ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារក្នុងឱកាសកាសបើកសម័យប្រជុំព្រះអង្គបានមានព្រះរាជបន្ទូលថា ការបើកប្រជុំជាទៀតទាត់របស់រដ្ឋសភា ជាកិច្ចការដ៏សំខាន់ រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះមហាក្សត្រ បានកោតសរសើរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលបានខិតខំយកអស់កម្លំាងកាយចិត្តក្នុងការបំពេញតួនាទីស្នូលរបស់ខ្លួន ក្នុងនោះ ការពិនិត្យសិក្សា និងអនុម័ត ច្បាប់នានា គ្របដណ្តប់ លើវិស័យសំខាន់ៗ សម្រាប់កសាងនិងអភិវឌ្ឍជាតិ ក៏ដូចជាការជម្រុញនិងលើកកម្ពស់ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងអន្តរជាតិ។ ព្រះមហាក្សត្រទ្រង់បានមានព្រះរាជបន្ទូលបន្ថែមថា ច្បាប់ទំាងឡាយដែលរដ្ឋសភា បានអនុម័ត គឺជាមាគ៌ាដ៍សំខាន់ចំាបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមសភាពការណ៍ជាក់ស្តែង និងសកលភាវូបនីយកម្ម។ ព្រះករុណជាអម្ចាស់ បានកោតសរសើរយ៉ាងក្រៃលែងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាមគ្គទេសក៍ ដឹកនាំប្រទេសជាតិប្រកបដោយភាពឈ្លាសវៃ ប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិដ៏ត្រឹមត្រូវ ដោយធានាស្ថិរភាព ឯករាជ្យនិងអធិបតេយេ្យភាពជាតិ ព្រមទាំងទប់ស្កាត់បាននូវអតិផរណា ដែលជាឌឿនសេដ្ឋកិច្ចដ៏រឹងមាំ សម្រេចបាននូវសមិទ្ធផលល្អៗជាច្រើន ជូនប្រជាពលរដ្ឋ បានរស់នៅប្រកបដោយសេចក្តីសុខសន្តិភាព និងសុខដុមរមនា។ […]
Author: pda
ចាប់ខ្លួនជនម្នាក់ដែលយកកាំបិតកាប់នាយនគរបាលប៉ុស្តិ៍រដ្ឋបាលបណ្តាលឱ្យរបួស
មណ្ឌលគិរីៈសមត្ថកិច្ចនគរបាលបានចាប់ខ្លួនជនម្នាក់ដែលយកកាំបិតកាប់នាយនគរបាលប៉ុស្តិ៍រដ្ឋបាលបណ្តាលឱ្យរបួស។លោកផេងសាវននាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុមបានរងនូវរបួសដៃផ្នែកខាងឆ្វេងបន្ទាប់ពីចុះបង្ក្រាបករណីហឹង្សាមួយក្នុងស្រុកកែវសីមាក្នុងភូមិអូរអាមឃុំស្រែខ្ទុមស្រុកខេត្តមណ្ឌលគិរីកាលពីរសៀលថ្ងៃទី២ខែតុលាឆ្នាំ២០២០។ យោងតាមការសាកសួរក្នុងករណីនេះនៅវេលាម៉ោង៣និង៤១នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុមបានទទួលបណ្តឹងពីឈ្មោះភីចិន្តាភេទស្រីត្រូវជាប្អូនថ្លៃជនសង្ស័យបានរាយការណ៍មកសមត្ថកិច្ចថាមានករណីហឹង្សាបម្រុងដុតផ្ទះខ្លួនឯង។ក្រោយពីទទួលព័ត៌មានរួចលោកមេប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅដល់គោលដៅកើតហេតុឃើញជនសង្ស័យចាក់សាំងចោលវិញ។ លោកមេប៉ុស្តិ៍បានបន្តថាៈភ្លាមនោះជនសង្ស័យបម្រុងគេចខ្លួនកម្លាំងនគរបាលក៏បានសួរនាំស្រាប់តែជនសង្ស័យបានទាញកន្ត្រៃចេញពីហោប៉ាវរួចជ្រុះគ្រឿងញៀន១កញ្ចប់តូច។ឃើញដូចនោះកម្លាំងបានឃាត់ខ្លួនតែជនសង្ស័យបានរត់ទៅផ្ទះអ្នកជិតខាងទាញយកកាំបិតផ្គាក់រួចក៏យកមកដេញកាប់សមត្ថកិច្ចបណ្ដាលឱ្យលោកនាយប៉ុស្តិ៍រងរបួសនៅដៃផ្នែកខាងឆ្វេង។ពេលនោះក៏បានប្រតាយប្រតប់គ្នាបណ្តាលឱ្យជនសង្ស័យបែកក្បាលទើបបានសមត្ថកិច្ចឃាត់ខ្លួនបាន។ ជនសង្ស័យឈ្មោះ សំចំរើនផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ មានស្រុកកំណើតភូមិកំពង់ក្របីឃុំស្វាយប៉ោស្រុកបាត់ដំបងខេត្តបាត់ដំបង។បច្ចុប្បន្ននៅភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។ក្រោយចាប់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាងរួមមាន: ១/សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច។២/ កាំបិតផ្គាក់ចំនួនមួយ,៣/ទូរស័ព្ទដៃចំនួន២គ្រឿង(អិនចុចពិល)និងកំពុងឃុំខ្លួនក្នុងប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុម ដើម្បីបន្តនីតិវិធី៕
