សឹ្ទងត្រែងៈប្រជាពលរដ្ឋរស់នៅឃុំចម្ការលើស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងមានការព្រួយបារម្ភពីការបាក់ស្ពានដោយមើលឃើញថាមានរថយន្តខ្នាតធំដឹកជញ្ជូនដំឡូងមីស្រស់ឆ្លងកាត់ស្ពានឈើមួយកន្លែងជារៀងរាល់ថ្ងៃ។
រថយន្តទាំងនោះផ្ទុកលើសទម្ងន់ហួសពីទម្រស្ពានឈើដែលសាងសង់នៅក្នុងឃុំ។ក្រៅពីស្ពានឈើមួយនោះក៏នៅមានស្ពានឈើមួយទៀតបាក់ស្រុតហើយជួសជុលស្ទើររាល់ឆ្នាំ។
ប្រជាពលរដ្ឋបានអត្អូញត្អែរថាៈបើនៅតែបណ្ដែតបណ្ដោយឱ្យរថយន្តដឹកជញ្ជូនដំឡូងមីផ្ទុកលើសទម្ងន់ឆ្លងកាត់មិនមានដាក់របាំងហាមឆ្លងកាត់ទេនោះវានឹងអាចធ្វើឱ្យស្ពានបាក់ស្រុតក្នុងពេលឆាប់ៗខាងមុខនេះជាពុំខាន។ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថាស្ពានឈើតូចធំមួយចំនួននៅក្នុងឃុំចម្ការលើនៃស្រុកថាឡាបរិវ៉ាត់ពេលមានរថយន្តដឹកធ្ងន់បើកឆ្លងកាត់ធ្វើឱ្យញ័ររញ្ជួយដែលអាចឈានដល់ការខូចខាតឬអាចនឹងបាក់ស្រុត។ក្នុងនោះថែមទាំងធ្វើឱ្យផ្លូវប្រព័ន្ធលូរងការខូចខាតជាច្រើនកន្លែង។
គេសង្កេតឃើញមានការជួសជុលរាល់ឆ្នាំដោយសារតែការខូចខាតស្ពានដែលបណ្ដាលមកពីរថយន្តធំៗដឹកឆ្លងកាត់ផ្លូវក្នុងឃុំចម្ការលើ។ប្រជាពលរដ្ឋស្នើសុំដល់អាជ្ញាធរមូលដ្ឋានជាពិសេសលោកអភិបាលស្រុកថាឡាបរិវ៉ាត់ចាន់វិធានការទប់ស្កាត់រថយន្តប្រភេទធ្ងន់បើកឆ្លងកាត់ភូមិសាស្ត្រផ្លូវលូស្ពានឃុំចម្ការលើផង។
បើពុំនោះទេវានឹងអាចធ្វើឱ្យខូចផ្លូវខូចប្រព័ន្ធលូបាក់ស្រុតស្ពាននាំឱ្យខាតបង់ប្រាក់ជាពុំខានឡើយ។ប្រជាពលរដ្ឋដែលរស់ក្បែរស្ពានបានបញ្ជាក់ថាស្ពានឈើមួយចំនួនជាថវិកាឃុំនិងសប្បុរសជនព្រមទាំងអ្នកភូមិអ្នកស្រុកបានចូលរួមបដិភាគគ្នារួមចំណែកក្នុងការអភិវឌ្ឍន៍កសាងស្ពានឈើនេះសម្រាប់ការធ្វើដំណើរនិងជញ្ជូនផលដំណាំផ្សេងៗតាមគោយន្តតូចៗប៉ុណ្ណោះ។តែឈ្មួញដែលទៅប្រមូលទិញដំឡូងមីដឹកជញ្ជូនតាមរថយន្តធុនធំទៅធ្វើឱ្យប៉ះពាល់ដល់ផ្លូវលូនិងស្ពាន។
បើមិនមានវិធានការទប់ស្កាត់កាត់នៅតែបណ្តែតបណ្តោយបន្តទៀតមិនយូរទេស្ពានឈើទាំងនោះនិងបាក់ស្រុតរងការខូចខាតអស់ជាក់ជាពុំខាន។លោកព្រះហែមមេឃុំចម្ការលើបានប្រាប់ឱ្យដឹងថាបញ្ហារថយន្តដឹកជញ្ជូនដំឡូងមីធុនធំបើកបរឆ្លងកាត់លើស្ពានឈើរបស់ឃុំលោកនឹងកោះហៅមេភូមិនិងរដ្ឋបាលប៉ុស្តិ៍ប្រជុំដើម្បីទប់ស្កាត់រឿងនេះ។
លោកមេឃុំចម្ការលើបានបញ្ជាក់ប្រាប់ទៀតថាអាជ្ញាធរមានគម្រោងរៀបចំធ្វើខ្លោងទ្វារនៅតាមក្បាលស្ពាននីមួយៗដើម្បីកុំឱ្យរថយន្តតទ្រុងខុសលក្ខណ:បច្ចេកទេសដឹកជញ្ជូនដំឡូងមីឆ្លងកាត់លើស្ពានបាន ៕