ព័ត៌មានជាតិ

ឈ្មួញ​មួយក្រុម​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​តដៃ​ពេល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​

ក្រចេះ​៖​រថយន្ត​សាំ​យ៉ុង​ច្នៃ​ដឹកឈើ​ប្រភេទ​គ្រឿងផ្ទះ​ប្រមាណ​ជាង​២០​ម៉ែត្រគូប​ចេញពី​តំបន់​ព្រៃ​ឡង់​ឆ្លងតាម​ខេត្តក្រចេះ​ឆ្ពោះទៅ​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​។​ប៉ុន្តែ​បែរជា​ឈ្មួញ​ខាងលើ​នាំគ្នា​តតាំង​ប្រឆាំង​ទៅលើ​សមត្ថកិច្ច​វិញ​។​ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២១​។​ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​៖​ឈ្មួញ​មួយក្រុម​ដឹកឈើ​គ្មាន​ច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់​ក្នុងស្រុក​សំបូរ​ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​បន្ត​ឆ្លងកាត់​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ទៅ​លក់​នៅ​ទីផ្សារ​គោលដៅ​។​ អ្នកសារព័ត៌មាន​មួយក្រុម​បាន​ចុះទៅ​ផ្ដិត​រូបភាព​នៅ​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចុះទៅ​បង្ក្រាប​រថយន្ត​ច្នៃ​ដឹកឈើ​ទាំងពីរ​គ្រឿង​នោះ​។​ក៏ប៉ុន្តែ​ឈ្មួញ​លើកគ្នា​ជាច្រើន​នាក់មក​ជេរប្រមាថ​គំរាម​ទៅលើ​សមត្ថកិច្ច​។​ឃើញ​ស្ថាន​ភាពមិន​ស្រួល​សមត្ថកិច្ច​និង​អ្នកសារព័ត៌មាន​ក៏បាន​ដកថយ​ទៅវិញ​។​ ប្រភព​រាយការណ៍​បានឱ្យដឹង​ទៀតថា​៖​ឈ្មួញ​មួយក្រុម​ទាំង​នោះបាន​ប្រើ​អំណាច​អ្នកធំ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​មក​ជេរប្រមាថ​គំរាម​ដោយ​ពាក្យសំដី​បន្លាច​សមត្ថកិច្ច​ពេល​ចុះទៅ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​៕​

ព័ត៌មានជាតិ

កវី​ទសវត្សរ៍​៦០​ស្កាត់​ពី​ភ្នំពេញ​មក​អួលដើមក​នៅ​ដែន​អភិរក្ស​បឹង​៣​ត​ខេត្តបាត់ដំបង