សាលាចំនួន២០ ក្នុងចំណោមសាលា១០១ របស់ខេត្តព្រះសីហនុត្រូវបានជ្រើសរើសធ្វើការប្រឡងប្រណាំងសាលាគំរូ និងសាលាមេត្រីបរិស្ថាន
ខេត្តព្រះសីហនុ ៖ លោកជំទាវ ឃួន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីផ្សព្វផ្សាយស្តីពីសាលាគំរូ និងសាលាមេត្រីបរិស្ថានក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ លោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូនៅព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានឱ្យដឹងថា ខេត្តមានសាលាចំនួន១០១ មត្តេយ្យ១ បឋមសិក្សា៧២ អនុវិទ្យាល័យ១៨ វិទ្យាល័យ៩ និងសាលាគរុកោសល និងវិក្រឹតការ១។ គោលបំណងនៃសាលាគំរូ សាលាមេត្រីបរិស្ថានត្រូវបានធ្វើការផ្សព្វផ្សាយឆ្លើយតបទៅនឹងចតុស្តម្ភនៃការអប់រំរបស់ក្រសួងឱ្យសិស្សមានចំណេះដឹងចំណេះធ្វើមានឥរិយាបថល្អ ចេះយោគយល់អធ្យាស្រ័យគ្នាប្រកបដោយសេចក្ដីសុខ និងមានការអភិវឌ្ឍផ្នែកចំណេះដឹង។ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា គោលដៅសាលារៀនគំរូ សាលាមេត្រីបរិស្ថានត្រូវបានកំណត់ដោយសួចនាករដើម្បីធ្វើការប្រកួតប្រជែងជាមួយថ្នាក់ជាតិ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]
មន្រ្ដី ៖ ក្រសួងសង្គមកិច្ចសម្រេចនូវសមិទ្ធផលជាច្រើនក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកសាងគោលនយោបាយ
ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា ការទទួលអាណត្តិពីរាជរដ្ឋាភិបាលក្នុងការការពារ និងការផ្ដល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការ ពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើតភាពជាដៃគូ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែង បង្កើតរៀបចំចងក្រងផ្សព្វផ្សាយ និងអនុវត្តន៍ គោលនយោបាយយុទ្ធសាស្ត្រផែនការកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានា សំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមា នូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយក៏ការការពារជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅមិនទាន់បានឆ្លើយតបទាំងស្រុងនៅឡើយទេជាពិសេសការផ្ដល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិតនៅឡើយ។ ឯកឧត្ដមបានបន្ដថា បន្ទាប់ពីក្រសួង សង្គមកិច្ច បានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិ របស់ ជនរងគ្រោះដោយអំពើជួញដូរមនុស្សឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វផ្សាយ […]
