ខ្ញុំនិងភរិយាសូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារដុតក្រដាសសែនធូបនិងទៀន…ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើងដោយការធ្វេសប្រហែសណាមួយដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។ ខ្ញុំនិងភរិយាសូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ។ អរគុណសន្តិភាព
បាត់ដំបង៖រថយន្តធុនធំដឹកផ្លែឈើមួយគ្រឿងបានលួចដឹកពលករមកពីប្រទេសថៃត្រូវកម្លាំងជំនាញចាប់បានចំនួន៣នាក់ក្នុងនោះមានវៀតណាមម្នាក់និងខ្មែរម្នាក់។ការឆែកឆេររកឃើញនេះគឺនៅច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀងកាលពីថ្ងៃទី១៥ខែកុម្ភឆ្នាំ២០២១។ លោកអធិការស្តីទីស្រុកកំរៀងបានឱ្យដឹងថា៖ការឃាត់ ខ្លួនពលករឆ្លងដែន២នាក់ចូលពីប្រទេសថៃមកប្រទេសកម្ពុជាធ្វើឡើងដោយកងកម្លាំងចម្រុះ នៅច្រកទ្វារអន្តរជាតិដូងរួមនិងទាហានថៃនៅក្នុងរថយន្តដឹកផ្លែឈើ១គ្រឿងផ្លាកលេខត្បូងឃ្មុំ3 A-០549 ។ ពលករទាំងពីរនាក់ត្រូវបានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក។ ចំណែកឯតៃកុងឡាន និងព្រូឡាន ត្រូវបញ្ជូនឱ្យអធិការដ្ឋាននគរស្រុកកំរៀង ដើម្បីដាក់ទោសទៅតាមនីតិវិធី៕
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាចាប់ពីថ្ងៃទី១៧ខែមីនា ដល់ថ្ងៃទី២៣ខែមីនាណែនាំឲ្យប្រជាពលរដ្ឋតាមបណ្តាលខេត្តទំនាបកណ្ដាលត្រូវបង្កើនការប្រុងប្រយ័ត្ន!ចំពោះបាតុភូត ផ្គររន្ទះខ្យល់កន្ត្រាក់ពិសេសការកើនឡើងនៃកម្ដៅក្នុងរយៈពេលមួយសប្តាហ៍នេះដើម្បីការពារថែរក្សាសុខភាពឲ្យបានល្អកុំអោយរងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ បើតាមសេចក្តីប្រកាសព័ត៌មានកម្ពុជានឹងទទួលរងកម្រិតសម្ពាធទាបលើផ្ទៃដីនិងសម្ពាធខ្ពស់នៅរយះកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជាដែលធ្វើអោយមានបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសគឺកើនឡើងកម្តៅ។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសបន្តក្ដៅនៅតាមបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៦ដល់ ២៨អង្សារសេ , សីតុណ្ហភាពអតិបរមាមានពី ៣៧ដល់៣៩ អង្សាសេ ,អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។ ដោយឡែកនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ,បន្ទាយមានជ័យ,សៀមរាប,ប៉ៃលិនបាត់ដំបង,និងខេត្តព្រះវិហារ និងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបណ្ដាខេត្តនៅខ្ពង់រាបឥសាន្ត សីតុណ្ហភាពអប្បបរមាមានពី ២៦ ដល់ ២៨ អង្សារសេ សីតុណ្ហភាពអតិបរមាមានពី ៣៤ ដល់ ៣៦ អង្សាសេ និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី២៦ ដល់ ២៨ អង្សារសេ,សីតុណ្ហភាពអតិបរមា មានពី ៣៥ដល់ ៣៧អង្សារសេ។ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមីនា នឹងអាចមានភ្លៀងខ្សោយដោយឡែកខេត្តកោះកុង និងមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម។ ដូច្នេះ […]