ភ្នំពេញ ៖ របាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនជនស៊ីវិលទូទាំងប្រទេសសរុបចំនួន ៤៨,៥៤៤នាក់ (ស្រី ១២៦០០នាក់)។ ខាងក្រោមតារាងព័ត៌មានលម្អិតនៃការចាក់វ៉ាក់សាំងការពារកូវីដ១៩របស់ក្រសួងសុខាភិបាល ៖
Author: pda
តុលាការសម្រេចផ្តន្ទាទោសកូនអារ កសម្លាប់ម្តាយដាក់គុក៣០ឆ្នាំ
ភ្នំពេញ៖ចៅក្រមជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញលោកកុល កំពូលជាប្រធានក្រុមប្រឹក្សានិងលោក សំមឫទ្ធីវាសនា ជាតំណាងអយ្យការ កាលពីរសៀលថ្ងៃទី២ខែមិនាឆ្នាំ២០២១ បានប្រកាសសម្រេចផ្តន្ទាទោសពិរុទ្ធជនជាកូនដែលអារ កសម្លាប់ម្តាយដាក់គុក៣០ឆ្នាំ។ ជនជាប់ចោទឈ្មោះ អ៊ាម សំណាង ភេទ ប្រុសអាយុ៣២ឆ្នាំ បុគ្គលិក រោង ចក្រតំឡើងម៉ូតូហុងដា ស្ថិតនៅផ្លូវ វេងស្រេង មានទីកន្លែងកំណើត ស្រុកកោះប៉ែនខ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។តុលាការដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ.ឃាតកម្ម ដោយអំពើឃោរឃៅ ដោយកូននប្រុសមានជំងឺសសៃប្រសាទ។ គួររំលឹកថា ស្ត្រីចំណាស់ម្នាក់ត្រូវបាន កូនប្រុសចាប់អារក ដាច់ចេញពីស្មា ស្លាប់ក្នុងបន្ទប់ជួល រួចរត់គេចខ្លួនបាត់ កាលពីម៉ោង១១យប់ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២០។ ក្រោយពីឃាតកម្មកើតឡើងសមត្ថកិច្ចបើក ការស៊ើបអង្កេតទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាកូនបង្កើតនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ២៩។ប្រជាពលរដ្ឋឃើញជន សង្ស័យ ដើរស្រាត នៅក្រោយមន្ទីរពេទ្យសែនសុខIU ក៏បានរា យការណ៍ទៅសមត្ថកិច្ចមកមើល ទើបដឹងថាជាជនដៃដល់ពិតប្រាកដ ក៏ឃាត់ខ្លួនតែម្តង៕
ក្រុមចោរលួចម៉ូតូរឺម៉កបើកចេញតែអស់សាំងត្រូវសមត្ថកិច្ចចាប់បាន៣នាក់
ភ្នំពេញ៖សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃសខណ្ឌដង្កោពេលកំពុងល្បាតបានចាប់ជនសង្ស័យ៣នាក់ដែលលួចម៉ូតូកង់បីពីពលរដ្ឋម្នាក់ហើយបើកចេញទៅតែអស់សាំង។ករណីនេះនៅភូមិប្រកាសង្កាត់ព្រៃសខណ្ឌដង្កោកាលពីវេលាម៉ោង៣ទៀបភ្លឺចូឡថ្ងៃទី៣ ខែមីនាឆ្នាំ២០២១។ បន្ទាប់ពីបណ្តើរម៉ូតូកង់បីអស់សាំង ពេលឃាត់ខ្លួនរួចយកទៅសាកសួរ ក៏បែកធ្លាយលួចរ៉ឺម៉កម៉ូតូកង់បីចេញពីភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទើបដល់ព្រឹកឡើងក៏ទំនាក់ទំនងទៅនគរបាលខណ្ឌពោធិ៍សែនជ័យ មកយកជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅទី១ វិញ។ សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ គ្រុយ ម៉េងលី ហៅហ៊ា ភេទប្រុស អាយុ ៣០ឆ្នាំ ឈ្មោះ ហេង តុលា ភេទប្រុស អាយុ ៣១ឆ្នាំឈ្មោះ លី មករា ភេទប្រុស អាយុ ៣៣ឆ្នាំអ្នកទាំង៣នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ួន ប៉ាវ ភេទប្រុស អាយុ ២៧ឆ្នាំ ម្ចាស់ម៉ូតូកង់បីនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯម៉ូតូកង់បីដែលជនសង្ស័យធ្វើសកម្មភាពលួច ម៉ាក ហុងដាវ៉េវ ពាក់ផ្លាកលេខ 1J-4639 សណ្តោងរ៉ឺម៉ក ត្រូវបានដកហូតយកមកវិញ៕
