ភ្នំពេញ ៖ ក្រសួងបរិស្ថានបង្ហាញនូវមោទកភាពចំពោះមន្ត្រីឧទ្យានុរក្ស សមា ជិកនៃសហគមន៍តំបន់ ការពារធម្មជាតិនិងអង្គការដៃគូទាំងអស់ដែល បានចូលរួមការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងឆ្នាំ២០២០ កន្លងមកនេះជាពិសេសក្នុងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានបទល្មើសដែលបង្ក្រាប បាននៅឆ្នាំ២០២០ មានកំណើនចំនួន ៣៤៤២ករណី ឬកើនឡើងប្រមាណ ៣០%។ នេះបើតាមការឲ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ឯកឧត្តមបានឱ្យដឹងថា នៅពេញមួយឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១២០០ នាក់នៃក្រសួងបរិស្ថានបានចុះល្បាតសរុបចំនួន ២៧ ៥៨៨ លើក ខណៈនៅការចុះល្បាតនៅឆ្នាំ ២០១៩ មានចំនួន ២៤.០៤៨ លើក ពោលគឺមានការចុះល្បាតមានការកើនឡើងចំនួន ៣ ៥៤០ លើក។ ក្នុងការចុះល្បាតនេះ មន្ត្រី ឧទ្យានុរក្សដែលជាមន្ត្រីនគរបាលយុត្តិធម៌បានបង្ក្រាបបទល្មើសបានចំនួន ៨ ៩១៧ ករណី ខណៈឆ្នាំ ២០១៩ បង្ក្រាបបានបទល្មើសធនធានធម្មជាតិចំនួន ៥ ៤៧៥ ករណីគឺមានការកើនឡើងចំនួន ៣ ៤៤២ […]
ព័ត៌មានជាតិ
ស្វែងយល់ពីយន្ដហោះ Boeing 737-500 ដែលធ្លាក់ចូលក្នុងសមុទ្រ នៅឥណ្ឌូណេស៊ី
អន្តរជាតិ(ហ្សាការតា)៖សោកនាដកម្មយន្ដហោះផ្ទុកមនុស្ស៦២នាក់ធ្លាក់ចូលក្នុងសមុទ្រនៅឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ បានកើតឡើងនៅចំពេលដែល ក្រុមហ៊ុន Boeing កំពុងហែលឆ្លងពេលវេលាដ៏លំបាកដោយមុខមាត់និងកិត្តិយសក្រុមហ៊ុនផលិតយន្ដហោះលំដាប់ពិភពលោក របស់សហរដ្ឋអាមេរិកមួយនេះបានញំញីដោយសារតែការស៊ើបអង្កេតលើករណីធ្លាក់យន្ដហោះ ជាបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុន។ ខណៈអាជា្ញធរឥណ្ឌូណេស៊ីកំពុងបន្តការស៊ើបអង្កេតរកមូលហេតុយន្ដហោះដែលបានធ្លាក់ចូលសមុទ្រក្បែររដ្ឋធានីហ្សាការតា គឺជាយន្តហោះប្រភេទ Boeing 737-500 មានអាយុកាល ២៦ឆ្នាំហើយមក និងប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីស្រ៊ីវីចាយ៉ា(Sriwijaya)ព្រមទាំងមានកំណត់ត្រាហោះហើរប្រកបដោយសុវត្ថិភាពគ្រោះថ្នាក់ធ្លាក់យន្ដហោះមួយទៀតនេះកំពុងស្ថិតនៅត្រង់ចំចំណុចកណ្ដាល នៃវិបត្តិរបស់ក្រុមហ៊ុន Boeing ចាប់តាំងពីការធ្លាក់យន្ដហោះម៉ាក Boeing 737 Max ដល់ទៅ ០២គ្រឿងនៅឥណ្ឌូណេស៊ី និងនៅប្រទេសអេត្យូពី។ តើអ្វីទៅជាមូលហេតុចម្បងដែលបានបង្កឱ្យយន្ដហោះBoeingធ្លាក់នៅឥណ្ឌូណេស៊ី?មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ីនៅមិនទាន់អាចកំណត់មូលហេតុធ្លាក់នៃយន្ដហោះមានជើងហោះហើរលេខ SJY182របស់អាកាសចរណ៍ឥណ្ឌូណេស៊ីស្រ៊ីវីចាយ៉ា(Sriwijaya)បាននៅឡើយទេស្របពេលពួកគេកំពុងព្យាយាមស្រង់យកប្រអប់ខ្មៅនៃយន្ដហោះនេះ។ ជើងហោះហើរSJY182របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា ដែលដឹកអ្នកដំណើរ ៥០នាក់ និងក្រុមការងារលើយន្តហោះ ១២នាក់ (សរុប ៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ប៉ុនទាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។ ទិន្នន័យពីវែបសាយFlightradar24បានបង្ហាញថានៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតាទាំងមានភ្លៀងធ្លាក់ខ្លាំងយន្តហោះរបស់អាកាសចរណ៍Sriwijayaបានបាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់ ១នាទីឡើយមុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា។ ការចាកចេញដំណើររបស់យន្ដហោះនេះធ្វើឡើងអំឡុងពេលឥណ្ឌូណេស៊ីកំពុងរងគ្រោះដោយសារតែភ្លៀងធ្លាក់ខ្លាំង នៃរដូវភ្លៀងមូសុង។ *តើយន្តហោះត្រកូលBoeing737500និងត្រកូលBoeing737Maxខុសគ្នាត្រង់ណា?យន្ដហោះដែលធ្លាក់នៅឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គឺជាប្រភេទយន្ដហោះ Boeing […]
អភិបាលខេត្តកំពង់ធំ អំពាវនាវដល់សិស្សានុសិស្សទាំងអស់សូមរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យជាប់ជានិច្
ខេត្តកំពង់ធំ ៖ ថ្លែងនៅក្នុងពិធីថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២១ នៅវិទ្យាល័យហ៊ុនសែនបល្ល័ង្ក ស្ថិតនៅក្នុងក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីជៀសវាងនូវការឆ្លងនូវជំងឺកូវីដ១៩ នៅគ្រប់ទីកន្លែង ដែលធ្វើឲ្យប៉ះពាល់ការសិក្សា និងសេដ្ឋកិច្ចជាតិទាំងមូល។ ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ព្រមទាំងមានប្រសាសន៍បន្ថែមទៀតថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។ ឯកឧត្តមបន្តទៀតថា កន្លងមកអត្រាកំណើនសិស្សនៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែ ពីមួយឆ្នាំទៅមួយឆ្នាំគឺមានការកើនឡើង ហើយសង្ឃឹមថា ថ្នាក់ទី១២ ឆ្នាំនេះនឹងមានសិស្សប្រឡងជាប់បានច្រើន នឹងទទួលបាននិទ្ទេសល្អថែមទៀត។ ដូច្នេះសូមក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ […]
ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង និងវិថីក្រមួនស
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង និងវិថីក្រមួនសដោយផ្ទាល់។ ដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ ឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕
ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ
ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការ អញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើនរូប។ គួបញ្ជាក់ថាថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ ជាកាលកំណត់នៃការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ពេលវេលានៃការបើកបវេសនកាលនៅឆ្នាំនេះ ត្រូវបានពន្យារពេលមកដល់ខែមករា ព្រោះតែការរាតត្បាតនៃជំងឺកូវីដ.១៩។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអានសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញសារអបអរសាទរ និងបើកបវេសនកាលថ្មី ២០២០-២០២១ ។ ក្នុងសារបើកបវេសនកាលនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីចំណាប់អារម្មណ៍ចំពោះការសិក្សានៅកម្ពុជាក្នុងយុគសម័យកូវីដ១៩ […]
អភិបាលខេត្តបន្ទាយមានជ័យនាំអំណោយសម្តេចតេជោជូនបងប្អូនពលករធ្វើចត្តាឡីស័កប្រមាណ ៣៧៥៤នាក់
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈគម្មាការខេត្តប្រយុទ្ធជំងឺកូវីដ១៩ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ក្រុងចុះចែកអំណោយឧបត្ថម្ភ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនពលករមកពីប្រទេសថៃដែលបាននឹងកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះនៅមណ្ឌលចត្តាឡីស័កកម្រិត២ថ្នាក់ខេត្ត នៅកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន៥៨២នាក់។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការឧបត្ថម្ភដល់បងប្អូនពលករធ្វើចត្តាឡីស័ក ក្នុងមួយនាក់ៗអាហារ បីពេលក្នុងមួយថ្ងៃ ឃីត ១កញ្ចប់ ,មី ៦កញ្ចប់ និងទឹកបរិសុទ្ធវីតាល់ ១.៥លីត្រ ៦ដប ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានឲ្យដឹងថា គិតមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្នុងខេត្តមានបងប្អូនពលករត្រឡប់មកប្រទេសថៃកំពុងធ្វើចត្តាឡីស័កចំនួន ៣៧៥៤នាក់ ស្រី១៦០២នាក់ ហើយក្នុងនោះមាន វិជ្ជមានកូវីដ១៩ ចំនួន៨នាក់ ស្រី៦នាក់ ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ […]
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប
ខេត្តសៀមរាប ៖ ថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប ខេត្តសៀមរាបដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មន្ត្រីបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញ បញ្ហា និងសំណូមពររបស់ក្រុមទទួលបន្ទុកនីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឱ្យការសាងសង់ផ្លូវទាំង៣៨ខែ្សនេះមានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងទាំងអស់គ្នាជិះទូកតែមួយរួមគ្នា គឺទូករាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះយើងត្រូវសហការគ្នាឱ្យបានរឹងមាំ មានឆន្ទៈខ្ពស់និងមុតស្រួច ដោយធ្វើអ្វីៗធ្វើម្ដងឱ្យហើយ ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានគុណភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានប្រកាសសមាសភាពថ្នាក់ដឹកនាំក្រសួង ក្នុងមុខតំណែងជាអនុរដ្ឋលេខាធិការចំនួនបួនរូបដែលទើបទទួលការតែងតាំងពីព្រះមហាក្សត្រ ដែលថ្នាក់ដឹកនាំទាំងបួនរូបនោះគឺជាអតីតមន្ត្រីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានចំណេះដឹង បទពិសោធន៍ និងស្នាដៃខ្ពស់ក្នុងការងារសាធារណការ ដើម្បីរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាបឲ្យកាន់តែមានគុណភាពខ្ពស់ និងសម្រេចតាមផែនការដែលបានគ្រោងទុក។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះអង្គភាពទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងមានទំនួនខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឱ្យភាគីពាក់ព័ន្ធទាំងអស់សហការ […]
អភិបាលខេត្តកំពង់ចាមបារម្ភការប្រើប្រាស់គ្រឿងញៀនឈានដល់ក្នុងចង្កោមកសិករនៅជនបទ
កំពង់ចាម៖លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានសម្តែងការបារម្ភលើអ្នកប្រើប្រាស់គ្រឿងញៀនបានឈានចូលដល់ក្នុងសហគមន៍គឺការប្រើប្រាស់បានទៅដល់ចង្កោមកសិករកម្មករនៅទីជនបទដាច់ស្រយាល។ផ្ទុយកាលពីអតីតកាលអ្នកប្រើប្រាស់គ្រឿងញៀនភាគច្រើននៅទីប្រជុំជនឬនៅទីក្រុង។ ពិសេសពួកគាត់ជាអ្នកប្រើប្រាស់ទាំងនោះបានក្លាយខ្លួនជាអ្នកជួញដូរចែកចាយដែលជាចំណុចត្រូវកត់សម្គាល់និងត្រូវមើលបន្ថែមទៀតគឺជំរុញគ្រប់វិធានការនានារបស់អគ្គស្នងការនគរបាលជាតិបានណែនាំកន្លងមក។ លោកអភិបាលខេត្តកំពង់ចាមបានសម្តែងការព្រួយបារម្ភនិងជំរុញឱ្យសមត្ថកិច្ចបង្កើនការចាត់វិធានការបន្តបង្រ្កាបបែបនេះ នៅចំពោះមុខលោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ប្រធានសាលាដំបូងខេត្តកំពង់ចាម និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះ ។ដើម្បីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំអន្តរាគមន៍តម្រួតបទបញ្ជាចរាចរណ៍ដល់មន្រ្តីនគរបាលចំនួន១១៧នាក់នៅក្នុងស្នងការនគរបាលខេត្តកំពង់ចាមនៅថ្ងៃទី៨ខែមករាឆ្នាំ២០២១។ លោកអ៊ុនចាន់ដាបានថ្លែងថា៖ដោយបន្តអនុវត្តវិធានការបង្រ្កាបគ្រឿងញៀនបើទោះជាការបង្រ្កាបរបស់យើងកន្លងមកបានច្រើនក្តីគឺចាត់វិធានការតាមការរណែនាំរបស់អគ្គស្នងការនគរបាលជាតិកន្លងមក។ ក្នុងនោះមានវិធានការអប់រំ,វិធានការផ្សព្វផ្សាយ,វិធានការរដ្ឋបាល,វិធានការច្បាប់,វិធានការស្តារនីតិសមប្បទា,វិធានការសហប្រតិបត្តិការខេត្តជាប់ព្រំប្រទល់គ្នា,និងវិធានការធ្វើកិច្ចសន្យាជាមួយម្ចាស់សប្បាយដ្ឋាន។ លោកបានបន្តថាបញ្ហាធ្វើកិច្ចសន្យាជាមួយម្ចាស់សប្បាយដ្ឋានមានផ្ទះសំណាក់សណ្ឋាគារជាដើមនេះ យើងបានអនុវត្តរួចហើយកន្លងមក។ប៉ុន្តែត្រូវខិតខំបន្តទៀតគឺពង្រឹងការអនុវត្តឱ្យបានម៉ត់ចត់។ដោយធានាថា៖ម្ចាស់សប្បាយដ្ឋានពិតជាបានគោរពតាមកិច្ចសន្យាពិតប្រាកដ។ករណីម្ចាស់សប្បាយដ្ឋានល្មើសនឹងកិច្ចសន្យា គឺសមត្ថកិច្ចនឹងបិទទីតាំងអាជីកម្មនោះ។ គួរបញ្ជាក់ថា នៅឆ្នាំ២០២០ កន្លងទៅខេត្តកំពង់ចាមកើតមានបទល្មើសគ្រឿងញៀនចំនួន ២៥៤ លើក កើនឡើងលើសឆ្នាំ២០១៩ចំនួន ៦៩ លើកស្មើនឹង ៤៦ ភាគរយ។ ក្នុងនោះករណីជួញដូរចំនួន ២៣៣ លើក និងករណីប្រើប្រាស់ចំនួន ២១លើក។ ដោយឃាត់ខ្លួនមនុស្សចំនួន ៩៨២ នាក់ ខណ:ឆ្នាំ២០១៩ឃាត់ខ្លួនមនុស្សចំនួន ៥១២នាក់៕
រដ្ឋមន្រ្តីក្រសួងកសិកម្មបានអញ្ជើញចុះពិនិត្យទីតាំងការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំកុរ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១ ឯកឧត្តមវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំងការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរ ។ សូមបញ្ចាកថា ដោយកន្លងមកមន្ទីរពេទ្យស្រុកតំបែរមានការខ្វះខាតទីតាំងទទួលពិនិត្យព្យាបាលអ្នកជំងឺ ហេតុនេះ ឯកឧត្តមប្រធាន និងក្រុមការងារបានជួយឧបត្ថម្ភដល់ការសាងសង់អគារចំនួនមួយខ្នង កម្ពស់បីជាន់ (គិតទាំងជាន់ផ្ទាល់ដី) ដែលមានទំហំ ៣៦មx១៥ម ចំនួន៣៥បន្ទប់។ បច្ចុប្បន្នអគារនេះ បានធ្វើការសាងសង់រួចរាល់ប្រមាណ៤០%ហើយហើយនឹងត្រូវគ្រោងបញ្ចប់ក្នុងរយះបួនខែខាងមុខទៀត៕
អភិបាលខេត្តព្រះវិហារ៖”ថ្ងៃ៧មករា១៩៧៩គឺជាថ្ងៃកំណើតទី២នៃប្រជាពលរដ្ឋខ្មែរ”
ខេត្តព្រះវិហារ៖លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា”ទិវាជ័យជម្នះថ្ងៃ៧មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២នៃប្រជាពលរដ្ឋខ្មែរ។ដូច្នេះសូមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារ សុខសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ”។ លោករំលឹកថា៖បើក្រឡេកមើលរយៈពេល៤២ឆ្នាំមុនប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជួបបានប្រទះហើយគឺមហាសែនលំបាកវេទនាខ្លោចផ្សារណាស់ពីកាប់សម្លាប់យ៉ាងព្រៃផ្សៃពីសំណាក់ក្រុមរបបវាលពិឃាតប៉ុលពតរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ។ ការលើកឡើងបែបនេះក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលមានជីវភាពខ្វះខាតរួមមាន ស្ត្រីមេម៉ាយ ក្មេងកំព្រាជនពិការចាស់ជរាគ្មានទីពឹងនៅឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារនៅព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២១នេះ។ លោកប្រាក់សុវណ្ណក៏បន្តដឹកនាំក្រុមការងារខេត្តស្រុកនិងសមត្ថកិច្ចពាក់ព័ន្ធអញ្ជើញទៅធ្វើពិធីបួងសួងនៅមុខរួបសំណាកលោកតាឌីនៅលើកំពុលភ្នំប្រាសាទព្រះវិហារដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ថ្នាក់ដឹកនាំប្រទេសនិងបងប្អូនប្រជាពលរដ្ឋខ្មែរ។ក្នុងនោះបានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធយុទ្ធជនយុទ្ធនារីក្លាហានដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុរំដោះប្រទេសជាតិឱ្យរួចផុតពីរបបខ្មៅងងឹតមកទល់បច្ចុប្បន្ននេះ៕