ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងអញ្ជើញទទួលអំណោយសប្បុរសធម៌ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ត

ខេត្តស្វាយរៀង​ ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលអំណោយ សប្បុរសធម៌ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសហការី ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគមួយចំនួន ដូចជា អង្ករ ៥តោន មីខ្លាឃ្មុំ ៥០កេស តង់១០០តង់ សាប៊ូលាងចាន ៤៣២ដប និងថវិកាចំនួន ៤លានរៀល ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ការងារមនុស្សធម៌ និងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានថ្លែងនូវការអគុណចំពោះប្រធានសភាពាណិជ្ជកម្មខេត្ត និងសហការី ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាជាបន្តបន្ទាប់ដល់រដ្ឋបាលខេត្ត ទាំងនេះជាកាយវិការប្រកបដោយទឹកចិត្តសប្បុរសធម៌តាមរយៈរដ្ឋបាលខេត្តនាពេលនេះ ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារគ្រោះធម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាកក្នុងបរិបទ នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង៕

ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន និងលោកជំទាវអញ្ជេីញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តថ្មគ្រែក្នុងស្រុកចិត្តបុរី

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃ៨កេីត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោក ជំទាវ ហុឹង ណារី វ៉ា ថន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វារ វត្តថ្មគ្រែ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ពិធីនេះក៏មានការរួមពីលោកមេបញ្ជាការរងកងរាជ លោកស្នងការរង កម្លាំងយុវជនស្រលាញ់សន្តិភាព មន្រ្តីអមដំណេីរ អាជ្ញធរមូលដ្ឋាន ព្រមទាំងលោក តា លោកយាយប្រមានជាង៩០នាក់។ ក្នុងពីធីនោះដែរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក្រចេះ និងលោកជំទាវបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងទ្វេតែងតែនឹករលឹក និងរួមសុខរួមទុក្ខជាមួយប្រជាពលយេីងនៅក្នុងឃុំគ្រែថ្មគ្រែ ស្រុកចិត្របុរីខេត្តក្រចេះក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងខេត្ត និងក្នុងប្រទេសទាំងមូលផងដែរ ដោយសម្តេចទាំងទ្វេតែងតែគិតថា សុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ជាសុខទុក្ខរបស់សម្តេច […]

ព័ត៌មានជាតិ

កម្ពុជាមានអ្នកស្លាប់ចំនួន៣៩នាក់ហើយដោយសារទឹកជំនន់ ក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា គិតពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ៣៩នាក់ហើយ បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់។ ក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ មានរហូតដល់ទៅ ២២នាក់។ ក្នុងរបាយការណ៍ បានបង្ហាញថា ខេត្តដែលមានប្រជាពលរដ្ឋរងគ្រោះបាត់បង់ជីវិតដោយជំនន់ទឹកភ្លៀងនេះរួមមាន ៖ ខេត្តពោធិ៍សាត់ ៦នាក់, បន្ទាយមានជ័យ ២២នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។ របាយការណ៍ក៏បានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២០,៧៨៥គ្រួសារ ស្មើនឹង ៤៨៣,១៤០នាក់។ ទឹកជំនន់បានបង្កឱ្យខូចហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។ ក្នុងនោះប្រជាពលរដ្ឋប៉ះពាល់ ១១ម៉ឺនខ្នង និង ខូចខាតជាង ៦៣ខ្នង, ប៉ះពាល់សន្ទូង និងដំណាំផ្សេងៗជិត ២០ម៉ឺនហិកតា៕

ព័ត៌មានជាតិ

មន្ត្រីជំនាញបញ្ជាក់ថា ផែលោក គង់ យន មិនទាន់មានលក្ខណៈគ្រប់គ្រាន់ផ្លូវច្បាប់អាចធ្វើអាជីវកម្ម និងដំណើរការវិនិយោគបានទេ

