ្តល់​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​បាន​ឆ្លងកាត់​ដឹកជញ្ជូន​កសិផល​ទំនិញ​ផ្សេងៗ​និង​បញ្ចៀស​ចរាចរណ៍​កកស្ទះ​នៅ​ថ្ងៃបុណ្យ​ទាន​ម្តងៗ​នោះទេ​។​ ​ក្រៅពីនេះ​ស្ពាន​ដ៏​ស្រស់ស្អាត​ថ្មី​នេះ​ក៏បានផ្តល់​ជា​សារប្រយោជន៍​យ៉ាងសំខាន់​ផងដែរ​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ឱ្យ​ផ្តោត​ការចាប់អារម្មណ៍​ឡើង​លេង​គយគន់​ទឹកស្ទឹង​សង្កែ​ថតរូប​អនុស្សាវរីយ៍​និង​ជា​ផ្នែក​មួយ​ពង្រីក​សក្តានុពល​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ឱ្យ​ចូលមក​ទស្សនា​ក្នុង​ទឹកដី​ចំណាស់​ខេត្តបាត់ដំបង​កាន់តែច្រើន​ទ្វេ​ឡើង​។ ​ ​លោក​ងួន​រតន​:​អភិបាលខេត្ត​បាត់ដំបង​បានបញ្ជាក់​ប្រាប់​ជុំវិញ​សមិទ្ធផល​នេះ​ថា​៖​សម្រាប់​ពេលវេលា​ដាក់​សម្ភោ​ធ​ស្ពាន​១៣​មករា នៅ​ចំណុច​ទល់មុខ​សាលាខេត្ត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​រដ្ឋបាលខេត្ត​មិនទាន់បាន​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ​នោះទេ​ដោយសារ​មាន​ការងារ​កែលម្អ​នៅ​សេសសល់​មួយចំនួន​តូច​ទៀត​រង់ចាំ​ការរៀបចំ​កែលម្អ​ត្រង់​ផ្នែក​ក្បាលស្ពាន​ត្រើយ​ខាងលិច និង​ត្រើយ​ខាងកើត​សិន​ទើប​សម្រេច​។​ ​ស្ពានថ្ម​ថ្មី​នេះដែរ​មាន​ទីតាំង​ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​ស្ពាន​បុរាណ មាន​ចន្លោះ​ពីគ្នា​ចំនួន​៦​ម៉ែត្រ ប្រវែង​បណ្តោយ​ចំនួន​១០០​ម៉ែត្រ​ទទឹង​៨​ម៉ែត្រ​ប្រើប្រាស់​ថវិកា​ចំនួន​ជាង​កន្លះ​លាន​ដុល្លា​អាមេរិក​របស់​សប្បុរស​ខ្មែរ​នៅ​ប្រទេស​ស្វី​សមាន​ស្រុកកំណើត​នៅក្នុង​ស្រុក​បាណន់​តាមរ​យៈ​ការកៀងគរ​ពីស​ម្តេច ក្រឡាហោម​សខេង​៕​

ព័ត៌មានជាតិ

ក្រសួងធនធានទឹក ៖ កម្ពុជានឹងរងឥទ្ធិពលកូនព្យុះក្រវាញ ដែលនឹងធ្វើឲ្យអាកាសធាតុចុះត្រជាក់ដល់១៧អង្សាសេ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ នៅប្រទេសកម្ពុជា ដោយបញ្ជាក់ថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបង្ហាញឱ្យឃើញថា វិសម្ពាធ (Tropical Depression) ដែលបាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះ ទី២៣ ឈ្មោះ ក្រវាញ (KROVANH)។ តាមការព្យាករព្យុះនេះ នឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិនខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយនឹងថមថយឥទ្ធិពលទៅជាវីសម្ពាធ (Tropical Depression) នៅពេលចូលមកដល់ទីក្រុងកាន់ធើ និងខេត្តចូដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រួចបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វិសម្ពាធនេះ បានថយឥទ្ធិពលទៅជាសម្ពាធទាប (Low Pressure) ដើរចូលទៅសមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ។ លក្ខណៈបែបនេះ នឹងធ្វើឱ្យធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ […]

ព័ត៌មានជាតិ

អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្បែរអធិកដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅពេលនេះកម្លាំងសមត្ថកិច្ច កំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុដែលនាំឲ្យភ្លើងឆេះមិនទាន់ដឹងនៅឡើយទេ៕

ព័ត៌មានជាតិ

មេ​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ម្នាក់​នៅតែ​កាង​រថយន្ត​ដឹកឈើ​ទៅ​វៀតណាម

ក្រចេះ​៖​មេ​ឈ្មួញ​ដ៏​ធំ​ល្បីឈ្មោះ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅតែ​កាង​រថយន្ត​ដឹកឈើ​ពី​ភូមិ​អូរ​ព្រះ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​ទៅ​ប្រទេស​វៀតណាម​។​ឈើ​ប្រណីត​ដែល​មេ​ឈ្មួញ​ម្នាក់នេះ​កាង​ទៅនោះ​មិន​ក្រោម​ពី​១០​ទៅ​២០​តោន​ទេ​ក្នុង​មួយថ្ងៃៗ​។ ​ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថាៈ​កាលពី​ថ្ងៃទី​១៧​និង​១៨​ខែធ្នូ​ឆ្នាំ​២០២០​មេ​ឈ្មួញ​រូបនោះ​ឱ្យ​កូនចៅ​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម​កាត់​តាម​ស្រុក​ស្នួល​ខេត្តក្រចេះ​មិន​ក្រោម​២០​ទៅ​៣០​តោន​ទេ​។​មេ​ឈ្មួញ​រូបនេះ​ចំណាយ​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ក្នុងការ​រត់ការ​តាំងពី​ថ្នាក់ក្រោម​ដល់​ថ្នាក់លើ​ជា​ថ្នូរ​មិនឱ្យ​បង្ក្រាបរ​ថយ​ដឹកឈើ​របស់ខ្លួន​។ ​ ​ប្រភព​បានឱ្យដឹង​ទៀតថា​ទីតាំង​ស្តុក​ឈើ​ប្រណីត​មាន​លំនៅស្ថាន​មួយកន្លែង​ដែល​ព័ទ្ធរបង​ជិត​ឃើញ​មាន​រថយន្ត​ស៊េរី​ទំនើប​ចេញចូល​ទាំងយប់​ទាំង​ថ្ងៃ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៧​បង្គោល​គីឡូ​លេខ​៤២៧​ភូមិ​អូរ​ព្រះ​ឃុំ​អូ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។ ​ប្រភព​ដដែល​បាន​បន្តថាៈ​មាន​រថយន្ត​សេរី​ទំនើប​ជាច្រើន​គ្រឿង​ដឹកឈើ​ចេញពី​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​យកមក​ទម្លាក់​នៅផ្ទះ​មេ​ឈ្មួញ​នេះ​ដើម្បី​បន្តទៅ​ឱ្យ​ថៅកែ​វៀតណាម​។​ឈ្មួញ​ឈើ​នេះ​មាន​សំណុំរឿង​រាប់មិនអស់​នៅតែ​គេច​ផុតពី​ច្បាប់​រកស៊ី​សុខ​ស្រួល​បាន​រាល់ថ្ងៃ​។​រីឯ​សមត្ថកិច្ច​វិញ​សូម្បីតែ​របង​ផ្ទះ​មេ​ឈ្មួញ​នេះ​ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ផង​ព្រោះ​ខ្លាច​ចាញ់​បា​មី​។​ ​ប្រភព​បានឱ្យដឹង​ទៀតថា​នៅក្នុង​ខេត្តក្រចេះ​មាន​សមត្ថកិច្ច​តាំងពី​មេព្រៃ​,​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​,​បរិស្ថាន​,​នគរបាល​,​កងរាជអាវុធហត្ថ​,​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ​មិនអាច​បង្ក្រាប​មេ​ឈ្មួញ​នេះ​បានឡើយ​៕​

ព័ត៌មានជាតិ

ខេត្តតាកែវជាខេត្តមួយផលិតព​ងទាកូនធំជាង​គេក្នុងការផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ

ខេត្តតាកែវជាខេត្តមួយផលិតពងទាកូនធំជាងគេក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សាររាជធានី/ខេត្តទូទាំងប្រទេស ។យោងតាមរបាយការណ៍ពិស្តាររបស់មន្ទីរ កាលពីថ្ងៃទី១៨ ខែធ្នូ បានឲ្យដឹងថាឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាឃុំមួយមានបងប្អូនប្រជាកសិករជាច្រើនគ្រួសារនិយមចូលចិត្តចិញ្ចឹមទា និងភ្ញាស់ពងទា ជាលក្ខណៈប្រពៃណី តៗគ្នាមក ដោយចាត់ទុកថាអាចជួយបង្កើនប្រាក់ចំណូល ក្នុងជីវភាពគ្រួសាររបស់ពួកគាត់បានយ៉ាងល្អប្រសើរ។ លោក សូត សុផល និងភរិយា នូ សាវឿន មានកូនប្រុស ០៣នាក់ រស់នៅភូមិសាមគ្គី ឃុំស្រែរនោងបានឲ្យដឹងថា៖ គ្រួសារលោកបានចាប់ផ្តើមប្រកបរបរទិញលក់ពងទា និងកូនទានៅឆ្នាំ២០០៣ ដោយរដូវវស្សាដឹកកូនទាលក់ នៅរដូវប្រាំងស៊ីឈ្នួលដឹកពងទា អាចរកចំណូលបានត្រឹមតែ ៥០០ ០០០-៦០០ ០០០រ/ខែ។ ឆ្នាំ២០០៧ លោកចាប់ផ្តើមបង្កើតឡភ្ញាស់អង្កាមចំនួន១ អាចដាក់ពងភ្ញាស់បានចំនួន១ ២០០គ្រាប់ ក្នុងរយៈពេល ៤ថ្ងៃ ហើយទទួលបានចំណូល ២ ០០០ ០០០-៣ ០០០ ០០០រ/ខែ។ ដោយពិនិត្យឃើញថារបរនេះមានចំណូលខ្ពស់ និងមានទីផ្សារច្រើន ពិសេសទីផ្សារនៅរាជធានីភ្នំពេញ គ្រួសារលោកបានបង្កើនការភ្ញាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ រហូតដល់ឆ្នាំ២០១៦ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជា មួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមទា […]

