ព័ត៌មានជាតិ

ចាប់សង្ឃក្លែងក្លាយ កាន់​ស្រោមសំបុត្រ​បុណ្យដើរ​រៃ​អង្គាស​ប្រាក់ពីប្រជាពលរដ្ឋកណ្តាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​ចាប់​ឃាត់ខ្លួនបុរស​ម្នាកដែលបានក្លែងបន្លំ​ជា​ព្រះសង្ឃ​ពាក់​ស្បង់​ចីពរ ខណៈ​ដែល​រូបគេ​ដើរ​រៃ​អង្គាសប្រាក់​ខុស​ពី​ប្រក្រតី​តាម​ផ្ទះ និង​ទី​សាធារណៈ​​ដែលករណី​នេះ​ បាន​កើតឡើង​នៅរសៀលថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ មន្ត្រីនគរបាល​សង្កាត់​បឹង​ត្របែកបាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​ដែល​ក្លែងបន្លំ​ជា​ព្រះសង្ឃ​ពាក់​ស្បង់​ចីពរដើរ​រៃ​អង្គាសប្រាក់​ដែលត្រូវបានចាប់​ឃាត់ខ្លួន​មានឈ្មោះ អិន ទេព អាយុ​៣០​ឆ្នាំ មានមុខ​រប​រមិន​ពិតប្រាកដ ស្នាក់​នៅម្តុំ​ទួល​សង្កែ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ប្រភពបន្តថា មុន​ពេល​កើត​ហេតុ បុរស​ជា​ជនសង្ស័យ បាន​ពាក់​ស្បង់​ចីពរបានក្លែងបន្លំ​ជា​ព្រះសង្ឃ​កាន់​ស្រោមសំបុត្រ​បុណ្យ​ដើរ​រៃ​អង្គាស​លុយ​តាម​ផ្ទះ និង​តាម​ទី​សាធារណៈ​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុងទាំង​ថ្ងៃ​ ខុស​ពី​ព្រះសង្ឃ​ធម្មតា។ ដោយ​មានការ​សង្ស័យ​ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាន​ដកហូត​កាបូប​មាន​ទុក​ខោអាវ​ចំនួន​១​កំ​ប្លេ លាក់​ទុក​ក្នុង​ថង់យាម លុយ​ចំនួន​៨​ពាន់​រៀល ស្រោមសំបុត្រ​បុណ្យ​មួយ​ចំនួន​ផង​ដែរ​។ បុរស​ជា​ជនសង្ស័យ​ក៏​បាន​សារភាព​បន្ថែម​ទៀត​ថា ខ្លួន​គេ​ក៏​ធ្លាប់​បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​មួយ​នៅ​ក្នុង​ខេត្តកំពត បាន​ចំនួន​១​វស្សា​ដែរ និង​បាន​សឹក​វិញ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ ទើបបាន​ស្លៀក​ស្បង់​ចីពរ​ដើរ​រៃ​អង្គាស​លុយ​នៅ​ពេល​ថ្ងៃ និង​ពេល​យប់​ស្លៀកពាក់​ធ្វើ​ជា​មនុស្ស​ធម្មតា​វិញ​។ សមត្ថកិច្ចបានឱ្យដឹងថា ជនក្លែងបន្លំជាសង្ឃបានធ្វើឱ្យខូចដល់ព្រះពុទ្ធសាសនា ទើបសម្រេចចាប់​ឱ្យស្លៀកពាក់​ខោអាវ​របស់​ខ្លួន​ជា​មនុស្ស​ធម្មតា និង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​ទៅ​តាម​នីតិវិធីច្បាប់​​៕

ព័ត៌មានជាតិ

៣ថ្ងៃ នៃការឈប់សម្រាកបុណ្យអុំទូក សមត្ថកិច្ចបង្រ្កាបបទល្មើសព្រហ្មទណ្ឌ២៩ករណី លើ៣១ករណី ឃាត់ខ្លួន៣២នាក់

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា សម្រាប់ថ្ងៃឈប់សម្រាកបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២០នេះ បទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន៣១ករណី នៅទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះសមត្ថកិច្ចបង្ក្រាបបានចំនួន២៩ករណី ព្រមទាំងឃាត់ខ្លួនជនពាក់ព័ន្ធ៣២នាក់ផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង៣១លើកនោះ មានបទល្មើសឧក្រិដ្ឋកើតឡើងចំនួន៦លើក បង្ក្រាបបានទាំង៦លើក ដោយឃាត់ខ្លួនជនពាក់ព័ន្ធ៧នាក់ និងបទល្មើសមជ្ឈឹមកើតឡើងចំនួន២៥លើក បង្ក្រាបបាន២៣លើក ឃាត់ខ្លួនជនពាក់ព័ន្ធ២៥នាក់។ ឯកឧត្តមអះអាងថា រយៈពេល៣ថ្ងៃនេះ បទល្មើសព្រហ្មទណ្ឌកើនឡើង៧លើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីអំឡុងបុណ្យអុំទូក ឆ្នាំ២០១៩ ដែលកើតឡើងចំនួន២៤លើក។ ទោះជាយ៉ាងនេះក្តី នៅអំឡុងបុណ្យអុំទូកឆ្នាំនេះ ឃាតកម្មបែរជាថយចុះ៦៦ភាគរយ ដោយកើតឡើងត្រឹមតែ១ករណីប៉ុណ្ណោះ ខណៈដែលបុណ្យអុំទូកឆ្នាំមុនកើតឡើងចំនួន៣ករណី។ ជាមួយគ្នានេះ បទល្មើសចរាចរណ៍អំឡុងបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ មានចំនួន៣៦ករណី ដែលមិនមានការឡើង និងថយចុះទេ បើធៀបនឹង៣ថ្ងៃដូចគ្នាកាលពីអំឡុងបុណ្យអុំទូកឆ្នាំមុន។ ៣ថ្ងៃបុណ្យអុំទូកឆ្នាំនេះអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានចំនួន១៩នាក់ កើនឡើង៩នាក់ ប៉ុន្តែអ្នករបួសមានចំនួន៥៣នាក់ ដែលថយចុះ២៤នាក់ទៅវិញ។ សម្រាប់អគ្គិភ័យវិញ កើតឡោះងចំនួន២លើក […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យ​ភូមិន្ទកសិក​ម្មជំនាន់​ទី១៣នៅប្រទេ​សអ៊ីស្រាអែ​ល

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ: ពេល១១ខែ សម្រាប់ឆ្នាំសិក្សា២០២០ -២០២១ ជំនាន់ទី១៣ នៅប្រទេសអ៊ីស្រាអែល។ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាកលវិទ្យាធិការ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមអបអរសាទរផងដែរ។ ចំពោះសមិទ្ធផលនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ RUA ដែលបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន Agrostudie ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចំការផ្ទាល់។ លទ្ធផលជាផ្លែផ្កានេះ ទាំង […]

ព័ត៌មានជាតិ

សមាគមស្បែកជើងកម្ពុជារួមចំណែកឧបត្ថម្ភគាំទ្រជួយដល់កងទ័ពជើងគោកក្នុងការជួយ សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីម្សិលមិញបានអនុញ្ញាតឲ្យលោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ជួបសម្ដែងការគួរសម ព្រមទាំងបានរៀបចំពិធីប្រគល់ទទួល អំណោយរបស់សមាគមរួមមាន ៖ មីចំនួន២១៦៦ កេស ទឹកបរិសុទ្ធចំនួន៦០០កេស និងស្បែកជើងចំនួន២០០០គូ ជូនដល់កងទ័ពជើងគោកដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោកក្នុងយុទ្ធនាការដោះស្រាយការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់។ លោកប្រធានសមាគមបានលើកឡើងថា ដោយមើលឃើញយុទ្ធនាការជួយជនរងគ្រោះដោយសារទឹកជំនន់រហ័សទាន់ពេលវេលាក្រោមការដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក សមាគមព្រមទាំងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកឧបត្ថម្ភគាំទ្រចំពោះកងទ័ពដើម្បីជួយសង្គ្រោះប្រជាជនឲ្យបានទាន់ពេលវេលា។ លោកបន្តថា នេះគឺជាទឹកចិត្ត និងការថ្លែងអំណរគុណរបស់សមាគមស្បែកជើងកម្ពុជាចំពោះកងទ័ពដែលតែងតែឃើញកងទ័ពនៅជួរមុខជានិច្ច និងតែងតែចុះជួយសង្គ្រោះប្រជាពលរដ្ឋរាល់ពេលដែលមានគ្រោះមហន្តរាយផ្សេងៗ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុតចំពោះឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងគណៈកម្មការទាំងអស់ដែលបានចូលរួមឧបត្ថម្ភអំណោយជួយដល់កងទ័ពដើម្បីសង្គ្រោះប្រជាជននៅក្នុងគ្រាដ៏លំបាកនេះ៕  

ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មបង្ហាញលទ្ធផលនៃការនាំចេញអង្ករ និងស្រូវពីកម្ពុជាក្នុងរយៈពេល១០ខែ ឆ្នាំ២០២០នេះ

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះតាមរយៈទំព័រហ្វេសប៊ុកបានបង្ហាញនូវលទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០។ ឯកឧត្តមរដ្ឋមន្រ្តីបង្ហាញថា ក្នុង១០ខែដើមឆ្នាំ២០២០នេះ សម្រេចបាន ៥៣៦ ៣០៥ តោន ដែលក្នុងនេះមាន ៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១ ១៣២ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩ ០១២ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៣៨ តោន។ ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨ ៣៦៥ តោន ស្មើនឹង +១៧,១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧ ៩៤០ តោន។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៤៧ ៥៣០ តោន ថយចុះចំនួន ១១ ៨២៤ តោន ស្មើនឹង […]

ព័ត៌មានជាតិ

រថយន្ត​កុង​តានឺកៀរអ្នកជិះម៉ូតូឱ្យដួលនិងកិនចំក្បាល​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់

ព្រះសីហនុ​៖​គ្រោះថ្នាក់​ចរាចរណ៍​មូ​យ​ដោយមាន​រថយន្ត​កុង​តៃ​នឺ​បាន​កៀរ​អ្នកជិះ​ម៉ូតូ​ឱ្យ​ដួល​និង​កិន​ចំក្បាល​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់​មុខ​រោងចក្រ​ញូ​ស្តា​ស្ថិត​ក្នុងភូមិ​១​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ​ជិន ចាន់​រ៉ា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំមាន​មុខរបរ​បុគ្គ​លិ​ក​កាស៊ី មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​។​យុវជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​បត់​ឆ្វេង​ចូល​ខាង​ផ្លូវ​ក៏បាន​ប៉ះ​ដៃចង្កូត​ជាមួយ​រថយន្ត​កុង​តៃ​នឺ ដែលមាន​ទិស​ដី​បញ្ច្រាស់​គ្នា​បណ្តាលឱ្យ​ដួល​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​តែម្តង រី ឯ រថយន្ត ត្រូវបាន​បើក​ខ្លួន​បាត់​៕  

ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​នៅ​ស្រុក​វាលវែង

ខេត្តពោធិ៍សាត់​៖​កម្លាំង​សមត្ថកិច្ច​ស្រុក​វាលវែង​បាន​ចាប់​រថយន្ត​១​គ្រឿង​និង​អ្នកបើកបរ​រួម​និង​វត្ថុតាង​ឈើ​ជាច្រើន​កំណាត់​។​ករណី​បង្ក្រាប​បទល្មើស​ព្រៃ​ឈឺ​នេះ​បានធ្វើ​ឡើង​នៅ​ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០២០​។​ ​មន្ត្រី​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថាៈ​ក្នុងការ​បង្ក្រាប​នេះ​គឺ​កម្លាំង​ឃាត់ខ្លួន​មនុស្ស​ម្នាក់​រួមទាំង​រថ​យន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០១​ពាក់​ស្លាក​លេខ​ភ្នំពេញ​2l5369​និង​វត្ថុតាង​ឈើ​ប្រភេទ​លេខ​១​ចំនួន​៣៥​ដុំ​ស្មើនឹង​ចំនួន​២,៤៧១​ម៉ែត្រត្រីគុណ​។​ក្នុងនោះ​អ្នកបើកបរ​រថយន្ត​មិនត្រូវ​បាន​គេ​ឱ្យ​ស្គាល់ឈ្មោះ​ហើយ​ឈើ​នេះ​ជា​របស់​នរណា​នោះឡើយ ។​ ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា មនុស្ស​ម្នាក់​និង រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300​និង​ឈើ​ចំនួន​៣៥​ដុំ​ស្មើនឹង​ចំនួន​២,៤៧១​ម៉ែត្រត្រីគុណ​ដែលជា​វត្ថុតាង​ត្រូវបាន​គេ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស​ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​  

ព័ត៌មានជាតិ

សម្តេចហ៊ុនសែ​នថ្វាយព្រះសព្ទ​សាធុការពរជ័យព្រះករុណាព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធី​ បុណ្យខួបលើកទី១៦​​នៃ​ការយាងគ្រងព្រះ​បរមរាជសិរី​រាជសម្បត្តិ

ប្រមុខរាជរដ្ឋាភិបាលសម្តេចហ៊ុន សែនបានថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាព្រះបាទសម្ដេចព្រះមរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យ ប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី ១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែល ប្រព្រឹត្តទៅនៅ ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០នេះ។នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នៅលើផេកផ្លូវការសម្ដេចតេជោបានសរសេរថា ក្នុងព្រះរាជ វរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរី រាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហា ប្រសើរ និងសូមលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី […]

ព័ត៌មានជាតិ

លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង!

ខេត្តកណ្ដាល:  ​ក្រុមហ៊ុនជីកនិងដឹកដីលក់ដែលត្រូវបានគេស្គាល់ច្បាស់ ថៅកែឈ្មោះថាវ ស្រៀង បានចាក់ដីរំលោភដីស្រែពលរដ្នយកធ្វើជាផ្លូវ រហូតដល់អាច៍ដីហូរចូលស្រែជាង១ម៉ែត្រ លុះម្ចាស់ដីស្រែបានដាំបង្គោលរបងស្រាប់តែទៅប្ដឹងចៅហ្វាយស្រុកខ្សាច់កណ្ដាល អោយកម្លាំងមកដក់បង្គោលរបងដោយមិនស្តាប់ហេតុផល និងមានចិត្តលំអៀងស្ដាប់តែភាគីម្ខាង ធ្វើបែបនេះហាក់ដូចជាមើលងាយមន្រ្ដីថ្នាក់ក្រោមដែលគេខិតខំសម្របសម្រួល ធ្វើអោយមានការថ្នាំថ្នាក់ហើយបានពលរដ្នលើកឡើងថា លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង!។ ដើមហេតុ: ដំបូងឡើយ ម្ចាស់ដី ឈ្មោះ សុខ វណ្ណារ៉ា ទិញដីធ្វើស្រែយូហើយ បន្ទាប់មកឡានដឹកដីរបស់លោកលោក ថាវ ស្រៀង បានចាក់ដីធ្វើផ្លូវ រហូតដល់អាច៍ដីហូរចូលស្រែគាត់ ប្រវែងជាង១ម៉ែត្រ ហើយគាត់ក៏សម្រេចចិត្តដាំបង្គោល នៅថ្ងៃទី២៣ តុលា ឆ្នាំ២០២០។ ថ្ងៃទី២៦ តុលា ឆ្នាំ២០២០ នៅពេលកំពុងធ្វើរបង ខាងលោក ថាវ ស្រៀង ចុះទៅហាមឃាត់ជាងធ្វើរបង ហើយបានតេហៅខាងឃុំ  បន្ទាប់មកខាងក្រុមប្រឹក្សាឃុំ ក៏ចុះទៅដែរ កំណត់យក៨ម៉ែត្រ ប៉ុន្តែលោកថាវ ស្រៀង មិនព្រម ព្រោះគាត់ថា ផ្លូវនេះប្រហែលជាង១២ម៉ែត្រ។ ថ្ងៃទី២៧ តុលា ឆ្នាំ២០២០ អង្គប្រជុំក្នុងសាលាឃុំ ដែលមាន ក្រុមប្រឹក្សាឃុំ៣នាក់ ស្មៀន១នាក់ លោកថាវ […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តប្រាប់អាជីវករឲ្យរុះរើសំណង់តាមបណ្តោយឆ្នេរកែប

ខេត្តកែប ៖ អាជ្ញាធរខេត្តកែបបានសម្រេចដាក់ឱសានវាទដល់អាជីវករដែលសង់សំណង់រំលោភលើដីសាធារណៈ តាមបណ្តោយឆ្នេរកែបត្រូវតែរុះរើចេញជាកំហិតឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវសម្អាតទីតាំងនោះឲ្យបានស្អាតដូចដើម ហើយបើមិនរុះរើទេនោះ អាជ្ញាធរនឹងចុះរុះរើហើយមិនធានានូវ ការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូននោះឡើយ។ សូមជម្រាបថា ការប្រើវិធានការក្តៅនោះគឺក្រោយពីអាជីវករមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ជាច្រើនលើកច្រើនសា មកហើយតែនៅតែមិនព្រមរុះរើ ។ ការដាក់ចេញនូវឱសាទវាទនេះ ក្រោយមានកិច្ចប្រជុំធំមួយរបស់ អាជ្ញាធរខេត្តកែប និងអាជីវករដែលមានទីតាំង លក់ដូរតាមបណ្តោយឆ្នេរកែប ដោយដឹកនាំដោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរបានទុកពេលឱ្យអាជីវករ អាចរក្សាទីតាំងទាំងនោះសម្រាប់លក់ដូរ នៅថ្ងៃឈប់ សម្រាកក្នុងព្រះពិធីគ្រប់គ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ពោលគឺការរុះរើបន្ទាប់ពីបញ្ចប់ពិធីបុណ្យធំទាំងពីរនេះ។ សាធារណៈជនបានកត់សម្គាល់ថា អាជីវករលក់ដូរនៅតំបន់ឆ្នេរខេត្តកែបតែងតែបង្កបញ្ហារួមទាំងការថ្នាំងថ្នាក់ពីសំណាក់ ភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅតំបន់នោះ សំខាន់ការកំណត់ថ្លៃម្ហូបអាហារនិងកន្លែងអង្គុយថ្លៃហូសហេតុដែល មិនអាចទទួលយកបានហើយបញ្ហានោះកើតមានយូរឆ្នាំហើយដែរ ប៉ុន្តែអាជ្ញាធរហាក់ធ្វើមិនដឹងមិនឮ ហើយបណ្តោយឲ្យអាជីវករទាំងនោះធ្វើតាមអំពើចិត្ត៕