សពក្រុមឧក្រិដ្ឋជន៤នាក់ត្រូវបានដឹកយកទៅបូជានៅវត្តទឹកថ្លា
ភ្នំពេញ៖សពក្រុមឧក្រិដ្ឋជនចំនួន៤នាក់ដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបករណីជម្រិតទារប្រាក់ ១លានដុល្លារ ពីជនរងគ្រោះម្ចាស់ភូមិគ្រឹះក្នុងបុរីអង្គរភ្នំពេញនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខនោះត្រូវបានដឹកយកទៅបូជានៅវត្តទឹកថ្លាកាលពីព្រឹកថ្ងៃទី២ខែមីនា ឆ្នាំ ២០២១នេះហើយ។ក្នុងនោះមានតែគ្រួសាររបស់សពម្នាក់មកចូលរួម រីឯសព៣នាក់ទៀតគ្មានសាច់ញាតិមកចូល រួមទេ។ សូមរំលឹកថា៖ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង AK១ដើម និងកាំភ្លើងខ្លី ២ដើមបើកការបាញ់ប្រហារមកលើកម្លាំងកងរាជអាវុធហត្ថ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតវិញ បណ្តាលឱ្យក្រុមឧក្រិដ្ឋជនទាំង៤នាក់ ស្លាប់នៅនឹងកន្លែង។ ក្នុងចំណោមឧក្រិដ្ឋជនទាំង ៤នាក់ គឺមានម្នាក់នាក់ ជាដៃកុងរថយន្តរបស់ម្ចាស់ផ្ទះផ្ទាល់។ ក្រុមឧក្រិដ្ឋជនចំនួន ៤នាក់ បានចូលប្លន់ ដោយរៀបផែនការជម្រិតយកប្រាក់ ១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូន ឈ្នួល ២នាក់ ជាក្រោយ ប៉ុន្តែមិនបានសម្រេច៕
រថយន្តបើកផ្លូវក្រោមដីគេចបាវសំរាមក៏បុកខឿនបណ្តាលក្រឡាប់
ភ្នំពេញ៖រថយន្តទំនើប១គ្រឿងបើកនៅផ្លូវក្រោមដីស្ពានអាកាសចោមចៅក្នុងខណ្ឌពោធិ៍សែនជ័យដែលគេចចេញពីបាវសំរាមក៏បុកខឿនផ្លូវបណ្តាលឱ្យក្រឡាប់ កាលពីវេលាទៀបភ្លឺចូលថ្ងៃទី២ ខែមីនាឆ្នាំ២០២១។ ក្នុងហេតុការណ៍នេះ គេឃើញមានបុរសម្នាក់ជាតៃកុង និងអ្នករួមដំណើរជាមួយ៣នាក់ នៅក្នុងរថយន្តពាក់ផ្លាកលេខភ្នំពេញ 2AU-6908។ករណីនេះ មិនបណ្តាលឱ្យនរណាម្នាក់ រងគ្រោះថ្នាក់ទេ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់៕
បញ្ជូនចោរម្នាក់ទៅតុលាការករណីឆក់កាបូបលុយនិងសម្ភារជិត២ម៉ឺនដុល្លារ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១មីនាឆ្នាំ២០២១សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការរាជធានីភ្នំពេញពាក់ព័ន្ធករណីឆក់កាបូបលុយនិងសម្ភារេជិត២ម៉ឺនដុល្លារ ក្រោយពីចាប់ប់បាននៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ខណ្ឌពោធិសែនជ័យកាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ។ មន្ត្រីដដែលបានបន្តថា៖បានឱ្យដឹងថា៖ជនសង្ស័យឈ្មោះសេង វ៉ាន់ធី ហៅធីហើម ភេទប្រុសអាយុ៣១ឆ្នាំ ទី ផ្លូវបេតុងភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ។ជនរងគ្រោះឈ្មោះ ហេង ស្រីមុំ ភេទស្រីអាយុ៤៤ ឆ្នាំ ស្នាក់នៅផ្ទះលេ ខ ៤១ ផ្លូវលំភូមិព្រៃលិច សង្កាត់ព្រៃស ខណ្ឌ ដង្កោ ។ សម្ភារបាត់បង់ កាបូបចំនួន១ ,ប្រាក់ដុល្លារចំនួន ១៤.៣០០ដុល្លារអាមេរិក,ខ្សែកមួយខ្សែ ,ទូរស័ព្ទដៃម៉ាកអាយហ្វូនមួយគ្រឿង, និងសៀវភៅធនាគារ១ក្បាល។វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ1IN-0407ចំនួន២ គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព។ ម៉ូតូម៉ាកហុងដាស្កុបពីអាយ ពណ៌ស សេរីឆ្នាំ២០២០។ ជនសង្ស័យឈ្មោះសេង វ៉ាន់ធី កន្លងទៅហើយធ្លាប់ជាប់ពន្ធនាគារចំនួន៣លើកមកហើយគឺនៅក្នុឆ្នាំ២០១៣,ឆ្នាំ២០១៥និង២០១៩ ៕
តុលាការឃុំខ្លួនជនម្នាក់ករណីកាប់រានទន្ទ្រានយកដីព្រៃរដ្ឋក្នុងតំបន់ការពារធម្មជាតិ
ព្រះវិហារ៖ចៅក្រមស៊ើបសួរនៃតុលាការខេត្តព្រះវិហារបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទម្នាក់ពីបទកាប់រុករានទន្ទ្រាដីរដ្ឋជាកម្មសិទ្ធិដាក់ក្នុងពន្ធនាគារខេត្តកាលពីរសៀលថ្ងៃទី២៥ខែកុម្ភៈ។ ក្រោយការចាប់ខ្លួនដោយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តនៅក្នុងដែនព្រៃការពារធម្មជាតិនៅប្រាសាទតាម៉ៅក្នុងភូមិរលំឡែងឃុំរណសិរ្សស្រុកសង្គមថ្មីកាលពីរំលងអាធ្រាត្រចូលថ្ងៃទី២៥កុម្ភៈឆ្នាំ២០២១។ លោកមាសញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃ២៦កុម្ភៈនេះថា៖ការកាប់រានដីព្រៃរដ្ឋនោះក៏ត្រូវគេសង្ស័យថាជនជាប់ចោទមានគូកនច្រើននាក់ទៀតនិងមានទាំងអ្នកមានអំណាចនិងលុយកាក់នៅពីក្រោយនៃការទន្ទ្រានដីព្រៃរដ្ឋនោះ។ លោកអនុប្រធានមន្ទីរបរិស្ថានបានបន្តថា៖នៅល្ងាចថ្ងៃទី២៥កុម្ភៈលោកទីវគឹមពិសាលចៅក្រមស៊ើបសួរបានបញ្ចប់ការសាកសួរនិងបានចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នជនជាប់ចោទម្នាក់ឈ្មោះឆុងផាន់ភេទប្រុសអាយុ១៩ឆ្នាំ។ជននេះត្រូវបានចោទតាមមាត្រា៦២ពីបទកាប់រុករានទន្ទ្រានយកដីព្រៃរដ្ឋដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕
ពីថ្ងៃទី១០ដល់ថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២១ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩(SiNopharm Beijing INstitutE Of Biological Products)
ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform the public as the following: ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ ៖ (Number of people voluntary for Covid-19 vaccination (Sinopharm Beijing Institute of Biological Products) from 10 – 25 February 2021): ១. សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១៦០៤៥នាក់ (ស្រី ៥៥៩៩នាក់) ។ […]
