ព័ត៌មានជាតិ

តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចុះចែកអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់ជាង១ពាន់គ្រួសារ ក្នុងខណ្ឌចំនួន២នៃរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានបន្ដចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ សម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១,០៤០គ្រួសារ ដែលមកពី ៣សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ និង១សង្កាត់ក្នុងខណ្ឌសែនសុខ។ ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ បានធ្វើឡើងនៅភូមិពុទ្រា សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា នៅក្នុងខណ្ឌព្រែកព្នៅ មានចំនួន៥សង្កាត់ ក្នុងនោះ៣សង្កាត់ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង មានចំនួន៨៩២គ្រួសារ គឺនៅសង្កាត់គោករការ ចំនួន៨២៣គ្រួសារ, សង្កាត់ពន្សាំង៣៨គ្រួសារ, សង្កាត់ព្រែកព្នៅ ៣១គ្រួសារ។ សម្រាប់ខណ្ឌសែនសុខ មានចំនួន៦សង្កាត់ ក្នុងនោះមានតែមួយសង្កាត់ប៉ុណ្ណោះ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង គឺសង្កាត់ឃ្មួញ ដែលមានចំនួន១៤៨គ្រួសារ។ សង្កាត់ដែលរងគ្រោះខាងលើនេះ ក្នុងមួយគ្រួសារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, អំបិល២គីឡូក្រាម, ទឹកបរិសុទ្ធ១កេស, […]

ព័ត៌មានជាតិ

កម្ពុជា ៖ អ្នកស្លាប់ដោយទឹកជំនន់ កើនដល់៤៣នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ

ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ បានកើនឡើងរហូតដល់៤៣នាក់។ ក្នុងនោះខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅ២៦នាក់។ យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ខេត្តដែលមានពលរដ្ឋស្លាប់ដោយសារគ្រោះទឹកជំនន់នេះ រួមមាន៖ បន្ទាយមានជ័យ ២៦នាក់, ពោធិ៍សាត់ ៦នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នេះ បានបង្កផលប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ រួមមាន ៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។ គ្រោះទឹកជំនន់នេះ […]

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង ដឹកនាំកម្លាំងដោយផ្ទាល់ចុះលាងសម្អាតភូមិដ្ឋានប្រជាពលរដ្ឋ ក្រោយរងនូវការជន់លិច

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ​ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដែលរងការជន់លិចពីជំនន់ទឹកភ្លៀងកាលពីពាក់កណ្ដាលខែតុលាមកម្លេះ ក្រោយពីការបាញ់លាងសម្អាត និងកាយស្ដារអណ្ដូងលូបង្ហូរទឹករួច មន្រ្ដីជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងចុះបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋ។ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺកាកសំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើម ហើយអាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប លាងសម្អាតឲ្យអស់កាកសំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើម នៅក្នុងបុរីនេះឲ្យស្អាត ចាប់ពីពេលនេះតទៅ ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគផងដែរ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ពេលដឹកនាំបញ្ជាដោយផ្ទាល់ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី រួមជាមួយកម្លាំងពាក់ព័ន្ធ ដែលមានទាំងកងទាហាន កងនគរបាលផងដែរនោះ បានរួមគ្នាលាងសំអាតភូមិដ្ឋានមួយនេះ ដើម្បីឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយពីទឹកជំនន់បានលិចលង់លំនៅដ្ឋានរបស់ពួកគាត់ អស់រយៈពេលជាង១០ថ្ងៃកន្លងមកនេះ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងបុរីពិភពថ្មី គម្រោងទី២ […]

ព័ត៌មានជាតិ

ក្នុង​ខែតុលា​ខណ្ឌ​រដ្ឋបាល​ជល​ផល​ចុះបង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​១៥​ករណី​

បាត់ដំបងៈ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង បានឱ្យដឹង នៅ​ថ្ងៃទី​២៦​ខែតុលា ឆ្នាំ​២០២០​នេះ​ថាៈ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខែតុលា ឆ្នាំ​២០២០ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ បាន​ចំនួន ១៥ ករណី​។ ព្រមទាំង​ដកហូត​បាន វត្ថុតាង​បទល្មើស មួយចំនួន ដូចជា​: សាច់​មង ១២.០០០ ម៉ែត្រ ស្បៃ​មុង ចំនួន ៦០០​ម៉ែត្រ បង្គោល​ចំនួន ៨.៣៩០ ដើម ឡុ​ក​៨៧​គ្រឿង លូ​ស្បៃ​មុង​១៨​មាត់ និង​លែង​ត្រី​ចម្រុះ ចំនួន ៣៨៥ គីឡូក្រាម​ចូល ទៅ​បឹង​ធម្មជាតិ​វិញ​។ ​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តបាត់ដំបង បាន​បន្តថាៈ នៅក្នុង​រដូវ​បិទ​នេសាទ​នេះ ដោយសារ​ស្ថានភាព​ស្មុ​គ្រ​ស្មាញ និង​ទឹក​ឡើង​ខ្លាំង ពិបាក​ដឹកជញ្ជូន​ឧបករណ៍​ល្មើសច្បាប់ យកមករ​ក្សាខ​ទុក នៅ​ខណ្ឌ​រដ្ឋបាល​ជល សមត្ថកិច្ច​ចម្រុះ សម្រេច​ដុត​កម្ទេចចោល​។ ឧបករណ៍​ទាំងនោះ នៅនឹងកន្លែង ដើម្បី​ជាការ​ព្រមាន ដល់​ជនខិលខូច​ផង ព្រម​ទាំ​ពិន័យ​បាន​ថវិកា ៥ លាន​រៀល បង់​ចូល​ថវិការដ្ឋ ៥០ ភាគរយ ។​ ​លោកនាយ​ខណ្ឌ​បានបញ្ជាក់​ថាៈ​ក្នុង​ការចុះ​ប្រតិបត្តិការ​ម្តងៗ​សមត្ថកិច្ច​ចម្រុះ​មិនដែល​ចាប់បាន​ជនខិលខូច​ម្នាក់​ណា​ទេ […]

ព័ត៌មានជាតិ

ឯកឧត្តម ជុំ កុសល ៖ អាជ្ញាធរដែលឆ្លាតត្រូវយកអ្នកសារព័ត៌មានធ្វើជាមិត្ត ជាសេនាធិការ ជាអ្នកនាំសារទើបក្តាប់ព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរបស់ខ្លួនបានច្បាស់

ភ្នំពេញ ៖ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា អាជ្ញាធរដែលឆ្លាតត្រូវយកអ្នកសារព័ត៌មានធ្វើជាមិត្ត ជាសេនាធិការ ជាអ្នកនាំសារទើបក្តាប់ព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរបស់ខ្លួនបានច្បាស់។ សូមកុំចាត់ទុកអ្នកសារព័ត៌មានជាមនុស្សគួរឲ្យធុញអី។ បន្ទាប់ពីការបង្ហោះសារខាងលើបានធ្វើឲ្យមហាជន ពិសេសបណ្តាញអ្នកសារព័ត៌មាន មានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រចំពោះសារដ៏មានអត្ថន័យមួយនេះ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ នៃក្រសួងព័ត៌មាន មកលើអ្នកសារព័ត៌មានផងដែរ។ សូមបញ្ជាក់ថា នៅក្នុងជំនួបលើកទី៤ រវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនកូនក្មួយ អ្នកសារព័ត៌មាននៅឯមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ សម្តេច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការរិះគន់ស្ថាបនាទាំងកម្រិតគោលនយោបាយ ពិសេសការអនុវត្តរបស់ស្ថាប័ន និងរបស់បុគ្គល។ សម្តេចបញ្ជាក់ថា យើងបើកឱកាសឲ្យអ្នកសារព័ត៌មានដើម្បីអាចមានចំណែកចូលរួមយោបល់ក្នុងកម្រិតគោលនយោបាយ ហើយតាមដានត្រួតពិនិត្យទៅលើការអនុវត្តន៍ក្របខ័ណ្ឌគោលនយោបាយនោះ។ សម្តេចបន្តថា ចំណុចនេះអ្នកសារព័ត៌មានអាចចូលរួមដល់ការកែលម្អស្ថានភាពទាំងឡាយដែលជាតម្រូវការរបស់ប្រជាជនផងដែរ។ សម្តេចថា អ្នកសារព័ត៌មានដើរតួនាទីក្នុងការបញ្ជូនព័ត៌មានពីខាងលើទៅខាងក្រោម ពីក្រោមមកលើវិញប្រកបដោយសុចរិតភាព។ សម្តេចក៏បានថ្លែងផងដែរថា សូមកុំចាត់ទុកអ្នកសារព័ត៌មាជាសត្រូវ ផ្ទុយទៅវិញត្រូវចាត់ទុកអ្នកសារព័ត៌មានគឺជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន៕

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងអញ្ជើញទទួលអំណោយសប្បុរសធម៌ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ត

ខេត្តស្វាយរៀង​ ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលអំណោយ សប្បុរសធម៌ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសហការី ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគមួយចំនួន ដូចជា អង្ករ ៥តោន មីខ្លាឃ្មុំ ៥០កេស តង់១០០តង់ សាប៊ូលាងចាន ៤៣២ដប និងថវិកាចំនួន ៤លានរៀល ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ការងារមនុស្សធម៌ និងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានថ្លែងនូវការអគុណចំពោះប្រធានសភាពាណិជ្ជកម្មខេត្ត និងសហការី ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាជាបន្តបន្ទាប់ដល់រដ្ឋបាលខេត្ត ទាំងនេះជាកាយវិការប្រកបដោយទឹកចិត្តសប្បុរសធម៌តាមរយៈរដ្ឋបាលខេត្តនាពេលនេះ ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារគ្រោះធម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាកក្នុងបរិបទ នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង៕

ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន និងលោកជំទាវអញ្ជេីញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តថ្មគ្រែក្នុងស្រុកចិត្តបុរី

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃ៨កេីត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោក ជំទាវ ហុឹង ណារី វ៉ា ថន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វារ វត្តថ្មគ្រែ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ពិធីនេះក៏មានការរួមពីលោកមេបញ្ជាការរងកងរាជ លោកស្នងការរង កម្លាំងយុវជនស្រលាញ់សន្តិភាព មន្រ្តីអមដំណេីរ អាជ្ញធរមូលដ្ឋាន ព្រមទាំងលោក តា លោកយាយប្រមានជាង៩០នាក់។ ក្នុងពីធីនោះដែរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក្រចេះ និងលោកជំទាវបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងទ្វេតែងតែនឹករលឹក និងរួមសុខរួមទុក្ខជាមួយប្រជាពលយេីងនៅក្នុងឃុំគ្រែថ្មគ្រែ ស្រុកចិត្របុរីខេត្តក្រចេះក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងខេត្ត និងក្នុងប្រទេសទាំងមូលផងដែរ ដោយសម្តេចទាំងទ្វេតែងតែគិតថា សុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ជាសុខទុក្ខរបស់សម្តេច […]

ព័ត៌មានជាតិ

កម្ពុជាមានអ្នកស្លាប់ចំនួន៣៩នាក់ហើយដោយសារទឹកជំនន់ ក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា គិតពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ៣៩នាក់ហើយ បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់។ ក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ មានរហូតដល់ទៅ ២២នាក់។ ក្នុងរបាយការណ៍ បានបង្ហាញថា ខេត្តដែលមានប្រជាពលរដ្ឋរងគ្រោះបាត់បង់ជីវិតដោយជំនន់ទឹកភ្លៀងនេះរួមមាន ៖ ខេត្តពោធិ៍សាត់ ៦នាក់, បន្ទាយមានជ័យ ២២នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។ របាយការណ៍ក៏បានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២០,៧៨៥គ្រួសារ ស្មើនឹង ៤៨៣,១៤០នាក់។ ទឹកជំនន់បានបង្កឱ្យខូចហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។ ក្នុងនោះប្រជាពលរដ្ឋប៉ះពាល់ ១១ម៉ឺនខ្នង និង ខូចខាតជាង ៦៣ខ្នង, ប៉ះពាល់សន្ទូង និងដំណាំផ្សេងៗជិត ២០ម៉ឺនហិកតា៕

ព័ត៌មានជាតិ

មន្ត្រីជំនាញបញ្ជាក់ថា ផែលោក គង់ យន មិនទាន់មានលក្ខណៈគ្រប់គ្រាន់ផ្លូវច្បាប់អាចធ្វើអាជីវកម្ម និងដំណើរការវិនិយោគបានទេ

ខេត្តកែប ៖ សកម្មភាពចាក់ដីលប់សមុទ្រដើម្បីសាងសង់ជាផែចំណតជលយានយន្តនេសាទ ស្ថិតនៅចំណុចភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ពីសំណាក់លោក គង់ យន មានតួនាទីជាមន្ត្រីក្រុមប្រឹក្សាឃុំអង្កោល កាលពីព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះត្រូវបានឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបបញ្ជាឲ្យកាយចេញវិញឲ្យអស់ជាបន្ទាន់ ព្រោះតែពុំមានច្បាប់អនុញ្ញាត។ ប៉ុន្តែត្រូវបានលោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបញ្ជាក់ប្រាប់ដល់ភ្នាក់ងារអង្គភាពព័ត៌មាន “ភ្នំពេញដេលី” កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា ផែលោក គង់ យន មានច្បាប់វិនិយោគរយៈវែងដែលទទួលស្គាល់ត្រឹមខេត្ត។ បើយោងតាមឯកសារពាក្យស្នើសុំ១ច្បាប់របស់លោក គង់ យន ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ គោរពជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកែបតាមរយៈលោកស្រីអភិបាលស្រុកដំណាក់ចង្អើរ, លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប, លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប គឺមានកម្មវត្ថុសំណើសុំដាក់ទុវិនិយោគចំណតជលយានយន្តនេសាទព្រែកតានេន។ យោងលិខិតលេខ ២២៣៧ សហវ.អទច ចុះថ្ងៃទី២៨ ខែមីនា ឆ្នា២០១៧។ លិខិតស្នើសុំនេះមានខ្លឹមសារបន្តថា សេចក្តីដូចបានចែងក្នុងកម្មវត្ថុ […]

ព័ត៌មានជាតិ

ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍៦កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការ អរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច គណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់លើការងារជួយដល់ប្រជាពលរដ្ឋក្នុងកំឡុងពេលប្រទេសកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង ទទួលរងនូវឥទ្ធិពលព្យុះនានាបណ្តាលឲ្យមានជំនន់ទឹកភ្លៀងកន្លងមកនេះ ដូចជាការរួមសាមគ្គីគ្នាទប់ទឹកនៅកំណាត់ផ្លូវស្ពានតាហោ ដើម្បីត្រៀមលក្ខណៈទុកជាមុនក្រែងកើតមានជំនន់ទឹកភ្លៀងកើតឡើង ជាពិសេសការពង្រឹងសន្តិសុខសុវត្ថិភាព ការអនុវត្តច្បាប់ចរណ៍ផ្លូវគោកថ្មី ការ ឧបត្ថម្ភគាំទ្រជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង  ដោយជំងឺកូវីដ១៩ និងការចូលរួម […]