បាត់ដំបង​៖​កវី​ជំនាន់​ដើម​អំឡុង​ទសវត្សរ៍​ទី​៦០​និង​៧០​ស្កាត់​ពី​ទីក្រុង​ភ្នំពេញ​មក​អួលដើមក​ស្រក់​ទឹកភ្នែក​នៅ​តំបន់​អភិរក្ស​ត្រី​បឹង​៣​ត​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​។​ ​កាលពី​កន្លងមក​ថ្មីៗ​នេះ​ក្នុង​ដំណើរ​មកដល់​សហគម​ន៍​នេសាទ​រហាល​សួង​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​ក្នុង​គោលបំណង​និពន្ធ​បទ​ភ្លេង​និង​បទ​ចម្រៀង​ដែល​ទាក់ទង​ទៅនឹង​ជីវិត​រស់នៅ​របស់​ប្រជា​នេសាទ​នា​ដែនទឹក​ដើម្បី​លើក​ការរៀបរាប់​ពី​សម្រស់​ធម្មជាតិ​ពិសេស​តំបន់​ព្រៃរនាម​។​ ​លោកគ្រូ​អ៊ុក​សំអាត​ហៅ​ថុល​ម្ចាស់​បទ​ចម្រៀង​ផ្កា​រីក​ក្នុង​ចិត្ត​”​ច្រៀង​ដោយ​លោក​ស៊ីន​ស៊ី​សាមុត​ដែល​ផ្ទុះ​ភាព​ល្បី​សុសសាយ​ក្នុង​ទសវត្សរ៍​ទី​៦០​និង​៧០​មកដល់​បច្ចុប្បន្ន​បាន​ថ្លែង​រៀបរាប់​ទាំង​ក្តី​រអាក់រអួល​និង​សម្រក់​ទឹកភ្នែក​។​គ្រា​ដែល​លោក​ថ្លែង​ព័ណ៌​នាពី​ការបាត់បង់​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​មច្ឆជាតិ​និង​ហ្វូង​សត្វ​គ្រប់​ប្រភេទ​ជាច្រើន​ទៀត​បណ្តាលឱ្យ​រេចរឹល​ផុត​ពូជ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដោយសារ​ភ្លើង​ឆាបឆេះ​ស្ទើរ​អស់​នៅ​រដូវប្រាំង​។ ​ ​លោកគ្រូ​អ៊ុក​សំអាត​បានបង្ហាញ​អារម្មណ៍​ពិត​បន្តថា​៖​ទិដ្ឋភាព​ដែល​ធ្វើឱ្យ​លោក​ខ្សឹកខ្សួល​ប្រេះស្រាំ​ដក់​ក្នុង​ចិត្ត​រហូត​ទប់ទឹក​ភ្នែក​លែង​ជាប់​នៅពេលដែល​លោក​បានឃើញ​រូបភាព​របស់​គ្រួសារ​សត្វ​ស្វា​ត្រូវ​ភ្លើង​ឆេះ​ព្រៃ​មេបា​រត់រ​កកូន​និង​កូន​ស្វារ​ត់រក​មេបា​ហើយ​ឱប​គ្នា​ដោយ​ភាព​ភ័យរន្ធត់​ក្រោម​អណ្តាតភ្លើង​រាល​ឆាប​រហូត​ឆេះ​រោល​ស្លាប់​លែង​សល់​ពូជ​។   ​តាមរយ​:​រូបភាព​ដ៏​ស​ង្វែ​ក​នៃ​ការបាត់បង់​ព្រៃ​លិច​ទឹក​រាប់សិប​ហិកតា​ពិសេស​ស​សោកនាដកម្ម​ការ​ចលាចល​របស់​គ្រួសារ​សត្វ​ស្វា​មុនពេល​ងាប់​បាន​បង្ខំ​ឱ្យ​រូបលោក​និពន្ធ​តាក់តែង​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​”​បេះដូង​អ្នក​រនាម​”​។​ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​រួម​នៃ​ការបាត់បង់​ធនធានធម្មជាតិ​ដោយសារ​កត្តា​មនុស្ស​បំផ្លាញ​ពិសេស​ក្នុង​ដែន​អភិរក្ស​បឹង​៣​ត​លើ​ទឹកដី​ក្នុងភូមិ​ស្តី​ក្រោម​ឃុំ​ព្រែក​ហ្លួង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​   ​ជាមួយគ្នា​លោក​ម៉ៃ​វ​ឌ្ឍ​នា​ក្នុងនាម​កវី​ជនបទ​ជំនាន់​ក្រោយ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ប្រជា​នេសាទ​ទាំងអស់​នៅក្នុង​មូលដ្ឋាន​ឱ្យចូល​រួមរក្សា​ការពារ​ជៀសវាង​ការដុត​រាន​ព្រៃរបស់​រដ្ឋ​ដែលជា​ជម្រក​សត្វ​ផ្សេងៗ និង​ជម្រក​ត្រី​ពង​កូន​ឱ្យ​គង់វង្ស​។​ពុំ​នោះទេ​ធនធានធម្មជាតិ​ដូចជា ព្រៃ​លិច​ទឹក សត្វ​ស្វា​ពូជ​កម្រ​ផល​មច្ឆជាតិ​និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​កាន់តែ​រេចរឹល​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​និង​ឈានទៅ​វិនាស​អស់​ជាមិនខាន​៕​

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង​កសិកម្មអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន​​០២កន្លែងស្ថិតនៅ​ខណ្ឌព្រែកព្នៅរា​ជធានីភ្នំពេ​ញ

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន ០២កន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។កសិដ្ឋានទី០១៖ កសិដ្ឋានលោក សឿ ម៉ៅ និងលោក លីម សុខហេង (លេខទំនាក់ទំនង ០៦៩ ៨៩២ ២២២) ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ១៨ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ១៥ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ សមត្ថភាពផលិតត្រីប្រាបាន ២ ០០០តោន/ឆ្នាំ ដោយប្រើចំណីផលិតដោយខ្លួនឯងផង និងក្រុមហ៊ុនផង។ ម្ចាស់កសិដ្ឋានបានបន្ថែមថា កសិដ្ឋានបាននិងកំពុងរៀបចំប្តូរទីតាំងទៅចិញ្ចឹមនៅខេត្តកំពង់ឆ្នាំងវិញលើផ្ទៃដីជាង១០ហិកតា ដោយសារតំបន់បច្ចុប្បន្ននេះកំពុងមានការអភិវឌ្ឍ និងមិនអំណោយផលក្នុងការចិញ្ចឹមទៀតទេ។ កសិដ្ឋានទី០២៖ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន ៖ យើងចង់ឃើញប្រជាពលរដ្ឋមានចំណូលខ្ពស់ ហើយចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡើងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ​ ភូមិអូពោធិ៍​ ឃុំរមណីយ៍​ ស្រុករវៀង​ ខេត្តព្រះវិហារ​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន​ ឯកឧត្តម​​សមាជិកគណៈកម្មាការទី៣នៃព្រឹទ្ធសភា​ និងរដ្ឋសភា អាជ្ញាធរខេត្តព្រះវិហារ​ និងខេត្តសៀមរាប​ មន្ទីរពាក់ព័ន្ធ​ កងកម្លាំងទាំងបី​។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំ​ និងពន្យល់បកស្រាយជូនដល់ប្រជាពលរដ្ឋសូមកុំបន្តមានទំនាស់ដីធ្លីកើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ​ និងអភិរក្សព្រៃឈើ សត្វព្រៃដែលមាននៅក្នុងតំបន់នោះទាំងអស់គ្នា។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឱ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់​ប្រឈមនឹងទោសទណ្ឌចំពោះមុខច្បាប់។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេសនោះគឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹមក្នុងព្រៃសហគមន៍បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច ចំណេញច្រើន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាព ធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋមានបាន នោះនឹងមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន។ ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលបានមកចូលរួម បានសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រី សូមធ្វើការដោះដូរដីដែលបច្ចុប្បន្នពួកគាត់បានកំពុងអាស្រ័យផលលើដីសហគមន៍ និងខ្លះទៀតជាប់ដីសហគមន៍ ដោយមានសត្វព្រៃបំផ្លាញដំណាំរបស់ពួកគាត់។ ក្រោយពីពិភាក្សារួចមក […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ស្នើឱ្យ​ថ្នាក់ស្រុក​ចុះ​សិក្សា​ទីតាំង​ច្រាំងទន្លេ​បាក់​ចំនួន​ពីរ​កន្លែង​

កំពង់ចាម​៖​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បានស្នើ​ដល់​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ច្រាំងទន្លេ​មេគង្គ​ដែល​បាន​បាក់ស្រុត​កន្លងមក​ចំនួន​ពីរ​ទីតាំង​ដើម្បី​លើក​ផែនការ​ជួសជុល​ឱ្យបាន​ទាន់ពេលវេលា​។ ​ ​លោក​ស៊ឹម​គង់​អភិបាលស្រុក​ស្រី​សន្ធរ​ដែល​បាន​អមដំណើរ​លោក​លោក​អភិបាលខេត្ត​និង​សហការី​ចុះ​ពិនិត្យ​ច្រាំងទន្លេ​បាក់​នៅ​ភូមិ​គគីរ​ឃុំ​កោះអណ្តែត​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២១​បានឱ្យដឹងថា​នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​បាន​ប្រាប់​ឱ្យ​ខាង​លោក​ជា​អាជ្ញាធរ​ស្រុក​ចុះ​សហការ​សិក្សា​ជាមួយ​មន្ត្រី​ធនធានទឹក​និង​ឧតុនិយម​ទីតាំង​ច្រាំងទន្លេ​ដែល​បាន​បាក់​កន្លងមក​ដើម្បី​លើក​គម្រោង​ជួសជុល​ទប់ស្កាត់​ការពារ​បាក់ស្រុត​បន្តទៀត​។ ​ លោក​អភិបាលស្រុក​រូបនេះ​បាន​បន្តថា​ច្រាំងទន្លេ​ចំនួន​ពីរ​កន្លែង​ដែល​បាន​បាក់​រយ​:​ពេល​ប្រមាណ​ពីរ​បី​ឆ្នាំ​កន្លងទៅ​ដែល​លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​បញ្ជា​ឱ្យ​ចុះ​សិក្សា​ដើម្បី​លើក​គម្រោង​ជួសជុល​នោះ​មាននៅ​ភូមិ​គគីរ​ឃុំ​កោះអណ្តែត​ស្រុក​ស្រី​សន្ធរ​មាន​ប្រវែង​ជាង​៦០០​ម៉ែត្រ​និង​មួយកន្លែង​ទៀត​នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឬ​ស្សី​ស្រុក ស្រុក​សន្ធរ​មាន​ប្រវែង​ជាង ១.០០០ ម៉ែត្រ​។​ គួរបញ្ជាក់​ថា​នៅ​ឆ្នាំ​២០១៩​និង​២០២០​កន្លងទៅ​អាជ្ញាធរខេត្ត​កំពង់ចាម​បាន​សហការ​ជាមួយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដើម្បី​ទប់ស្កាត់​និង​ការពារ​ការបាក់​ស្រុត​ច្រាំងទន្លេ​មេគង្គ​និង​ព្រែក​នៅតាម​បណ្តា​កុំ​ឱ្យបាន​បន្តទៀត​មាននៅ ស្រុក​ស្ទឹងត្រង់ ស្រុក​កំពង់សៀម​ក្រុង​កំពង់ចាម​ស្រុក​កោះសូទិន​ស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ​៕​

ព័ត៌មានជាតិ

តម្លៃសរុបនៃ​ផលិផលក​សិកម្មនិងការនាំចេញសម្រាប់អនុវិស័យផលិ​តកម្មសត្វព្រៃឈើនិង​កៅស៊ូសម្រេច​បាននៅក្នុង​ឆ្នាំ២០២០

តម្លៃសរុបនៃផលិផលកសិកម្មនិងការនាំចេញផលិតផលកសិកម្មសម្រាប់អនុវិស័យផលិតកម្មសត្វ, ផលិតផលជលផល,ផលិផលព្រៃឈើនិងផលិតផលកៅស៊ូសម្រេចបាននៅក្នុងឆ្នាំ២០២០។

ព័ត៌មានជាតិ

គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តចុះដោះស្រាយបញ្ចប់វិវាទដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនការម៉ាដេណូវេនឈ័រ ខេមបូឌា នៅស្រុកសំបូរ

ខេត្តក្រចេះ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះដោះស្រាយជំលោះដីធ្លីថ្នាក់ខេត្ត  ហេីយមានការសម្របសម្រួលពីព្រះរាជ្ញារងនៃសាលាដំបូងខេត្តក្រចេះ បានដឹក នាំកម្លាំងរួមមាន មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ អជ្ញាធរដែនដីភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាល និងក្រុមការងារចុះទៅអនុវត្តវិធានការជាក់ស្ដែងដល់ទីតាំងដែលជនខិលខូចចូលទន្រ្ទានកាន់កាប់ដីរបស់រដ្ឋដែលបានផ្ដល់សិទ្ធសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនការម៉ាដេនូ វេនឈ័រ ខេមបូឌា លីមីធីត និងក្រុមហ៊ុនអេហ្គ្រីន អ៊ិនខេ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសំបូរ។ មុនចុះប្រតិបត្តិការមានកិច្ចប្រជុំនៅសាលាស្រុកសំបូរដើម្បីដាក់ វិធានការ ដោយឯកឧត្តម គង់ គឹមនី បានបញ្ជាក់ឲ្យដឹងថានៅក្នុងប្រតិបត្តិការចុះបង្ក្រាប ទប់ស្កាត់នៃការចូលទន្រ្ទានកាន់កាប់ដីរបស់រដ្ឋដែលបានផ្ដល់សិទ្ធសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុននេះ។ មិនមែនជាការបំរើផល ប្រយោជន៏ឲ្យទៅក្រុមហ៊ុនណាមួយនោះទេ គឺជាវិធានការនៃការគ្រប់គ្រង ថែរក្សាមិនឲ្យបាត់បង់អចលនវត្ថុដែលជាកម្មសិទ្ធិរបស់រដ្ឋ ។ជាការគ្រប់គ្រងឲ្យបាននូវផ្ទៃដីរបស់រដ្ឋ និងជាការពិនិត្យ ស្រាវជ្រាវទីតាំងដីដែលប្រជាពលរដ្ឋបានចូលទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ព្រមទាំងជាការទប់ស្កាត់ និងបង្ក្រាប វែកមុខរកជនខិលខូចដែលញុះញង់ឲ្យប្រជាពលរដ្ឋចូល រំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋទាំងបំពានច្បាប់ ដើម្បីនាំខ្លួនទៅអនុវត្តន៍តាមច្បាប់ ដោយមិនត្រូវលើកលែងឲ្យជនទាំងនោះជាដាច់ខាត។ ឯកឧត្ដមបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យមើល ប្រសិនបើប្រជាពលរដ្ឋ ខ្វះដីពិតប្រាកដ ត្រូវដាក់ពាក្យ ស្នើសុំដីសម្បទានសង្គមកិច្ច ជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងឃុំ-ស្រុក។ ម៉្យាងវិញទៀតអាជ្ញាធរភូមិ ឃុំ […]

ព័ត៌មានជាតិ

លទ្ធផលសម្រេចបានលើផ្នែក​ដំណាំស្រូវនិងអង្ករក្នុង​វិស័យកសិក​ម្មក្នុងឆ្នាំ២០២០

១. ផលិតផលសរុបនិងស្ថានភាពស្បៀង៖ – ផ្ទៃដីដាំដុះចំនួន ៣ ៤០៤ ១៣១ ហិកតា – ផ្ទៃដីប្រមូលផលចំនួន ៣ ២៦៨ ៩៦៨ ហិកតា – ទិន្នផលមធ្យមចំនួន ៣,៣៤៥ តោន/ហិកតា – បរិមាណផលសរុបចំនួន ១០ ៩៣៥ ៦១៨ តោន – អតិរេកស្បៀងសរុប (គិតជាស្រូវ) ចំនួន ៥ ៩២២ ១៣៨ តោន – អតិរេកស្បៀងសរុប (គិតជាអង្ករ) ចំនួន ៣ ៧៩០ ១៦៨ តោន – តម្លៃផលិតផលលសរុបស្រូវនិងអង្ករ ចំនួន ៣ ៨២៣ ៤៣៤ ០៨០ ដុល្លារអាមេរិក ២. ការនាំចេញ៖ – បរិមាណនាំចេញអង្ករសរុប ចំនួន ៦៩០ ៨២៩ […]

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមគន្លងថ្មី និងប្រុងប្រយ័ត្នខ្ពស់ក្នុងករណីលេចចេញនូវជំងឺកូវីដ ១៩ទម្រង់ថ្មី

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈម្មាធិការកណ្ដាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តឆ្នាំបន្ត នៅមន្ទីរគណបក្សខេត្តស្វាយរៀង នាថ្ងៃព្រហស្បត្តិ៍ ២កើត ខែបុស្ស ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្ដែងនូវការអបអរសាទរ និងជូនពរជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយ ឈ្នះ ឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង។ សូមអរគុណសន្តិភាព និងគោរពដឹងគុណបិតាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ហើយសូមយកឱកាសដ៏វិសេសវិសាលនេះ ប្រកាសគាំទ្រឥតងាករេចំពោះបេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗអាណត្តិជារៀងរហូត ។ លោកជំទាវ ម៉ែន សំអន បន្តថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ […]

ព័ត៌មានជាតិ

អ្នកក្រុង​កំពត​ត្រៀម​ជួបជុំ​ឆ្លង​ឆ្នាំ​សកល​ទោះ​រដ្ឋបាលខេត្ត​ព្រួយបារម្ភ​ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ក្តី

ខេត្តកំពត​៖​ទោះបី​រដ្ឋបាលខេត្ត​បាន​ក្រើនរំលឹក​ថ្នាក់​នាំ​មន្ទីរ​អង្គភាព​អាជ្ញាធរ​ក្រុង​ស្រុក​ឱ្យ​បង្កើន​ការណែនាំ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បញ្ចៀស​ពី​ការជួបជុំ​ទ្រង់ទ្រាយ​ធំក្តី​។​តែ​ការត្រៀម​លក្ខណៈ​របស់​អ្នកក្រុង​កំពត​នៅ​បរិវេណ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​សម្រាប់​ការរាប់​វិនាទី​ថយក្រោយ​នៃ​ឆ្នាំ​ចាស់​ហាក់​មាន​ភាពប្រក្រតី​។ ​លោក​វ៉ិ​ត​វ​ឌ្ឍ​នា​នាយក​រដ្ឋបាល​សាលា​ខេត្តកំពត​បានបញ្ជាក់​ថា​៖​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ​រដ្ឋបាលខេត្ត​មិនមាន​កម្មវិធី​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​នៅ​បរិវេណ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​និង​ទីសាធារណៈ​នានា​ក្នុង​ក្រុង​កំពត​ដូច​ឆ្នាំមុន​ទេ​។ ​កិច្ចប្រជុំ​មួយ​ដែល​បាន​ធ្វើឡើង​នាពេល​ថ្មីៗ​នេះ​លោក​អភិបាលខេត្ត​បាន​រំលឹក​ថ្នាក់​នាំ​មន្ទីរ​អង្គភាព​អាជ្ញាធរ​ក្រុង​ស្រុក​បង្កើន​ការណែនាំ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បញ្ចៀស​ពី​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​ឱ្យបាន​ដាច់ខាត​។​និយាយ​រួម​គឺ​មិន​អនុញ្ញាតឱ្យ​មា​ការប្រមូលផ្តុំ​ដើម្បី​ធ្វើ​ពិធី​រាប់​វិនាទី​ថយក្រោយ​(CountDown)​នោះឡើយ​។ ​លោកនាយក​រដ្ឋបាល​បាន​បន្តថា​ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​មកជួបជុំ​ជា​លក្ខណៈ​គ្រួសារ​នៅតាម​សួនច្បារ​ឬ​ទីសាធារណៈ​នានា​នោះ​មន្ត្រី​ក្នុង​ដែន​សមត្ថកិច្ច​ត្រូវ​ចុះ​ណែនាំ​បងប្អូន​អនុវត្ត​ឱ្យបាន​នូវ​ចំណាត់​ការដែល​បានដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​ក៏ដូចជា​វិធានការ​របស់​ក្រសួងសុខាភិបាល​ដូចជា​ការលាង​សម្អាត​ដៃ ពាក់​ម៉ាស់​ការពារ និង​រក្សា​គម្លាត​បុគ្គល​ជាដើម​។​ ​ទោះជា​បែប​នោះ​ក្តី​គេ​សង្កេតឃើញថា​ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃទី​៣១​ខែធ្នូ​នេះ​សកម្មភាព​នៃ​ការ​ក្រាលកន្ទេល​ឬ​កំណាត់​តង់​នៅ​បរិវេណ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​សម្រាប់​ការជួបជុំ​បានធ្វើ​ឡើងជា​ប្រក្រតី​ដូច​បណ្តា​ឆ្នាំមុនៗ​ដដែល​។ ដោយឡែក​នៅតាម​ដងផ្លូវ​ដែល​ធ្លាប់​កកស្ទះ​ពេល​ពិធី​បុណ្យទាន​ផ្សេងៗ ក៏មាន​ការបង្កើន​កម្លាំង​សមត្ថកិច្ច​និង​រៀបចំ​កំណត់​ផ្លូវ​សម្រាប់​យានយន្ត​ដើម្បី​សម្រួលការ​ធ្វើចរាចរ​ផងដែរ​។​ ​សូម​រំលឹកថា រយៈពេល​មួយថ្ងៃ​ដោយ​គិត​ចាប់ពី​ព្រឹក​ព្រលឹម​រហូតដល់​រំលងអធ្រាត្រ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​បានមក​កម្សាន្ត​សប្បាយ​នៅ​ខេត្តកំពត ពិសេស​រមណីយដ្ឋាន​បូកគោ និង​ក្នុង​ក្រុង​កំពត​មាន​ប្រមាណ​ជិត​១៣​ម៉ឺន​នាក់​៕​