ខេត្តព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារលោកប្រាក់សុវណ្ណអភិបាលខេត្ត,លោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត។ក្នុងនោះក៏មានការចូលរួមពីមន្ត្រីចំណុះរដ្ឋបាលខេត្តជាច្រើនរូប។ លោកឡុងសុវណ្ណបានផ្តាំផ្ញើដល់មន្ត្រីក្រោមឱវាទត្រូវបន្តខិតខំបំពេញការងារស្នូលរបស់ខ្លួនបន្ថែមទៀត។ជាពិសេសត្រូវបន្តចុះជួយប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អបន្ថែមទៀតដែលទាំងនេះពិតជាបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ។ លោកប្រាក់ សុវណ្ណ អភិបាលខេត្តបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោក,លោកស្រីនិង មន្ត្រីទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ស្រឡាញ់ការងារចេញពីបេះដូងប្រកបដោយសុឆន្ទៈមនសិការនិងឧត្ដមគតិជាតិសម្រាប់ខេត្តព្រះវិហារ។ ដោយទទួលបានជោគជ័យ នារយៈពេលកន្លងមកលទ្ធផល និងសមិទ្ធផលនានាដែលខេត្តព្រះវិហារសម្រេចបានរហូតដល់ពេលនេះគឺប្រាកដណាស់ថាមិនអាចកាត់ផ្ដាច់ចេញពីការចូលរួមចំណែករបស់មន្ត្រីទាំងអស់ដែលមានវត្តមាននាឱកាសនេះបានទេ។ លើសពីនេះអភិបាលខេត្តបានផ្តាំផ្ញើរដល់មន្ត្រីក្រោមឱវាទត្រូវបន្តរក្សាសុច្ចរឹតភាពកុំពាក់ព័ន្ធបទល្មើសនានា ត្រូវរក្សាតម្លៃថ្លៃថ្នូរនៃមន្ត្រីសាធារណៈ និងរក្សាតម្លៃ របស់ អង្គភាព ព្រោះ អ្នកទាំងអស់គ្នា សម្រាប់ ជាតិមាតុភូមិ៕
ព័ត៌មានជាតិ
អភិបាលខេត្តនាំយកអំណោយសម្តេចតេជោជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ
ខេត្តព្រះវិហារ៖លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានដឹកនាំក្រុមការងារនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីមកជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ នៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០។ លោកប្រាក់សុវណ្ណបានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរនូវសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ។ នាឱកាសនោះដែរលោកអភិបាលខេត្តព្រះវិហារបានជម្រុញដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនល្បែងស៊ីសងគ្រប់ប្រភេទ។ក្នុងនោះបទល្មើសធនធានធម្មជាតិមាន៖ការរុករករ៉ែដោយខុសច្បាប់,ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត,និងការកាប់រានទន្ទ្រានដីព្រៃដោយខុសច្បាប់ជាដើម។ អភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរភូមិឃុំកុំឱ្យធ្វេសប្រហែសក្នុងការបង្ការនិងទប់ស្កាត់ជំងឺម្ងឺកូវីដ-១៩។ថ្វីត្បិតតែក្នុងប្រទេសរបស់យើងមានការព្យាបាលជាសះស្បើយជាច្រើនរួចហើយនៅក្នុងភូមិឃុំស្រុកយើងមិនមានអ្នកកើតជំងឺនេះក៏ដោយ។តែយើងមិនត្រូវមើលស្រាលចំពោះជំងឺនេះទេ។ អំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០គ្រួសារដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ,ទឹកដោះគោ, ប៊ីចេង, ស្ករសរ និងថវិកាមួយចំនួន៕
“អ្នកសារព័ត៌មានត្រូវគោរពវិជ្ជាជីវៈ,ក្រមសីលធម៌តាមមាត្រា១០នៃច្បាប់ស្ដីពីរបបសារព័ត៌មាន”
ភ្នំពេញ៖លោកផុសសុវណ្ណអគ្គនាយកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២០បានក្រើនរំលឹកដល់អ្នកសារព័ត៌មានថា៖”ត្រូវប្រកាន់ខ្ជាប់តាមវិជ្ជាជីវៈក្រមសីលធម៌ចៀសវៀងការសរសេរគ្មានការពិតធ្វើឱ្យប៉ះពាល់សិទ្ធិនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃ”។ នេះមិនមែនជាលើកទី១ទេដែលអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានចេញសេចក្ដីជូនដំណឹងនិងការណែនាំដល់អ្នកសារព័ត៌មានត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈសរសេរអ្វីជាការពិត។អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា៖សង្កេតឃើញថា ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។អ្នកសារព័ត៌មានមួយចំនួនតូចមិនបានបំពេញតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួនធ្វើជាស្ពានចម្លងក្នុងការផ្តល់ព័ត៌មានពីពលរដ្ឋមកកាន់រដ្ឋាភិបាលពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋនោះទេ។ តែបែរជាឆ្លៀតឱកាសប្រើវិជ្ជាជីវៈប្រាស់ចាកក្រមសីលធម៌ផ្សព្វផ្សាយព័ត៌មានមិនពិតក្លែងបន្លំនាំឱ្យសាធារណជនយល់ខុសនិងមានការសង្ស័យលើការអនុវត្តការងាររបស់អាជ្ញាធរមានសមត្ថកិច្ចបង្កឱ្យមានភាពភ័យខ្លាចច្របូកច្របល់រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរ មានសមត្ថកិច្ច។ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។ការទទួលយកសំណូកឬជំរិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយឬលុបព័ត៌មានដែលជាប្រការមួយរំលោភយ៉ាងធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានដែលមិនអាចទទួលយកបាន។ដើម្បីលុបបំបាត់ភាពអសកម្មរបស់ក្រុមអ្នកសារព័ត៌មានមួយចំនួនតូច ដែលគ្មានវិជ្ជាជីវៈ អគ្គនាយកដ្ឋាន សូមបញ្ជាក់ជូនសាធារណជននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជ្រាបថា៖ក្នុងករណីបុគ្គលណាដែលរងផលប៉ះពាល់ពីបញ្ហាដូចមានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន គាំទ្រឱ្យបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនោះស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ។អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានសូមវាយតម្លៃខ្ពស់និងកោតសរសើរស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មានភាគច្រើនលើសលប់ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ក្នុងការយកព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជនរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោក ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានរំលឹកថា៖ មាត្រា១០ នៃច្បាប់របបសារព័ត៌មានជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ ។រូបគំនូរឬរូបថតណាមួយនៃសារព័ត៌មានណាមួយដែលមានលក្ខណៈខុសពីការពិតធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន មានសិទិ្ធទាមទារឱ្យសារព័ត៌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និងធើ្វបណ្តឹង ពីបទបរិហាកេរិ៍្ត ពីបទមួលបង្កាច់ ឬពីបទជេរប្រមាថ ចំពោះការប៉ះពាល់កិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតប ត្រូវចុះផ្សាយក្នុងរយៈពេលប្រាំពីរថៃ្ងយ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយពីបានទទួលការទាមទារឱ្យកែតម្រូវ ឬឆ្លើយតប។ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណ គ្រប់ការពោលអះអាងឬការទម្លាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គលសារណនោះគឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់។ បើតុលាការរកឃើញថា ការផ្សាយណាមានលក្ខណៈខុសពីការពិត តាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី តុលាការអាចបង្គាប់ឱ្យសារព័ត៌មាននោះ ចុះផ្សាយនូវការកែតម្រូវឬសងជំងឺចិត្តឬចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជំងឺចិត្តផង។ អត្ថបទកែតម្រូវដែលអ្នកសារព័ត៌មានមានកាតព្វកិច្ចផ្សាយត្រូវចុះផ្សាយនៅទំព័រដូចគ្នានិងមានទំហំអក្សរប៉ុនគ្នា និងអត្ថបទដែលបានចាត់ទុកថា […]
