ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះគឺជាខួបទី៨ឆ្នាំ(១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
Author: pda
ជំនន់ទឹកភ្លៀងបណ្តាលឱ្យស្ពានឈើមួយបាក់រលំចូលស្ទឹងសិរីសោភ័ណ
បន្ទាយមានជ័យ៖ប្រជាពលរដ្ឋបានឱ្យដឹងកាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ថា៖ស្ពានឈើព្រះពន្លាប្រវែងជិត១០០ម៉ែត្រដែលសាងសង់ឡើងកាលពីឆ្នាំ១៩៩៤បានបាក់រលំស្រុតចូលស្ទឹងសិរីសោភ័ណដោយសារជំនន់ទឹកភ្លៀង។ ស្ពាននេះជាព្រះរាជអំណោយរបស់សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិដែលចាស់ទ្រុឌទ្រោមយ៉ាងខ្លាំងនិងបិទលែងឱ្យឆ្លងកាត់យានយន្តរាប់ទាំងម៉ូតូផងនោះ។ទីបំផុតជំនន់ទឹកភ្លៀងបានទាញបំបាក់ចុះលិចក្នុងទឹកស្ទឹងសិរីសោភ័ណហើយ។ស្ពាននេះស្ថិតនៅក្នុងភូមិ៣និងភូមិព្រៃឬស្សីសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ កន្លងមកពលរដ្ឋបានសុំឱ្យមានការជួសជុលតែត្រូវអាជ្ញាធរមិនជួសជុលនោះទេ។ម្យ៉ាងដោយសារវាទ្រុធទ្រោមពេក ទោះជួសជុលក៏ថវិកាច្រើនហើយនៅតែប្រើមិនបាន មិនធានាជួសជុលក៏សឹងប្រហែលនឹងសង់ថ្មីដែរ ។ជាងនេះទៅទៀតនៅខាងជើងនោះជាង៣០០ម៉ែត្រក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានសាងសង់ស្ពានថ្មថ្មីជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីហើយដែរ៕
ជប៉ុនផ្ដល់ជំនួយឥតសំណងជាគ្រឿងចក្រចំនួន១៥គ្រឿងក្នុងតម្លៃប្រមាណ៤,៥លានដុល្លារ
ភ្នំពេញ៖ ប្រទេសជប៉ុនបានផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រចំនួន១៥គ្រឿង ដែលមានតម្លៃជាង៥០០លានយ៉េនជប៉ុនស្មើនឹងជាង៤,៥លានដុលារអាមេរិកសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។នេះជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ដែលដោយមានការអញ្ជើញចូលរួមពីលោកMIKAMIMasahiroឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា,លោកSUGANOYuichiប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា តំណាងក្រុមហ៊ុន Marubini Protechs (TBC) ។ ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះលោកទេសរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះប្រទេសជប៉ុនដែលបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងមានសក្ដានុពលជាច្រើនក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍកម្ពុជា។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ជំនួយរបស់ជប៉ុនសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវជាតិ លេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុប ២៥៤,៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៩,១លានដុល្លារ អាមេរិក។ស្ពានគីហ្សូណានិងស្ពានត្សឹបាសាប្រវែងសរុប ៣.៥៧៥ម៉ែត្រចំណាយថវិកាប្រមាណ១៨៦លានដុល្លារអាមេរិកនិងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប១០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក។ ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈ លោកឯកអគ្គរាជទូត MIKAMI Masahiro ជូនចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន ។ ជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់សាងសង់ ស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន និងកំពង់ផែអន្តរជាតិ សម្រាប់ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិសំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចអភិវឌ្ឍសង្គមនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ សូមជម្រាបជូនថា៖ […]
សម្តេចប្រធានសភាលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភាបន្តសកម្មភាពមនុស្សធម៌ក្នុងការជួយឧបត្ថម្ភគាំពារដល់ប្រជាពលរដ្ឋរងគ្រោះ
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា មានខេត្តមួយចំនួន នៅក្នុងប្រទេសយើង ដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ប៉ៃលិនជាដើម បានកំពុងទទួលជំនន់ទឹកភ្លៀង។ សម្តេច សូមថ្លែងអំណរគុណជា្រលជ្រៅ ដល់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំចុះអន្តរាគមន៍ជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ បានទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព និងបានបន្តចាត់វិធានការផ្សេងៗ តាមសភាពជាក់ស្តែង ក្នុងការឆ្លើយតបគ្រោះធម្មជាតិនេះ នៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ សូមបងប្អូនជនរួមជាតិ ពិសេសពលរដ្ឋនៅក្នុងតំបន់ទឹកជំនន់តែម្តង សូមរក្សាសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ រក្សាអនាម័យក្នុងរស់នៅ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ និងចាស់ជរាដែលជាជនងាយរងគ្រោះដោយប្រការផ្សេងៗ។ សម្តេច ហេង សំរិន សូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភា សមាជិករាជរដ្ឋាភិបាល ស្ថាប័នជាតិ អន្តរជាតិ បន្តសកម្មភាពមនុស្សធម៌ ដែលយើងបានអនុវត្តកន្លងមក ក្នុងការជួយឧបត្ថម្ភគាំពារ ដល់ប្រជាពលរដ្ឋរងគ្រោះ នូវជំនួយសង្រ្គោះបន្ទាន់ មានសម្ភារៈប្រើប្រាស់ ថវិកា ថ្នាំដង្កូវ ជាដើម ឲ្យបានទាន់ពេលវេលា៕
ឯកឧត្តម ម៉ែន វិបុល ណែនាំមន្រ្តីជំនាញឲ្យបន្តតាមដានពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀង
ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃអង្គារ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសភាពការបច្ចុប្បន្នពាក់ព័ន្ធនិងគ្រោះហន្តរាយ ដើម្បីត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ក្នុងករណីមានជំនន់ទឹកភ្លៀងនៅតាមបណ្តា ក្រុង ស្រុក នានាក្នុងខេត្តស្វាយរៀងកើតឡើង។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានា លោកប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្តតាមដានពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយសារទឹកភ្លៀងឱ្យបានច្បាស់លាស់ដើម្បីមានវិធានការដោះស្រាយ។ ចំពោះក្រុមការងារចត្តាឡីស័កនៅតាមបណ្តាគោលដៅនានាក្នុងខេត្តត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩៕
ថ្នាក់ដឹកនាំខេត្តព្រះសីហនុអញ្ជើញសួរសុខទុក្ខអនុភូមិដើមថ្កូវដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យបង្អែកខេត្ត
ខេត្តព្រះសីហនុ ៖ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ រួមទាំងមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានអញ្ជើញចុះមកសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់តែម្ដងអំពីបញ្ហាការៈរបស់លោក មាស សារ៉ាត អនុភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលកំពុង និងសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវអំណោយសួរសុខទុក្ខជាមួយឧបត្ថម្ភថវិការមួយចំនួន ជូនដល់លោកអនុភូមិដើមថ្កូវ នៅពីព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។ បន្ទាប់មកឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានឆ្លៀតពេលអញ្ជើញមើលកន្លែងដែលសាងសង់បន្ទប់ពិសោធន៍នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានប៉ុន្មានភាគរយហើយនៃការកសាង ហើយក្នុងស្ថានភាពជាក់ស្ដែងឯកឧត្តមក៏បានពិនិត្យមើលឃើញថាក្នុងការសាងសង់ អគារបន្ទប់ពិសោធន៍ខាងលើនេះ បបានធ្វើការកាយជីកធ្នឹមនិងបុកគ្រឹះបានមួយចំនួនហើយ។ នៅព្រឹកថ្ងៃដដែលឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត រួមជាមួយមន្ត្រីរដ្ឋបាលខេត្ត ក៏បានអញ្ជើញចុះទៅសួរសុខទុក្ខភរិយាឯកឧត្ដម ផៃ ផាន សមាជិកក្រុមប្រឹក្សាខេត្ត […]
ខំទុកចិត្តឲ្យខ្ចីម៉ូតូមិនយកឲ្យវិញ ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន
ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសុំណំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីបុរសរូបនេះ ខ្ចីម៉ូតូមិត្តភក្ដិមិនយកទៅជូនម្ចាស់វិញ។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧.៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង សហការជាមួយកម្លាំងអធិការស្រុកកូនមុំ ក្រោមការសម្របសម្រួលនីតិវិធីពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃាត ប៊ុនឡេង (ហៅ អាគោ) ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ពាក់ពន្ធ័ករណីរំលោភលើទំនុកចិ ត្ត( ខ្ចី ម៉ូតូ )។ តាមការឲ្យដឹងពីអធិការនគរបាលក្រុងបានលុងបានឲ្យដឹងថា កាលពីវេលាម៉ោង១១.០០នាទី ថ្ងៃ ទី៩ ខែ តុលា ឆ្នាំ២០២០ ជនសង្ស័យបានខ្ចីម៉ូតូមិត្តភក្ដិជាជាងកាត់សក់ នៅចំណុច ហាងកាត់សក់ យឹម លីនដា ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីថា ទៅទិញទូរស័ព្ទមួយភ្លែត ក៏បាត់ឈឹងរហូត ទូរស័ព្ទក៏ខលមិនចូល ជនរងគ្រោះជាម្ចាស់ម៉ូតូ ក៏ទូរស័ព្ទទៅប្រាប់សាច់ញាតិជនសង្ស័យប្រាប់ថា ឲ្យយកម៉ូតូមកឲ្យខ្លួនវិញ ក៏នៅតែមិនឃើញយកមកឲ្យ។ ជនរងគ្រោះក៏សម្រេចចិត្តប្ដឹងទៅសមត្ថកិច្ចៗ […]
រដ្ឋមន្រ្តីកសិកម្មយុទ្ធនាការចុះចែកកូនត្រីអណ្តែងកូនកង្កែបនិងសម្ភារៈចិញ្ចឹមមួយចំនួនជូនកសិករយកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ
សម្រាប់ខេត្តព្រះវិហារបានឈានចូលដល់វគ្គទី២នៃយុទ្ធនាការចុះចែកកូនត្រីអណ្តែងកូនកង្កែប និងសម្ភារៈចិញ្ចឹមមួយចំនួនទៀតជូនកសិករយកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ។ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរជាមួយដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញមកជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយ ចំនួនទៀតមកចែកជូនកសិករចំនួន ៥០គ្រួសារ ដែលពិធីនេះបានរៀបចំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីការងារបង្កបង្កើនផលជារួម ដោយឡែកអំពីវឌ្ឍនភាពនៃការចិញ្ចឹមត្រី និងកង្កែបដែលបានចែកជូនកាលពីវត្គទី១។ ក្នុងរយ:ពេលតែ ៣ខែ កសិករចិញ្ចឹមត្រីទទួលបានផល ១០០គ.ក្រ/គ្រួសារ (៥ក្បាល/គ.ក្រ) ត្រីមានតម្លៃ ៨ ០០០រ/គ.ក្រ។ ចំពោះកសិករចិញ្ចឹមកង្កែបបានប្រមូលផលរំលោះ និងទុកធ្វើពូជខ្លះ […]
ពលរដ្ឋជាង១ពាន់គ្រួសារក្នុងស្រុករុក្ខគិរីប៉ះពាល់ដោយជំនន់ទឹកភ្លៀង
បាត់ដំបងៈ លោក ជា សម្បត្តិ អភិបាលស្រុករុក្ខគីរី និងជាប្រធានគណ:កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយស្រុក បានរាយការណ៍ថាៈ គិតមកដល់ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុករុក្ខគិរី បង្កឱ្យមានផលប៉ះពាល់ ដោយគ្រោះជំនន់ទឹកភ្លៀង មានពីរឃុំ គឺឃុំព្រែកជីក និងឃុំបាសាក់ ។ លោក ជា សម្បត្តិ បានបន្តថាៈ នៅឃុំបាសាក់ មានប្រជាពលរដ្ឋរងគ្រោះ ៣៦៩ គ្រួសារ មនុស្សរាយ ៩៧១ នាក់ ដំណាំ ២១៦ ហិកតា គោយន្ត ២ គ្រឿង ម៉ូតូ១៥គ្រឿង ម៉ាស៊ីន៣គ្រឿង ងាប់គោ ៣ ក្បាល។ ក្នុងនោះ ឃុំព្រែកជីក ប្រជាពលរដ្ឋរងគ្រោះ មាន ១.៥៤៦ គ្រូសារ ស្រូវ ២.៨០៩ ហិកតា ម្នាស់ ១៤៨ ហិកតា ដំឡូង ៦៧ […]
“ស្ត្រីជាតួយ៉ាងសំខាន់ ក្នុងសហគ្រិន នៃវិស័យទេសចរណ៍”
មណ្ឌលគិរីៈ នៅក្នុងសិក្ខាសាលាស្តីពី សហគ្រិនស្ត្រី ក្នុងវិស័យទេសចរណ៍ និងការសិក្សា អំពីសក្តានុពលទេសចរណ៍ នៅមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថាៈ ” ស្ត្រីត្រូវបានគេចាត់ទុកថា ជាតួឯកយ៉ាងសំខាន់ នៅក្នុងសហគ្រិន នៃវិស័យទេសចរណ៍ត្បិតស្ត្រី មានភាពក្លាហាន ក្នុងការចូលរួមគ្រប់សកម្មភាពផ្សេងៗ ” ។ សិក្ខាសាលានេះ បានរៀបចំឡើង ក្នុងគោលបំណងបង្កើនសមត្ថភាព ចំណេះដឹងរបស់មន្ត្រីជំនាញ ទទួលបន្ទុកអនុវត្តការងារ ក្នុងវិស័យទេសចរណ៍ ឱ្យកាន់ តែប្រសើរឡើង ពាក់ព័ន្ធទៅនឹងសហគ្រិនភាព ព្រមទាំងតម្រង់ទិសសហគ្រិនស្ត្រី ទៅរកគំនិតអាជីវកម្មថ្មី ក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមស្តារ សេដ្ឋកិច្ចកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ។ លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់ថាៈ ស្របតាមតម្រូវការ សហគ្រិនស្ត្រីអាស៊ាន កម្ពុជា មានបេសកកម្ម ក្នុងការពង្រឹងពង្រីក កាលានុវត្តភាព សម្រាប់ការអភិវឌ្ឍ សហគ្រិនភាពស្ត្រី ក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ […]