ភ្នំពេញ:បុរសស្ត្រី២នាក់នាំគ្នាចូលផ្ទះសំណាក់មួយកន្លែងខណ:កំពុងល្អូកល្អិនជាមួយគ្នាស្រាប់តែត្រូវបុរសម្នាក់ទៀតអះអាងថាជាប្ដីចូលទៅទាន់ផ្អើលតែម្ដង។ករណីនេះបានកើតឡើងនៅក្នុងផ្ទះសំណាក់មួយកន្លែងស្ថិតតាមបណ្ដោយផ្លូវលេខ៦៣សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០។ ប្រភពពីបុរសជាប្ដី បានឱ្យដឹងថា ប្រពន្ធគាត់ បានលួចទាក់ទងជាមួយប្រុសផ្សេងច្រើនខែមកហើយ ។ប៉ុន្តែគាត់ចាប់ភស្ដុតាងជាក់ស្ដែងមិនទាន់បាន។បុរសជាប្ដីបានបន្តថាៈនៅថ្ងៃកើតហេតុប្រពន្ធគាត់យកលេសមកមើលម្ដាយឈឺនៅឯភ្នំពេញហើយបាននាំកូនស្រីតូចអាយុ៤ឆ្នាំមកជាមួយផងដែរ។ ដោយឱកាសហុចឱ្យក៏ឆ្លៀតណាត់ជួបសហាយស្មន់តែម្ដង។ពាក់ព័ន្ធនឹងករណីនេះភាគីខាងស្រីនូវតែប្រកែកយ៉ាងដាច់អហង្ការថាមិនមានទំនាក់ទំនងជាមួយបុរសដូចប្ដីអះអាងនោះទេគ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ៕
Author: pda
សេចក្តីជូនដំណឹងស្តីពីអាកាសធាតុចាប់ពីថ្ងៃទី១៦-២២ខែកញ្ញា
សេចក្តីជូនដំណឹងក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០ស្ដីពីស្ថានភាពធាតុអាកាសធាតុបានឲ្យដឹងថាសូមបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្ន!ចំពោះជំនន់ទឹកភ្លៀងនិងរលកសមុទ្រចាប់ពីថ្ងៃទី១៦-២២ខែកញ្ញាភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន។បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងតាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថាខ្យល់មូសុងនិរតីបង្កើនល្បឿនបក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិកនិងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំប្រទល់ភាគខាងជើង។ នៅថ្ងៃទី១៦-១៨ ខែកញ្ញានឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។អាស្រ័យហេតុនេះអ្នកដំណើរ និងអ្នកនេសាទសមុទ្រសូមប្រយ័ត្ន!ភ្លៀងខ្យល់ រលកសមុទ្រ ដែលអាចមានកម្ពស់ពិសេសចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែកញ្ញាឆ្នាំ២០២០នេះ៕
ក្រសួងការងារ និង ILO រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិសម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមជំនួយថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកាណាដា រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ (13th AFML) ស្តីពីការគាំទ្រពលករទេសន្តរប្រវេសន៍ក្នុងពេលជំងឺរាតត្បាត COVID-19 សម្រាប់សហគមន៍អាស៊ានដែលមានការរួបរួម និងឆ្លើយតបទាន់ពេល ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣នេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហ៊ូ វុឌ្ឍី មានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលកម្ពុជា ត្រូវរៀបចំគណៈប្រតិភូត្រីភាគីជាតិ សម្រាប់ចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ។ បន្ទាប់មកកិច្ចប្រជុំ 13th AFML នឹងធ្វើការបូកសរុបអំពីភាពជឿនលឿនក្នុងការអនុវត្តអនុសាសន៍ បានផ្តល់ដោយវេទិកាអាស៊ានលើកទី១២ នាឆ្នាំកន្លងមក […]
សួនច្បារមាត់ទន្លេក្រុងកំពង់ចាមបាក់ស្រុត, អាជ្ញាធរនឹងជួសជុលស្តារឡើងវិញនៅថ្ងៃទី២១ ខែកញ្ញា
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញ មន្ទីរ-អង្គភាព ជុំវិញខេត្ត ចុះពិនិត្យច្រាំងទន្លេ ដែលរងការខូចខាត នៅចំណុចសួនច្បារមាត់ទន្លេ ស្ថិតភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយសារភ្លៀងធ្លាក់មួយមេធំនោះ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះក្រុមមន្ត្រីជំនាញចុះធ្វើការជួសជុលស្តារឡើងវិញ ដោយរុករកម៉ូតូដែលធ្លាក់ចូលក្នុងទឹក និងធ្វើការជួសជុលកែលម្អឡើងវិញ។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យជំនាញចុះពិនិត្យសិក្សា និងធ្វើការជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ជៀសវាងបង្កគ្រោះថ្នាក់ និងការខូចខាតបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតំបន់ក្បែរនោះបន្ថែមទៀត។ សូមរំលឹកថា សួនច្បារនៅមាត់ ទន្លេក្នុងក្រុងកំពង់ចាម បានបាក់ស្រុត នៅវេលាម៉ោងប្រមាណជាង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយការបាក់ស្រុតនេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ៕
ប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី និងមន្ទីរទេសចរណ៍ខេត្ត សហការជាមួយអង្គការស្វីសខន់ថាក់ រៀបចំពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ក្រោមអធិបតី ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និង លោក Christian Volker lde ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការស្វីសខន់ថាក់ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ខេត្តទាំង០៥ រួមមាន: ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង ខេត្តមណ្ឌលគីរី ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំផ្ទះសំណាក់ពេជ្រាដា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ឲ្យដឹងថា ពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤នេះ ក្នុងគោលបំណងចំបងធំៗ ចំនួន០២ ទី១.គាំទ្រប្រពន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឲ្យកាន់តែមានប្រសិទ្ធភាព ទី២. បង្កើតឱកាសការងារ […]
ឯកឧត្តម អ៊ិត សំហេង ណែនាំដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកងអនុវត្តឲ្យបានត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួន
ភ្នំពេញ ៖ នាឱកាសអញ្ជើញប្រកាសក្រុមការងារយុវជនខណ្ឌ និងសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង ដែលទើបបានតែងតាំងថ្មី ដោយត្រូវខិតខំដឹកនាំក្រើនរំលឹកដល់យុវជនគណបក្ស ដែលត្រូវបានប្រគល់ភារកិច្ចឲ្យទទួលបន្ទុកការងារនៅតាមមូលដ្ឋាន និងអង្គភាពនានាដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌ អនុវត្តឲ្យបានល្អត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងយកចិត្តទុកដាក់អនុវត្តការងារគណបក្សឲ្យបានខ្ជាប់ខ្ជួន និងពង្រឹងពង្រីកប្រជាប្រិយភាពរបស់ គណបក្សនៅមូលដ្ឋាន ព្រមទាំងខិតខំថែរក្សា និងចូលរួមពង្រីកសមិទ្ធផលនានារបស់គណបក្ស ដែលបានកសាងនៅមូលដ្ឋានប្រើប្រាស់ជាផលប្រយោជន៍រួម។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យសង្គម និងសេដ្ឋកិច្ចជាតិ មានការរីកចម្រើន លូតលាស់ ជាលំដាប់ក្នុងរយៈពេលជាងមួយទសវត្សន៍ចុងក្រោយនេះ ហើយប្រែក្លាយកម្ពុជាពីប្រទេសដែល មានចំណូលកំរិតទាប ទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប។ ឯកឧត្តមបន្តថា ក្នុងនីតិកាលទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និង ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងនោះការពង្រឹងអភិបាលកិច្ចល្អ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈគឺជាផ្នែកមួយសម្រាប់ […]
រដ្ឋមន្រ្តីកសិកម្មបន្តនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមចែកជូនកសិករចំនួន ៦៣គ្រួសារក្នុងស្រុកព្រៃនប់
ខេត្តព្រះសីហនុ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានបន្តអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតចែកជូនកសិករចំនួន ៦៣គ្រួសារ នៅភូមិតាអោកធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាខេត្តចុងក្រោយនៃដំណើរបេសកកម្ម។ ពិធីនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលដោយបានពាំ នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនប្រជាពលរដ្ឋ ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។ ឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនអង្គពិធីផងដែរអំពីការងារបង្កបង្កើន ផល (ស្រូវ បន្លែ ដំណាំ មាន់ ទា ជ្រូក ត្រី […]
លោកស្រីឱវណ្ណឌីន៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាន់យកនូវគោលការណ៍យុទ្ធសាស្ត្រចំនួន៥យ៉ាងនៃការទប់ស្កាត់ចម្លងវីរុសជំងឺកូវីដ១៩
លោកស្រីឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីបានថ្លែងឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថាអំពីយុទ្ធសាស្ត្រនៃការទប់ស្កាត់ចម្លងវីរុសជំងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺសូមជម្រាបជូនដល់បណ្ដាលសារព័ត៌មាននិងសាធារណៈជនទាំងអស់អោយបានជ្រាបថាក្រសួងសុខាភិបាលកម្ពុជាបានប្រកាន់យកនូវគោលការណ៍យុទ្ធសាស្ត្រចំនួន៥យ៉ាងដែលយើងហៅថា ហ្វាយអ៊ីឬក៏អ៊ី៥អឺ៥ជាភាសាអង់គ្លេសនិងជាភាសាបារាំង។ លោកស្រីបន្តថាយុទ្ធសាស្ត្រទាំង៥នេះមានដូចតទៅ៖ ទី១ -យើងត្រូវតែរុករកស្រាវជ្រាវឲ្យបានទាន់ពេលវេលានូវអ្នកដែលវិជ្ជមានវីរុសកូវីដ១៩ ទី២ -យើងត្រូវតែតាមស្រាវជ្រាវជាបន្តទៀតនូវអ្នកដែលសង្ស័យរកបណ្ដាញនៃការចម្លងបន្តនូវវីរុសកូវីដ១៩ តាមរយៈក្រុមណាមួយឬទីតាំងណាមួយកន្លែងណាមួយមានការសង្ស័យដែលអាចមានការចម្លង ពីបុគ្គលមួយទៅបុគ្គលមួយគឺត្រូវធ្វើឲ្យបានលឿនជាទីបំផុត ទី៣ -នៅពេលដែលយើងរកឃើញឬក៏សង្ស័យឆ្លងកូវីដ១៩គឺយើងត្រូវដាក់បុគ្គលទាំងនោះ ឱ្យមនុស្សដាច់ដោយឡែកភ្លាមមិនឱ្យទុកពេលយូរដាច់ខាតគឺត្រូវធ្វើភ្លាមៗតែម្ដង ទី៤ -ប្រសិនបើរកឃើញអ្នកដែលមានវិជ្ជមានវីរុសកូវីដ១៩ទៅទទួលការព្យាបាល ទៅមន្ទីរពេទ្យរដ្ឋរបស់យើងឲ្យបានលឿនជាទីបំផុតដោយមិនរង់ចាំទុកយូរ មានន័យថាបើរកឃើញថាមានភ្លាមគឺមិនរង់ចាំយូរត្រូវបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យរដ្ឋ ដើម្បីព្យាបាលឲ្យបានលឿនជាទីបំផុតដែលអាចធ្វើទៅបាន ទី៥ -យើងត្រូវតែអនុវត្តវិធានការការពារប្រសើរជាងព្យាបាលឲ្យបានលឿន បើបុគ្គលណាមួយនោះឬក៏ក្រុមមនុស្សមួយណានោះមានការចម្លងនូវវីរុសកូវីដ១៩ការការពារនិងការចម្លងវីរុសកូវីដ១៩។ លោកស្រីបន្តថាត្រង់ចំណុចទី៥នេះគឺសំខាន់មែនទែន ។ បច្ចុប្បន្ននេះយើងនៅតែអនុវត្តយុទ្ធសាស្ត្រទី៥នេះនៅឡើយទេមានន័យថាក្រសួងសុខាភិបាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែអំពាវនាវហើយអំពាវនាវម្ដងទៀតដល់បងប្អូនជនជាតិជាប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តនូវវិធានការការពារកុំឱ្យមានការចម្លងនូវវីរុសកូវីដ១៩។ នេះគឺជាវិធានការមួយដែលយើងកំពុងតែអនុវត្តហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋ របស់យើងឲ្យបានចូលរួមគ្រប់គ្នា ដើម្បីការពារកុំឲ្យមានការចម្លងមកបុគ្គលចម្លងមកក្រុមគ្រួសារនិងចម្លងចូលទៅក្នុងសហគមន៍។ នេះគឺជាយុទ្ធសាស្ត្រទាំង៥យ៉ាង នៃព្រះរាជាណាចក្រកម្ពុជារបស់យើងប្រកាន់យកដើម្បីធ្វើការឆ្លើយតប ទប់ស្កាត់នីកាចម្លងវីរុសកូវីដ១៩ ។ ដោយឡែកយើងមិនអាចបំភ្លេចបានទេនៅចំណុចសំខាន់ ចាំបាច់បំផុតមួយទៀតនោះក្រោមការដឹកនាំប្រកបដោយ ភាពឆ្លាតវៃ ឈ្លៀសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលលោកតែងតែគិតគូរខ្ពស់ណាស់ ហើយក៏ដាក់ចេញនូវវិធានការបានទាន់ពេលវេលានៅក្នុងការទប់ស្កាត់ ការចម្លងនូវជំងឺវីរុសកូវីដ១៩។ ចំណុចនេះគឺជាចំណុចពិសេសធំណាស់។ប្រសិនបើគ្មានការដឹកនាំដ៏ឈ្លាសវៃ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើងនេះទេការទប់ស្កាត់ចម្លងជំងឺវីរុសកូវីដ១៩ ក៏ប្រហែលជាមិនមានលទ្ធផលដូចថ្ងៃនេះដែរ។ លោកស្រីបានបន្តទៀតថាក្នុងនាមជាពលរដ្ឋមួយរូប ក្នុងនាមជាមន្ត្រីដឹកនាំក្រសួងសុខាភិបាលខ្ញុំសូមសម្ដែងនិងគោរពដ៏ជ្រាលជ្រៅជាទីបំផុតរកអ្វីមកប្រៀបពុំបានទេ នូវការយកចិត្តទុកដាក់និងការចង្អុលបង្ហាញនានារបស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកស្រីឲ្យដឹងទៀតថាសម្តេចមានទឹកចិត្តមនុស្សធម៌ទូលំទូលាយបានធ្វើអោយព្រះរាជាណាចក្រកម្ពុជារបស់យើងនេះរួចចាកផុតពី…ពីការរាតត្បាតក្នុងលក្ខណៈធំធេងនៅក្នុងប្រទេសរបស់យើង៕សហការី លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានរំលឹកផងដែរ […]
សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ក្រោយពីលួចម៉ូតូពលរដ្ឋហើយគេចខ្លួន
ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីលួចម៉ូតូពលរដ្ឋហើយគេចខ្លួនបានមួយថ្ងៃ។ករណីនេះបានធ្វើឡើងនៅចំណុចសួនមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ១៣០ភូមិ៣ សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញកាលពីព្រលប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ។ សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ ។ វត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាកHOMDA Click ពណ៌ខ្មៅស ពាក់ដ្លាកលេខ1X2631លេខតួ3501D5104693លេខមាស៊ីន0104693បានប្រគល់ឱ្យជនរងគ្រោះយកទៅប្រើប្រាស់ជាបណ្តោះអាសន្ន។ចំណែកជនរងគ្រោះឈ្មោះ សូ ភឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង ស្នាក់នៅផ្ទះជួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្រោយពីសាកសួរជនសង្ស័យឈ្មោះ សុខ ពេជ្រ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្ម ភាពលួចម៉ូតូ ប្រាកដមែន។ឆ្លងតាមការធ្វើតេសស្វែងរកសារធាតុញៀនលើជនសង្ស័យឈ្មោះសុខ ពេជ្រជាលទ្ធផលគឺមានសារធាតុញៀន។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជួនជនសង្ស័យទៅតុលាកាដើម្បីចាត់ការបន្ត៕
ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ត្រូវបានដំឡើងដល់១៩២ដុល្លារសម្រាប់ឆ្នាំ២០២១
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចចុងក្រោយ ដោយដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងដល់១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ ខណៈដែលការសម្រេចនេះធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីបើកការចរចាអស់រយៈពេលច្រើនខែមកនេះ។ ក្នុងកិច្ចប្រជុំសម្រេចចុងក្រោយនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ភាគីទាំងអស់បានឯកភាពគាំទ្រដល់តួលេខ១៩០ដុល្លារ ពោលគឺចង់រក្សាចំនួនប្រាក់ឈ្នួលកម្មករឲ្យនៅដូចឆ្នាំ២០២០ដដែល ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់២ដុល្លារបន្ថែមទៀតលើតួលេខ១៩០ដុល្លារនេះ ដែលធ្វើឲ្យប្រាក់ឈ្នួលរបស់ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកើនដល់១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ៕