ចាប់រថយន្តធំមួយគ្រឿងបន្លំដឹកឈើថ្មីដាក់ឈើចាស់តិចតួចខាងលើ
ខេត្តព្រះវិហារ៖កាលពីយប់ថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបានឃាត់រថយន្តធំប្រភេទវ៉េអង១គ្រឿងពាក់ផ្លាកលេខកំពងចាម3A.3927បន្លំដឹកឈើថ្មីនិងដាក់ឈើចាស់តិចតួចខាងលើចេញពីតំបន់អូរជុញក្នុងទឹកដីនៃស្រុកជាំក្សាន្តបម្រុងឆ្ពោះទៅលក់បន្តនៅឯខេត្តតាកែវ។ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តដឹកឈើនេះមកដល់ភូមិភារកិច្ចសង្កាត់ប៉ាលហាលក្រុង/ខេត្តព្រះវិហារត្រូវសមត្ថកិច្ចចម្រុះខេត្តឃាត់ទុក។ក្រោយសមត្ថកិច្ចឃាត់រថយន្តធំដឹកឈើនេះភ្លាមក៏មានស្ត្រីម្នាក់ជាឈ្មួញឈើក៏ជាម្ចាស់រថយន្តដែរនោះបានអះអាងថាជាឈើផ្ទះចាស់ហើយថែមទាំងមានអាជ្ញាធរភូមិ,ឃុំជាពិសេសលោកវុធតារ៉ាអភិបាលរងស្រុកជាំក្សាន្តជាអ្នកស៊ីញ៉េប្រថាប់ត្រាឱ្យពួកគាត់ទៀតផង។ មន្ត្រីដដែលបានបន្តថា៖តែកាអះអាងរបស់ក្រុមឈ្មួញនេះមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើឱ្យម្ចាស់រថយន្តដឹកឈើនេះបើកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យដើម្បីរើទម្លាក់ចុះពីលើរថយន្តត្រួតពិនិត្យ។ លោកវង់ពិសិដ្ឋនាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០ថា៖ចំនួនឈើដែលផ្ទុកនៅលើរថយន្តនោះគឺសមត្ថកិច្ចជំនាញខណ្ឌបានបំពេញសំណុំរឿងទៅថ្នាក់លើអស់ហើយគឺតម្រូវឱ្យម្ចាស់រថយន្តបង់ផាកពិន័យអន្តរកាលទៅតាមនៃច្បាប់រដ្ឋបាលព្រៃឈើ។លោកបានបន្តថាមិនទាន់បានដឹងពីចំនួនឈើទាំងអស់ដែលផ្ទុកនៅលើរថយន្តនោះមានថ្មីឬក៏ចាស់ប៉ុន្មានម៉ែត្រគូបនៅឡើយទេ៕
ទីតាំងហ្គែមបាញ់ត្រីខុសច្បាប់មួយកន្លែងត្រូវអាជ្ញាធរឱ្យផ្អាកលើកទី១មិនឱ្យមានជាលើកទី២ឡើយ
ព្រះសីហនុ៖កាលពីរសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅព្រមានជាលើកទី១ឱ្យផ្អាកសកម្មភាពជាបណ្តោះអាសន្នដោយមិនទាន់ដកហូតយកនៅឡើយទេចំពោះទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ដ៏ធំមួយនេះ។ទីតាំងល្បែងហ្គេមនោះនៅមុខផ្សារឃ្លាំងលើក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ លោកសុំឃនតំណាងលោកអ៊ីសុខឡេងអភិបាលក្រុងព្រះសីហនុបានឱ្យដឹងថា៖ជំហ៊ានទី១ដោយមិនទាន់ដកហូតសម្ភារទូហ្គេមបាញ់ត្រីខុសច្បាប់នោះនៅឡោះយទេ។បើសិនជាទីតាំងនេះនៅតែបន្តបើកដោយមិនមានច្បាប់នឹងធ្វើខុសពីការណែនាំរបស់រដ្ឋបាលក្រុងព្រះសីហនុនោះអាជ្ញាធរនឹងចុះទៅជាលើកទី២ដកហូតសម្ភារទូហ្គែមបាញ់ត្រីនេះតែម្ដង៕
ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ណែនាំក្រុមហ៊ុនអ៊ុតបេទីមផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុធ្វើតាមលក្ខណៈបច្ចេកទេស
ខេត្តព្រះសីហនុ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរជំនាញ អញ្ជើញពិនិត្យមើលសកម្មភាពអ៊ុតបេទីមនៅផ្លូវ ២៨មិថុនា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្តពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងសង្កាត់លេខ៣ បន្តពិនិត្យអ៊ុតបេទីមផ្លូវពូឡូវ៉ៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបន្តទៅពិនិត្យសកម្មភាពអ៊ុតបេទីមផ្លូវរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីម របស់ក្រុមហ៊ុនហ៊ុន TCM ត្រូវអ៊ុតតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវធានា បានគុណភាព សោភ័ណភាព ដើម្បីការប្រើប្រាស់បានយូរអង្វែង។ បន្ទាប់មកទៅពិនិត្យការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងការដ្ឋានស្ថាបនាបុកគ្រឹះក្បាលស្ពានភូមិអុង ឃុំរាម ស្រុកព្រៃនប់ដែលមានដីស្អុយជ្រៅ ត្រូវធ្វើការកាយចេញ និងបុកគ្រឹះផ្លូវ ដើម្បីចាក់បេតុង […]
មហាសេដ្ឋីឆ្នើមនៅឆ្នាំ២០២០
លោក Jeff Bezos មានទ្រព្យជាង២០០ពាន់លានដុល្លារលោក Stephane Bancel រកចំណូលបានរាប់ពាន់លានដុល្លារបន្ថែមទៀតជាមួយវ៉ាក់សាំងCovid-19 ស្របពេលដែលលោក Jack Ma មានបញ្ហាជាមួយមន្ត្រីចិន។ Elon Musk(សហរដ្ឋអាមេរិក) ឆ្នាំ២០២០គឺជាឆ្នាំដែលគួរឱ្យចងចាំបំផុតសម្រាប់ElonMuskនៅពេលដែលក្រុមហ៊ុនដែលលោកបើកដំណើរការមានចំនួនច្រើនហើយលោកMuskខ្លួនឯងបានឃើញទ្រព្យសម្បត្តិផ្ទាល់ខ្លួនខ្ពស់។នៅឆ្នាំនេះក្រុមហ៊ុន SpaceX បានបើកដំណើរការការហោះហើរពាណិជ្ជកម្មជាលើកដំបូងទៅកាន់អវកាសដោយជោគជ័យ។ រោងចក្រសៀងហៃរបស់ក្រុមហ៊ុនTeslaក៏បានចាប់ផ្តើមផ្តល់រថយន្តដល់អតិថិជនចិនផងដែរ។ដោយសម្គាល់នូវជំហានឆ្ពោះទៅមុខរបស់ Musk ឈានមុខគេក្នុងការគ្របដណ្តប់ទីផ្សាររថយន្តអគ្គិសនីពិភពលោក។ ការរំពឹងទុករបស់វិនិយោគិនសម្រាប់អនាគតរថយន្តអគ្គិសនីបានជួយស្តុកភាគហ៊ុនរបស់ក្រុមហ៊ុនTesla កើនឡើងលើសឈ្មោះជាច្រើនក្លាយជាក្រុមហ៊ុនរថយន្តដែលមានតម្លៃបំផុតនៅលើពិភពលោក។ក្រុមហ៊ុន Teslaក៏បានបង្កើតកំណត់ត្រាជាច្រើននៅឆ្នាំនេះសម្រាប់ការលក់រថយន្តនិងប្រាក់ចំណេញប្រចាំត្រីមាសហើយត្រូវបានបញ្ចូលក្នុងសន្ទស្សន៍S&P 500 ។សូមអរគុណដល់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ Elon Musk កើនឡើងជិត ១៣០ ពាន់លានដុល្លារ។ បច្ចុប្បន្ននេះលោកគឺជាអ្នកមានបំផុតនៅលើពិភពលោកដែលមានទឹកប្រាក់១៥៧ពាន់លានដុល្លារ។ 2. Jeff Bezos(សហរដ្ឋអាមេរិក) រោគរាតត្បាតធ្វើឱ្យមនុស្សនៅផ្ទះនិងពឹងផ្អែកលើការទិញទំនិញតាមអ៊ីនធឺណេតដែលធ្វើឱ្យក្រុមហ៊ុន Amazon នៅឆ្នាំនេះបង្កើតកំណត់ត្រាថ្មីជាបន្តបន្ទាប់។ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជិតទ្វេដងនៅឆ្នាំនេះដែលជួយឱ្យទ្រព្យសម្បត្តិរបស់ Bezos នៅចំណុចមួយលើសពី 200 ពាន់លានដុល្លារដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោកទំនើប។ឥឡូវ Bezos មានទ្រព្យត្រឹមតែ១៨៨ ពាន់លានដុល្លារតែនៅតែជាអ្នកមានបំផុតនៅលើភពផែនដី។ បច្ចុប្បន្ននេះលោកកាន់កាប់ភាគហ៊ុន១១,១%នៅក្នុងក្រុមហ៊ុនAmazonដែលជាក្រុមហ៊ុនមួយដែលមានចំណែកទីផ្សារច្រើនជាង១.៥០០ពាន់លានដុល្លារ។Bezosក៏សកម្មខ្លាំងណាស់នៅឆ្នាំនេះចំពោះសប្បុរសធម៌។កាលពីខែកុម្ភៈលោកបានសន្យាចំណាយ១០ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោកក៏បានបរិច្ចាគថវិកាជិត ៨០០លានដុល្លារដល់អង្គការបរិស្ថានកាលពីខែវិច្ឆិកា។ 3.Jack Ma(ចិន) សហស្ថាបនិកក្រុមហ៊ុន Alibaba […]
អនុប្រធានគណបក្សមួយជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រឡាញ់
សៀមរាប៖លោកកងគឹមហាក់អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិនិងជាអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិបានជួបគ្រោះថ្នាក់ចរាចរណ៍នៅជិតផ្លូវបំបែកស្រុកក្រឡាញ់ខេត្តសៀមរាបកាលពីព្រឹកព្រលឹមថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០។ ប្រភពព័ត៌មានបានដឹងថា៖គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងដោយរថយន្តធំបើកវ៉ាជែងគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នបានប៉ះជាមួយម៉ូតូរួចក៏ជ្រុលមកបុកជាមួយរថយន្តលោកកងគឹមហាក់តែម្ដង។ក្រោយកើតហេតុជនបង្កបើករថយន្តធំបានរត់គេចខ្លួនបាត់ពេលនេះរថយន្តសង្គ្រោះបន្ទាន់កំពុងដឹកអ្នករងរបួសទៅមន្ទីរពេទ្យ។ ប្រភពដដែលបានបញ្ជាក់ថានៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះលោកកងគឹមហាក់បានរងរបួលស្រាលតែមានម្នាក់រងរបួសធ្ងន់ដោយក្នុងរថយន្តជិះគ្នា៥នាក់ក្នុងដំណើរចុះបំពេញបេសកម្មការងារនៅស្រុកស្រីស្នំខេត្តសៀមរាប៕
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើផ្លូវជាតិលេខ៥ ក្នុងស្រុកថ្មគោល, ស្លាប់៨នាក់ និងរបួស២នាក់
ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងគោយន្តដឹកទំនិញធន់ធ្ងន់ (ទឹកកក) និងរថយន្តធុនស្រាល (Camery) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាង ស្លាប់នៅកន្លែងកើតហេតុចំនួន០៨នាក់ (ប្រុស០៣នាក់) និងរបួសធ្ងន់ស្រាលចំនួន០២ នាក់។ បើតាមនគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ករណីនេះកើតឡើងនៅថ្ងៃម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ មន្រ្តីនគរបាលបានឲ្យដឹងទៀតថា ករណីនេះកម្លាំងនគរបាលចរាចរណ៍បានសង្រ្គោះអ្នករងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង០៨នាក់ ត្រូវបានដឹកសពយកទៅតម្កល់ទុក នៅវត្តអូរតាគី ដើម្បីរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
អភិបាលខេត្តពោធិ៍សាត់ ៖ ពីមុនដោះស្រាយ២ដង ក្នុង១សប្តាហ៍, បច្ចុប្បន្ននេះ ២ ឬ៣សប្តាហ៍ ដោះស្រាយម្តង
ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រើប្រាស់ និងបំពេញតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់ទំនាស់ ក៏ដូចជាបញ្ហាប្រឈមនានាដែលកើតមាន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅវេទិកាក្នុងសាលាខេត្ត។ កិច្ចសម្របសម្រួលដោះស្រាយ តាមរយៈវេទិកាសាធារណៈខាងលើនេះបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រីអភិបាលរងខេត្ត, លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ, អាជ្ញាធរស្រុក/ក្រុង ឃុំ/សង្កាត់, ក្រុមលេខាកត់ត្រា និងភាគីពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា នេះគឺជាទម្លាប់ដែលឯកឧត្តមតែងតែជួបជាមួយពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់ តាមរយៈវេទិកាដោះស្រាយនាពេលនេះ។ ពីមុនឯកឧត្តមបានចូលរួមដោះស្រាយបញ្ហាទាំងអស់នោះចំនួន២ដង ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែជម្លោះក៏ដូចជាបញ្ហាប្រឈមកាន់តែថយចុះ ឯកឧត្តមបានចូលរួមដោះស្រាយ តែ២ ឬ៣ សប្តាហ៍ មួយ១ដងតែប៉ុណ្ណោះ។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ដោយសារតែស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ កំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរនោះ ឯកឧត្តមបានសម្រេចជ្រើសរើសសំណុំរឿងណា ដែលចាំបាច់បំផុត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើការសម្របសម្រួល និងដោះស្រាយមុនគេ ជាក់ស្តែងនាថ្ងៃនេះផ្ទាល់តែម្តង គឺមានចំនួន២០ករណី ដែលកិច្ចការនេះ […]