ព័ត៌មានជាតិ

អំពូលភ្លើងបំភ្លឺផ្លូវជាង៤០០បង្គោលនៅក្នុងក្រុងស្វាយរៀងដែលដាច់ខូចនឹងរៀបចំផ្លាស់ប្តូរថ្មីឡើងវិញដើមខែក្រោយ

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០  ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោកប្រធានស្នាក់ការច្រកទ្វាអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្តបានថ្លែងនូវការកោតសរសើរអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេស ការចូលរួមផ្សព្វផ្សាយក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅតាមមូលដ្ឋាននានាក្នុងខេត្ត។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចជា ៖ ១- រដ្ឋបាលខេត្ត និងរៀបចំដាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈដែលបានដាច់ដោយកន្លែងនៅក្នុងក្រុងស្វាយរៀងឡើងវិញ ក្នុងនោះក៏មានថែមនូវបង្គោលភ្លើងនៅតាមបណ្តាផ្លូវសំខាន់ៗមួយចំនួនទៀត ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០តទៅ។ […]

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់បន្តចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀងចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានបន្តដឹកនាំកម្លាំងចម្រុះចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀងចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់បានបញ្ជាក់ឱ្យដឹង នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ ៥.៤៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៤.៧២ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ១.៧២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។ ចំពោះស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្ទឹងក្រវាញ ចាប់ផ្តើមស្រក ១.៤ម៉ែត្រ ដោយឡែកស្ទឹងក្រុងពោធិ៍សាត់ នៅនឹងដដែល គឺ៥.៤៥ម៉ែត្រ។ លោកប្រធានមន្ទីរបន្តថា ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ មិនមានភ្លៀងធ្លាក់ទៀតទេ កម្ពស់ទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់ នឹងបន្តស្រកចុះជាបន្តបន្ទាប់។ បច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងដាក់សម្ពាធមកលើក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៅស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង។ សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ […]

ព័ត៌មានជាតិ

ថវិកាមូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានអង្គភាពទ័ពធ្វើការប្រគល់ជូនជាលើកទី២ដល់មន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧

ខេត្តសៀមរាប ៖ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានប្រគល់ថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ ខេត្តសៀមរាប ចំនួន ៣២១,០៣៥,០០០រៀល។ នៅក្នុងពិធីនោះដែរ ឧត្តមសេនីយ៍ឯក កែវ ធី បានមានប្រសាសន៍ថានេះជាលើកទី២ ហើយដែលកងពលធំអន្តរាគមន៍លេខ២ បាននាំយកនូវថវិកាដែលបានមកពីការស័្មគ្រចិត្តចូលរួមវិភាគទានរបស់នាយទាហាន ពលទាហាន ដែលស្របនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែរបានថ្លែងក្នុងពិធីសម្ពោធឲ្យដំណើរការជាផ្លូវការនៃ មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។ ជាមួយគ្នានោះដែរលោកមេបញ្ជាការ ក៏បានធ្វើការកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចលើការងារមនុស្សធម៌បានយ៉ាងល្អដើម្បី ជួយសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជា ហើយការងារដ៏វិសេសវិសាលនេះត្រូវបានប្រជាពលរដ្ឋផ្ដល់ការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ គួរជម្រាបជូនថា គិតមកដល់ពេលនេះ ថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានមកពីការស័្មគ្រចិត្តចូលរួមវិភាគទានរបស់នាយទាហាន ពលទាហាន នៃកងពលធំអន្តរាគមន៍លេខ២ សរុបមានចំនួន៥៦៦,១១០,០០០រៀល ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ ខេត្តសៀមរាប៕

ព័ត៌មានជាតិ

ន័រវេស្សនឹងបន្តជួយកម្ពុជាតាមរយៈអាជ្ញាធរមីន ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាគ្មានមីននៅឆ្នាំ២០២៥

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោកស្រី Portia Clare Stratton ប្រធានគម្រោងសកម្មភាពមីន នៃជំនួយប្រជាជនន័រវេស្ស (NPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា​និងបានជម្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥។ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានបញ្ជាក់បន្ថែមថា អង្គការ NPA បានចូលរួមការងារសកម្មភាពមីននៅកម្ពុជា អស់រយៈពេលជាងទសវត្សរ៍ ក្នុងនោះរួមមានការបោសសម្អាតមីននិងគ្រាប់បែកចង្កោម ការលើកកម្ពស់សមត្ថភាពថ្នាក់ជាតិនិងការបង្ហាត់សុនខហិតមីននៅកម្ពុជាផងដែរ។ លោកស្រី Portia Stratton បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានឆន្ទៈ និងគោលដៅច្បាស់លាស់ ដើម្បីដោះស្រាយសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ លោកស្រី បានបង្ហាញអំពីការតាំងចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាជនន័រវេស្ស តាមរយៈអង្គការ NPA នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីននៅឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី […]

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌមានករណីអគ្គិភ័យកើតឡើងចំនួន៨លើក

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានហេតុការណ៍អគ្គិភ័យកើតឡើងចំនួន ៨លើក បង្កការឆាបឆេះខូចខាតទ្រព្យសម្បតិ្តមួយចំនួនធំ ប៉ុន្តែមិនបានបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ ឬបានបាត់បង់ជីវិតនោះទេ។ យោងតាមរបាយការណ៍របស់ នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២០កញ្ញាបានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃរវាងពីថ្ងៃទី ១៦ដល់ ១៨កញ្ញាឆ្នាំ២០២០ គ្រោះអគ្គិភ័យបានកើតឡើងនៅក្នុងខេត្តមួយចំនួន រួមមាន ៖ ខេត្តព្រៃវែងកើតឡើង ១លើក, ខេត្តកណ្តាល១លើក, ខេត្តសៀមរាប១លើក, ខេត្តកំពង់ចាម១លើក, ខេត្តត្បូងឃ្មុំ១លើក, ខេត្តព្រះវិហារ២លើក និងខេត្តតាកែវ ១លើក។ តាមរបាយការណ៍ដដែលបង្ហាញថា ការឆាបឆេះទាំងនោះ គឺបង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនី និងការប្រើប្រាស់ភ្លើង។ ការឆាប ឆេះទាំងនោះ បានបំផ្លិចបំផ្លាញ លំនៅឋានប្រជាពលរដ្ឋចំនួន ៥ខ្នង , កុដិលោក ១ខ្នង, សាលាឆាន់ ១ខ្នង, យានដ្ឋាន ១កន្លែង។ ដោយឡែកការឆាបឆេះមួយដែលបានកើតឡើងនៅក្នុងផ្សារសំរោងយ៉ោង ខេត្តតាកែវ នៅក្នុងថ្ងៃទី១៧កញ្ញា បានបំផ្លិចបំផ្លាញតូបលក់ដូរក្នុងផ្សារអស់ចំនួន២៣០តូបក្នុងចំណោមតូបសរុប ដែលមានចំនួន ២៨៣តូប៕ […]

ព័ត៌មានជាតិ

៣ថ្ងៃអំឡុងបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរដើរកម្សាន្ត តាមគោលដៅទេសចរណ៍នានាជាង១លាននាក់

ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ១.១១២.៤០៣ នាក់បានធ្វើដំណើរកម្សាន្តនៅតាមគោលដៅ ទេសចរណ៍នានាទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ក្នុងចំណោមភ្ញៀវទេសចរ ជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន ៖ ភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់។ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើន រួមមាន ៖ ១, ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់ ២, ខេត្តសៀមរាប ១២២.៣៧០ នាក់ ៣, ខេត្តកំពត ៩៤.៤៧៩ នាក់ ៤, ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់ ៥, ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់ ៦, ខេត្តព្រះសីហនុ ៦៥.៨២៥ នាក់ ៧, ខេត្តកែប […]

ព័ត៌មានជាតិ

ដំណឹងថ្ងៃនេះយើង​ពុំរកឃើញករណីជំងឺ​កូវីដ-១៩​ថ្មី​ទេ​និងមិន​មានជាសះស្បើយ​ផងដែរ​

រហូតដល់ម៉ោង​០៧:៣០​ព្រឹក​ថ្ងៃទី១៩កញ្ញា២០២០​យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ថ្មី​ទេ។ដូច្នេះចំនួនសរុប​ ២៧៥នាក់​ដដែល​ចំនួនសំរាកនៅពេទ្យ​១នាក់​​ចំនួនជាសះស្បើយសរុប​ចំនួន២៧៤នាក់​​និងស្លាប់គ្មាន​ ។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ល។យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់​និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

ព័ត៌មានជាតិ

នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​ស្រុក​សំឡូត​​យុវជន​ម្នាក់​លង់ទឹក​ស្លាប់​

បាត់ដំបង​៖​នៅក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយស្ថិតក្នុង​ភូមិ​ស្រែ​ជី​ពៅ​ឃុំ​មានជ័យ​ស្រុក​សំឡូតកាលពី​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​​មានការ​ភ្ញាក់ផ្អើល​ដោយមាន​យុវជន​ម្នាក់​បាន​លង់ទឹក​ស្លាប់​​។​ មន្ត្រីនគរបាល​ស្រុក​សំឡូត​បានឱ្យដឹងថាៈ​ជន​រងគ្រោះ​ឈ្មោះ​យឿ​ត​ម៉េង​ហួរ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​។​មន្ត្រីដដែល​បាន​ដកស្រង់​សម្តី​របស់​ក្រុមគ្រួសារ​មក​បញ្ជាក់ថាៈ​កូន​គាត់​បាន​ចុះ​ហែល​លេង​នៅ​កន្លែង​ទឹក​ជ្រៅ​ដោយ​គ្មាន​អាវ​ពោងសម្រាប់​ពាក់​ការពារ​នោះទេ​ហើយ​ទឹក​កួច​ខ្លាំង​ផង​ទើប​ទើប​បណ្ដាលឱ្យ​លង់​ស្លាប់​។​ ​គួរបញ្ជាក់​ថា​នៅ​កន្លែង​ដែលមាន​ទឹក​ជ្រៅ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​ត្រូវ បាន ម្ចាស់ ដាក់​ស្លាក​សញ្ញា ដើ​ដើម្បី​ហាមឃាត់​ដែរ​។​ប៉ុន្តែ​មាន​អ្នកខ្លះ​អាង​ថា​ខ្លួន​ចេះ​ហែល​ទឹក​មិន​ព្រម​ពាក់​អាវ​ការពារ​ទេ​ហើយ​មិន​គោរព​តាម​ការណែនាំ​ដែរ​ដោយមាន​មនុស្ស​ច្រើន​ទើប​ម្ចាស់​មិនអាច​មើល​អស់​។​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​លំនៅស្ថាន​វិញ​៕

ព័ត៌មានជាតិ

ក្នុង​ខេត្តកំពង់ឆ្នាំង​តំបន់​មួយចំនួន​ក៏​ទទួល​ឥទ្ធិពល​ចំហាយ​ព្យុះ​ទី​១១”​នូ​ល​”​ខ្លះ​ដែរ​

កំពង់ឆ្នាំង​៖​ចំហាយ​នៃ​ឥទ្ធិពល​ខ្យល់ព្យុះ​ទី​១១​ឈ្មោះ​”​នូ​ល​”​កុំ​ពង់​បោកបក់​មកលើ​ខ្ព​ង​រាប​នៃ​ប្រទេស​បណ្តាលឱ្យ​ផ្ទៃមេឃ​មាន​ពពក​ខ្មៅ​ស្រទុំ​និង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ប៉ះចំ​ស្រុក​មួយចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង​។​ឥទ្ធិពល​នៃ​ចំហាយ​ព្យុះ​ទី​១១​នេះ​ចុះខ្សោយ​មិន​បណ្ដាលឱ្យមាន​ខ្យល់​បក់បោក​ខ្លាំង​លាយឡំ​ជាមួយនឹង​ភ្លៀង​ដែល​មិនបាន​បង្កឱ្យមាន​ផលប៉ះពាល់​ដល់ផ្ទះ​ប្រជាព​រដ្ឋ​នោះឡើយ ។​ ​លោក​ដោក​ប៊ុន​ថុ​ន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹង​កាលពី​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​ថាៈ​សីតុណ្ហភាព​ថ្ងៃ​មាន​Max.35.5.c​និង​Min25.c​។​ដោយឡែក​ស្ថានភាព​កម្ពស់​ទឹកទន្លេ​នៃ​ស្ថានីយ៍​ជលសា​ស្ត្រ​ផ្សារ​ក្រោម​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​១៨​ខែកញ្ញា​ទឹកទន្លេ​មាន​កម្ពស់​ពស់​៤,២៩​ម៉ែត្រ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​ទឹកទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​មាន​កម្ពស់​៨,២២​ម៉ែត្រ ។​​ដោយឡែក​ស្ថានភាព​ទឹកភ្លៀង​នៅ​ខេត្តកំពង់ឆ្នាំង​ទទួលបាន​៦​ស្រុក​ដែលមាន​កម្រិត​៤,២០.៤៨​មី​លី​ម៉ែត្រ៕     

ព័ត៌មានសន្តិសុខសង្គម

អ្នកស្រុក​រើសបាន​គ្រាប់មីន​មិនទាន់​ផ្ទុះ​ចេញពី​ក្នុង​ស្រែ​យកជូន​សមត្ថកិច្ចជំនាញ​

បាត់ដំបងៈ​ប្រជាពលរដ្ឋ​២​នាក់​ជា​ម្ចាស់​ស្រែ​រស់នៅ​ចំណុច​ហុង​ទី​៥​ស្ថិតក្នុង​ភូមិ​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គី​រី​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​២០២០​ឆ្នាំ​បាន​រើស​គ្រាប់មីន​ចំនួន​២​លើក​សរុប​ចំនួន​២៥​គ្រាប់​ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​។​ក្នុង​នោ​:​មាន​៦​គ្រាប់​ខូចគុណភាព​ក្រៅពីនោះ​នៅមាន​គុណភាព​១០០​ភាគរយ​ហើយ​បាន​ប្រគល់ជូន​អង្គភាព​ជំនាញ​យកទៅ​រក្សា​ទុកជៀ​សវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​ ​មន្ត្រីនគរបាល​ស្រុក​រុក្ខ​គី​រី​បានឱ្យដឹងថា​កាលពី​លើក​ទី​១​នៅ​ព្រឹក​ថ្ងៃទី ៦​ខែកញ្ញា​ឆ្នាំ ២០២០​កន្លង ទៅ ពលរដ្ឋ​មួយរូប​រស់នៅ​ក្នុងភូមិ​ព្រែកជីក​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គិរី​បាន​បាន​ប្រទះឃើញ​គ្រាប់មីន​លេខបូក​ចំនួន​២០​គ្រាប់​ផលិត​នៅ​ប្រទេស​សូ​វៀត​។​គ្រាប់មីន​ទាំងនេះ​បាន​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​ក្នុងនោះ​ខូចគុណភាព​៦​គ្រាប់​។​ ​លើក​ទី​២​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ឡាប ជាប់​ភេទ ប្រុស​អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ ព្រែកជីក​បាន​រើស​គ្រាប់មីន​ចំនួន​៥​គ្រាប់​ទៀត​ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​មានគុណ​ភាព​១០០​ភាគរយ​ហើយ​ប្រគល់ឱ្យ​អង្គភាព ជំនាញ​យកទៅ​រក្សាទុក​។ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រោយពេល​ទទួលបាន​គ្រាប់មីន​សញ្ញា​លេខបូក​ចំនួន​២៥​គ្រាប់​រួចមក​លោក​បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់​ប្រចាំ​ស្រុក​មោង​ឬ​ស្សី​មក​ទទួល​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ​៕ ​