ប្រធានក្រុមការងារចុះខេត្តកំពង់ស្ពឺជំរុញឲ្យក្រុមការងារបន្តយកចិត្តទុកដាក់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានស្នើឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជារដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះឡើងវិញនៅរលកទី២។ ការស្នើបែបនេះរបស់ឯកឧត្តមធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមលោកជំទាវសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិកសមាជិកាជាច្រើនរូបទៀត ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនំា និងផ្តល់អនុសាសន៍ មួយចំនួនដើម្បីក្រុមការងារទាំងអស់យកទៅអនុវត្តបន្ត ក្នុងនោះ ក្រុមការងារទាំងអស់ត្រូវបន្តការងារចុះធ្វើវេទិកាសាធារណៈ នៅតាមមូលដ្ឋានរបស់ខ្លួន និងព្យាយាមបន្តដោះស្រាយបញ្ហា និងកង្វល់ ក៏ដូចជាសំណូមពរ របស់ប្រជាពលរដ្ឋដែលនៅសេសសល់។ បន្តពង្រឹង និងប្រកាន់ភ្ជាប់តួនាទី ភារកិច្ចរបស់អង្គភាពខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍនៅមូលដ្ឋានមានប្រសិទ្ឋភាព […]
ឯកឧត្តម ម៉ុម សារឿន នាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនពលរដ្ឋក្រីក្រចំនួន២០៦ គ្រួសារ ក្នុងស្រុកសេសាន
ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តចែកជូនប្រជាពលរដ្ឋក្រីក្រជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា និងជនងាយរងគ្រោះ ដោយគ្រោះធម្មជាតិចំនួន ២០៦គ្រួសារ មកពីឃុំចំនួន២ គឺឃុំសាមឃួយ និងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ១បេ ស្មើនឹង២៥ គីឡូក្រាម ភួយ១ មី១កេស ត្រីទឹកត្រី១យួរ និងត្រីខ១យួរ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកសេសាន កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរអង្គភាព […]
រដ្ឋបាលខេត្តក្រចេះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងឃុំគោលាប់ ស្រុកចិត្របុរីចំនួន៩៩១បណ្
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានអញ្ជើញចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំគោលាប់ ស្រុកចិត្របុរីចំនួន៩៩១បណ្ណដែលវត្ថុដ៏មានតម្លៃបំផុត និងជាឯកសារភស្តុតាងយ៉ាងរឹងមាំធានាចំពោះមុខច្បាប់ និងឈានទៅដើម្បីបញ្ចប់ទំនាស់។ ក្នុងពធីនេះក៏មានការអញ្ជើញរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្តក្រចេះ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ។ ក្នុងពិធីនោះដែរ លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរីបានឡើងធ្វើរបាយការណ៏សង្ខេប ពីសភាពការណ៏ទូទៅ និងការអភិវឌ្ឍន៏នៅក្នុងស្រុករយៈពេលកន្លងមក ជូនឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងជូនអង្គពិធីទាំងមូល។ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តបានផ្តាំផ្ញើសូមបងប្អូនត្រូវចេះថែរក្សាទុកដាក់ឲ្យបានគង់វង្ស កុំឲ្យកណ្តៀរកោ កណ្តរកាត់នាំមឲ្យមានផលលំបាកដល់មន្រ្តីជំនាញយើង។ ហើយដើម្បីធានានូវសុវត្ថិភាពដីធ្លីរបស់ខ្លួន និងយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ និងចំគោលដៅក្នុងការដាក់ធានា ឬបញ្ចាំនៅតាមស្ថាប័នឥណទានផ្សេងៗ ដែលបងប្អូនត្រូវការ។ ពិសេសដើម្បីយកទុនមកធ្វើអាជីវកម្ម ជួយលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យបានកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់មន្ទីរជំនាញចេញបណ្ណកម្មសិទ្ធិដីធ្លីបន្ថែមទៀត ដោយរៀបចំផែនការឱ្យបានច្បាស់លាស់ដើម្បីធានាក្នុងការចេញបណ្ណឲ្យបានលឿន សម្រាប់តម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋយើង។ លើសពីនេះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំអស់គ្នាបន្តការប្រុងប្រយ័ត្នខ្ពស់ ថែរក្សា សុខភាព និងចូលរួមធ្វើអនាម័យឲ្យបានល្អត្រូវឧស្សាហ៍ លាងដៃនឹងសាប៊ូ […]
អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈទាំងអស់ដែលដាច់ដោយកន្លែងនៅក្រុងស្វាយរៀងត្រូវផ្លាស់ប្តូរឡើងវិញចាប់ពីថ្ងៃនេះតទៅ
ខេត្តស្វាយរៀង ៖ អនុវត្តតាមកិច្ចប្រជុំប្រចាំខែនាពេលកន្លងមក នៅព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកប្រធាន អនុប្រធាន អង្គភាពអគ្គិនីសស្វាយរៀង បានអញ្ជើញចុះពិនិត្យ និងប្រគល់អំពូលភ្លើងLED ដល់អង្គភាពអគ្គិសនីស្វាយរៀងដើម្បីតម្លើងតភ្ជាប់នៅផ្លូវនានាក្នុងក្រុងស្វាយរៀងដែលបានដាច់ដោយកន្លែងនាពេលកន្លងមកអោយភ្លឺឡើងវិញទាំងអស់៕
ឋមន្ត្រីពាណិជ្ជកម្មស្នើនិស្សិតអាហារូបករណ៍ ទៅសិក្សាក្រៅប្រទេសជួយផ្សព្វផ្សាយពីវឌ្ឍនភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើប្រតិភូនិស្សិតកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ឆ្នាំសិក្សា ២០២០-២០២១ ជួយផ្សព្វផ្សាយអំពី សក្តានុពលវិនិយោគនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ទៅដល់និស្សិត បរទេសនិងប្រជាជនអូស្ត្រាលីនិងណូវ៉ែលហ្សេឡង់ ដើម្បីលើកស្ទួយកិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។ សំណើនេះត្រូវបានលើកឡើងនាឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយបេក្ខជនជ័យ លាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីបេក្ខជនជ័យលាភីចំនួន ២៧រូប ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនជ័យលាភី ក្នុងការចូលរួមការប្រកួតប្រជែងអាហារូបករណ៍រហូតទទួលបានជោគ ជ័យក្លាយជាជ័យលាភី និងផ្តល់សារដល់បេក្ខជនជ័យលាភីទាំងអស់ថា «ក្មួយៗទាំងអស់ ត្រូវចេះផ្សព្វផ្សាយអំពីសមិទ្ធផល និងភាពរីកចម្រើនរបស់ប្រទេសជាតិ ទៅកាន់មជ្ឈដ្ឋានខាងក្រៅ ហើយត្រូវចេះបំផុសឱ្យប្រជាជន និងវិនិយោគិនបរទេស ចូលមកទស្សនា និងបណ្តាក់ទុនកាន់តែច្រើន នៅក្នុងប្រទេសយើង។ លើសពីនេះ ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិកថ្លៃថ្នូរ ស័ក្តិសមជាយុវជន និងយុវនារី តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ […]
ឯកឧត្តម ជាវ តាយ អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ
ខេត្តកំពត ៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលាខេត្តកំពត។ សមាសភាពអញ្ជើញចូលរួមក្នុងពិធីរួមមាន ៖ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកែប ឯកឧត្តម លោកជំទាវអភិបាលរងខេត្តកំពត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុបប្រមាណ៩០នាក់។ មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសំដែងនូវការកោតសរសើរចំពោះក្រសួងបរិស្ថាន ជាពិសេសក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងបរិស្ថាន ដែលបានប្រឹងប្រែងរៀបចំ និងជំរុញឲ្យមានការអនុវត្តគោលនយោបាយផ្ទេរមុខងារតាមបែបប្រតិភូកម្មជូនរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ជាមួយនឹងការវិភាជថវិកាមួយចំនួនដើម្បីអនុវត្ត។ ឯកឧត្តមបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏ជាក់ស្តែង និងមានតម្លៃរបស់ក្រសួងបរិស្ថានក្នុងការធ្វើប្រតិភូកម្មដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ […]