ព័ត៌មានជាតិ

ពលរដ្ឋ​៨​គ្រួសារ​នៅក្នុង​ស្រុក​វាលវែង​បាន​រងគ្រោះ​ដោយ​បាត់បង់​និង​ខូចខាត​ផ្ទះ​៨​ខ្នង​រួមទាំង​សម្ភារ​

ខេត្តពោធិសាត់​៖​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ​នៅក្នុង​ស្រុក​វាលវែង​បាន​រងគ្រោះ​ដោយ​ទឹក​ហូរ​កួច​បាត់បង់​និង​ខូចខាត​ផ្ទះ​៨​ខ្នង​រួមទាំង​សម្ភារ​ជាច្រើន​ត្រឹម​រយៈពេល​២​ថ្ងៃ​។​ ​ ប្រភពព័ត៌មាន​ពី​មន្ត្រី​អាជ្ញាធរ​បានឱ្យដឹងថាៈ​កាលពី​ថ្ងៃទី​៨​តុលា​២០២០​ទឹកជំនន់​នៅក្នុង​ភូមិ​ស្ទឹង​ថ្មី​ឃុំ​ប្រ​ម៉ោ​យ​ស្រុក​វាលវែង​បង្ក​ខូចខាត​ផ្ទះ​តៀម​១​ខ្នង​ទំហំ​៤,៥​គុណ​៦​ម៉ែត្រ​ជញ្ជាំង​ក្តារ​ប្រក់ស​ង្កី​ដែលមាន​ម្ចាស់​ឈ្មោះ វ៉ា​ច​ន អាយុ​៤៨​ឆ្នាំ​ប្រពន្ធ​ឈ្មោះ សួន​សារឿន អាយុ​៤២​ឆ្នាំ​រួម​និង​សម្ភារ​មួយចំនួន ។​ ​ប្រភព​ដដែល​បាន​បន្តថាៈ​នៅ​ថ្ងៃ​៩​តុលា​២០២០​គ្រោះធម្មជាតិ​ទឹកជំនន់​នៅ​ឃុំ​ក្រពើ​ពីរ​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​បង្ក​ការខូចខាត​សម្ភារ​មាន​ម៉ូតូ​៤​គ្រឿង​គោយន្ត​១​គ្រឿងផ្ទះ​ចំនួន​៥​ខ្នង​។​នៅក្នុង​ភូមិ​សម្លាញ់​សម្លាញ់​ឃុំ​ក្រពើ​ពីរ​ស្រុក​វាលវែង​ដដែល​ត្រូវ​រង​ការខូចខាត​ផ្ទះ​២​ខ្នង​រួម​និង​សម្ភារ​,​មាន​គោ​ពីរ​ក្បាល​,​ជ្រូក​ពីរ​ក្បាល​ម៉ូតូ​មួយគ្រឿង​និង​រលំ​ស្ពាន​មួយ​នឹង​ច្រោះ​ដី​ក្បាលស្ពាន​១​កន្លែង​។​ ​មន្ត្រី​អាជ្ញាធរ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៩​តុលា​២០២០​នេះ​ថាៈ​ពាក់ព័ន្ធ​នឹង​ករណីនេះ​ក្រុមការងារ​បាន​ត្រៀម​រួចរាល់​និង​នាំយក​គ្រឿង​ឧបភោគបរិភោគ​រួម​និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​ទៅ​ប្រគល់ជូន​ពួកគាត់​ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ទាំង​៨​គ្រួសារ​នៅ​ស្រុក​វាលវែង​នេះ​។​ ​លោក​កែវ​វៃ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថាៈ​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​នៅក្នុង​ខេត្តពោធិ៍សាត់​មាន​កម្ពស់​៥,៤៥​ម៉ែត្រ​កម្ពស់​ដែល​ត្រូវ​ប្រកាសអាសន្ន​៥,០០០​ម៉ែត្រ​។​ទឹកស្ទឹង​នៅ​ស្រុក​ភ្នំក្រវាញ​ស្ថានភាព​ទឹកស្ទឹង​មាន​កម្ពស់​៥,៨០៣​ម៉ែត្រ​កម្ពស់​ដែល​ត្រូវ​ប្រកាសអាសន្ន​មាន​មាន​កម្ពស់​៦,០០​ម៉ែត្រ​។​ ​ដោយឡែក​ស្ថានភាព​ទឹកស្ទឹង​នៅ​ស្រុក​វាលវែង​មាន​កម្ពស់​៤,៦០​ម៉ែត្រ​ស្ថានភាព​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន​មាន​១០,០០​ម៉ែត្រ​កន្លែង​ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់​ស្ទឹង​ក្រវាញ​កម្ពស់​កើនឡើង​ខណៈ​ស្ទឹង​អា​រ៉ៃ​ស្រក​ចុះ​បន្តិច​គឺ​សូន្យ​ចុច​១០​ម៉ែត្រ​និង​ស្ទឹង​វែង​បាន​ស្រក​២,៥០​ម៉ែត្រ​។​ដោយឡែក​ទឹកស្ទឹង​ក្រុង​ពោធិ៍សាត់​កំពុងមាន​សន្ទុះ​កើនឡើង​៕​     

ព័ត៌មានជាតិ

លោកឃួងស្រេងស្នើឲ្យម្ចាស់បុរីនិងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថ​កិច្ចដើម្បីពង្រឹងសន្តិសុខ​ស​ណ្តាប់ធ្នាប់ជូនប្រជា​ពលរដ្ឋ

កាលរសៀលថ្ងៃទី៨ខែតុលាឆ្នាំ២០២០នៅក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខសុវត្ថិភាពនៅតាមបុរីនិងខុនដូនៅក្នុងរាជធានីភ្នំពេញលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានស្នើឲ្យម្ចាស់បុរីនិងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ចដើម្បីពង្រឹងកិច្ចសហការជាមួយគ្នាឲ្យបានល្អក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរហើយសមត្ថកិច្ចនឹងរក្សាជាការសម្ងាត់ដោយមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទាំងនោះទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។លោកឃួង ស្រេង បានមានប្រសាសន៍ថាចាប់ពីពេលនេះទៅគ្រប់បុរីនិងខុនដូទាំងអស់នៅរាជធានីភ្នំពេញត្រូវតែបំពាក់កាមេរ៉ាសុវត្ថិភាពនិងមានប្រព័ន្ធសន្តិសុខសុវត្ថិភាពដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ។ បើតាមលោកអភិបាលរាជធានីភ្នំពេញគឺចង់ឱ្យម្ចាស់បុរីទាំងអស់ភ្ជាប់ប្រព័ន្ធផ្តល់ទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពនេះ ភ្ជាប់ទៅមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពរបស់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីងាយស្រួលក្នុងការចុះធ្វើអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។លោកបានសន្យាថារាល់ទិន្នន័យដែលភ្ជាប់មកស្នងការដ្ឋានរាជធានីភ្នំពេញនឹងរក្សាជាការសម្ងាត់និងមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។លោកបន្តថាការពង្រឹងកិច្ចសហការរវាងម្ចាស់បុរីនិងសមត្ថកិច្ចនេះគឺដើម្បីអាចរាយការណ៍ឲ្យគ្នាទៅវិញទៅមកនៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើងដែលអាចសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។លោកឃួងស្រេងបានមានប្រសាសន៍ថាបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសំណង់បុរីជាច្រើនបានរស់នៅដាច់ដោយឡែកហើយកន្លែងខ្លះមានភាពស្មុគស្មាញងាយកើតឡើងនូវបទល្មើសនានាដែលទាមទារឲ្យភាគីទាំង២មានកិច្ចសហការជាមួយគ្នាទ្វេដងដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងបុរីនោះ។លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានគាំទ្រចំពោះយន្តការទាំងនេះដែលធានាបានសន្តិសុខសុវត្ថិភាពជូនអ្នកស្នាក់នៅ។លោកនាយឧត្តមសេនីយ៍បានស្នើឱ្យម្ចាស់បុរីខុនដូត្រូវបំពាក់ប្រព័ន្ធការពារសុវត្ថិភាពបន្ថែមទៀតដូចជាត្រៀមបង្ការពន្លត់អគ្គិភ័យ ឬរថយន្តពន្លត់អគ្គិភ័យមានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោងមានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋត្រូវមានសន្តិសុខយាមកាមជាដើម។ម្ចាស់បុរីគួរបង្កើតឱ្យមានបទបញ្ជាផ្ទៃក្នុងនៅក្នុងបុរីបើបុរីរបស់អស់លោកមានសន្តិសុខល្អនោះមិនខ្វះអតិថិជននោះទេ៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចជំនាញ ចុះបង្ក្រាប​បទល្មើស​ជល​ផលនៅស្រុក​កំពង់លែង

កំពង់ឆ្នាំងៈ​រយៈពេល​៣​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល ជា​បន្តបន្ទាប់ ។​លោក​លី​ឡា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​របស់​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​ឆ្នាំង ដឹកនាំ​ដោយ​លោក ម៉ប់ សាម៉ុន​នាយរង ខណ្ឌ​រដ្ឋបាល​ជលផល និង​លោក អ៊ូ សោភ័ណ ។​ ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប បទល្មើស​ជលផល នៅ​ចំណុច​ទំនប់​ស្រុក ឃុំ​ស្វាយ​រំពារ រហូតដល់​ចំណុច​បាត់​ត្រង់ ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​ក្នុង​នោះបាន​រុះរើ និង​បំផ្លាញចោល របាំង​ស្បៃ​មុង ចំនួន​២៥​កន្លែង ប្រវែង ៧៥០ ម​. លប​លូ​ស្បៃ​មុង ៣០ គ្រឿង បង្គោល ២៧០ ដើម និង​ចាក់​លែង កូន​ត្រី​ចម្រុះ​មួយចំនួន​ចូល ក្នុង​ដែន​នេសាទ​វិញ ។​ ​សូមបញ្ជាក់ថា ការបង្ក្រាប​បទល្មើស​ជ​ល​ផល បានធ្វើ​ឡើង នៅ​ចំណុច​ក្បាលកោះ​លង្វែក ខ្លា​ក្រហឹម ស្តី​បន្លិច​បឹង​ធំ ក្នុងស្រុក​ជល​គី​រី និង​ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃទី​៦ តុលា ២០២០ ។​កម្លាំងចម្រុះ​ដឹកនាំ​កម្លាំង ដោយ​រដ្ឋលេខាធិការ ក្រសួងកសិកម្ម […]

ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​និង​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​៣​នាក់​ក្នុង​ខេត្តក្រចេះ

(ក្រចេះ​)គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកជមួយម៉ូតូ​បណ្តាលឱ្យ​ជនរងគ្រោះ​មួយ​គ្រួសារ​គឺ​ឪពុកម្តាយ​និង​កូនប្រុស​តូច​បាន​ស្លាប់​ភ្លាមៗ​។​ហេតុ​កាណ៍​ដ៏​រន្ធត់​នេះ​បង្កឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។​ ​ប្រភពព័ត៌មាន​បឋម​បានឱ្យដឹងថា​: រថយន្ត​បង្ក​ម៉ាក camary ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ព្រះសីហនុ​: 2A: 2100 ។​រថយន្ត​ទំនងជា​មាន​ល្បឿន បាន​បុក ម៉ូតូ​ជនរងគ្រោះ​ខ្ទេច​មើល​លែង​ស្គាល់ ខណ​:​ពេល​បើក​របរ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​។​គ្រោះថ្នាក់​ដ៏​រន្ធត់​បុក​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ចំនួន​៣​នាក់​។​ឪពុកម្ដាយ​ព្រមទាំង​កូនប្រុស​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​សព​បែក​ជា​បំណែកៗ​។​ ​ប្រភព​ដដែល​បាន​បន្តថាៈ​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​និង​ម៉ូតូ​ជនរងគ្រោះ​ខូចខាត​ស្ទើរ​ទាំងស្រុង​រហូត​មើល​មិន​ស្គាល់​ម៉ាក​។​បន្ទាប់ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ពុំ​ទទួលខុសត្រូវ​ឡើយ​។​ចំពោះ​សព​ជនរងគ្រោះ​ទាំង​៣​នាក់​ខាង​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សំបូរ ដើម្បី​ស្រាវជ្រាវ និង​បន្ត​ដោះស្រាយ​នាពេល​ក្រោយ ៕​

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរ​បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​

ព្រះសីហនុៈ​កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល ក្រុងព្រះសីហនុ បាន​បន្ត​បើក​យុទ្ធនាការ​ក្តៅ ចុះ​រៀបចំ​សណ្តាប់ តាមផ្លូវ​ជាតិ​លេខ​៤ ចាប់ពី​ចំណុច​ផ្សារ​ឃ្លាំង​លើ ដល់​មុខ​រោងចក្រ ញូ​ស្តា ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​មិនឱ្យ​មានការ​លក់ដូរ​និង​សំណង់​អនាធិបតេយ្យ​លើ​ដងផ្លូវ​នេះ​ទៀត​។​ ​មន្ត្រី​ក្រុងព្រះសីហនុ បានលើកឡើង​ថាៈ យុទ្ធនាការ​នេះ ក្នុង​ហេតុផល ដើម្បី​រក្សា​ចំណីផ្លូវ​តាម​ប្លង់គោល មិនឱ្យ​មានការ​សាងសង់ ឬ​លក់ដូរ​លើដី​ចំណីផ្លូវ ដែល​តាម​មន្ត្រី​អះអាងថា ទំហំ​ទទឹងផ្លូវ​នេះ ទាំង​តួ​ផ្លូវ និង​ចិញ្ចើមផ្លូវ មាន​ប្រវែង​រហូតដល់ ៦០ ម៉ែត្រ​។​ ជាការ​កត់សម្គាល់​ពេល​សមត្ថកិច្ច ចុះ​អនុវត្តន៍​វិធានការ​ក្តៅ​នេះ មាន​បញ្ហា​ជជែក​គ្នា​ខ្លះៗ​ដែរ រវាង​មន្ត្រី និង​ពលរដ្ឋ ពាក់ព័ន្ធ ។​ដូចជា​ពលរដ្ឋ​ខ្លះ សុំ​ការយោគយល់ ពី​អាជ្ញាធរ​ក្រោម​ហេតុផល​ថា គ្មាន​កន្លែង​លក់ដូរ និង​មាន​ពលរដ្ឋ​ខ្លះ បាន​ជំទាស់​មិនឱ្យ​រុះរើ ផងដែរ​។​ ​លោក គង់ សោភា អភិបាលរង ក្រុងព្រះសីហនុ បាន​ពន្យល់ថាៈ មិនអាច​បន្ធូរបន្ថយ​បានទេ ដោយសារតែ​នេះ ជា​យុទ្ធនាការ​ពិសេស បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ​ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​។​ស្រប​ពេលដែល ការស្ថាបនា​ផ្លូវ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំណុច​នោះ​កំពុង​ធ្វើ​ដែរ​។ ​លោក អភិបាលរងក្រុង​បាន​បន្តថាៈ យុទ្ធនាការ​ក្តៅ​នេះ […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពតជំរុញឲ្យរដ្ឋបាលក្រុង ស្រុក ខិតខំកៀរគរប្រមូលចំណូលចូលរដ្ឋសម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន

ខេត្តកំពត ៖ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នាព្រិកថ្ងៃទី០៧ ខែតុលា  ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងបញ្ជាក់អនុលោមភាពលើគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ការិយាល័យចំណុះរដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា រដ្ឋបាលក្រុង ស្រុក ត្រូវជំរុញការប្រមូលចំណូល ដោយខិតខំកៀរគរប្រមូលចំណូលចូលរដ្ឋ សម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន។ គម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវពិនិត្យ និងបញ្ជាក់អនុលោមភាពទទួលស្គាល់ដោយអភិបាល នៃគណៈអភិបាលខេត្ត ដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ មានដំណើរការប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសម្រេចបានតាមគោលដៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ព័ត៌មានជាតិ

​ទឹក​ហូរ​ច្រោះ​បាក់​បង្គោល​ស្ពាន​អូរ​ផ្លា​យ​កាត់ផ្តាច់​ស​សៃ​ឈាម​ក្រុង​សែន​មនោ​រម្យ​និង​ទឹកជ្រោះ​ប៊ូ​ស្រា

មណ្ឌលគិរីៈ​ប្រភព​ព័ត៌មានបថមដែលផ្តល់ដោយអាជ្ញាធរបាន​ឱ្យដឹងកាលពីល្ងាច​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០​ថាៈស្ពាន​អូរ​ផ្លា​យ​ដែល​ត​ភ្ជាប់​ក្រុង​សែន​មនោ​រម្យ​និង​ស្រុក​ពេ​ជ្រា​ដា​(​ទឹកជ្រោះ​ប៊ូ​ស្រា​)​បាន​រង​ការខូចខាត​យ៉ាងដំណំ​ពី​គ្រោះធម្មជាតិ​។​ ប្រភពដដែលបាន​បន្តថាៈ​បង្គោល​ស្ពាន​ផ្នែក​កណ្តាល​បាន​បាក់​ដាច់​ចេញ​ដោយ​កម្លាំង​ទឹកជំនន់​។​ចំណែក​ផ្នែក​ក្បាលស្ពាន​សងខាង​មាន​លក្ខណៈ​ប្រេះ​បែក​ដោយ​អន្លើរ​។ហេតុនេះ​សូម​បងប្អូន​មាន​រថយន្ត​ប្រភេទ​ដឹក​ឬ​រថយន្ត​ធុន​ធំ​មេត្តា​ផ្អាក​មធ្យោបាយ​ដឹកជញ្ជូន​ជា​កំហិត​​រង់ចាំ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណ​ការរៀបចំ​ឈូសឆាយ​ផ្លូវ​វាង​រួចរាល់​សិន​៕​​    

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ចាត់​កម្លាំង​ប្រចាំការ​នៅ​ទំនប់​៧​មករា

ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ល្ងាច​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០២០​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ទំនប់​អាងទឹក​៧​មករា​និង​តាម​សណ្តរ​ស្ទឹង​ដែល​អាច​យាយី​ពី​ជំនន់​ស្ទឹង​ព្រែក​ត្នោត​ស្ថិតក្នុង​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល ។ ​ លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះទៅ​កាន់​ទំនប់​អាងទឹក​៧​មករា​បន្ទាប់ពី​កម្ពស់​ទឹក​នៅ​ទ្វារ​ទឹក​ទំនប់ ៧ មករា នា​វេលា​ម៉ោង ៥ រសៀល​នេះ​បាន​ឡើងដល់​កម្ពស់ ៧,៤ ម៉ែត្រ ។​បើ​ធៀប​នឹង​កម្ពស់​ទឹក​ព្រឹក​មិញ​គឺ​បាន​ហក់​ឡើង​០,៣​ម៉ែត្រ​លើស​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​នៅ​កម្រិត ៧,០០ ម៉ែត្រ ។ ​ពេលនេះ​ក្រុមការងារ​របស់​ក្រសួង​បាន​បើកទ្វារ​ទឹក​ទាំង​៤ ទ្វារ​ដើម្បី​រំដោះ​ទឹក​ជន់​ចេញ​តាម​ផ្លូវទឹក​ចំនួន ២​គឺ​ផ្លូវ​នាំ​ទឹក​ទី​១​តាម​ព្រែកកំពឹស (​ប្រឡាយ​តា​ហោ​) និង​ព្រែក​ហូរ ទម្លាក់​ទឹក​ហូរ​ទៅ​បឹង​ជើង​លោង និង​ផ្លូវ​នាំ​ទឹក​ទី ២ តាមរយ​:​ព្រែក​ជ្រៅ បង្ហូរទឹក​ទម្លាក់​ចូលទៅ​ទន្លេបាសាក់ ។​ ​ស្ថានភាព​ទឹក​ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ត្រៀម​គ្រឿងចក្រ​ធុន​ធ្ងន់​ចំនួន ១៤ គ្រឿង​, បាវ​ខ្សាច់​ធំ​ចំនួន ១.០០០ បាវ​, បាវ​ខ្សាច់​តូច​ចំនួន ២០.០០០ បាវ​, សំណាញ់​ថ្ម និង​កម្លាំង​ក្រុមការងារ​ប្រចាំការ ២៤ ម៉ោង​ឱ្យនៅ​បន្ត​ត្រៀម​អន្តរាគមន៍​នៅតាម​ទំនប់​សណ្តរ​ស្ទឹង ដើម្បី​ការពារ​ហានិភ័យ​ជំនន់​ទឹកភ្លៀង​ដែល​អាច​បង្ក​ការលិចលង់​ដល់​លំនៅស្ថាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​ប្រឈម​៕  

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ព្រះវិហារ​ប្រជុំ​ក្រុមការងារ​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​

ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០​នៅ​សាលាខេត្ត​ព្រះវិហារ​មាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​ជំរុញ​ណែនាំ​និង​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ខេត្ត​។​កិច្ចប្រជុំ​នេះ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ជា​អធិបតី​បានដាក់​ចេញ​នូវ​វិធានការ​៤​ចំណុច​សម្រាប់​យកទៅអនុវត្ត​ន៍​បន្ត​។​ ​ទី​១,​ឯកភាព​តាម​ទិសដៅ​ដែល​បានលើកឡើង​និង​សូម​លេខាធិការដ្ឋាន​ក្រុមការងារ​សហការ​ជាមួយ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ដើម្បី​បន្ត​ចុះ​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ត្រូតពិនិត្យ ពី​ការអនុវត្ត​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​បន្ថែមទៀត ស្របតាម​គោល​ការណែនាំ​។​ ​ទី​២,​ក្នុងដំណាក់កាល​ចំពោះមុខ ត្រូវ​ធានា​ឱ្យបាន​នូវ​ការមិន​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ដោយ​ត្រូវគោរព​ឱ្យបាន​នូវ​ការប្រតិបត្តិ​តាម​វិធាន​សុវត្ថិភាព​និង​អនាម័យ​ដែលជា​មូលដ្ឋាន​នៃ​ការកសាង ទំនុកចិត្ត និង​ភាពជឿជាក់​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែលជា​កត្តាចាំបាច់ មិនអាច​ខ្វះ​បាន នៃ​ការចាប់ផ្ដើម​ឡើងវិញ នៃ​វិស័យ ទេសចរណ៍ នៅក្នុង​ខេត្ត និង​ក្នុងប្រទេស​ទាំងមូល​។​ ​ទី​៣,​ទន្ទឹមនឹង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រោម​យន្តការ​នៃ​គណៈកម្មការ អភិវឌ្ឍ ទេសចរណ៍​ខេត្ត សូម​មន្ទីរ​ទេសចរណ៍ បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការសហការ​ជាមួយ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង​-​ស្រុក ដើម្បី​ពង្រឹង បន្ថែម​នូវ​ការគ្រប់គ្រង គោលដៅ​ទេសចរណ៍ ដែលមាន​ស្រាប់ ដូចជា​សហគមន៍​ទេសចរណ៍ សហគមន៍​គោលដៅ​ទេសចរណ៍ និង​អភិវឌ្ឍ ពង្រីក បន្ថែមទៀត នូវ​គោលដៅ​ទេសចរណ៍​ថ្មីៗ ដោយ​ផ្សារភ្ជាប់​នូវ​មូលដ្ឋាន​ជនបទ​ដើម្បី ទាក់ទាញ ភ្ញៀវទេសចរ​បន្ថែមទៀត​។​ ​ទី​៤,​មន្ទីរ​ទេសចរណ៍ ត្រូវ​សហការ​ជាមួយ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម និង​សមត្ថកិច្ច​ពាក់ព័ន្ធ ផ្សេងទៀត ដើម្បី​រៀបចំ​យន្តការ គ្រប់គ្រង​គោលដៅ​ទេសចរណ៍​នៅ​ភ្នំ​ត្បែង​ឱ្យបាន​ត្រឹមត្រូវ និង​ធានាបាន នូវ​ប្រសិទ្ធភាព និរន្តរភាព បរិស្ថាន​។​ ​ […]

ព័ត៌មានជាតិ

ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តចុះពិនិត្យការងារបូមទឹកស្តុកទុករបស់ប្រជាពលរដ្ឋនៅឃុំខ្សាច់អណ្ដែត

ខេត្តក្រចេះ ៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងដើម្បីឆ្លើយតបបញ្ហាខ្វះទឹកសម្រាប់ស្រោចស្របស្រូវប្រាំងនាពេលខាងមុខនេះ ប្រធានក្រុមការងារចុះជួយស្រុកឆ្លូងឯកឧត្ដម ឆាន់ សាផាន រដ្ឋខាធិការក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ ក៏ដូចជាអាជ្ញាធរខេត្តក្រចេះ ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិនិត្យការងារបូមទឹកស្តុកទុករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តដើម្បីអូសយកទឹកមករក្សាទុកសម្រាប់ជួយសង្គ្រោះស្រូវនៅដូវប្រាំងនាពេលខាងមុខ ដែលប្រជាពលរដ្ឋជួបការខ្វះខាតទឹកសម្រាប់ស្រោចស្រព្វ។ ការធ្វើការងារបែបនេះ គឺដោយសារឆ្នាំនេះទឹកទន្លេមេគ្គងមានកំរិតទាបមិនអាចនាំទឹកហូរចូលបំពេញ បឹង ត្រពាំង អាងស្តុក ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រព្វស្រូវប្រាំងនាពេលខាងមុខនេះ។ ការអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យការងារបូមទឹកស្តុកទុកប្រព្រឹត្តទៅនៅថ្ងៃទី០៣ តុលា ២០២០ នៅក្នុងភូមិថ្មី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។ មានប្រសាសន៍សំណេះសំណាលទៅកាន់បងបង្អូនប្រជាកសិករ ឯកឧត្ដម ឆាន់ សាផាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំតែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ហើយមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ពេញបរិបូណ៍ជូនប្រជាពលរដ្ឋខ្មែរឲ្យរស់ក្រោមដំបូលសន្តិភាពរហូតមកដល់បច្ចុប្បន្ន។ ជាមួយគ្នានោះ ឯកឧត្តមមានប្រសាសន៍ក្រើនរំលឹកដល់ប្រជាកសិករយើងត្រូវចេះពិនិត្យមើលស្ថានភាពនៃការបង្កបង្កើនដូចជាការជ្រើសរើសពូជស្រូវមើលពីប្រភពទឹក ឬបង្វែរពីការធ្វើស្រូវទៅជាដាំដំណាំ […]