ខេត្តកែប ៖ សកម្មភាពចាក់ដីលប់សមុទ្រដើម្បីសាងសង់ជាផែចំណតជលយានយន្តនេសាទ ស្ថិតនៅចំណុចភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ពីសំណាក់លោក គង់ យន មានតួនាទីជាមន្ត្រីក្រុមប្រឹក្សាឃុំអង្កោល កាលពីព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះត្រូវបានឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបបញ្ជាឲ្យកាយចេញវិញឲ្យអស់ជាបន្ទាន់ ព្រោះតែពុំមានច្បាប់អនុញ្ញាត។ ប៉ុន្តែត្រូវបានលោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបញ្ជាក់ប្រាប់ដល់ភ្នាក់ងារអង្គភាពព័ត៌មាន “ភ្នំពេញដេលី” កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា ផែលោក គង់ យន មានច្បាប់វិនិយោគរយៈវែងដែលទទួលស្គាល់ត្រឹមខេត្ត។ បើយោងតាមឯកសារពាក្យស្នើសុំ១ច្បាប់របស់លោក គង់ យន ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ គោរពជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកែបតាមរយៈលោកស្រីអភិបាលស្រុកដំណាក់ចង្អើរ, លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប, លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប គឺមានកម្មវត្ថុសំណើសុំដាក់ទុវិនិយោគចំណតជលយានយន្តនេសាទព្រែកតានេន។ យោងលិខិតលេខ ២២៣៧ សហវ.អទច ចុះថ្ងៃទី២៨ ខែមីនា ឆ្នា២០១៧។ លិខិតស្នើសុំនេះមានខ្លឹមសារបន្តថា សេចក្តីដូចបានចែងក្នុងកម្មវត្ថុ […]

ព័ត៌មានជាតិ

ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍៦កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការ អរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច គណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់លើការងារជួយដល់ប្រជាពលរដ្ឋក្នុងកំឡុងពេលប្រទេសកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង ទទួលរងនូវឥទ្ធិពលព្យុះនានាបណ្តាលឲ្យមានជំនន់ទឹកភ្លៀងកន្លងមកនេះ ដូចជាការរួមសាមគ្គីគ្នាទប់ទឹកនៅកំណាត់ផ្លូវស្ពានតាហោ ដើម្បីត្រៀមលក្ខណៈទុកជាមុនក្រែងកើតមានជំនន់ទឹកភ្លៀងកើតឡើង ជាពិសេសការពង្រឹងសន្តិសុខសុវត្ថិភាព ការអនុវត្តច្បាប់ចរណ៍ផ្លូវគោកថ្មី ការ ឧបត្ថម្ភគាំទ្រជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង  ដោយជំងឺកូវីដ១៩ និងការចូលរួម […]

ព័ត៌មានជាតិ

តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនាំអំណោយសម្តេច ហេង សំរិន ចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៨២គ្រួសារ

ខេត្តបាត់ដំបង ៖ ឯកឧត្តម ឈាង វុន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម សឿ ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង លោកជំទាវ ញឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត លោក នូ ប៊ុនយ៉ាង អភិបាលនៃគណៈអភិបាលស្រុកបវេល លោក សុខ គឹមខុន អភិបាលនៃគណៈអភិបាលស្រុកកំរៀង ព្រមទាំងយុវជន ស.ស.យ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១៦២គ្រួសារ នៅភូមិទំនប់ត្រកួន ឃុំឃ្លាំងមាស ស្រុកបវេល និងចំនួន១២០គ្រួសារ ស្ថិតនៅក្នុងឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ ឯកឧត្តម ឈាង វុន […]

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៦០គ្រួសារ ក្នុងស្រុកបាទីទទួលអំណោយសម្តេចតេជោ

ខេត្តតាកែវ ៖ក្រុមមេធាវីស្មគ្រចិត្តសម្ដេចតេជោ ហ៊ុន សែន រួមជាមួយ រដ្ឋបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៦០គ្រួសារ នៅឃុំក្រាំងធ្នង់ និងឃុំពត់សរ ស្រុកបាទី កាលពីល្ងាចថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ ពិធីនេះស្ថិតក្រោមវត្តមានឯកឧត្ដម​ គី​ តិច​ ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ​ និងជាតំណាងដ៍ខ្ពងខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងប្រតិភូអមដំណើរជាច្រើន លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប បានចូលរួមនាំយកអំណោយ មកផ្ដល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ និងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មាន ចំនួន៦០គ្រួសារ។ មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះដែរ ឯកឧត្តម […]

ព័ត៌មានជាតិ

ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបញ្រ្ជាបចំណេះដឹងជាសាធារណៈលើវិស័យវប្បធម៌

ខេត្តស្វាយរៀង ៖ លោក ហួត សំណាង នាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្វាយរៀងបានសហការជាមួយនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបញ្រ្ជាបចំណេះដឹងជាសាធារណៈលើវិស័យវប្បធម៌។ ពិធីនេះធ្វើឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះដោយមានការនិមន្ត និងអញ្ជើញចូលពី ព្រះចៅអធិការវត្តសិរីសោភា លោក លោកស្រីជាអនុប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត លោករងអភិបាល ស្រុកស្វាយជ្រំ លោកមេឃុំបាសាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិទាំង៥នៃឃុំបាសាក់ ប៉ូលិសនគរបាលបេតិកភណ្ឌខេត្តប្រជាពលរដ្ឋ និងសិស្សានុសិស្សនៃអនុវិទ្យាល័យបាសាក់ សរុបប្រមាណ១៨០ នាក់បានចូលរួមការផ្សព្វផ្សាយច្បាប់ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបញ្រ្ជាបចំណេះដឹងជាសាធារណ:លើវិស័យវប្បធម៌ដែលបទល្មើសនៃការជួញដូរ ចរាចរ បំផ្លិចបំផ្លាញនិងការជីករុករកវត្ថុបុរាណដោយខុសច្បាប់នៅវត្តសិរីសោភា ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមលោក ហួត សំណាង នាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ឲ្យដឹងថា ច្បាប់បេតិកភណ្ឌវប្បធម៌ និងច្បាប់មាត្រាលេខ៦៣នៃច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ បើជនណាម្នាក់ លក់ ផ្ទេរកម្មសិទ្ធិ បំផ្លិចបំផ្លាញ ពង្រិចពង្រឹល […]

ព័ត៌មានជាតិ

សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។ ក្រោមអធិបតីភាពសម្ដេចក្រឡាហោមប្រធានកិត្តិយសមូលនិធិ កិច្ចប្រជុំនេះបានរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានវត្តន៍ ជាអនុប្រធានកិត្តយសមូលនិធិ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អ្នកឧកញ៉ា និងលោកឧកញ៉ាមួយចំនួនទៀត។ អញ្ជើញមានប្រសាសសន៍នាឱកាសនោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សម្ដេចពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ដោយសារជាបទពិសោធន៍នៅប្រទេសការអភិវឌ្ឍន៍តែងបានគិតគូអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច។ សម្ដេចក៏បានឆ្លៀតរំលឹកអំពីដំណើរបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ តាមការអញ្ជើញរបស់រដ្ឋលេខាធិការទទួលបន្ទុកសហប្រតិបត្តិការសេដ្ឋកិច្ចអាល្លឺម៉ង់ ដោយភាគីអាល្លឺម៉ង់ក៏បានធ្វើបទបង្ហាញជូនសម្ដេចអំពីគោលការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងអាល្លឺម៉ង់ប៉ែកខាងលិចដែលសឹងតែគ្រប់ភូមិឃុំបានផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដោយផ្ដល់ការងារជូនប្រជាជននៅនឹងកន្លែង និងអាល្លឺម៉ង់ប៉ែកខាងកើតដែលបានផ្ដោតទីលើឧស្សាហកម្មធុនធ្ងន់។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានធ្វើរបាយការណ៍ការងាររយៈពេល២ខែចុងក្រោយរបស់មូលនិធិ ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ […]

ព័ត៌មានជាតិ

ឯកឧត្តម ថោង ខុន បន្តចុះចែកអំណោយដល់ពលរដ្ឋជាង៥០គ្រួសារនៅស្រុកតាំងគោក

ខេត្តកំពង់ធំ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រសួង និងក្រុមការងារស្រុកចុះចែកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋជាង ៥០គ្រួសារ នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ ប្រជាពលរដ្ឋអ្នកឃុំច្រនាង ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះមានមុខសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។ ដោយសារតំបន់នេះជាតំបន់ដែលជំនន់ទឹកភ្លៀងទើបតែស្រកចុះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសន្យាកសាងលូចំនួន ២កន្លែងបន្ថែម និងជួសជុលផ្លូវមួយចំនួនដែលខូចខាតដោយសារទឹកជំនន់ កាលពីពេលកន្លងទៅ។ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំឱ្យប្រជាពលរដ្ឋត្រៀមទប់ទឹកទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃមុខ និងទុកក្នុងស្រែដើម្បីឱ្យស្រូវមានការលូតលាស់ល្អ។ ឯកឧត្តមបានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្តិភាព គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អ។ បើតាមរបាយការណ៍របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក […]