ថ្លែងសុន្ទរកថាតាមរយៈវីដេអូសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែននៅព្រឹកថ្ងៃសុក្រនេះនៅក្នុងសម័យប្រជុំពិសេសលើកទី៣១របស់មហាសន្និបាតអង្គការសហប្រជាជាតិស្ដីពី«ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» ។ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះសម្តេចហ៊ុន សែន បានអំពាវនាវដល់ប្រទេសនានាកុំឱ្យយកបញ្ហានេះធ្វើជារបៀបវារៈភូមិសាស្ដ្រនយោបាយរបស់ខ្លួន។«កម្ពុជាយល់ឃើញថាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្រ្តនយោបាយរបស់ខ្លួនឡើយ»។សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅកាន់សម័យប្រជុំពិសេសលើកទី៣១ របស់អង្គការសហប្រជាជាតិ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជាការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈនិងបរិហារប្រទេសនោះលើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ។ ផ្ទុយមកវិញ សម្តេចបញ្ជាក់ថា គឺសាមគ្គីភាព និង ឯកភាពគ្នាក្នុងតំបន់ និងជាសាកលឯណោះទេ ដែលជាធាតុសកម្មមិនអាចខ្វះបាននៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ។សម្តេចហ៊ុនសែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺទាមទារនូវការសម្រេចចិត្តរួមគ្នាប្រកបដោយភាពហ្មត់ចត់ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិគោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ហើយយកអង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោកជាស្នូល។ សម្តេចក៏បានឆ្លៀតឱកាសនេះបញ្ជាក់អំពីសារៈសំខាន់និងភាពចាំបាច់បំផុតសម្រាប់ការធានាថា វ៉ាក់សាំងដែលត្រូវបានរកឃើញ គឺជាទំនិញសាធារណៈនិងមានចរិតសកល ដែលនឹងត្រូវបានផ្គត់ផ្គង់និងចែកចាយក្នុងស្មារតីមនុស្សធម៌ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេសចំពោះប្រទេសដែលងាយរងគ្រោះ៕
ព័ត៌មានជាតិ
ពលរដ្ឋចាប់ជនសង្ស័យពីរនាក់ប្រគល់ឱ្យសមត្ថកិច្ចករណីប៉ុនប៉ងប្លន់
ភ្នំពេញ៖ប្រជាពលរដ្ឋបានចាប់ជនសង្ស័យពីរនាក់ប្រគល់ឱ្យសមត្ថកិច្ចករណីប៉ុនប៉ងប្លន់យកម៉ូតូនៅត្រង់ចំណុចដីវាលក្នុងភូមិត្រពាំងល្វាសង្កាត់ចោមចៅទី២ខណ្ឌពោធិ៏សែនជ័យកាលពីវេលាម៉ោង៤ទៀបភ្លឺចូលថ្ងៃទី៣ខែធ្នូឆ្នាំ២០២០។ សមត្ថកិច្ចបានឱ្យដឹងថាៈជនសង្ស័យទី១មានឈ្មោះតេងបុន្ធីភេទប្រុសអាយុ៣៦ឆ្នាំរស់នៅម្តុំបុរីសន្តិភាព២។ជនសង្ស័យទី២មានឈ្មោះឆេងលឹបភេទប្រុសអាយុ៣២ឆ្នាំរស់នៅជិតបុរីសន្តិភាព២មានស្រុកកំណើតនៅស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះមានឈ្មោះការស៊ីភេទប្រុសអាយុ៤០ឆ្នាំធ្វើសំណង់រស់នៅសង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញជិះម៉ូតូម៉ាកមីអូរពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1AC.9079ជិះឌុបគ្នា២នាក់។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់៕
អាជ្ញាធរចុះពិនិត្យស្ថានភាពផ្លូវដើម្បីលើកគម្រោងស្តារនិងជួសជុលក្រោយប៉ះពាល់ដោយទឹកជំនន់
បាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានចុះពិនិត្យស្ថានភាពផ្លូវតំបន់ជនបទដើម្បីដាក់បញ្ចូលក្នុងគម្រោងស្តារនិងជួសជុលឡើងវិញក្រោយខូចខាតដោយទឹកជំនន់កន្លងមក។ លោកងួនរតនៈអភិបាលខេត្តបាត់ដំបងកាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០២០បានប្រាប់ឱ្យដឹងថា៖ការចុះពិនិត្យមើលស្ថានភាពផ្លូវក្នុងមូលដ្ឋានជាច្រើនខ្សែនេះក្នុងគោលបំណងដាក់បញ្ចូលលើគម្រោងស្នើថវិកាជាតិដើម្បីជួសជុលនិងស្ដារឡើងវិញនូវកំណាត់ផ្លូវក្នុងភូមិមួយចំនួន។ផ្លូវទាំងនេះបានរងខូចខាតដោយសារអាយុកាលផងនិងរងបំផ្លាញដោយសារទឹកជំនន់ទឹកភ្លៀងផងកាលពីថ្មីៗកន្លងមកនេះ។ គម្រោងខាងលើក៏ត្រូវបានដាក់បញ្ចូលកសាងផ្លូវចាក់កៅស៊ូប្រភេទDBSTផងដែរសំដៅលើកកម្ពស់សោភ័ណភាពផ្លូវក្នុងក្រុងរួមទាំងតំបន់ជនបទថែមទៀតឱ្យមានលក្ខណៈល្អប្រសើរឡើងវិញ។ដើម្បីងាយស្រួលដល់ការធ្វើដំណើរដឹកជញ្ជូនកសិផលឬទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋនិងម្យ៉ាងទៀតជាប្រយោជន៍ទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចូលមកទស្សនាក្នុងទឹកដីខេត្តបាត់ដំបងឱ្យកាន់តែច្រើនទ្វេឡើង។ លោកងួនរតនៈបានបន្តថា៖គម្រោងស្ដារជួសជុលនិងស្ថាបនាផ្លូវចាក់កៅស៊ូប្រភេទDBSTជំហានបន្តនេះមានប្រវែងសរុប:១២.០៩២ម៉ែត្រ។ផ្លូវនោះស្ថិតនៅចំណុចខាងលិចផ្សារបឹងរាំងតភ្ជាប់ពីភូមិបឹងរាំងទៅកាន់ភូមិដាក់សសរក្នុងសង្កាត់អូរម៉ាល់ក្រុងបាត់ដំបង។ទីតាំង២កំណាត់ផ្លូវស្ថិតនៅក្នុងភូមិខ្សាច់ពោយនិងភូមិបល្ល័ង្គសង្កាត់វត្តគរក្រុងបាត់ដំបង។ ចំណែកឯផ្លូវក្រាលកៅស៊ូប្រភេទDBST១ខ្សែទៀតមានប្រវែង១.៥១២ម៉ែត្រចាប់ពីផ្លូវជាតិលេខ៥៧ ដល់ផ្លូវវាងក្រុងដែលទើបសាងសង់រួចប្រវែង២.៨៤៥ម៉ែត្រស្ថិតនៅក្នុងសង្កាត់វត្តគរក្រុងបាត់ដំបង៕
រដ្ឋមន្ត្រីក្រសួងរ៉ែចុះទស្សនកិច្ចស្ថានីយ៍អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យក្នុងខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំងៈកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២០រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានអញ្ជើញចុះទស្សនកិច្ចស្ថានីយ៍អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព៦០មេហ្កាវ៉ាតស្ថិតក្នុងភូមិរមាសឃុំតាំងក្រសាំងស្រុកទឺកផុសខេត្កំពង់ឆ្នាំង។ លោកស៊ុយសែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលអមដំណើរដោយលោកស៊ីវរ៉ុនសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងព្រមទាំងប្រតិភូជាច្រើនរូបទៀត។។ លោកអ៊ុករសប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាៈខេត្តកំពង់ឆ្នាំងមានអនុស្ថានីយ៍ចែកថាមពលអគ្គិសនី១កន្លែងនៅស្រុកទឹកផុសនិងស្ថានីយផលិតឋាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។ ស្ថានីយ៍ដែលមានអនុភាព៦០មេហ្កាវ៉ាតដែលសាងសង់រួចរាល់និងកំពុងដំណើរការរៀងរាល់ថ្ងៃលើផ្ទៃដី៨០ហិកតានិងកំពុងសិក្សាស្រាវជ្រាវទីតាំងស្ថានីយ៍មួយកន្លែងទៀតដែលដើរដោយពន្លឺព្រះអាទិត្យតាមទិសដៅនិងផែនការសកម្មភាពរបស់អគ្គិសនីកម្ពុជា៕
ក្រុមហ៊ុនក្នុងស្រុកមួយនឹងបង្កើនការទិញស្រូវឱ្យបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារអន្តរជាតិ
កំពង់ស្ពឺ៖លោកហ៊ីមប៉ៅហឿងអគ្គនាយកក្រុមហ៊ុនព្រីម្លិះដែលមានមូលដ្ឋាននៅក្នុងឃុំក្សេមក្សាន្តស្រុកឧត្តុង្គខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២០បានឱ្យដឹងថានារដូវច្រូតកាត់របស់ប្រជាកសិករនេះ ក្នុងមួយថ្ងៃៗក្រុមហ៊ុន បានទិញចូលនៅស្រូវប្រមាណជា១.០០០តោន។ លោកអគ្គនាយកក្រុមហ៊ុនព្រីម្លិះបានបន្តថាៈក្រុមហ៊ុនក៏បានទិញស្រូវរបស់ប្រជាកសិករក្នុងខេត្តកំពង់ស្ពឺប្រមាណជា៣០០តោនពីកសិករក្នុងខេត្តហើយក្រុមហ៊ុនព្រីម្លិះនឹងបង្កើនសង្វាក់ផលិតកម្មចំនួន២កន្លែងបន្ថែមទៀតក្នុងឆ្នាំ២០២១។ដើម្បីបង្កើនការនាំចេញស្របតាមផែនការគោលដៅដែលបានរំពឹងទុករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះព្រមទាំងបានបង្កើនការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋទាំងក្នុងខេត្តនិងក្រៅពីខេត្តកំពង់ស្ពឺផងដែរ។លោកនាយកក្រុមហ៊ុនឱ្យដឹងទៀតថា៖នេះជារដូវប្រាំងក្រុមហ៊ុនបានបង្កើនម៉ោងផលិតរបស់ខ្លួនលើសពី៨ម៉ោងតាមការបញ្ជាទិញពីប្រទេសបារាំង-អាហ្វ្រិកនិងប្រទេសចិន។ សមត្ថភាពផលិតរបស់ក្រុមហ៊ុន ក្នុងមួយម៉ោងអាចផលិតបានចំនួន ១០០ តោន។ឆ្នាំក្រោយក្រុមហ៊ុន នឹងផលិតកើនឡើងទ្វេដង ដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារអន្តរជាតិ។បើនៅក្នុងរដូវ វស្សាវិញ ក្រុមហ៊ុនតម្រូវឱ្យកម្មករធ្វើការតែ៨ម៉ោង ដោយក្នុងមួយម៉ោងក្រុមហ៊ុនអាចផលិតបាន នូវអង្ករចំនួន១០០តោនតែប៉ុណ្ណោះ។ លោកនាយកបានបន្តថាៈទីតាំងក្រុមហ៊ុនជាកន្លែងមានភាពធំទូលាយ ជាប់ផ្លូវជាតិលេខ ៥១ ងាយស្រួលក្នុងការទិញស្រូវចូលហើយព្រមទាំងងាយស្រួលក្នុងការនាំនូវអង្ករចេញទៅតាមកំពុងផែអន្តរជាតិ។ត្បិតអីក្រុមហ៊ុននៅជាប់នឹងចំណតផ្លូវរថភ្លើងបាត់ដឹងហើយក្រុមហ៊ុនបានបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិទំនើបៗ ដើម្បីផលិតអង្ករ តាមសង្វាក់ ស្តង់ដារអន្តរជាតិ៕
ថ្ងៃទី១២ធ្នូនឹងយកសំណាករកវីរុសកូវីដ១៩លើកទី២លើអ្នកប៉ះពាល់ផ្ទាល់និងអ្នកឆ្លង
បន្ទាយមានជ័យ៖ថ្ងៃទី១២ធ្នូនឹងយកវត្ថុសំណាករកវីរុសកូវីដ១៩លើកទី២លើអ្នកប៉ះពាល់ផ្ទាល់និងអ្នកឆ្លងកូវីដ។នេះបើយោងលោកវេជ្ជបណ្ឌិតឡេច័ន្ទសង្វាតប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២០។ លោកបានថ្លែងថា៖លទ្ធផលពីការយកវត្ថុសំណាកលើកទី១ ទៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ ដែលមាន៖ថ្ងៃទី១គឺថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០លើអ្នកសង្ស័យចំនួន២៩៣នាក់/ស្រី៩៧នាក់។ថ្ងៃទី៣០ខែវិច្ឆិកានៅថ្ងៃទី២លើអ្នកសង្ស័យចំនួន៨០នាក់/ស្រី២០នាក់។លទ្ធផលគឺអវិជ្ជមានទាំងអស់។ លោកឡេច័ន្ទសង្វាតបានបន្តថា៖”ហេតុនេះមន្ទីរសូមជម្រាបជូនដំណឹងដល់ទូទាំងខេត្តបន្ទាយមានជ័យជ្រាបថា៖សូមលោកលោកស្រីដែលបានយកវត្ថុសំណាកទាំងអស់ត្រូវបន្តធ្វើចត្តាឡីស័កដោយដាក់ខ្លួននៅដាច់ដោយឡែកចំនួន១៤ថ្ងៃជាបន្តទៀត”។ចំពោះការយកវត្ថុសំណាករកមេរោគកូវីដ១៩លើកទី២លើអ្នកប៉ះពាល់ផ្ទាល់ត្រូវធ្វើនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២០ខាងមុខ៕
សម្តេចហ៊ុនសែន៖០២ខែធ្នូឆ្នាំ២០២០នេះគឺជាខួប៤២ឆ្នាំនៃថ្ងៃកំណើតចលនារំដោះជាតិនិងជីវិតប្រជាពលរដ្ឋកម្ពុជា
ថ្ងៃទី០២ខែធ្នូឆ្នាំ២០២០នេះគឺជាខួប៤២ឆ្នាំនៃថ្ងៃកំណើតចលនារំដោះជាតិនិងជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា«រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជន កម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួលខេត្ដក្រចេះ។ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ […]
សម្តេចហេងសំរិន៖អបអរសាទរខួបលើកទី៤២ថ្ងៃបង្កើតរណសិរ្ស២ធ្នូឆ្នាំ១៩៧៨
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួបលើកទី៤២ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ រណសិរ្ស២ធ្នូ ជាកម្លំាងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយសម្តេច អគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបខ្មែរ ប៉ុលពតប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។រណសិរ្ស ២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឱ្យចាកផុតពីមហន្ដរាយ នៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្ដែបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។ មាន២ធ្នូ ឆ្នាំ១៩៧៨ […]
មន្ត្រីស្ថាបនតុលាការខេត្តកំពង់ឆ្នាំងចុះពិនិត្យនិងណែនាំពលរដ្ឋកុំឱ្យប្រព្រឹត្តបទល្មើសនេសាទ
ខេត្តកំពង់ឆ្នាំង៖កាលពីថ្ងៃទី២៥វិច្ឆិការ២០២០មន្ត្រីស្ថាបនតុលាការខេត្តកំពង់ឆ្នាំង,កម្លាំងសមត្ថកិច្ចរួមមានមន្ត្រីជំនាញជលផលបានចុះពិនិត្យបទល្មើសនេសាទដែលប្រើរបាំងរាំងភ្ជិតព្រែកជាច្រើនកន្លែងក្នុងភូមិព្រែកយួននិងព្រែកផ្សេងៗទៀតហើយបានណែនាំពលរដ្ឋកុំឱ្យប្រព្រឹត្តបទល្មើសនេសាទដែលស្ថិតក្នុងស្រុកជលគីរីខេត្តកំពង់ឆ្នាំង។ លោកអ៊ិតសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០នេះថាៈលោកបានដឹកនាំកម្លាំងចុះពិនិត្យមើលការនេសាទរបស់ប្រជាពលរដ្ឋដែលបានដាក់របាំងរាំងផ្ជិតព្រែកនៅក្នុងស្រុកជលគីរី។ជាមួយនេះកម្លាំងបានរុះរើចេញនូវស្បែមុងនិងអួនក្រឡាញឹកនិងបានការណែនាំប្រជានេសាទទាំងអស់ឱ្យកុំដាក់សាច់អួនក្រឡាញឹកនិងស្បៃមុង។ លោកអ៊ិតសុធាបានបន្តថាៈសូមបងប្អូនកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដើម្បីចាប់យកត្រីដែលធ្វើឱ្យប៉ះពាល់ដល់ត្រីចម្រុះល្អិតៗដែលអាចនឹងប្រឈមដាច់ពូជនិងបានចាក់លែងកូនត្រីចម្រុះគ្រប់ប្រភេទមួយចំនួនចូលទៅក្នុងទន្លេវិញ៕