ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជាប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មាន​ជ័យលាភីក្នុងការប្រកួតប្រជែងអត្ថបទលើប្រធានបទ «កម្ពុជាក្នុងបរិបទកូវីដ-១៩»

  ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំពិធីប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មានដែលទទួល​ជ័យលាភីក្នុងការប្រកួតប្រជែងអត្ថបទសារព័ត៌មានលើប្រធានបទ « កម្ពុជាក្នុងបរិបទកូវីដ-១៩ ពានរង្វាន់ក្លិបអ្នកកាសែតកម្ពុជា » ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សម្រាប់អ្នកសារព័ត៌មាន ដែលជាប់ជ័យលាភីរួមមាន ៖ – ជ័យលាភីលេខ១ បានទៅលើ កញ្ញា សៅ សុខអេង មកពីសារព័ត៌មាន​ thmeythmey – ជ័យលាភីលេខ២ បានទៅលើ លោក ម៉ៅ សំ ណាង មកពីស្ថានីយទូរទស្សន៍ PNN – ជ័យលាភីលេខ៣ បានទៅលើ អ្នកស្រី មុំ គន្ធា មកពីវិទ្យុផ្កាឈូក – ជ័យលាភីលេខ៤ បានទៅលើ អ្នកស្រី ស៊ន សុខឃាង មកពីស្ថានីយទូរទស្សន៍ CNC – ជ័យលាភីលេខ៥ បានទៅលើ […]

ព័ត៌មានជាតិ

បង្ក្រាបសង្វៀនមាន់ជល់មួយកន្លែង និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់

ខេត្តស្ទឹងត្រែង ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានបង្រ្កាបទីតាំងបើកសង្វៀនបញ្ជល់មាន់មួយកន្លែង នៅចំណុចអូរចំបក់ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។ លោកវរសេនីយ៍ ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ការចុះបង្រ្កាបសង្វៀនជល់មាន់ខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី កាលពីថ្ងៃទី០៦កញ្ញាម្សិលមិញ ។ លោកបន្តថា ការដឹកនាំកម្លាំងចុះបង្ក្រាបខាងលើនេះដែរ គឺមានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន និងអាជ្ញាធរដែនដីផងដែរ។ ក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនបានម្ចាស់ទីតាំងបើកបញ្ជល់មាន់បានម្នាក់ ឈ្មោះ លាង ហេង ភេទប្រុសអាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បច្ចុប្បន្នរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ដកហូតបានសម្ភារៈមួយចំនួន ដូចជា ស៊ុមក្រុងមាន់ចំនួន២០ស៊ុម ស្កុតរុំជើងមាន់ចំនួន១៥ដុំទូលក់ភេសជ្ជៈមួយ តង់សម្រាប់ប្រក់ដំបូលពីរស័ង្កសីពីរ។ ក្រោយកសរបង្ក្រាប ម្ចាស់សង្វៀនមាន់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានជាតិ

ឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្ដចាយលុយជាង១០០លានដុល្លារ

ភ្នំពេញ ៖ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃកន្លងទៅនេះ មានភ្ញៀវទេសចប្រមាណ១.៤លាននាក់ បានដើរកម្សាន្ដនៅទូទាំងប្រទេស ក្នុងនោះបានចាយថវិកាប្រមាណជាង១០០ដុល្លារអាមេរិក។ ឯកឧត្តមឲ្យដឹងបែបនេះនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេល នៃការរីករាលជំងឺកូវីដ១៩»។ ឯកឧត្តម ទិត ចន្ថា បានបញ្ជាក់ថា ការចាយថវិការបស់ភ្ញៀវទេសចរនេះ គឺជាការជំរុញចរន្ដសេដ្ឋកិច្ចផ្ទៃក្នុងមួយដ៏ល្អ គ្រាដែលទេសចរណ៍បរទេសត្រូវបានធ្លាក់ចុះស្ទើរទាំងស្រុង។ ឯកឧត្តម ទិត ចន្ថា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឱកាសឈប់សម្រាកកន្លងទៅនេះ សកម្មភាពទេសចរណ៍ផ្ទៃក្នុងបានរុញទៅគ្រប់ទិសទីទាំងអស់ មានរហូតទៅដល់ប្រមាណ១.៥លាននាក់ ក្នុងនោះមាន១០ភាគរយ ជាជនបរទេសនៅក្នុងប្រទេសកម្ពុជា បានជំរុញសេដ្ឋកិច្ចផ្ទៃក្នុងដែលយើងប៉ាន់ប្រមាណ ជំហានដំបូងថា ប្រមាណ១០០លានដុល្លារ ក្នុងរយៈពេល៩ថ្ងៃកន្លងមកនេះ»។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ថវិកា១០០លានដុល្លារនេះ គឺជាចរន្ដផ្ទាល់នៃការចំណាយរបស់ភ្ញៀវទៅក្នុងគោលដៅទេសចរណ៍ ហើយទុននេះនឹងជួយជំរុញផ្នែកពាក់ព័ន្ធផ្សេងៗទៀត នៃសេដ្ឋកិច្ចសង្គម។ ឯកឧត្តមបន្ថែមថា តាមរយៈតួលេខនេះ ក៏ជាការលើកទឹកចិត្តឲ្យមានការវិនិយោគបន្ថែម សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាកម្មទេសចរណ៍នៅមូលដ្ឋាន ចាប់ផ្ដើមបើកដំណើរការឡើងវិញផងដែរ។ […]

ព័ត៌មានជាតិ

អាចជា​ភ្លើង​ប្រចណ្ឌ​បុរស​ម្នាក់​ចាក់​សម្លាប់​នារី​សង្សារ​និង​អា​.​ក​ប៉ង​សម្លាប់​ខ្លួនឯង​

ភ្នំពេញ​៖​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ដោយ​បុរស​ម្នា​ក់បាន​ចាក់​សម្លាប់​នារី​ជា​សង្សារ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​រួច​ជនដៃដល់​បាន​អារ​.​ក​សម្លាប់ខ្លួន​តាម​ក្រោយ​តែ​មិន​ស្លាប់​។​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​បុរី​លឹម​ឈាង​ហាក់​ស្ថិត​ក្នុងភូមិ​ម័​រ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា បុរស​ជា​ជនសង្ស័យ​មានឈ្មោះ ឯក ឌៀ​ម​វ​ន្ថា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ រកស៊ី​អចលនា​ទ្រព្យ មាន​ទីលំនៅ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មាន ជ័យ រាជធានី​ភ្នំ ពេញ​។​ចំណែក​នារី​រងគ្រោះ​ឈ្មោះ​វង្ស​ម៉ា​លីដា​អាយុ​២៧​ឆ្នាំ​មុខរបរ​ជា​អ្នកលក់​ផលិតផល​តាម Online មាន​ទីលំនៅ​ក្នុង​បុរី លឹម​ឈាង​ហាក់​ភូមិ​ម័​រ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។ ​សមត្ថកិច្ច​បាន​បន្ដថាៈ​មុនពេល​កើតហេតុ​នេះ​គឺមាន​មនុស្ស​ប្រុស​ស្រី​៥​នាក់​ជួបជុំ​ផឹកស៊ី​ជាមួយគ្នា ។​បន្ទាប់មក​បុរស​២​នាក់​បាន​ចេញទៅ​បាត់​មុន សល់​តែ​ជនរងគ្រោះ និង បុរស​ជា​ជនសង្ស័យ និង ចុងភៅ​នៅក្នុង​ផ្ទះ​។​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​បាន​យក​កាំបិត​ចាក់​សម្លាប់​នារី​រងគ្រោះ​ស្លាប់​ក្នុង​ធ្លុ​ក​ឈាម រួច​អារ​.​ក សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។ ​ប៉ុន្ដែ​មិនបាន​សម្រេច​បណ្ដាលឱ្យរ​ង​របួសធ្ងន់​ត្រូវបញ្ជូន​ខ្លួន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទី​ពេទ្យ​សួគ៌ា​។​សមត្ថកិច្ច​បាន​បន្ដថាៈ​ក្នុង​អំពើ​ឃាតកម្ម​នេះ​ជា​ជំហាន​ដំបូង​គឺ​អាចជា​ករណី​ភ្លើង​ប្រចណ្ឌ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​ចុងភៅ​ជា​ស្ដ្រី​យកទៅ​សាកសួរ ។​ ​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ បាន​ចុះមក​ពិនិត្យ​ទៅលើ​សាកសព​នារី​រងគ្រោះ ។​រីឯ​បុរស​ជា​ជនសង្ស័យ​ដែល​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សមត្ថកិច្ច​ដាក់​កម្លាំង​យាម​យ៉ាង​តឹងរឹង និង​រង់ចាំ​សាកសួរ​នៅពេល​ក្រោយ​ដើម្បី​ចាត់ការ​បន្ដ​នីតិវិធី​។​ចំណែក​សាកសព​ជនរងគ្រោះ​ក្រោយពី​កោសល្យវិច័យ​រួច​កម្លាំង​សមត្ថកិច្ច​និង​ធ្វើ​កំណត់ហេតុ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​៕​       

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ តែងតាំងមេធាវីប្រចាំក្រសួងព័ត៌មានចំនួន៩រូប

ភ្នំពេញ ៖ តាមប្រកាសរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រេចតែងតាំងមេធាវីចំនួន៩រូប ជាមេធាវីប្រចាំក្រសួងព័ត៌មាន។ មេធាវីប្រចាំក្រសួងព័ត៌មានទាំង៩រូបនេះ ជាជំនួយការក្នុងកិច្ចការងារច្បាប់ សម្របសម្រួលពាក្យបណ្តឹងពាក់ព័ន្ធនឹងផលប្រយោជន៍ និងស្ថិតនៅក្រោម គណៈកម្មាធិការនីតិកម្ម និងរដ្ឋមន្រ្តីក្រសួងព័ត៌មាន៕ ខាងក្រោមជាប្រកាសក្រសួងព័ត៌មាន៖

ព័ត៌មានជាតិ

ថ្ងៃនេះបិណ្ឌ១! សូមស្វែងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់របស់បងប្អូនប្រជាជនខ្មែរ

ថ្ងៃ​កាន់បិណ្ឌ​ទី១នៃ​ពិធីបុណ្យ​​ភ្ជុំ​បិណ្ឌបាន​​ឈាន​ចូល​​មក​ដល់​​ហើយ​​នៅ​​ថ្ងៃព្រហស្បត្តិ៍ទី៣កញ្ញា​​នេះ​។ការ​​កាន់​បិណ្ឌ​​ដូច្នេះ​នឹង​ត្រូវ​​បន្ត​​ទៅ​មុខ​​រយៈពេល​​កន្លះ​​ខែ​​ទៀត​មុន​នឹង​​បញ្ចប់​​ដោយ​​ថ្ងៃ​​ភ្ជុំបិណ្ឌដល់ថ្ងៃទី១៨ខែកញ្ញា​។ ភ្ជុំបិណ្ឌ​​គឺ​ជា​​ពិធីបុណ្យ​​ដ៏​ធំ​​មួយក្នុង​ចំណោម​​ពិធី​បុណ្យ​ធំៗ​ដទៃទៀត​ដែល​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​គោរព​​ប្រតិបត្តិ​​តាំង​ពី​​បុរាណ​កាល​​មក​ម្ល៉េះ!។ ពិធីបុណ្យ​​នេះជា​ការ​​ពិត​បាន​​ស្ដែង​​ឲ្យ​​ឃើញ​​ពី​​ទំនៀម​ទម្លាប់​​ធ្វើ​បុណ្យ​​ធ្វើ​​ទាន​​របស់​​ខ្មែរ​។ លើស​ពី​នេះក៏មាន​​ផង​ដែរ​ជំនឿ​​កម្ម​ផល​និង​​ការ​គោរព​ដឹង​គុណ​​ចំពោះ​​មាតា​បិតានិង​​ញាតិ​សណ្ដាន​។រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឈានចូល​មកដល់នៅពេល​គេ​ឮសំឡេង​បទ​សូត្រ​បរាភវ​សូត្របន្លឺ​ចេញពី​ទី​វត្ត​អារាម​នៅ​ម៉ោង៣ទាបភ្លឺ។ បរាភវ​សូត្រដើរតួ​ជា​ស្នូរ​ជួងដាស់សតិ​ពុទ្ធបរិស័ទ​ទាំងឡាយឲ្យ​រួសរាន់​មកកាន់​ទី​វត្ត​អារាមដើម្បី​ប្រារព្ធ​ពិធី​កាន់បិណ្ឌចាប់ពី​ថ្ងៃទី១រោច ខែភទ្របទ រហូតដល់​ថ្ងៃទី១៤រោជ​ខែភទ្របទមុននឹង​បញ្ចប់​ដោយ​ថ្ងៃ​ភ្ជុំបិណ្ឌ ដែល​ឈានចូល​មកដល់​នៅ​ថ្ងៃទី១៥រោចខែ​ដដែល។បុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយក្នុងចំណោម​ពិធីបុណ្យធំៗដទៃទៀតនៃ​ព្រះ​រាជពិធី​ទ្វារ​ទស​មាសដែល​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​ប្រតិបត្តិ​តាំងពី​បុរាណកាល​មកម្ល៉េះ!។ ជា​រៀងរាល់ឆ្នាំចាប់តាំងពី​ថ្ងៃ​កាន់បិណ្ឌពុទ្ធបរិស័ទ​ខ្មែរទាំង​ក្មេង​ទាំងចាស់តែងតែ​ដាក់​វេន​គ្នា​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅតាម​ទីវ​ត្ត​អារាម។នេះ​ស្តែងឲ្យឃើញគឺជា​អត្ថន័យ​ដំបូងបង្អស់ដែល​គេ​អាច​បកស្រាយ​អំពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។នៅក្នុង​រដូវវស្សាដែលមាន​ភ្លៀង​ធ្លាក់​ជោគជាំព្រះសង្ឃ​ជួប​ការលំបាក​ណាស់​ក្នុងការ​និមន្ត​បិណ្ឌ​បាត្រ។ដើម្បី​សម្រួល​ការលំបាក​នេះបណ្ដា​ពុទ្ធបរ​ស័​ទបាន​មូលមតិ​គ្នារៀបចំ​ពី​ធី​បុណ្យកាន់បិណ្ឌនិង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើងដើម្បី​ឧបត្ថម្ភ​ចង្ហាន់​ដល់​ព្រះសង្ឃរហូតដល់​ថ្ងៃ​ចេញ​វស្សា។ ពុទ្ធសាសនិក​ខ្មែរ​មានជំនឿថាចង្ហាន់​ដែល​ខ្លួន​យកទៅ​ប្រគេន​ព្រះសង្ឃនៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌនឹង​បានជា​កុសល​ដល់​បុព្វការី​ជនដែល​បាន​ចែក​ឋាន​ទៅហើយ។មិន​ត្រឹមតែ​ប៉ុណ្ណោះ ពិធីបុណ្យ​ភ្ជុំបិណ្ឌបាន​បង្រៀន​មនុស្សឲ្យ​ចេះ​ធ្វើ​ទាន​ដល់​អ្នកក្រខ្សត់និង​អ្នកសុំទាន​ទាំងឡាយ​នៅក្នុង​វត្ត។ទាន​របស់​ពុទ្ធបរិស័ទ​នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌមិនមែន​ធ្វើ​តែ​ចំពោះ​មនុស្ស​នោះទេ។ ជារឿយៗគេ​ក៏​សង្កេតឃើញ​មាន​ផងដែរការធ្វើ​ទាន​ដល់​សត្វតាមរយៈ​ការ​ព្រលែង​សត្វ​ចាបពី​ទ្រុង​ឲ្យ​មាន​សេរីភាពនិង​ការធ្វើ​ទាន​ដល់​ភាវៈ​អ​រូបិយ។តាមរយៈ​ការបោះ​បាយបិណ្ឌពុទ្ធសាសនិកជន​ខ្មែរ​ជឿថាពពួក​សភាវៈ​អ​រូបិយឬ​ពពួក​ប្រេត​ដែល​ស្រេកឃ្លាននិង​ដែល​គ្មាន​ញាតិសណ្ដាន​ធ្វើ​បុណ្យឧទ្ទិសកុសល​ឲ្យនឹង​បាន​ឆី​បាយបិណ្ឌ​ដែល​បោះ​ឲ្យហើយ​បែរក្រោយ​ឲ្យ​ពពួកគេ​ឲ្យ​ជួបតែ​សេចក្ដីសុខ។ជាមួយគ្នានេះពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក៏បាន​ស្ដែង​ឲ្យ​ឃើញ​ពី​ជំនឿ​កម្មផល​នៅក្នុង​សង្គម​ខ្មែរ​ផងដែរ។សម្រាប់​ពុទ្ធបរិស័ទ​ខ្មែរការយក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្តក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌក្រៅតែពី​បានធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​បុព្វការី​ជន​ដែល​ចែក​ឋាន​ទៅក៏​ជាការ​ធ្វើបុណ្យ​សន្សំ​កុសល​សម្រាប់​ខ្លួនឯង ទៅ​ជាតិ​មុខ​ផងដែរ។ ការធ្វើ​បុណ្យនៅក្នុង​ផ្នត់គំនិត​ខ្មែរគឺជា​ការធ្វើ​អំពើ​ល្អ។ ហើយ​អំពើ​ល្អនឹង​ផ្ដល់​ផល​ល្អ។ចំណែក​អំពើអាក្រក់​នឹង​ផ្ដល់​ផល​អាក្រក់​មកវិញ បើទោះជា​មិនមែន​ជាតិ​នេះក៏​នៅក្នុង​ជាតិ​ខាងមុខ​ដែរ។ទស្សនវិជ្ជា​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដ៏​សំខាន់​មួយទៀត​នោះគឺ​ការគោរព​ដឹងគុណ​ចំពោះ​មាតាបិតាបុព្វការី​ជន សាច់​សារ​លោហិតនិង​អ្នកមានគុណ​ផ្សេងទៀត។ ការ​ទៅ​វត្តប្រគេន​ចង្ហាន់​ព្រះសង្ឃនិង​ផ្ដល់​ទាន​ដល់​អ្នកក្រខ្សត់គឺជា​ការ​រំលឹក​ដឹងគុណ​ដល់​បុព្វការី​ជននិង​សាច់​សារ​លោហិតដែល​បាន​បាក់បែក​ចែក​ឋាន​ទៅ។ ប៉ុន្តែ​ទន្ទឹមគ្នានេះពលរដ្ឋ​ខ្មែរ​ដែលជា​ពុទ្ធបរិស័ទ​គ្រប់គ្នាត្រូវបាន​អប់រំ​ឲ្យ​គោរព​ដឹងគុណ​មាតាបិតា​ដែល​នៅរស់​ផងដែរដោយ​ការធ្វើ​បុណ្យ​ជូន​ម្ហូបចំណី​ដល់​លោកមុននឹង​យក​ចង្ហាន់​ទៅ​វត្ត​ជាដើម។ជាការ​ពិតពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ទំនៀមទម្លាប់ដែល​ពលរដ្ឋ​ខ្មែរ​គោរព​ប្រតិបត្តិ​តាំងពី​សម័យ​បុរាណកាល​មកម្ល៉េះ!។ ប៉ុន្តែ រហូតមកទល់​ពេលនេះនៅក្នុង​បរិបទ​ដែល​សេដ្ឋកិច្ច​គ្រួសារ ជា​បញ្ហាសំខាន់មតិ​មួយចំនួន​បាន​ចោទសួរ​ចំពោះ​ភាព​ខ្ជះខ្ជាយ​នៅតាម​វត្ត​អារាម​មួយចំនួននៅក្នុង​រដូវ​បុណ្យ​ភ្ជុំ។មែនទែនទៅគេ​មិនអាច​ប្រកែក​បានទេ ចំពោះ​ភាព​ខ្ជះខ្ជាយ ដែល​បានលើកឡើង​នេះ។ ប៉ុន្តែទំនៀមទម្លាប់ ក៏ដូចជា​ជំនឿដែល​ពលរដ្ឋ​ខ្មែរ​បាន​ប្រតិបត្តិ​ត​គ្នារាប់​ជំនាន់​មកហើយ​នោះ គឺ​ពិតជា​ពិបាក​នឹង​កាត់ផ្ដាច់​ណាស់។ ម្យ៉ាងវិញទៀតប្រសិនបើ​ការធ្វើ​ម្ហូប​ទៅ​វត្ត​មួយ​ស្រាក់​ម្នាក់​តាម​សទ្ធា​ជ្រះថ្លាហើយ​អាច​ប្ដូរ​មកវិញ​នូវ​ទស្សនៈ​គតិ​ឲ្យ​ចេះ​ផ្ដល់​ទានការអប់រំ​ឲ្យ​ស្គាល់​បុណ្យ​ស្គា​ល់បាបនិង​តម្លៃ​នៃ​ការគោរព​ដឹងគុណ​មាតា​បិតា​ព្រមទាំង​បុព្វការី​ជន នោះ​ប្រាកដ​ណាស់ថា​វា​ជា​ទង្វើ​ដែល​គួរ​ធ្វើនិង​បន្តធ្វើ​ទៅ​ថ្ងៃមុខទៀត៕

