ខេត្តកែបៈសមត្ថកិច្ចនគរបាលខេត្តកែបនៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០នេះបានបញ្ជូនជនសង្ស័យដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយជេរប្រមាថថ្នាក់ដឹកនាំទៅតុលាការខេត្តកំពត។ មន្ត្រីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថាៈការបញ្ជូនជនសង្ស័យឈ្មោះងិនស៊ុនទ្រីអាយុ២៥ឆ្នាំទៅសាលាដំបូងខេត្តកំពតនេះពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើងនិងបង្កើតគណនីហ្វេសប៊ុកក្លែងអត្តសញ្ញាណបរិហារបង្កាច់កេរ្តិ៍។ សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកែបបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយនិងជេរប្រមាថថ្នាក់ដឹកនាំជាច្រើនរូបនោះ៕
ព័ត៌មានជាតិ
ក្រុមការងារមន្ទីរកសិកម្មខេត្តពោធិ៍សាត់ចុះបង្ក្រាបបទល្មើសនេសាទ
ខេត្តពោធិសាត់៖កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក.លីវសេងហ៊ីមអភិបាលស្រុកក្រគរនិងមានការចូលរួមពីនាយរងខណ្ឌរដ្ឋបាលជលផលនាយផ្នែកក្រគរនាយសង្កាត់កំពង់ហ្លួង។ការចុះបង្ក្រាបបទល្មើសជលផលត្រូវបានធ្វើឡើងនៅចំណុចព្រំប្រទល់ពោធិ៍សាត់និងកំពង់ឆ្នាំងតំបន់កដបឃុំអន្សាចំបក់ ស្រុកក្រគរកាលពីព្រឹកថ្ងៃទី១៦ធ្នូ២០២០។ ប្រតិបត្តិការនេះដឹកនាំដោយលោកឡាយវិសិដ្ឋប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់។នៅក្នុងកិច្ចប្រតិបត្តការនេះជាលទ្ធផលធ្វើបាន២ករណីនិងរុះរើបំផ្លាញចោលវត្ថុតាងរួមមាន របាំងសាច់អួនចំនួន៣ខ្សែប្រវែង ៩០០ ម៉ែត្រ ក្បាលបរចំនួន៣ គ្រឿងរបាំងស្បៃមុងចំនួន ៤ខ្សែប្រវែង៨០០ម៉ែត្រ.លូកងស្បៃមុងចំនួន៤មាត់បង្គោលចំរឹងចំនួន៣៥០ដើមចាក់លែងកូនត្រីចម្រុះចូលទៅក្នុងទន្លេវិញ៕
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលអំណោយមនុស្សធម៌ពីព្រះមេគណខេត្ត និងព្រះតេជគុណ ព្រះអនុគណក្រុងស្រុកទាំង៨
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំង សមាជិក សមាជិការ នៃ គណៈកម្មាធិការសាខា បាន ទទួលអំណោយមនុស្សធម៌ពីព្រះសុទ្ធិញាណ មុំ សយ ព្រះរាជា គណៈ ថ្នាក់ កិត្តយស ព្រះមេគណខេត្ត និងព្រះតេជគុណ ព្រះអនុគណក្រុង ស្រុកទាំង ៨ បាននាំយកនូវមូលនិធិ រួមមានថវិកា ៣,១០០,០០០ រៀល អង្ករចំនួន ១,១០០ គ.ក្រ និងសម្ភារប្រើប្រាស់ចម្រុះ ១៤ មុខ ដល់សាខា ដើម្បីត្រៀម បង្ការ សម្រាប់ចែកជូនដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយនៅតាមក្រុង ស្រុក។ ដែលនេះជាកាយវិការដ៍ប្រពៃក្នុងការរួមចំណែកសកម្មភាពមនុស្សធម៌ ហើយសម្ភារទាំងអស់នេះសាខា នឹងប្រគល់ជូនទៅអនុសាខា […]
អភិបាលខេត្តកំពង់ចាមដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំការប្រលងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពុងចាម បានអញ្ជ;ញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ។ ក្នុងកិច្ចនេះផងដែរ ដោយមានការចូលរួម សំណាក់ ឯកឧត្តម ជាអភិបាលរងខេត្តខេត្តកំពង់ចាម លោក នាយក រដ្ឋបាល សាលាខេត្ត លោកប្រធានមន្ទីរ អប់រំ យុវជននិងកីឡាខេត្តកំពង់ចាម លោកប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ចាម ព្រមទាំង លោក ប្រធានមន្ទីរ សង្គមកិច្ច អតីយុទ្ធជន និងយុវនិតិសម្បទា រួមនិងមន្រ្តីពាក់ពន្ធ័ជា ច្រើនរូបទៀត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា យោងសេចក្តីជូនដំណឹងលេខ ៨២ អយក សជណ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ […]
រដ្ឋមន្ត្រីវេងសាខុនបានដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជាឲ្យមានការរីកចម្រើនទាំងបរិមាណនិងគុណភាព