ព័ត៌មានជាតិ

ក្រោយពី​មានការ​រិះគន់​កម្លាំងរ​ដ្ឋ​បាល​ព្រៃឈើ​ជ័យ​សែន​បាន​ចុះបង្ក្រាប​

ខេត្តព្រះវិហារ​៖​ក្រោយពី​មានការ​រិះគន់​ពី​មហាជន​លើ​ភាព​អសកម្ម​របស់​នាយ​សង្កា​ត់​រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន​។​ឥឡូវនេះ​លោក​លោក​រី​ឡាយ​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​។​តែ​មហាជន​នៅតែ​ងឿងឆ្ងល់​ថា​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ខ្លះ​នៅតែ​វិល​កង់​ដដែល​។​ ​គួ​រំលឹកថា​លោ​ករី​ឡាយ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​ត្រូវបាន​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​បាន​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ស្រេច​តែ​អំពើ​ចិត្ត​។​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថាៈ​ជា​រៀងរាល់​យប់​គេ​តែង​សង្កេតឃើញ​បទល្មើស​ព្រៃឈើ​មានការ​ដឹកជញ្ជូន​ចេញពី​ស្រុក​ជ័យ​សែន​ឆ្ពោះទៅ​ខេត្តកំពង់ធំ​។​ការដឹកជញ្ជូន​ឈើ​នេះ​បាន​ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន​ដែល​ឈ្មួញ​ហាក់​គ្មាន​កោតក្រែង​សមត្ថកិច្ច ឡើយ ។ ​ ទាក់ទិន​ករណី​ឈ្មួញ​រកស៊ី​ដឹក​ជ​ញ្ជួ​ន​ឈើ​នេះ​គេហទំព័រ​យើង​មិនទាន់បាន​ការបញ្ជាក់​ពី​លោ​ករី​ឡាយ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​នៅឡើយ​ទេ​។​ក្រុមការងារ​គេហទំព័រ​រង់ចាំ​ទទួល ការបកស្រាយ បំភ្លឺ​ពី​លោ​ករី​ឡាយ ឬ​តំណាង​អង្គភាព​ដើម្បី​ផ្សាយ​ជូន​នា​លេខ​ក្រោយ ៕​

ព័ត៌មានជាតិ

រដ្ឋម​ន្រ្តីវេងសាខុនបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាសុំយោប​ល់សេ​ចក្តីព្រាងច្បាប់ស្តីអំ​ពី​”សភាកសិឧស្សាហ​កម្មកម្ពុជា”

បានឃើញសេចក្តីជូនដំណឹងលេខ១០៤០សជណ.កឆចុះថ្ងៃទី០៣ខែធ្នូឆ្នាំ២០២០របស់ទីស្តីការគណ:រដ្ឋមន្រ្តីស្តីអំពី”ការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីឲ្យបង្កើតសភាកសិឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា”។ ទទួលបានការយល់ព្រមដ៏ខ្ពង់ខ្ពស់នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០ឯកឧត្តមរដ្ឋមន្រ្តីវេងសាខុនបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី “សភាកសិឧស្សាហកម្មកម្ពុជា” ធ្វើយ៉ាងណាឲ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណសុគតភាព ពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ សំដៅបម្រើផលប្រយោជន៍ដ៏ជាក់លាក់ដល់ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធសហភាព សហគមន៍កសិកម្ម។ល។ ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់នេះ អាចចាត់ទុកបានថាជាវិធានការគន្លឹះ និងចាំបាច់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈមឲ្យ បានសមស្រប ទាន់ពេលវេលានិងមានប្រសិទ្ធភាពស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីជម្រុញកំណើនសេដ្ឋកិច្ចដែលបានដាក់ចេញកន្លងមកហើយពិតណាស់យន្តការដោះស្រាយបញ្ហានេះសមស្របតាមបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ដែលសមាជិកសភាកសិឧស្សាហកម្មត្រូវច្បាមយកកាលានុវត្តភាពនេះ ធ្វើជាឱកាសមាសសម្រាប់ធ្វើការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើន បង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារកសិករ និងទ្រទ្រង់ខឿងសេដ្ឋកិច្ចជាតិ។កិច្ចប្រជុំដ៏មានសារសំខាន់នេះក៏មានវត្តមានឯកឧត្តមតំណាងឲ្យក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម ឯកឧត្តមថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឧកញ៉ា អ្នកឧកញ៉ា ដែលជានាយកក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ សហភាពសហគមន៍ដែលប្រតិបត្តិការលើវិស័យកសិកម្មនិងកសិឧស្សាហកម្មនិងភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