ខេត្តស្វាយរៀង ៖ មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ឈ្មោះ យឹម ធី ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាកូនង្កើត ក្រោយផឹកស្រាស្រវឹងបានឈ្លោះប្រកែកគ្នាជាមួយម្តាយ និងឈានដល់យកអង្រែបុកគ្រឿងវាយសំពងទៅលើម្តាយឈ្មោះ យិន រី ភេទស្រី អាយុ៦៩ឆ្នាំ ចំក្បាលបណ្តាលឲ្យបែកដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង១៩ និង១០នាទី នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ក្រោយទទួលបានរបាយការណ៍ភ្លាមៗ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ប៉ុស្តិ៍រដ្ឋបាល តាមចាប់ខ្លួនជនសង្ស័យឲ្យទាល់តែបាន។ ក្រោយទទួលបានបទបញ្ជា កងកម្លាំងទាំងអស់បានតាមរកជនសង្ស័យ រហូតដល់ម៉ោង០៦ និង៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបចាប់ឃាត់ខ្លួនជនសង្ស័យដែលជាកូនតិរច្ឆាននោះបាននៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីធ្លាសាលាបឋមសិក្សាអូរត្រេះចាស់
ខេត្តព្រះសីហនុ ៖ បន្ទាប់ពីទទួលលិខិតស្នើសុំរបស់លោកនាយកសាលាបឋមសិក្សា (អូរត្រេះចាស់) ស្នើសុំស៊ីម៉ងត៍ និងខ្សាច់ នៅរសៀលថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញ និងអមដំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យទីធ្លាសាលាដែលគ្រោងនឹងធ្វើការចាក់សាប ហើយពិនិត្យទីតាំងផ្សេងៗទៀតដែលគ្រោងស្នើសុំការសាងសង់អគារសិក្សា និងទីចាត់ការដែលស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា (អូរត្រេះចាស់) ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។ លោក សៅ ចាន់ធឿន នាយកសាលាបឋមសិក្សា (អូរត្រេះចាស់) បានរៀបរាប់ប្រាប់ជូនដល់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ថាបច្ចុប្បន្ននេះទីធ្លាសាលារៀនមិនទាន់បានចាក់សាបហើយនៅឡើយទេ ដោយហេតុដូច្នេះហើយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពិបាកក្នុងការចេញចូលសាលារៀន និងឈរគោរពទង់ជាតិ ហេតុដូចនេះលោកនាយកសាលា ក៏ធ្វើការស្នើសុំមកឯកឧត្តមអភិបាលខេត្តព្រះសីហនុ នៅស៊ីម៉ង់ត៍ចំនួន២០តោន និងខ្សាច់ចំនួន៤០គូប ដើម្បីចាក់សាបខាងមុខទីធ្លាសាលា ដែលមានទំហំទទឹងប្រវែង៣៥ម៉ែត្រ និងបណ្តោយមានប្រវែង៦៥ម៉ែត្រស្មើនឹងផ្ទៃក្រឡាទំហំ ២.២៧៥ម៉ែត្រការ៉េ។ ដែលហេតុដូចនេះហើយឯកឧត្តម […]
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នាំយកស្រូវពូជប្រមាណ១៥០តោនចែកប្រជាពលរដ្ឋចំនួន២៧៦២ គ្រួសារក្នុងខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបាននាំយកស្រូវពូជស្រូវOM ៥១ ៥៤ ប្រមាណ១៥០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ប្រជាពលរដ្ឋចំនួន២៧៦២ គ្រួសារដែលរងផលប៉ះពាល់ និងខូចខាតស្រូវក្នុងខេត្តត្បូងឃ្មុំ។ ពិធីនេះរៀបចំឡើងនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងដែនដី តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ក្នុងនោះស្រុកក្រូចឆ្មារ មានចំនួន១១៩១គ្រួសារ និងស្រុកត្បូងឃ្មុំ មានចំនួន១៥៧១ គ្រួសារ បន្ទាប់ពី រងផលប៉ះពាល់ និងខូចខាតស្រូវ ក្នុងគ្រាជំនន់ទឹកភ្លៀង ដោយក្នុង១គ្រួសារទទួលបានស្រូវពូជ១បេ ស្មើនឹង៥០គីឡូក្រាម។ ថ្លែងទៅកាន់ប្រជាពលរដ្ឋ ឯកឧត្កមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា ពូជស្រូវ OM […]
ដកហូតសម្ភារនិងឧបករណ៍ពាក់ព័ន្ធបទល្មើសនេសាទនៅ២ទីតាំងក្នុងស្រុកក្រ.គ
ខេត្តពោធិសាត់:សមត្ថកិច្ចនគរបាលស្រុកក្រគរសហការជាមួយកម្លាំងប៉ុស្តិ៍,អាជ្ញាធរមូលដ្ឋានបានចុះដកហូតសម្ភារនិងឧបករណ៍ពាក់ព័ន្ធបទល្មើសនេសាទនៅទីតាំងមួយស្ថិតលើផ្ទះបណ្តែតទឹកបឹងទន្លេសាប ក្នុងភូមិទី៥ ឃុំកំពង់ហ្លួងស្រុកក្រគរខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០។ មន្ត្រីសមត្ថកិច្ចដែលចុះអនុវត្តការងារនេះបានឱ្យដឹងថាៈកម្លាំងបានចុះលើទីតាំង២កន្លែងទី១ត្រង់ចំណុចផ្ទះរបស់ឈ្មោះវិនយ៉ាំងទ្រីភេទប្រុសអាយុ៥៥ឆ្នាំជនជាតិវៀតណាម។នៅលើផ្ទះបណ្ដែតទឹកដែលស្ថិតនៅក្នុងភូមិទី៥ឃុំកំពង់ហ្លួងស្រុកក្រគរដកហូតបានមងសាច់កាវចំនួន១៣គីឡូក្រាមមងសាច់ស្បៃមុងចំនួន៨គីឡូក្រាម។ទីតាំងទី២ផ្ទះរបស់ឈ្មោះទីយ៉ុងភេទស្រីអាយុ៥៦ឆ្នាំជនជាតិវៀតណាមនៅលើផ្ទះបណ្ដែតទឹកស្ថិតនៅភូមិ-ឃុំជាមួយគ្នាដកហូតមងសាច់កាវចំនួន៤១គីឡូក្រាម ។ ប្រភពដដែលបានបន្តថាៈវត្ថុតាងទាំងនេះដកហូតនិងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ។ដោយឡែកម្ចាស់ផ្ទះដែលដាក់តាំងលក់នូវសម្ភារពាក់ព័ន្ធបទល្មើសនេសាទត្រូវបានធ្វើកំណត់ហេតុអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ការលក់ឧបករណ៍នេសាទល្មើសច្បាប់តទៅទៀត៕
ប្រជាពលរដ្ឋតាមដងផ្លូវឃុំព្រះប្រសប់ សំណូមពរលោកប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ស្រលាញ់ពលរដ្ឋ ដូចកូនបង្កើតផង!
ខេត្តកណ្តាលៈ អាជីវកម្ម ក្រុមហ៊ុនដឹកនិងជីក របស់លោក ថាវ ស្រៀង កំពុងតែបង្ករឱ្យមានជំងឺរាំរៃ ក្តៅក្រហាយឥតឈប់ឈរ ជាមួយពលរដ្ឋមូលដ្ឋានដែរ រស់នៅក្នុងឃុំព្រះប្រសប់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែរគាត់ដឹកដីហុយឡើងទ្រលោម បន្តៗគ្នា ដែរអាចបណ្តាលឱ្យ ប៉ះពាល់សុខភាព និងផលដំណាំប្រជាជនជាខ្លាំង។ យោងតាមភពពីប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានថា តាំងពីលោក ថាវ ស្រៀង បោះជំហ៊ាន អាជីវកម្មដឹកដី និងជីកដី ដែលមានរណ្តៅខ្នាតយក្សមក គាត់ឧស្សាហ៍ឃើញលោកមេឃុំ ហៅគាត់មកណែនាំ ជាច្រើនលើកច្រើនសារ ពាក់ព័ន្ធរឿងស្រោចទឹកផ្លូវ ណែនាំអោយគាត់គ្របដីលើឡានផង ដើម្បីការពារកុំអោយជ្រុះដីលើផ្លូវ ប៉ុន្តែលោកថាវ ស្រៀង មិនបានយកចិត្តទុកដាក់នៅក្នុងភ្នែកនោះទេ។ ប្រភពដដែរបានបន្តថា បើមេឃុំនិយាយមិនស្តាប់ផង នោះមានតែលោកអភិបាលស្រុកខ្សាច់កណ្តាលទេ ដែលជាម្លប់ពោធិ៍ ម្លប់ជ្រៃ បាំងថ្ងៃ បាំងភ្លៀងបាំងខ្យល់ ទោះគ្រប់កាលៈទេសៈណាក៏ដោយ ក៏លោកតែងតែយកចិត្តទុកដាក់ ពីសុខទុកប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ប្រភពបន្តថា លោកថាវ ស្រៀង ឧស្សាហ៍និយាយឈ្មោះមនុសម្នាក់ ប្រាប់គេប្រាប់ឯង សម្តែងពីឬទ្ធីអំណាចរបស់គាត់ ជាខ្នងបង្អែក ដែរម្នាក់នោះជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី […]
ចាប់សង្ឃក្លែងក្លាយ កាន់ស្រោមសំបុត្របុណ្យដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋកណ្តាលរាជធានីភ្នំពេញ
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែកចាប់ឃាត់ខ្លួនបុរសម្នាកដែលបានក្លែងបន្លំជាព្រះសង្ឃពាក់ស្បង់ចីពរ ខណៈដែលរូបគេដើររៃអង្គាសប្រាក់ខុសពីប្រក្រតីតាមផ្ទះ និងទីសាធារណៈដែលករណីនេះ បានកើតឡើងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ មន្ត្រីនគរបាលសង្កាត់បឹងត្របែកបានប្រាប់ឱ្យដឹងថា បុរសជនសង្ស័យដែលក្លែងបន្លំជាព្រះសង្ឃពាក់ស្បង់ចីពរដើររៃអង្គាសប្រាក់ដែលត្រូវបានចាប់ឃាត់ខ្លួនមានឈ្មោះ អិន ទេព អាយុ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំទួលសង្កែ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ប្រភពបន្តថា មុនពេលកើតហេតុ បុរសជាជនសង្ស័យ បានពាក់ស្បង់ចីពរបានក្លែងបន្លំជាព្រះសង្ឃកាន់ស្រោមសំបុត្របុណ្យដើររៃអង្គាសលុយតាមផ្ទះ និងតាមទីសាធារណៈនៅតាមបណ្តោយផ្លូវម៉ៅសេទុងទាំងថ្ងៃ ខុសពីព្រះសង្ឃធម្មតា។ ដោយមានការសង្ស័យ ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតកាបូបមានទុកខោអាវចំនួន១កំប្លេ លាក់ទុកក្នុងថង់យាម លុយចំនួន៨ពាន់រៀល ស្រោមសំបុត្របុណ្យមួយចំនួនផងដែរ។ បុរសជាជនសង្ស័យក៏បានសារភាពបន្ថែមទៀតថា ខ្លួនគេក៏ធ្លាប់បួសជាព្រះសង្ឃនៅវត្តមួយនៅក្នុងខេត្តកំពត បានចំនួន១វស្សាដែរ និងបានសឹកវិញអស់រយៈពេល៣ឆ្នាំមកហើយ ទើបបានស្លៀកស្បង់ចីពរដើររៃអង្គាសលុយនៅពេលថ្ងៃ និងពេលយប់ស្លៀកពាក់ធ្វើជាមនុស្សធម្មតាវិញ។ សមត្ថកិច្ចបានឱ្យដឹងថា ជនក្លែងបន្លំជាសង្ឃបានធ្វើឱ្យខូចដល់ព្រះពុទ្ធសាសនា ទើបសម្រេចចាប់ឱ្យស្លៀកពាក់ខោអាវរបស់ខ្លួនជាមនុស្សធម្មតា និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការទៅតាមនីតិវិធីច្បាប់៕
៣ថ្ងៃ នៃការឈប់សម្រាកបុណ្យអុំទូក សមត្ថកិច្ចបង្រ្កាបបទល្មើសព្រហ្មទណ្ឌ២៩ករណី លើ៣១ករណី ឃាត់ខ្លួន៣២នាក់
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា សម្រាប់ថ្ងៃឈប់សម្រាកបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២០នេះ បទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន៣១ករណី នៅទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះសមត្ថកិច្ចបង្ក្រាបបានចំនួន២៩ករណី ព្រមទាំងឃាត់ខ្លួនជនពាក់ព័ន្ធ៣២នាក់ផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង៣១លើកនោះ មានបទល្មើសឧក្រិដ្ឋកើតឡើងចំនួន៦លើក បង្ក្រាបបានទាំង៦លើក ដោយឃាត់ខ្លួនជនពាក់ព័ន្ធ៧នាក់ និងបទល្មើសមជ្ឈឹមកើតឡើងចំនួន២៥លើក បង្ក្រាបបាន២៣លើក ឃាត់ខ្លួនជនពាក់ព័ន្ធ២៥នាក់។ ឯកឧត្តមអះអាងថា រយៈពេល៣ថ្ងៃនេះ បទល្មើសព្រហ្មទណ្ឌកើនឡើង៧លើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីអំឡុងបុណ្យអុំទូក ឆ្នាំ២០១៩ ដែលកើតឡើងចំនួន២៤លើក។ ទោះជាយ៉ាងនេះក្តី នៅអំឡុងបុណ្យអុំទូកឆ្នាំនេះ ឃាតកម្មបែរជាថយចុះ៦៦ភាគរយ ដោយកើតឡើងត្រឹមតែ១ករណីប៉ុណ្ណោះ ខណៈដែលបុណ្យអុំទូកឆ្នាំមុនកើតឡើងចំនួន៣ករណី។ ជាមួយគ្នានេះ បទល្មើសចរាចរណ៍អំឡុងបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ មានចំនួន៣៦ករណី ដែលមិនមានការឡើង និងថយចុះទេ បើធៀបនឹង៣ថ្ងៃដូចគ្នាកាលពីអំឡុងបុណ្យអុំទូកឆ្នាំមុន។ ៣ថ្ងៃបុណ្យអុំទូកឆ្នាំនេះអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានចំនួន១៩នាក់ កើនឡើង៩នាក់ ប៉ុន្តែអ្នករបួសមានចំនួន៥៣នាក់ ដែលថយចុះ២៤នាក់ទៅវិញ។ សម្រាប់អគ្គិភ័យវិញ កើតឡោះងចំនួន២លើក […]
រដ្ឋមន្រ្តីកសិកម្មបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មជំនាន់ទី១៣នៅប្រទេសអ៊ីស្រាអែល
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ: ពេល១១ខែ សម្រាប់ឆ្នាំសិក្សា២០២០ -២០២១ ជំនាន់ទី១៣ នៅប្រទេសអ៊ីស្រាអែល។ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាកលវិទ្យាធិការ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមអបអរសាទរផងដែរ។ ចំពោះសមិទ្ធផលនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ RUA ដែលបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន Agrostudie ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចំការផ្ទាល់។ លទ្ធផលជាផ្លែផ្កានេះ ទាំង […]
សមាគមស្បែកជើងកម្ពុជារួមចំណែកឧបត្ថម្ភគាំទ្រជួយដល់កងទ័ពជើងគោកក្នុងការជួយ សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីម្សិលមិញបានអនុញ្ញាតឲ្យលោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ជួបសម្ដែងការគួរសម ព្រមទាំងបានរៀបចំពិធីប្រគល់ទទួល អំណោយរបស់សមាគមរួមមាន ៖ មីចំនួន២១៦៦ កេស ទឹកបរិសុទ្ធចំនួន៦០០កេស និងស្បែកជើងចំនួន២០០០គូ ជូនដល់កងទ័ពជើងគោកដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោកក្នុងយុទ្ធនាការដោះស្រាយការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់។ លោកប្រធានសមាគមបានលើកឡើងថា ដោយមើលឃើញយុទ្ធនាការជួយជនរងគ្រោះដោយសារទឹកជំនន់រហ័សទាន់ពេលវេលាក្រោមការដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក សមាគមព្រមទាំងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកឧបត្ថម្ភគាំទ្រចំពោះកងទ័ពដើម្បីជួយសង្គ្រោះប្រជាជនឲ្យបានទាន់ពេលវេលា។ លោកបន្តថា នេះគឺជាទឹកចិត្ត និងការថ្លែងអំណរគុណរបស់សមាគមស្បែកជើងកម្ពុជាចំពោះកងទ័ពដែលតែងតែឃើញកងទ័ពនៅជួរមុខជានិច្ច និងតែងតែចុះជួយសង្គ្រោះប្រជាពលរដ្ឋរាល់ពេលដែលមានគ្រោះមហន្តរាយផ្សេងៗ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុតចំពោះឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងគណៈកម្មការទាំងអស់ដែលបានចូលរួមឧបត្ថម្ភអំណោយជួយដល់កងទ័ពដើម្បីសង្គ្រោះប្រជាជននៅក្នុងគ្រាដ៏លំបាកនេះ៕
រដ្ឋមន្រ្តីកសិកម្មបង្ហាញលទ្ធផលនៃការនាំចេញអង្ករ និងស្រូវពីកម្ពុជាក្នុងរយៈពេល១០ខែ ឆ្នាំ២០២០នេះ
ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះតាមរយៈទំព័រហ្វេសប៊ុកបានបង្ហាញនូវលទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០។ ឯកឧត្តមរដ្ឋមន្រ្តីបង្ហាញថា ក្នុង១០ខែដើមឆ្នាំ២០២០នេះ សម្រេចបាន ៥៣៦ ៣០៥ តោន ដែលក្នុងនេះមាន ៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១ ១៣២ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩ ០១២ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៣៨ តោន។ ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨ ៣៦៥ តោន ស្មើនឹង +១៧,១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧ ៩៤០ តោន។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៤៧ ៥៣០ តោន ថយចុះចំនួន ១១ ៨២៤ តោន ស្មើនឹង […]