ព័ត៌មានជាតិ

អតីត​មេ​គុក​ទួលស្លែង លោក កាំង​ ហ្កេកអ៊ាវ​ ហៅ​ ឌុច​ ទទួលមរណភាពកាលពីយប់មិញ

ភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផ្លូវការឯកឧត្តម នេត ភ័ត្រា បានឲ្យដឹងថា នៅវេលាម៉ោង០០ និង៥១​នាទី​ ថ្ងៃទី០២​ ខែកញ្ញា​ ឆ្នាំ២០២០​នេះ​ ទណ្ឌិតឈ្មោះ​ កាំង​ ហ្កេកអ៊ាវ​ ហៅ​ ឌុច​ បានទទួលមរណភាពហើយនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ បើតាមឯកឧត្តម បានឲ្យដឹងថា អតីត​មេ​គុក​ទួលស្លែង លោក កាំង​ ហ្កេកអ៊ាវ​ ហៅ​ ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.កនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់១០ ឆ្នាំ និងសំណងលើការសហការចំនួន៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់។ សូមជម្រាថា អតីត​មេ​គុក​ទួលស្លែងរូបនេះត្រូវបាន​គ្រូពេទ្យ​មន្ទីរពេទ្យបង្អែក​ជ័យ​ជំ​នៈ បញ្ជូនទៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ភ្លាមៗ កាលពី​យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បី​សង្គ្រោះបន្ទាន់​ដោយសារតែ​ទណ្ឌិត​ម្នាក់នេះ​មាន​អក្កា​រៈហ​ត់​ខ្លាំង​ និង​អស់កម្លាំង៕

ព័ត៌មានជាតិ

ឯកឧត្ដម ឈួរ ច័ន្ទឌឿន ចុះពិនិត្យច្រាំងទន្លេ និងផែដឹកជញ្ជូនថ្មីនៅតំបន់ចុងកោះដើម្បីកែលម្អឱ្យកាន់តែល្អប្រសើរថែមទៀត

ខេត្តកំពង់ឆ្នាំង ៖ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល លោក ម៉ុន វុត្ថា នាយកទីចាត់ការហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងអាជ្ញាធរក្រុងកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យច្រាំងទន្លេ និងផែដឹកជញ្ជូនថ្មី នៅតំបន់ចុងកោះ ដើម្បីពិនិត្យ កែលម្អសោភ័ណភាពឱ្យកាន់តែល្អប្រសើរថែមទៀត ត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង បានចាត់ឱ្យជំនាញពាក់ព័ន្ធ រៀបចំកែលម្អចិញ្ចើមផ្លូវ រៀបចំខឿន របងចែកផ្លូវ និងផែ ប្រព័ន្ធរំដោះទឹកពីលើផ្លូវ រៀបចំខ្លោងទ្វារផែ រៀបចំបង្គោលភ្លើងបំភ្លឺសងខាងផ្លូវ រៀបចំពង្រីកផ្លូវឱ្យធំទូលាយ និងការងារមួយចំនួនទៀត៕

ព័ត៌មានជាតិ

គ.ជ.ប ជូនដំណឹងពី​ការចុះឈ្មោះអ្នកសារព័ត៌មាន ដើម្បី​យកព័ត៌មាន​ពីដំណើរ​ការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោតឆ្នាំ​២០២០

ភ្នំពេញ ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងមួយ ឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចុះឈ្មោះដើម្បីយកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ សម្រាប់ការយកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ អ្នកសារព័ត៌មានទាំងអស់ ត្រូវមានបណ្ណសម្គាល់ខ្លួនជាសារព័ត៌មាន ដែលចេញដោយ គ.ជ.ប ហើយដើម្បីទទួលបានបណ្ណសម្គាល់ខ្លួននេះ អ្នកសារព័ត៌មានត្រូវចុះឈ្មោះ ដែលមានលក្ខខណ្ឌដូចសេចក្តីប្រកាសដែលភ្ជាប់នៅខាងក្រោមនេះ៕ ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖

ព័ត៌មានជាតិ

សហរដ្ឋអាមេរិកសន្យាបន្តជួយរហូតដល់កម្ពុជារំដោះគ្រាប់មីនចុងក្រោយ

ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំនៅ​ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយរហូតដល់កម្ពុជារំដោះគ្រាប់មីនចុងក្រោយនៅឆ្នាំ២០២៥ខាងមុខ ហើយលោកគ្រោងនឹងចុះទស្សនកិច្ចចម្ការមីន នៅក្នុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ លោកថ្លែងបែបនេះនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០​ ខណៈដែលលោក និងឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​​ អញ្ជើញចូលរួមពិធីបង្សកូលជូនចំពោះអតីតអ្នកដោះមីន និងជនរងគ្រោះថ្នាក់ដោយសារ​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្នុងនាមសម្តេចតេជោដែលជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទោះបីការបាត់បង់ជីវិត ឬ ពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល។​ ឯកឧត្ដម​ ទេស​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​បន្ថែម​ថា​ ប្រទេស​កម្ពុជា​តូច ​និង​ក្រីក្រ​មែន​ ប៉ុន្ដែ​កម្ពុជា​មាន​បេះដូង​ធំ​ទូលាយ​ ក្នុង​ការ​ចូលរួម​ការងារ​មនុស្សធម៌​ និង​រក្សា​សន្តិភាព​នៅលេី​ពិភពលោក​។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និងលើកឡើងអំពីគោលនយោបាយ ឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពពេញលេញទូទាំងប្រទេសកម្ពុជា ព្រមទាំងបានអនុញ្ញាតឲ្យអ្នកដោះមីនទាំងអស់ អាចបំពេញការងារបោសសម្អាតមីនមនុស្សធម៌របស់ខ្លួន នៅគ្រប់ទីកន្លែងដោយគ្មានការភ័យខ្លាច […]