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ដោយមានការចាំបាច់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីតួនាទីរបស់សមាគមវារីវប្បករកម្ពុជាក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជាឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ក្នុងខណ:ជំងឺឆ្លងកូវីដ-១៩ កំពុងរីករាលដាលជាសកល ជាពិសេសអនុវត្តប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលថា “វិស័យកសិកម្មជាជីពចររបស់ពលរដ្ឋកម្ពុជា” ។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិ ការក្រសួង ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា សមាជិក និងសមាជិកាជាច្រើនរូបទៀត។ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងក្តាប់បានអំពីស្ថានភាពជាក់ស្តែងរបស់សមាគមវារីវប្បករកម្ពុជារួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំដល់រដ្ឋបាលជលផលនូវចំណុចគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១- ត្រូវសហការជាមួយសមាគម ដើម្បីវាយតម្លៃឲ្យបានច្បាស់លាស់អំពីសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងតម្រូវការបន្ថែម ដោយប្រើយន្តការចុះស្រង់ស្ថិតិកសិដ្ឋានចិញ្ចឹម កន្លែងចិញ្ចឹម […]
ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យសកម្មភាពស្ថាបនាផ្លូវលេខ១១២២ និងពិនិត្យការអ៊ុតប៉េទីមនៅលើផ្លូវពូឡូវ៉ៃ
ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវលេខ១១២២ ដែលតភ្ជាប់ពីផ្លូវលេខ១១២ (សេតេ) មកកាន់ចុងផ្លូវលេខ៨០០ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ និងបន្តចុះពិនិត្យមើលសកម្មភាពការអ៊ុតប៉េទីម ស្ថិតនៅលើផ្លូវពូឡូវ៉ៃ ផ្លូវលេខ៣០០ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុនៅព្រឹកថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២០ ។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានណែនាំទៅក្រុមការងារអ៊ុតបេទីម ត្រូវយកចិត្តទុកដាក់អនុវត្តតាមស្តង់ដាឲ្យមានគុណភាពល្អ និងសោភ័ណភាព តាមលក្ខណៈបច្ចេកទេស ជាគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ។ សូមបញ្ជាក់ផងដែរ ចំពោះការចាក់អ៊ុតបេទីមនេះ គឺក្រុមហ៊ុនទាំង៣នឹងប្រើពេលវេលារយៈពេល៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២១ខាងមុខនេះ៕
អតីតយុទ្ធជនពលីចំនួន៨គ្រួសារទទួលបានអំណោយពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាយោធាខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ គ្រួសារអតីតយុទ្ធជនពិការ និងអតីតយុទ្ធជនពលីចំនួន ៨គ្រួសារទទួលអំណោយរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងលោកជំទាវ តាមរយៈលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការយោធាខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមន៍អតីតយុវជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ធ្នូម្សិលមិញដែលរស់នៅក្នុងភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំខណៈជួបការខ្វះខាត ក្នុងស្ថានភាពកូវីដ–១៩ កំពុងរាតត្បាតនៅក្នុងសហគមន៍នៃព្រឹត្តការណ៍២៨វិច្ឆកាកន្លងទៅ ។ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវក្តីអាណិតស្រឡាញ់ និងការព្រួយបារម្ភពីជីវភាពរស់នៅរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ក្នុងស្ថានភាពការឆ្លងរីករាលដាលនូវជម្ងឺកូវីដ១៩ និងបានរៀបចំថវិកាជាតិ រួមទាំងថវិកាបងប្អូនសម្បុរសជន ដើម្បីទិញវ៉ាក់សាំង សម្រាប់ចាក់ឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋ ដើម្បីចៀសផុតពីមេរោគដ៏កាចសាហាវមួយនេះ ។ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងការពារកុំឲ្យមានការធ្វេសប្រហែសឲ្យសោះ បើគ្មានការចូលរួមពីបងប្អូនទេ មេរោគដ៏កាចសាហាវនេះក៏ វាមិនអាចឆ្លងដល់បងប្អូនទាំងអស់គ្នា និងសាច់ញាតិជាទីស្រឡាញ់របស់យើងនោះឡើយ ខណៈជម្ងឺកូវីដ–១៩នេះ វាកំពុងរាតត្បាតដល់សហគមន៍ ដូច្នេះដើម្បីចូលរួមទប់ស្កាត់ គឺសុំឲ្យអ្នកពាក់ព័ន្ធ ឬអ្នកប៉ះពាល់ដោយប្រយ៉ោល សូមទៅពិនិត្យសុខភាព ឲ្យបានទាន់ពេលវេលា៕
ម្ចាស់ឱសថស្ថានអរុណរះនាំយកអំណោយ និងថវិកាចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួលអគារកសាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក ថោង ប៊ុនធឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ (ម្ចាស់ឱសថស្ថានអរុណរះ) ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងខេត្ត។ អំណោយទាំងនោះរួមមាន ៖ អង្ករ២តោន, មី២០កេស, ត្រីខ២០ឡូ, ម៉ាស២កេស ស្មើនឹង៥០០០ម៉ាស, អាល់កុល៦០លីត្រ និងថវិកា១លានរៀល។ ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះ លោក ថោង ប៊ុនធឿន និងក្រុមគ្រួសារ ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិកាផ្ទាល់ខ្លួនក្នុងផ្តល់ឱ្យរដ្ឋបាលខេត្តសម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅល;ការជួយគ្នាក្នុងគ្រាលំបាក។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អ្នកនាំពាក្យ ៖ មានជនអនាមិកបង្កើត Telegram ដោយប្រើរូបថត ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក្នុងបំណងទុច្ចរិត
ភ្នំពេញ ៖ ថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនេយ្យ និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ដោយប្រើប្រាស់រូបថត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានធ្វើការទំនាក់ទំនងទៅអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្នុងគោលបំណងទុច្ចរិតធ្វើឲ្យមានការភ័ន្តច្រឡំ បំផុសបំផុល នាំឲ្យមានចលនាក្នុងជួរកងកម្លាំងប្រដាប់អាវុធ។ នេះបើយោងតាមសេចក្តីព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពុំធ្លាប់បង្កើតគណនេយ្យ ឬជាម្ចាស់ ឬជា Admin. ក្រុមការងារណាមួយ តាមប្រព័ន្ធ Telegram ដើម្បីធ្វើការទំនាក់ទំនងការងារ ឬបញ្ជាដឹកនាំដល់អង្គភាពចំណុះអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិឡើយ។ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការច្រានចោលទាំងស្រុងនូវរាល់ព័ត៌មានដែលពាក់ព័ន្ធដល់ការប្រើប្រាស់គណនេយ្យដែលមានប្រើរូបថត និងឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន តាមប្រព័ន្ធ Telegram ក្នុងការបញ្ជាដឹកនាំ ឬដោះស្រាយការងារផ្សេងៗពាក់ព័ន្ធដល់យុត្តាធិការនៃកងយោធពលខេមរភូមិន្ទ។ អាស្រ័យដូចបានជម្រាបជូនខាងលើ […]
ចិនធ្វើតេស្តរកវីរុសកូវីដ-១៩ លើមនុស្សជាង២៥ម៉ឺននាក់ បន្ទាប់ពីមានករណីឆ្លងជាចង្កោមថ្មីលេចឡើង
ចិន ៖ ប្រទេសចិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ លើមនុស្សជាង២៥ម៉ឺននាក់ បន្ទាប់ពីករណីឆ្លងថ្មីមួយចំនួនត្រូវបានរកឃើញនៅទីក្រុងឆេងឌូ ស្ថិតនៅភាគខាងត្បូងប្រទេសចិន។ ក្រុមមន្ត្រីសុខាភិបាលមូលដ្ឋានបាននិយាយថា គូស្វាមីភរិយាវ័យចំណាស់មួយគូត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ នៅដើមសប្ដាហ៍នេះ ហើយអាជ្ញាធរកំពុងតាមរកអ្នកដែលបានប៉ះពាល់ពួកគេ និងកំពុងធ្វើតេស្តសំណាកដែលយកចេញពីចំណីអាហារ។ ក្រុមមន្ត្រីថា ដានវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើម្ហូបអាហារដែលទុកនៅក្នុងទូរទឹកកករបស់គូស្វាមីភរិយាចំណាស់នោះ និងនៅលើជ្រញ់នៅក្នុងផ្ទះល្វែងរបស់ពួកគេ។ គណៈកម្មការសុខាភិបាលក្រុងឆេងឌូ បានប្រកាសថា គិតត្រឹមថ្ងៃអង្គារ អ្នកស្រុកចំនួន ២៥៥.២០០នាក់នៅក្នុងទីក្រុងនេះត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយមានករណីវិជ្ជមានចំនួន៦នាក់។ យោងតាមអាជ្ញាធរមូលដ្ឋានសាលារៀន និងថ្នាក់មតេយ្យក្នុងសង្កាត់ពិឌូ (Pidu) ជាកន្លែងដែលករណីឆ្លងបានលេចឡើងនោះ ត្រូវបានបិទ ហើយសិស្ស និងគ្រូបង្រៀនត្រូវបានដាក់ឲ្យនៅក្រោមវិធានការចត្តាឡីស័ក និងធ្វើតេស្តរកវីរុសនេះ។ អង្គការសុខភាពពិភពលោកបានប្រកាសថា បច្ចុប្បន្ននេះមិនមានព័ស្ដុតាងណាមួយដែលបញ្ជាក់ថា មនុស្សអាចឆ្លងវីរុសកូវីដ-១៩ ពីចំណីអាហារ ឬកញ្ចប់ម្ហូបអាហារឡើយ៕