ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ នេះជាប្រវត្តិសាស្រ្តដែលមហាសន្និបាត AIPA បានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ក្នុងខណៈប្រទេសវៀតណាមធ្វើជាម្ចាស់ ដោយសារការរាតត្បាតនៃជំងឺរាតត្បាតកូវីដ១៩។ ទោះបីជាជួបនឹងវិបត្តិជំងឺកូវីដ១៩ ក៏មិនអាចធ្វើឲ្យតំណាងប្រជាពលរដ្ឋ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះខកខានក្នុងការជួបប្រជុំគ្នាជាប្រចំាឆ្នាំនោះឡើយ។ អាយប៉ាដែលមានរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ រួមគ្នាពុះពារជម្នះរាល់ឧបសគ្គដើម្បីរៀបចំមហាសន្និបាត តាមប្រព័ន្ធវីដេអូ ដោយបានប្រព្រឹត្តិទៅដោយរលូន នៅក្នុងរយៈពេលបីថ្ងៃមកនេះ។ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា មហាសន្និបាតអាយប៉ា បានរៀបចំកិច្ចប្រជុំពេញអង្គចំនួនពីរលើក និងកិច្ចប្រជុំរបស់គណៈកម្មាធិការជំនាញរបស់ខ្លួន រួមមាន គណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំមិនផ្លូវការរបស់សមាជិកសភាវ័យក្មេងអាយប៉ា។ គណៈប្រតិភូចូលរួមបានផ្លាស់ប្តូរទស្សនៈយោបល់គ្នាលើសេចក្តីសម្រេច ដើម្បីជាធាតុចូល ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ដូចជាការទប់ស្កាត់ជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនេះបញ្ចប់ទៅ។ អង្គមហាសន្និបាតមានសេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗមួយចំនួនត្រូវបានពិភាក្សា និងអនុម័ត ដូចជា សេចក្តីសម្រេចស្តីពី “តួនាទីរបស់សមាជិកសភាជាស្រ្តីក្នុងការធានាការងារ និងប្រាក់ ចំណូលដល់កម្មករ និយោជិតជាស្រ្តី” […]
Author: pda
ស្ត្រីម្នាក់ស្លាប់ដោយសារឡានធំដាច់ហ្វ្រាំងបុករះឡាន,ម៉ូតូនិងហាងកាហ្វេ
កំពត៖រថយន្តធុនធំដឹកស៊ីម៉ង់ត៍មួយគ្រឿងបានដាច់ហ្វ្រាំងបន្តបុករះរថយន្ត,ម៉ូតូនិងហាងលក់កាហ្វេបណ្តាលឱ្យស្ត្រីចំណាស់ម្នាក់បែកក្បាលស្លាប់ភ្លាមៗ។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅភូមិផ្សារត្រាំសសរឃុំសំរោងលើឃុំបន្ទាយមាស ខេត្តកំពតកាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០។ ប្រជាពលរដ្ឋ បានអះអាងថាៈ ករណីនេះ ជាបឋម បណ្តាលឱ្យរថយន្តខូច អស់ចំនួន ៤ គ្រឿង ម៉ូតូខូចអស់ចំនួន៣គ្រឿងផ្ទះហាងលក់កាហ្វេខូចផ្ទះមួយខ្នងដែកនិងបណ្តាលឱ្យស្ត្រីចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ។ទោះបីយ៉ាងណាពេលនេះសមត្ថកិច្ចកំពុងស្ថិតនៅកន្លែងកើតហេតុដើម្បីដោះស្រាយបញ្ហានេះ៕
រដ្ឋមន្រ្តីក្រសួងកសិកម្មលោកជំទាវអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង
នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រី ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមទីប្រឹក្សាក្រសួង ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទ បានមូលមតិគ្នាជាឯកច្ឆន្ទអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានប្រណិប័តន៍តាមប្រពៃណីទំនៀមទម្លាប់ ប្រារព្វពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។ លោកបានបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើន ជូនសម្តេច ទ្រង់ ឯកឧត្តម […]
វេនកាន់បិណ្ឌទី៦ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញវេរ និងប្រគេនភត្តហាដល់ព្រះសង្ឃចំនួន៥វត្
ខេត្តកណ្តាល ៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ រួមជាមួយ ឧកញ៉ា ភរិយាថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីរាជការក្រោមឱវាទ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមពិធីរាប់បាត្រ ដាឆ្លងបុណ្យកាន់បិណ្ឌវេណទី៦ និងបាននាំយកទេយ្យវត្ថុ និងថវិកាទៅប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន ៥ គឺ វត្តមុន្នីប្រសិទ្ធិវង្ស វត្តអង្គសិរីសួស្តី វត្តច័ន្ទបុរីវង្ស វត្តសុវណ្ណវារី និងវត្តមហា នន្ទិយនេរញ្ចរារាមនិវេទ ឬ (វត្តព្រែកប្រាំង) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ នៃខេត្តកណ្តាល និងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានបួងសួង បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ […]
រដ្ឋមន្ត្រីការងារណែនាំដល់ក្រុមនិស្សិតដែលត្រៀមទៅសិក្សាបន្តនៅក្រៅប្រទេសត្រូវខិតខំបំពេញចំណេះវិជ្ជាដោយរក្សាស្មារតីជាតិជាធំ
ភ្នំពេញ ៖ ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមនិស្សិតដែលត្រៀមចេញដំណើរទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើដល់ពួកគេថាឲ្យប្រឹងប្រែងសិក្សារៀនសូត្របំពេញចំណេះវិជ្ជារបស់ខ្លួន ដើម្បីយកវាមកជួយអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាវិញ ក្រោមស្មារតីខិតខំដើម្បីជាតិជាធំ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដែលមានក្រុមនិស្សិតចូលរួមចំនួន ២៧នាក់ ដឹកនាំដោយលោក ទៀប សុត្ថា បច្ចុប្បន្នជាមន្រ្តីនៃអាជ្ញាធរសវនកម្មជាតិ។ លោក ទៀប សុត្ថា បានឲ្យដឹងថា ជយលាភីសរុបចំនួន ២៧នាក់ (ស្រី ១១នាក់) ក្នុងនោះមាននិស្សិតជាមន្រ្តីរាជការតាមស្ថាប័នរដ្ឋសរុប ១៦នាក់ ក្នុងនោះមានមន្រ្តី NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១នាក់ និងមានបុគ្គលិកឯកជនចំនួន ១១នាក់។ លោកបញ្ជាក់ថា ការសិក្សានៅប្រទេសទាំងពីរនេះមានរយៈពេល២ឆ្នាំ ហើយក្រោយពេលបញ្ចប់ការសិក្សា និស្សិតមិនអាចបម្រើការងារនៅប្រទេសផ្សេងក្រៅពីកម្ពុជាមាតុភូមិរបស់ខ្លួន រយៈពេល២ឆ្នាំ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានឲ្យដឹងថា ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់មានបទពិសោធន៍លើការបណ្តុះបណ្តាលធនធានមនុស្ស និងតែងជួយបណ្តុះបណ្តាលដល់និស្សិតរបស់កម្ពុជាជាដរាបមក។ កម្ពុជាមានកិច្ចសហការជាមួយអូស្ត្រាលីលើវិស័យជាច្រើន ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស។ ការទៅសិក្សារៀនសូត្រនៅទីនោះមានកម្មវិធីសិក្សាល្អ បច្ចេកវិទ្យាមានការរីកចម្រើនខ្ពស់ […]
បិណ្ឌទី៤ឯកឧត្តមវេងសាខុននិងលោកជំទាវរួមសមាជិកសមាជិកាក្រុមការងារចុះមូលដ្ឋានទូទាំងស្រុកកំពង់សៀមបានមូលមតិគ្នាជាឯកច្ឆន្ទរៀបចំចង្ហាន់នៅវត្តចំនួន០៣
នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រូវនឹងវេនកាន់បិណ្ឌទី៤ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានទូទាំងស្រុកកំពង់សៀមបានមូលមតិគ្នាជាឯកច្ឆន្ទរៀបចំចង្ហាន់មកកាន់បិណ្ឌនៅវត្តចំនួន០៣ ក្នុងស្រុកកំពង់សៀម គឺវត្តរំចេក ក្នុងភូមិរំចេក ឃុំរំចេក វត្តភ្នំជ័យគីរី (ហាន់ជ័យ) ឃុំហាន់ជ័យ និងចុងក្រោយនៅវត្តតាម៉ៅ ភូមិតាម៉ៅ ឃុំស្រក។ឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ និងសហការី ព្រមទាំងពុទ្ធបរិស័ទបានប្រារព្វពិធីបង្សុ កូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧ សន្តាន ឧបុព្វការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀង ទៅ បន្ទាប់មកលោកបានរាប់បាត្រ វេរប្រគេនបច្ច័យ ទេយ្យវត្ថុ និងទេយ្យទាន។ ក្នុងរដូវភ្ជុំបិណ្ឌនេះ លោកប្រធានបានឧទ្ទិសបុណ្យកុសល និងបួងសួងទេវតាសុំសេចក្តីសុខ […]
កាកបាទក្រហមកម្ពុជាបាទដឹកនាំអំណោយផ្ដល់ទៅគ្រួសារចំនួន១៤៦ដោយរងគ្រោះនូវខ្យល់កន្ត្រាក់ក្នុងស្រុករមាសហែក
ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋជួបរងគ្រោះក្នុងហេតុការណ៍ ខ្យល់កន្ត្រាក់ នៅស្រុករមាសហែក នៃខេត្តស្វាយរៀង សរុបចំនួន១៤៦គ្រួសារ នាព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ សូមបញ្ជាក់ថា ក្នុងហេតុការណ៍ ខ្យល់កន្ត្រាក់នេះ បានកើតឡើងនៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ៣៥៧គ្រួសារ ក្នុងនោះបានកើតឡើងនៅស្រុករមាសហែក (២ឃុំ គឺ ឃុំម្រាម និងឃុំចន្ត្រី) ចំនួន៣៥១គ្រួសារ និងស្រុកស្វាយជ្រំ នៅឃុំក្រោលគោ ចំនួន ៦គ្រួសារ ដែលបណ្តាលឲ្យខូចខាតផ្ទះធ្ងន់ និងស្រាល និងបណ្តាលឲ្យរងរបួស៣នាក់ (របួសធ្ងន់១នាក់ និងស្រាល ២នាក់) […]
ក្លិបអ្នកកាសែតកម្ពុជាប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មានជ័យលាភីក្នុងការប្រកួតប្រជែងអត្ថបទលើប្រធានបទ «កម្ពុជាក្នុងបរិបទកូវីដ-១៩»
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំពិធីប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មានដែលទទួលជ័យលាភីក្នុងការប្រកួតប្រជែងអត្ថបទសារព័ត៌មានលើប្រធានបទ « កម្ពុជាក្នុងបរិបទកូវីដ-១៩ ពានរង្វាន់ក្លិបអ្នកកាសែតកម្ពុជា » ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សម្រាប់អ្នកសារព័ត៌មាន ដែលជាប់ជ័យលាភីរួមមាន ៖ – ជ័យលាភីលេខ១ បានទៅលើ កញ្ញា សៅ សុខអេង មកពីសារព័ត៌មាន thmeythmey – ជ័យលាភីលេខ២ បានទៅលើ លោក ម៉ៅ សំ ណាង មកពីស្ថានីយទូរទស្សន៍ PNN – ជ័យលាភីលេខ៣ បានទៅលើ អ្នកស្រី មុំ គន្ធា មកពីវិទ្យុផ្កាឈូក – ជ័យលាភីលេខ៤ បានទៅលើ អ្នកស្រី ស៊ន សុខឃាង មកពីស្ថានីយទូរទស្សន៍ CNC – ជ័យលាភីលេខ៥ បានទៅលើ […]
បង្ក្រាបសង្វៀនមាន់ជល់មួយកន្លែង និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់
ខេត្តស្ទឹងត្រែង ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានបង្រ្កាបទីតាំងបើកសង្វៀនបញ្ជល់មាន់មួយកន្លែង នៅចំណុចអូរចំបក់ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។ លោកវរសេនីយ៍ ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ការចុះបង្រ្កាបសង្វៀនជល់មាន់ខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី កាលពីថ្ងៃទី០៦កញ្ញាម្សិលមិញ ។ លោកបន្តថា ការដឹកនាំកម្លាំងចុះបង្ក្រាបខាងលើនេះដែរ គឺមានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន និងអាជ្ញាធរដែនដីផងដែរ។ ក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនបានម្ចាស់ទីតាំងបើកបញ្ជល់មាន់បានម្នាក់ ឈ្មោះ លាង ហេង ភេទប្រុសអាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បច្ចុប្បន្នរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ដកហូតបានសម្ភារៈមួយចំនួន ដូចជា ស៊ុមក្រុងមាន់ចំនួន២០ស៊ុម ស្កុតរុំជើងមាន់ចំនួន១៥ដុំទូលក់ភេសជ្ជៈមួយ តង់សម្រាប់ប្រក់ដំបូលពីរស័ង្កសីពីរ។ ក្រោយកសរបង្ក្រាប ម្ចាស់សង្វៀនមាន់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
ឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្ដចាយលុយជាង១០០លានដុល្លារ
ភ្នំពេញ ៖ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃកន្លងទៅនេះ មានភ្ញៀវទេសចប្រមាណ១.៤លាននាក់ បានដើរកម្សាន្ដនៅទូទាំងប្រទេស ក្នុងនោះបានចាយថវិកាប្រមាណជាង១០០ដុល្លារអាមេរិក។ ឯកឧត្តមឲ្យដឹងបែបនេះនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេល នៃការរីករាលជំងឺកូវីដ១៩»។ ឯកឧត្តម ទិត ចន្ថា បានបញ្ជាក់ថា ការចាយថវិការបស់ភ្ញៀវទេសចរនេះ គឺជាការជំរុញចរន្ដសេដ្ឋកិច្ចផ្ទៃក្នុងមួយដ៏ល្អ គ្រាដែលទេសចរណ៍បរទេសត្រូវបានធ្លាក់ចុះស្ទើរទាំងស្រុង។ ឯកឧត្តម ទិត ចន្ថា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឱកាសឈប់សម្រាកកន្លងទៅនេះ សកម្មភាពទេសចរណ៍ផ្ទៃក្នុងបានរុញទៅគ្រប់ទិសទីទាំងអស់ មានរហូតទៅដល់ប្រមាណ១.៥លាននាក់ ក្នុងនោះមាន១០ភាគរយ ជាជនបរទេសនៅក្នុងប្រទេសកម្ពុជា បានជំរុញសេដ្ឋកិច្ចផ្ទៃក្នុងដែលយើងប៉ាន់ប្រមាណ ជំហានដំបូងថា ប្រមាណ១០០លានដុល្លារ ក្នុងរយៈពេល៩ថ្ងៃកន្លងមកនេះ»។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ថវិកា១០០លានដុល្លារនេះ គឺជាចរន្ដផ្ទាល់នៃការចំណាយរបស់ភ្ញៀវទៅក្នុងគោលដៅទេសចរណ៍ ហើយទុននេះនឹងជួយជំរុញផ្នែកពាក់ព័ន្ធផ្សេងៗទៀត នៃសេដ្ឋកិច្ចសង្គម។ ឯកឧត្តមបន្ថែមថា តាមរយៈតួលេខនេះ ក៏ជាការលើកទឹកចិត្តឲ្យមានការវិនិយោគបន្ថែម សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាកម្មទេសចរណ៍នៅមូលដ្ឋាន ចាប់ផ្ដើមបើកដំណើរការឡើងវិញផងដែរ។ […]