ខេត្តព្រះសីហនុ ៖ លោកស្រី យ៉ែម សមន្ថា ដែលគេស្គាល់ច្បាស់ថា ជាស្រ្តីជាខ្លាំងរឿងរកស៊ីដីធ្លីនោះ ត្រូវបានក្រុមកម្មករសំណង់មួយក្រុមដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោយពេលស្រ្តីរូបនេះជំពាក់លុយចំនួន៨០០០ដុល្លារ ជាថ្លៃសាងសង់របងថ្មទីតាំងដីមួយកន្លែងស្ថិតក្នុងភូមិលេខ៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ បងស្រីឈ្មោះ សុង សុជាតា អាយុ៤៣ឆ្នាំ ជាតំណាងឲ្យក្រុមកម្មករសំណង់បាននិយាយថា រូបគាត់បានម៉ៅការសាងសង់របងថ្មពីស្រ្តីឈ្មោះ ឃឹម សមន្ថា លើទីតាំងដីមួយកន្លែងត្រង់ចំណុចជាប់នឹងផ្លូវខាងមុខ ឃ្លាំងស្តុបប្រេង (ក្រុមហ៊ុនស្តេលា) ស្ថិតក្នុងក្នុងភូមិលេខ៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុក្នុងតម្លៃសរុប ៦១,០០០ដុល្លារ (ប្រាំមួយម៉ឺនមួយពាន់ដុល្លារសហរដ្ឋអាមេរិក) ដោយមានកិច្ចសន្យា និងកុងត្រាត្រឹមត្រូវចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។ បងស្រីបានបន្តថា កិច្ចការសាងសង់របងបានយ៉ាងរលូនជាមួយនិងប្រាក់ទូទាត់ចំនួន៤ដំណាក់កាលសរុបចំនួន៥២,៣២៨ដុល្លារ (ប្រាំម៉ឺនពីរពាន់បីរយម្ភៃប្រាំបីដុលា្លរ)។ តែចុងក្រោយ ខណៈកិច្ចការសាសង់របងបានបញ្ជប់រួចរាល់ជាស្ថាពរ បែរជាស្រ្តីឈ្មោះ យ៉ែម សមន្ថា មិនព្រមទូទាត់លុយដែលសល់ចំនួនប្រមាណ ៧,៣២៨ដុល្លារឲ្យដល់ក្រុមកម្មករឡើយ បើទោះជាក្រុមកម្មករព្យាយាមតាមទារយ៉ាង ណាក៏ដោយ។ បងស្រីបន្តទៀតថា ចុងក្រោយក្រុមកម្មករគ្មានជំរើសក៏បានដាក់ពាក់បណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តតែម្តងទៅដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយ ហើយក្នុងករណីស្នងការដ្ឋាននគរបាលខេត្តមិនអាចដោះស្រាយបាន ក្រុមកម្មករនឹងដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តបន្តដើម្បីរកដំណោះស្រាយតាម ផ្លូវច្បាប់ឲ្យខានតែបាន។ ពាក់ព័ន្ធករណីខាងលើនេះ លោក អ៊ុន មេត្តា ជាអ្នកមើលការខុសត្រូវ […]
Author: pda
មន្ត្រីសង្ឃ និងគណៈកម្មការវត្តទាំង១៩ក្នុងក្រុងបាវិតនាំយកបច្ច័យ ទេយ្យទានមួយចំនួនចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា
ខេត្តស្វាយរៀង ៖ នៅថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២០ នៅវត្តព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ព្រះតេជគុណព្រះនាម ទេព វាសនា ព្រះអនុគណក្រុងបាវិត និងជាព្រះគ្រូចៅអធិការវត្តព្រៃអង្គុញ រួមជាមួយមន្ត្រីសង្ឃក្រុង ព្រះសង្ឃ គ្រូអាចារ្យ គណៈកម្មការវត្តទាំង១៩ ក្នុងក្រុងបាវិតមានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា។ យកបច្ច័យ ទេយ្យទានមួយចំនួនរួមាន ៖ អង្ករ៦៥០គ.ក្រ មី១៨កេស ទឹកសុទ្ធ១០កេស និង៧យួរ ត្រីខ ១៤យួរ ទឹកផ្លែឈើ១២កេស តែ៣កញ្ចប់ធំ ទឹកត្រី១៦យួរ ទឹកស៊ីអ៊ីវ១៦យួរ ទឹកដោះគោ១១កំប៉ុង ប្រេងឆា២៨ដបតូច អំបិល១០ គ.ក្រ ប៊ីចេង៨ គ.ក្រ សាប៊ូ៣,៥០គ.ក្រ ស្ករស៩,៥០គ.ក្រ កាធុនជ័រ ១០ នំធុង២ធុង បាឡុងធំ២កញ្ចប់ បង្សុកូល៥កញ្ចប់ និងថវិកា១,៨៣០,០០០ រៀល […]
ក្រុងព្រះសីហនុទទួលបានទឹកភ្លៀងគ្រប់១៨៨មីលីម៉ែត្រ,ភ្លៀងចុះខ្សោយតែខ្យល់នៅខ្លាំង
ភ្នំពេញៈភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរនៅក្នុងក្របខណ្ឌទូទាំងប្រទេសដោយសារឥទ្ធិពលជ្រលសម្ពាធទាបរហូតដល់ថ្ងៃទី៣០ខែកញ្ញាទើបស្ថានភាពអាកាសធាតុត្រឡប់មកដូចធម្មតាវិញ។បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំនៅតំបន់មាត់សមុទ្រដល់កម្រិត១៨៨មីលីម៉ែត្រនៅក្រុងព្រះសីហនុ បណ្តាលឱ្យមានការលិចលង់ផ្នែកខ្លះកាលពីថ្ងៃទី២៧ខែកញ្ញារួចមក។ លោកចាន់យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខធិការក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២០ថាៈប្រព័ន្ធសម្ពាធទាបបានរំកឹលទៅខាងជើងផុតពីកម្ពុជាវិញហើយ។តែភ្លៀងនៅបន្តធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរដោយសារឥទ្ធិពលជ្រលងសម្ពាធទាបរហូតដក់ថ្ងៃទី៣០ខែកញ្ញាទើបស្ថានភាពអាកាសធាតុវិលមកដូចធម្មតាវិញ។ លោកហេងសោភ័ណរិទ្ធប្រធានមន្ទីរធនធាទឹកនិងឧតុនិយមខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី២៨ខែកញ្ញាថាៈស្ថានភាពភ្លៀងធ្លាក់នៅលើក្រុងព្រះសីហនុព្រឹកថ្ងៃទី២៨កញ្ញាមានសភាពធូរស្រាលបន្តិចវិញហើយ។តែមេឃនៅតែអួរអាប់ភ្លៀងធ្លាក់ខ្សោយព្រមជាមួយគ្នានេះនៅលើផ្ទៃសមុទ្រខាងក្រៅ(មុខកោះរុង)មានខ្យល់ខ្លាំងនិងរលកខ្ពស់ៗ។ ប្រធានមន្ទីរបានឱ្យដឹងទៀតថាៈបរិមាណទឹកភ្លៀងដែលបាន២៤ម៉ោងលើក្រុងព្រះសីហនុកាលពីថ្ងៃទី២៧ខែកញ្ញាមានរហូតដល់១៨៨មីលីម៉ែត្រធ្វើឱ្យមានការលិចលង់តំបន់ទំនាបមួយចំនួននៅក្នុងក្រុង។តែទឹកបានស្រកទៅវិញលឿនពេលភ្លៀងចុះខ្សោយដោយសារប្រឡាយនិងអូរដោះទឹកបានជីកស្តារ រួច។ លោកហេងសោភ័ណរិទ្ធ បញ្ជាក់ថា នៅក្នុងពេលភ្លៀងមានការលិចលង់ នៅផ្នែកខ្លះក្នុងក្រុង លោកអភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំឱ្យកាយប្រឡាយថ្មីស្របផ្លូវលេខ៣០១ដែលមានប្រវែងជាង៩០០ម៉ែត្រ។ដើម្បីជួយកាត់បន្ថយបរិមាណទឹកហូរចូលអូរប្លប់តាប៉ាងឱ្យធ្លាក់ទៅប្រឡាយអូរស្តេចមឹក។ បង្វែរមុខទឹកមួយផ្នែកពីប្រឡាយអិលវីដែលតែងតែមានការលិចលង់ខ្លាំងឱ្យចូលទៅប្រឡាយអូរ១និងសម្រួលផ្លូវទឹកពីប្រឡាយអិលវីទៅអូរតាប៉ាងដើម្បីបន្ថយការលិចលង់នៅតំបន់អិលវី៕
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូ នៅកម្ពុជា
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធជាផ្លូវការសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូនៅកម្ពុជា និងអបអរសាទរក្នុងពិធីស្វាគមន៍បុណ្យសំពះព្រះខែ និងអបអរសាទរបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារ ហួង សាន រាជធានីភ្នំពេញ រាត្រីថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះការពង្រឹងសមាគមនានាត្រូវបានយកចិត្តទុក្ខដាក់ផងដែរ។ លោកជំទាវបញ្ជាក់ថា ទោះជាក្នុងដំណាក់កាល មានវិបត្តិជម្ងឺកូវីដ-១៩ ដែល ពិភពលោកកំពុងទទួលរងនូវការគំរាមកំហែងយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល កម្ពុជាបានមានវិធានការម៉ឹងម៉ាត់ទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ដោយរហូតមកដល់ពេលនេះ ពុំមានអ្នកឆ្លងថ្មី និងពុំមានករណីបាត់បង់ជីវិតនោះទេ។ លោកជំទាវឧបនាយករដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាល ក៏នៅតែខិតខំការពារអ្នកវិនិយោគ ឈរលើ គោលការណ៍មានស្ថេរភាពនយោបាយល្អ ដើម្បីជំរុញអាជីវកម្ម […]
សេនានុព័ន្ធក្រសួងសន្តិសុខអាមេរិកសន្យាបន្តពង្រឹងសហប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍ប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Benjamin Wohlauer អនុប្រធានបេសកកម្មការទូត ប្រចាំស្ថានទូតសហរដ្ឋមេរិក ដែលទើបត្រូវបានតែងតាំងថ្មី និងលោក Russell Bash សេនានុព័ន្ធ តំណាងក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។ ខ្លឹមសារសំខាន់នៃជំនួបពិភាក្សានេះ គឺផ្តោតសំខាន់ ទី១. លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងអាណត្តិការងារថ្មីរបស់លោក Benjamin Wohlauer ជាអនុប្រធានបេសកកម្មការទូត ដោយមានមូលដ្ឋានផ្អែកលើអនុស្សរណនៃការយោគយល់គ្នា ដែលមានស្រាប់ និងទី២. មានបំណងស្វែងយល់អំពីតម្រូវការចាំបាច់ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលភាគីសហរដ្ឋអាមេរិកអាចផ្តល់ជូន សំដៅជួយគ្នាទៅវិញទៅមក លើការងារអនុវត្តច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសអន្តោប្រវេសន៍ រវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍បានបញ្ជាក់ជូនថា ក្នុងអាណត្តិការងារថ្មីរបស់លោក Benjamin Wohlauer អនុប្រធានបេសកកម្មការទូត កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ […]
សមត្ថកិច្ចរកឃើញបុរសជនជាតិហុងគ្រីម្នាក់ ដែលរត់គេចពីកន្លែងធ្វើចត្តាឡីស័ក នៅខេត្តសៀមរាបវិញហើយ
ខេត្តសៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាបបានរកឃើញបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំម្នាក់ដែលបានរត់គេចពីកន្លែងធ្វើចត្តាឡីស័ក នៅកន្លែងស្នាក់នៅរបស់គាត់ នាខេត្តសៀមរាប វិញហើយ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅផ្ទះរបស់គាត់ផ្ទាល់។ ពេលនេះ សមត្ថកិច្ចជំនាញនិងក្រុមការងារមន្ទីរសុខាភិបាលខេត្តសៀមរាប កំពុងបន្តនីតិវិធី តាមជំនាញ។ សូមបញ្ជាក់ថា យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ បង្ហាញថា មានករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ចំនួនម្នាក់ គឺ បុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរាយការណ៍ដោយមន្ទីរពិសោធនៃមន្ទីរពេទ្យខេត្តសៀមរាប។ បុរសរូបនេះ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយលទ្ធផលតេស្តរបស់គាត់ នៅពេលនោះ គឺ អវិជ្ជមានវីរុសកូវីដ-១៩។ បន្ទាប់មក គាត់បានបន្តធ្វើចត្តាឡ័ស័កនៅកន្លែងស្នាក់នៅតាមអាសយដ្ឋានខាងលើនេះ នៅខេត្តសៀមរាប រហូតដល់ថ្ងៃទី១៣ នៃការធ្វើចត្តាឡ័ស័ករបស់គាត់ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។ ការធ្វើតេស្តឡើងវិញក៏បានបង្ហាញលទ្ធផលសង្ស័យថា […]
គណៈកម្មការទី៧ រដ្ឋសភាបន្តចុះសិក្សាស្វែងយល់ពីសភាពការណ៍ និងពិនិត្យតាមដានការអនុវត្តវិធានការនានារបស់រដ្ឋបាលខេត្តប៉ៃលិន
ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានបន្តដំណើរពីខេត្តបាត់ដំបង ទៅខេត្តប៉ៃលិន ជួបប្រជុំជាមួយគណៈអភិបាលខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា នៅសាលាខេត្តប៉ៃលិន។ នេះជាលើកទីពីរ ដែលគណៈកម្មការទី៧ បានចុះបេសកកម្មក្នុងខេត្តប៉ៃលិន ដើម្បីស្វែងយល់ពីសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន និងពិនិត្យ តាមដានការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមផ្សេងៗ ដើម្បី ស្វែងរកដំណោះស្រាយឆ្លើយតបរួមគ្នាមួយដែលមានប្រសិទ្ធភាព។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការចុះបំពេញបេសកកម្មព្រឹកថ្ងៃនេះ មានភាពខុសប្លែកពីឆ្នាំមុន ដោយគណៈកម្មការទី៧បានផ្តោតកិច្ចពិភាក្សាលើស្ថានភាពវិស័យអប់រំក្នុងបរិបទកូវីដ១៩ និងផលប៉ះពាល់បង្កដោយវិបត្តិកូវីដ១៩ លើវិស័យអប់រំក្នុងក្របខណ្ឌខេត្តប៉ៃលិនផ្ទាល់ និងវិធានការជាដំណោះស្រាយដែលខេត្តបានអនុវត្តកន្លងមក៕
ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ករណីសម្លាប់ប្រពន្ធខ្លួនរួចយកសពទៅកប់នៅក្រោយផ្ទះ
ខេត្តព្រះវិហារ ៖ កម្លាំងការិយាល័យទី២ របស់កងពលតូចអន្តរាគមន៍លេខ៨ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមន្ត្រីយោធានៅអង្គភាព វរសេនាតូច៣៨២ ករណីឃាត កម្មលើប្រពន្ធ រួចយកសពទៅកប់ក្រោយផ្ទះ។ សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅភូមិស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ជាមួយនឹងព្រំប្រទល់ខេត្តឧត្តរមានជ័យ ខណៈដែលការចុះឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងនាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០។ តាមរបាយការណ៍របស់សមត្ថកិច្ចកាលពីវេលាម៉ោង២១ះ០០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចUTM (៤៥២៧៥១-១៥៧៦១៧៧) ចម្ងាយពីស្នាក់ការសន្តិសុខលេខ២០៦ របស់ខេត្តឧត្ដរមានជ័យស្ថិតនៅភូមិស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីឃាតកម្ម មួយបានកើតឡើង ។ របាយការណ៍ដដែលបន្តថា មូលហេតុ ប្តីប្រពន្ធតែងតែមានការឈ្លោះប្រកែកគ្នា ជាហេតុធ្វើឲ្យប្តីទប់កំហឹងមិនបាន ស្ទុះទៅចាប់ជើង ប្រពន្ធដួលបោកក្បាលទៅនិងការូ បណ្ដាលឲ្យសន្លប់ រួចអូសចូលក្នុងបន្ទប់ទឹក ហើយចាប់ក្បាលអុក និងការូជាច្រើនដងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ រហូតដល់យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៩ និង០០ នាទី ទើបជនសង្ស័យយកកន្ទេល មករុំសាកសព រួចយកទៅកប់នៅក្រោយផ្ទះចម្ងាយ៥០ម៉ែត្រ ដើម្បីបំបាត់ភស្តុតាង។ សូមជម្រាបថា ជនសង្ស័យមានតួនាទីជាអនុសេនីយ៍ឯក ស៊ិន […]
អភិបាលខេត្តណែនាំដល់ក្រុមហ៊ុនទទួលសាង សង់អគាររដ្ឋបាលសាលាខេត្តថ្មីត្រូវពន្លឿនការសាងសង់ និងអនុវត្តតាមបទបដ្ឋានបច្ចេកទេស
ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអ្នកទទួលការសាងសង់ នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តតាមបទបដ្ឋានបច្ចេកទេស ដែលមានក្នុងកិច្ចសន្យាសាងសង់ ដើម្បីធានាបានគុណភាពសំណង់ និងត្រូវពន្លឿនការសាងសង់តាមកិច្ចសន្យាដែលបានកំណត់។ ជាមួយគ្នានេះ មន្ត្រីបច្ចេកទេស ត្រូវចុះពិនិត្យលក្ខណៈបច្ចេកទេសតាមជំហាននីមួយៗឲ្យស្របតាមលក្ខណៈបច្ចេកទេសសំណង់ ដើម្បីធានាបានគុណភាពរបស់សំណង់ផងដែរ។ គួររំលឹកដែលថា ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមកទទួលសេវានៅសាលាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានបន្តការសាងសង់អាគាររដ្ឋបាលថ្មីនេះ ដែលការដ្ឋានសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២០កន្លងទៅ។ អគាររដ្ឋបាលថ្មីនេះមានទំហំបណ្តាយ ៥៣,២៥ ម ទទឹង ២៤ ម៉ែត្រ កម្ពស់៣ជាន់ ដែលប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត៕
ទូតអូស្រ្តាលីសាទរនូវលទ្ធផលការងារដែលកម្ពុជាខិតខំសម្រេចបានក្នុងវិស័យបរិស្ថាន
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០ បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម Pablo Chiho Kang បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អូស្រ្តាលី តាមរយៈសកម្មភាពការងារដែលមានស្រាប់ ជាពិសេសការអភិវឌ្ឍធនធានមនុស្សដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ទន្ទឹមនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលី បានថ្លែងសាទរនូវលទ្ធផលការងារដែលកម្ពុជាខិតខំសម្រេចបានក្នុងវិស័យបរិស្ថាន នាពេលកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើផ្នែកអប់រំវិទ្យាសាស្រ្តលើវិស័យបរិស្ថាន។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងចំនុចសំខាន់ៗដូចជា ១- កិច្ចសហប្រតិបត្តិការបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្រ្តទាក់ទងនឹងវិស័យបរិស្ថាន។ ២- កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវស្ថានភាពប្រព័ន្ធអេកូឡូស៊ីកម្ពុជា ដើម្បីរៀបចំជាគោលនយោបាយ និងផែនការយុទ្ធសាស្រ្តគ្រប់គ្រងបរិស្ថានឱ្យមានប្រសិទ្ធភាព។ ៣- ទស្សនកិច្ចសិក្សារផ្លាស់ប្តូរបច្ចេកទេស ជំនាញ ការស្រាវជ្រាវលើផ្នែកវិទ្យាសាស្រ្ត របស់និស្សិតកម្ពុជា និងអូស្រ្តាលី៕