មន្ត្រីមន្ទីរសុខាភិបាលយកមនុស្ស១០នាក់មកធ្វើចត្តាឡីស័ក
កំពង់ឆ្នាំង៖ក្រុមមន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងរួមនិងអាជ្ញាធរកាលពីយប់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ បានចុះស្រឡាងដើម្បីតាមយកមនុស្សចំនួន១០នាក់ ពីស្រុកកំពង់លែង៣គ្រួសារ ចំនួន៨នាក់ និងស្រុកបរិបូណ៌ចំនួន២នាក់ដើម្បីយកពួកគាត់មកធ្វើចត្តាឡីស័ក។ពួកគាត់បានចាកចេញពីភ្នំពេញក្នុងព្រឹត្តិការណ៍ ២០កុម្ភៈពាក់ព័ន្ធទៅនឹងទីកន្លែងដែលមានករណីផ្ទុះកូវីដ-១៩។ លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ ករណីនាំយកមនុស្សទាំង១០ រូបយកមកធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុសដើម្បីព្យាបាល។ពេលនេះក្រុមគ្រូពេទ្យកំពុងធ្វើតេស្តពីព្រោះពួកគាត់ទាំងនោះមានពាក់ព័ន្ធជាមួយនឹងទីតាំងហេតុការណ៍ ២០កុម្ភៈនៅទីក្រុងភ្នំពេញ ។ពួកគាត់បានធ្វើដំណើរចូលមកកាន់ខេត្តកំពង់ឆ្នាំងដើម្បីបន្តដំណើរទៅលំនៅស្ថានរបស់ពួកគាត់ទាំង២កន្លែង ។ ប្រធានមន្ទីរសុខាភិបាលខេត្តក៏បានអំពាវនាវចំពោះអ្នកដែលមានការពាក់ព័ន្ធទៅនឹងទីតាំង ៤៦កន្លែងនៅក្នុងសហគមន៍២០កុម្ភៈសូមមកពិនិត្យសំណាក និងធ្វើចតាឡីស័កឱ្យបានត្រឹមត្រូវ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់៕
ចាប់ជនម្នាក់ករណីយកកន្ថោរទឹកនោមចាក់ស្រោចលើម្ដាយរួចយកកាំបិតកាប់ក្បាលឪពុកឱ្យរបួស
កណ្ដាល៖កម្លាំងនគរបាលស្រុកស្អាងបានចាប់ជនសង្ស័យម្នាក់ករណីបានយកកន្ថោរទឹកនោមចាក់ស្រោចលើម្ដាយរួចយកកាំបិតផ្គាក់កាប់ក្បាលឪពុកខ្លួនឯងឱ្យរងរបួសធ្ងន់នៅផ្ទះជនរងគ្រោះក្នុងភូមិរកាលើ ឃុំខ្ពបស្រុកស្អាង ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១។ មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ អ៊ុក ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ជាឪពុកបង្កើត។ ចំណែកជនសង្ស័យជាកូនឈ្មោះ ម៉ាប់ ប៊ុនលី ហៅ ប៊ឹប ភេទប្រុស អាយុ៣០ឆ្នាំ ។វត្ថុតាងចាប់បានមាន កាំបិតដងឬស្សី១មានប្រវែង ៣៦ស.ម ។ មន្ត្រីដដែលបានបន្តថា៖មូលហេតុមកពីជនសង្ស័យកាន់កន្ថោរទឹកនោម ចាក់ស្រោចលើម្ដាយ។ ភ្លាមនោះ ឪពុកក៏ទះកំផ្លៀងជនសង្ស័យមួយដៃ រួចជនសង្ស័យបានរត់ទៅយកកាំបិត កាប់ទៅលើឪពុក ចំក្បាលនិងដាល់មួយដៃចំថ្គាម បណ្ដាលឱ្យរងរបួស។ ជនសង្ស័យបានរត់គេចខ្លួន តែកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលខ្ពបបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យមកប៉ុស្ដិ៍ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