ភ្នំពេញ: ដោយអនុវត្តតាមការណែនាំ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំរួម របស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ដល់ លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ និងលោកមេបញ្ជាការ វរសេនាតូច ដោយធ្វើការណែនាំឲ្យត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ និង អាស៊ាន ប៉ារ៉ា ហ្គេម លើកទី១២ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខដ៏ខ្លីនេះ ព្រមទាំងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នៃរដ្ឋសភា ផងដែរ៕
Related Articles
ទឹកហូរច្រោះបាក់បង្គោលស្ពានអូរផ្លាយកាត់ផ្តាច់សសៃឈាមក្រុងសែនមនោរម្យនិងទឹកជ្រោះប៊ូស្រា
មណ្ឌលគិរីៈប្រភពព័ត៌មានបថមដែលផ្តល់ដោយអាជ្ញាធរបានឱ្យដឹងកាលពីល្ងាចថ្ងៃទី៦ខែតុលាឆ្នាំ២០២០ថាៈស្ពានអូរផ្លាយដែលតភ្ជាប់ក្រុងសែនមនោរម្យនិងស្រុកពេជ្រាដា(ទឹកជ្រោះប៊ូស្រា)បានរងការខូចខាតយ៉ាងដំណំពីគ្រោះធម្មជាតិ។ ប្រភពដដែលបានបន្តថាៈបង្គោលស្ពានផ្នែកកណ្តាលបានបាក់ដាច់ចេញដោយកម្លាំងទឹកជំនន់។ចំណែកផ្នែកក្បាលស្ពានសងខាងមានលក្ខណៈប្រេះបែកដោយអន្លើរ។ហេតុនេះសូមបងប្អូនមានរថយន្តប្រភេទដឹកឬរថយន្តធុនធំមេត្តាផ្អាកមធ្យោបាយដឹកជញ្ជូនជាកំហិតរង់ចាំក្រុមការងារនៃមន្ទីរសាធារណការរៀបចំឈូសឆាយផ្លូវវាងរួចរាល់សិន៕
រដ្ឋមន្រ្តីកសិកម្មបន្តនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមចែកជូនកសិករចំនួន ៦៣គ្រួសារក្នុងស្រុកព្រៃនប់
ខេត្តព្រះសីហនុ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានបន្តអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតចែកជូនកសិករចំនួន ៦៣គ្រួសារ នៅភូមិតាអោកធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាខេត្តចុងក្រោយនៃដំណើរបេសកកម្ម។ ពិធីនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលដោយបានពាំ នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនប្រជាពលរដ្ឋ ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។ ឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនអង្គពិធីផងដែរអំពីការងារបង្កបង្កើន ផល (ស្រូវ បន្លែ ដំណាំ មាន់ ទា ជ្រូក ត្រី […]
មន្ត្រីសង្ឃ និងគណៈកម្មការវត្តទាំង១៩ក្នុងក្រុងបាវិតនាំយកបច្ច័យ ទេយ្យទានមួយចំនួនចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា
ខេត្តស្វាយរៀង ៖ នៅថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២០ នៅវត្តព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ព្រះតេជគុណព្រះនាម ទេព វាសនា ព្រះអនុគណក្រុងបាវិត និងជាព្រះគ្រូចៅអធិការវត្តព្រៃអង្គុញ រួមជាមួយមន្ត្រីសង្ឃក្រុង ព្រះសង្ឃ គ្រូអាចារ្យ គណៈកម្មការវត្តទាំង១៩ ក្នុងក្រុងបាវិតមានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា។ យកបច្ច័យ ទេយ្យទានមួយចំនួនរួមាន ៖ អង្ករ៦៥០គ.ក្រ មី១៨កេស ទឹកសុទ្ធ១០កេស និង៧យួរ ត្រីខ ១៤យួរ ទឹកផ្លែឈើ១២កេស តែ៣កញ្ចប់ធំ ទឹកត្រី១៦យួរ ទឹកស៊ីអ៊ីវ១៦យួរ ទឹកដោះគោ១១កំប៉ុង ប្រេងឆា២៨ដបតូច អំបិល១០ គ.ក្រ ប៊ីចេង៨ គ.ក្រ សាប៊ូ៣,៥០គ.ក្រ ស្ករស៩,៥០គ.ក្រ កាធុនជ័រ ១០ នំធុង២ធុង បាឡុងធំ២កញ្ចប់ បង្សុកូល៥កញ្ចប់ និងថវិកា១,៨៣០,០០០ រៀល […]