ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ទទួលរថយន្ត និង សម្ភារ ពីឯកឧត្តម ប្រាក់ សុខុន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

កណ្តាល :ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅថ្ងៃ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត តំណាងឱ្យរដ្ឋបាលខេត្ត  កណ្តាល បានអញ្ជើញទទួលរថយន្ត និងសម្ភារ ពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអរន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ដែលរថយន្ត និងសម្ភារ ទាំងនោះសម្រាប់បម្រើឱ្យការងារទប់ស្កាត់ជំងឺកូវីដ-១៩ ។ អំណោយដែល ឯកឧត្តម ប្រាក់ សុខុន បានឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកណ្ដាល រួមមាន៖ រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្លៀកបំពាក់ការពា (PPE) ចំនួន ១,២០០ឈុត   ម៉ាសប្រភេទល្អ N95 ចំនួន […]

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យទីតាំងដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅខេត្ដឧត្ដរមានជ័យ

ឧត្តរមានជ័យ: ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កង​ទ័ពជើងគោកបានអញ្ជើញពិនិត្យទីតាំងដើម្បីរៀបចំជាមណ្ឌលព្យាបាល​ជំងឺកូវីដ-១៩ កម្រិត​ស្រាល និងមន្ទីរពេទ្យព្យាបាលកម្រិតធ្ងន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ​ដែលវិល​ត្រឡប់​មកពីប្រទេសថៃ នៅក្នុងខេត្ដឧត្ដរមានជ័យ។ ការចុះពិនិត្យនេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ ។ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដោយសារមួយ​រយៈ​កន្លងមកនេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញពលករដែលមកពីប្រទេសថៃ​មាន​ផ្ទុកជំងឺកូវីដ-១៩ ជាច្រើននាក់គួរឱ្យព្រួយបារម្ភ ម្យ៉ាងទៀតទីតាំងមួយចំនួនក៏មានការ​ពេញ​ផងដែរ។ ឯកឧត្តមបានថ្លែងកោតសរសើរដល់អាជ្ញាធរខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែលមួយរយៈនេះ បានខិតខំប្រឹងប្រែងយកអស់​កម្លាំងកាយចិត្តអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែពលករដែលវិលត្រឡប់មកពីប្រទេសថៃបានយ៉ាងល្អ។ សូមបញ្ជាក់ថា នៅខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា […]

ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ

 ភ្នំពេញ: ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុងការបំពេញការងាររបស់ខ្លួននាពេលកន្លងមក កាលពីថ្ងៃ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងបានជំរុញលើកទឹកចិត្តឱ្យមន្ត្រីទាំងនោះ ខិតខំប្រឹងប្រែងធ្វើការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកប ដោយការទទួលខុសត្រូវ នៅតាមមុខតំណែងរបស់ខ្លួន ដើម្បីផលប្រយោជន៍ដល់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល និងប្រទេសជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីទទួលបន្ទុកក្រោមឱវាទ និង មន្ត្រីជំនាញពាក់ព័ន្ធ អនុវត្តន៍ការចេញប័ណ្ណបើកបរឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយសហការជាមួយក្រុមការងារជញ្ជីងរបស់ក្រសួង […]